រាជធានីភ្នំពេញ ៖ បុគ្គលដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យនោះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
Read more: សមត្ថកិច្ចបញ្ជូនបុរសម្នាក់ទៅតុលាការ ដែលនិពន្ធរឿងនារីឈ្មោះ ម៉ូលីកា...
រាជធានីភ្នំពេញ ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។
Read more: លោក ឃួង ស្រេង បញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥...
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ បានធ្វើបង្ក្រាប ស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម(២តោន) គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌ តម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
Read more: ស្លាបមាន់ខូចគុណភាព ២តោន សមត្ថកិច្ចឃាត់បានពេលឈ្មួញដឹកមកដល់ក្រុងភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា មានករណីប្រទះឃើញប្ដីប្រពន្ធ១គូរស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែងលេខB15 ជាន់ទី១ ផ្ទះជួលក្រុមហ៊ុន«បុរីញូវថោន» ស្ថិតនៅតាមបណ្ដោយផ្លូវជាតលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
Read more: មិនឃើញគូសង្សារចេញពីបន្ទប់ និងធុំក្លិនស្អុ.យទៀត...
ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ដែរ តែមិនអាចឈ្នះ កម្លាំងព្រះអគ្គីបានឡើយ ។
Read more: ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ និងទ្រព្យសម្បត្តិអស់សន្ធឹកសន្ធាប់...
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីកា.ប់ប្ល.ន់ជនជាតិបរទេស នៅខណ្ឌសែនសុខ ។
Read more: នគរបាលព្រហ្មទណ្ឌ តាមចាប់ជនសង្ស័យបាន៧នាក់...
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញមុខមាត់ពិត បុគ្គលជាតួស្ត្រីឈ្មោះគង់ ម៉ូលីកា ហើយក៏ជាអ្នកនិពន្ឋរឿងប៉ូលិសចរាចរណ៍(ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល ។
Read more: លោក ជួន ណារិន្ទ បង្ហាញមុខមាត់ពិត បុគ្គលដែលនិពន្ធរឿងនារីឈ្មោះ...
ខេត្តកំពត ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត នៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខព្រែកចាក ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។
Read more: អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនជាតិបរទេស ២នាក់ ករណីជួញដូរ...
ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) កើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងជំនាញ បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ ។
Read more: អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនមុខសញ្ញាឆក់ទូរសព្ទដៃ ០២នាក់...
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។
Read more: ក្រោយជនម្នាក់លួ.ចទូរស័ព្ទជនបរទេសនៅមាត់ទន្លេ សារភាព...
រាជធានីភ្នំពេញ ៖ ទីបំផុត! នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅម្ដុំអូឡាំព្យា ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
រាជធានីភ្នំពេញ ៖ មិនឲ្យរួចខ្លួនទេ! នៅវេលាម៉ោង០៩និង០៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញ រថយន្តបង្កហើយ ម៉ាក HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបើកបុកម៉ូតូម៉ាក HONDA CUB-50 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 ដោយជនបង្ក បានបើកយកមកចតប្លុងចោល នៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
Read more: មិនឲ្យរួចខ្លួនទេ! សមត្ថកិច្ចរកឃើញរថយន្តបង្កហើយ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់សុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀ.ន ហើយម្នាក់ធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន៤ដង និងម្នាក់ទៀតចំនួន៦ដង ប៉ុន្តែមិនព្រមកែខ្លួនទាល់តែសោះ ។
Read more: រួមដៃគ្នាឆ.ក់នារីម្នាក់បានសម្រេច ប៉ះចំនាងក្លាហានជិះដេញតាមវិញ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវបានអ្នកភូមិឡោមព័ទ្ធចាប់បានរួចវា.យសំព.ង បណ្ដាលឱ្យរងរបួសបែកចិញ្ចើម ហើមក្បាលហូរឈាមពេញខ្លួន មុនពេលប្រគល់ជូននគរបាល ចំណែកបក្ខពួកម្នាក់ទៀតមានសំណាងរត់រួច ។
Read more: ម្ចាស់ដេកចុចទូរស័ព្ទ ក៏ឮសំឡេងម៉ូតូខ្លួនមានអ្នកជិះចេញ លុះក្រោកទៅមើលស្រែកផ្អើល
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យម្ចាស់រថយន្តបង្ក ម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV 8317 បណ្ដាលឱ្យរងរបួសមនុស្ស០២នាក់ និងស្លាប់ក្មេងស្រីម្នាក់ ត្រូវចូលខ្លួនមកសារភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ។
Read more: លោក ជួន ណារិន្ទ ឲ្យម្ចាស់រថយន្តបុកម៉ូតូស្លា.ប់ម្នាក់ និងរបួស២នាក់...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Tiktok និងព័ត៌មានតាមបណ្តាញសង្គម មានករណីជនបរទេសម្នាក់ត្រូវបានចោរឆក់កាបូប លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវស៊ើបអង្កេត ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងរកឃើញថា ករណីនេះ មិនមែនជាករណីឆក់នោះទេ គឺករណីជនបរទេស ដែលជាជនរងគ្រោះ បានដេកលក់ លើបង់នៅសួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ត្រូវបានជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស យកឡាម កាត់ខ្សៃកាបូប និងលួចទូរសព្ទដៃ ។
Read more: ឃាត់ខ្លួនជនសង្ស័យម្នាក់ យកឡាមកាត់ខ្សៃកាបូប លួចទូរសព្ទជនបរទេស...
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានធ្វើដំណើរទៅកាន់ផ្ទះលក់នំបុ័ងគាបមួយកន្លែង ហើយប្រើល្បិច ធ្វើជានិយាយលេងជាមួយយុវតី ដែលជាម្ចាស់ផ្ទះ ព្រមទាំងបានកុម្ម៉ង់ទិញនំបុ័ងគាប ផងដែរ លុះពេលយុវតីរូបនោះរវល់ចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែនារីរូបស្រស់ខាងលើ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង បានសម្រេច ហើយក៏ជិះគេចខ្លួន បាត់ស្រមោល។
Read more: នារីរូបស្រស់ លួចម៉ូតូអ្នកលក់នំបុ័ងបាន១គ្រឿង ប៉ុន្តែជិះគេចខ្លួនមិនរួច
ខេត្តរតនគិរី ៖ ល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដូចជាជល់មាន់ផ្លែកាំបិត និងកំពុងតែដំណើរការយ៉ាងពេញទំហឹងនៅក្នុងក្រុងបានលុងទាំងមូល និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តរតនគិរីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងអនុញ្ញាតឲ្យបើកលេងយ៉ាងអនាធិបតេយ្យ និងខ្លាំងក្លាណាស់។
Read more: ខេត្តរតនគិរីបើកល្បែងស៊ីសងតាមអនឡាញឡើងរលូនបានដោយសារសមត្ថកិច្ច?
ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះបង្ក្រាបបានជាបន្តបន្ទាប់ ដោយមិនឱ្យពួកគេប្រព្រឹត្តិអ្វីតាមទំនើងចិត្តនោះទេ ។
រាជធានីភ្នំពេញ ៖ បុរសជាមេធាវីម្នាក់ បាញ់សម្លា.ប់នារីម្នាក់(ជាសង្សារចាស់) រួចហើយបាញ់ក្បាលសម្លា.ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែលោកមេធាវីនៅមានដង្ហើម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ភ្លាមៗផងដែរ ។
Read more: លោកមេធាវី បា.ញ់សម្លា.ប់នារីជាសង្សារចាស់...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយពីលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់ប្រាក់ចំនួន ៨,១៤០ដុល្លារអាមេរិក ។