Social Network

ឃាត់ខ្លួន ជនជាតិវៀតណាម ពីបទប្លន់រថយន្ត ម៉ាកកាមរីឆ្លាម នៅមណ្ឌលគិរី

មណ្ឌលគិរី៖ មានករណីប្លន់ រថយន្តមួយគ្រឿង ដែលជាករណីថ្មី និងជាលើកទី១ផងដែរ នៅមណ្ឌលគិរី ជនសង្ស័យ បានយករថយន្ត ជិះគេចខ្លួន ដល់ម្តុំស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង នៅព្រលឹម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៥និង៥៥នាទី ត្រង់ចំណុច វាលក្ងោក ឃុំពូជ្រៃ ស្រុកពេជ្រាដា តាមបណ្តោយផ្លូវ ជាតិលេខ ៧៦ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

Read more: ឃាត់ខ្លួន ជនជាតិវៀតណាម ពីបទប្លន់រថយន្ត ម៉ាកកាមរីឆ្លាម នៅមណ្ឌលគិរី

ព្រះចៅអធិការវត្ត ព្រះសង្ឃ និងកូនសិស្ស វត្តទួលក្រសាំង ឆាន់ស្រា បើករថយន្ត ក្រឡាប់ធ្លាក់ផ្លូវ រងរបួស

កណ្តាល៖ មានរឿងភ្ញាក់ផ្អើល និងរឿងដ៏ហួសចិត្តមួយ បានកើតឡើង ក្រោយពីមានករណី ក្រឡាប់រថយន្ត ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសនោះ គឺ មកពីព្រះសង្ឃ ដែលជាព្រះចៅអធិការ វត្តទួលក្រសាំង នៅខេត្តកណ្តាល រួមជាមួយ ព្រះសង្ឃ៣អង្គ និងកូនសិស្សលោក ម្នាក់ទៀត បានឆាន់ និងផឹកស្រា និងបើករថយន្ត ដោយខ្លួនឯង ហើយជួបគ្រោះថ្នាក់ ចរាចរណ៍ នេះតែម្តង ។

Read more: ព្រះចៅអធិការវត្ត ព្រះសង្ឃ និងកូនសិស្ស វត្តទួលក្រសាំង ឆាន់ស្រា បើករថយន្ត...

រឿងក្ដី ឧកញ៉ា ថៃ សេងឡុង លួចលក់ ភូមិគ្រឹះប្អូនប្រុស បញ្ចប់ត្រឹមសម្រួល

ភ្នំពេញ៖ រឿងក្ដីរបស់ ឧកញ៉ា ថៃ សេងឡុង ដែលត្រូវប្អូនប្រុស ប្ដឹងចោទប្រកាន់ ពីបទលួចលក់ អចលនទ្រព្យ ដែលមានតម្លៃជាង ១០លានដុល្លារ ហើយត្រូវបានតុលាការ សម្រេចចោទប្រកាន់ និងឃុំខ្លួន នោះឥឡូវទំនងជា ត្រូវបានបញ្ចប់ហើយ បន្ទាប់ពី ភាគីពាក់ព័ន្ធ នៅក្នុងរឿងក្ដីខាងលើនេះ ធ្វើការចរចា និងសម្រួលគ្នាដោយ ឧកញ៉ា ថៃ សេងឡុង សុខចិត្ដទិញយក ភូមិគ្រឹះដែលខ្លួនលក់ ប្រគល់មកឱ្យប្អូនប្រុសវិញរួច ហើយប្អូនប្រុសព្រម ដកពាក្យបណ្ដឹង នៅតុលាការរួចមក ។

Read more: រឿងក្ដី ឧកញ៉ា ថៃ សេងឡុង លួចលក់ ភូមិគ្រឹះប្អូនប្រុស បញ្ចប់ត្រឹមសម្រួល

ប្រកាសតែងតាំង ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នៅស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ មានរៀបចំពិធី ប្រកាសស្នងការ នគរបាល ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ។

Read more: ប្រកាសតែងតាំង ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ

បញ្ជូនយុវជនម្នាក់ ទៅតុលាការភ្នំពេញវិញ ពីបទនាំអនីតិជនអាយុ ១៣ឆ្នាំ ចេញក្រៅប្រទេស មិនស្របច្បាប់

បាត់ដំបង៖ កម្លាំងនគរបាល ខេត្តបាត់ដំបង បានបញ្ជូនយុវជនម្នាក់ ទៅតុលាការ ភ្នំពេញវិញ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ពីបទនាំក្មេងស្រី អនីតិជនអាយុ ១៣ឆ្នាំ ចេញទៅប្រទេសថៃ ដោយមិនស្របច្បាប់ តាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ និងបានចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមិថុនា នៅទីក្រុងបាងកក ប្រទេសថៃ

Read more: បញ្ជូនយុវជនម្នាក់ ទៅតុលាការភ្នំពេញវិញ ពីបទនាំអនីតិជនអាយុ ១៣ឆ្នាំ...

សពពលករខ្មែរ ស្លាប់ដោយ គ្រោះថ្នាក់ចរាចរ នៅថៃ ៦នាក់ បានបញ្ជូនមក ដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅម៉ោង ២២និង៥០នាទីយប់ ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០១៤ សាកសពពលករខ្មែរ ចំនួន៦នាក់ ដែលបានស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរ នៅខេត្តឆាក់ឈឿសៅ ត្រូវអាជ្ញាធរថៃ បញ្ជូនមកដល់ ខេត្តបន្ទាយមានជ័យហើយ ។

Read more: សពពលករខ្មែរ ស្លាប់ដោយ គ្រោះថ្នាក់ចរាចរ នៅថៃ ៦នាក់ បានបញ្ជូនមក ដល់កម្ពុជាហើយ

ពលករខ្មែរ បញ្ជូនមកពីថៃ ប្រមាណ១២០០នាក់ បានពុលឡាន និងសន្លប់

បន្ទាយមានជ័យ៖ មន្ត្រីទេព្យបង្អែក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃអាទិត្យនេះ ចំនួនពលករខ្មែរ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកទឹកដី កម្ពុជាវិញនោះ មានចំនួនប្រមាណ១២០០នាក់ បានពុលឡាន និងសន្លប់ ដោយសារការជិះឡាន ប្រជ្រៀតគ្នា។

Read more: ពលករខ្មែរ បញ្ជូនមកពីថៃ ប្រមាណ១២០០នាក់ បានពុលឡាន និងសន្លប់

ឧកញ៉ា ថៃ សេងឡុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ ប្តីងដោយប្អូនបង្កើត ពាក់ព័ន្ធនឹងមុខជំនួញ

ភ្នំពេញ៖ ប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា ម្ចាស់គ្រប់គ្រងជំនួញ ក្រុមហ៊ុនបារី អាឡាំងដឺឡុង និងក្រុមហ៊ុនប៊ីឡាញ លោកឧកញ៉ា ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមបណ្តឹង លោក ហួត វ៉ាន់ថន ដែលជាប្អូនបង្កើត ពាក់ព័ន្ធលើរបរជំនួញ នាពេលបច្ចុប្បន្ននេះ។

Read more: ឧកញ៉ា ថៃ សេងឡុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ ប្តីងដោយប្អូនបង្កើត...

នគរបាល ក្រុងពោធិ៍សាត់ ចុះល្បាតប្រមូលក្មេងទំនើង ដែលស្នាក់នៅ តាមសណ្ឋាគារ និង ផ្ទះសំណាក់ មកអប់រំ

ពោធិ៍សាត់៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ កន្លងមកនេះ បានបើកប្រតិបត្តិការ ដើរល្បាតជាប្រចចាំ នៅពេលយប់ តាមបទបញ្ជារបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាព ខេត្តពោធិ៍សាត់ ដើម្បីចុះត្រួតពិត្យ និងប្រមូលក្មេងទំនើង ដែលប្រមូលផ្តុំគ្នាសេពថ្នាំញៀន នៅតាមសណ្ឋាគារ និង ផ្ទះសំណាក់នានា ក្នុងក្រុងពោធិ៍សាត់ ដើម្បីយកមកធ្វើការអប់រំឲ្យ លះបង់នូវការប្រព្រិត្តិអំពើមិនល្អ ដែលច្បាប់ហាមឃាត់ ។

Read more: នគរបាល ក្រុងពោធិ៍សាត់ ចុះល្បាតប្រមូលក្មេងទំនើង ដែលស្នាក់នៅ តាមសណ្ឋាគារ និង...

ឃាត់ខ្លួន អ្នកកត់កន្ទុយលេខ ៤ នាក់ និងវត្ថុតាង នៅបាត់ដំបង

បាត់ដំបង៖ ក្រុមប៉ូលិសបង្ការបង្ក្រាប ខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំង កត់លក់កន្ទុយ លេខឆ្នោតខុសច្បាប់ ចំនួន ៤កន្លែង បានឃាត់ខ្លួន អ្នកលក់កត់ កន្ទុយលេខឆ្នោតខុសច្បាប់ ប្រុសស្រី ៤នាក់ និងវត្ថុតាងមួយចំនួន នៅក្នុងក្រុងបាត់ដំបង។ ហេតុការណ៍នោះ ត្រូវបានប៉ូលិសចុះបង្ក្រាប កាល ពីម៉ោង ៣ និង ៥០ នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចទីតាំង កត់កន្ទុយលេខឆ្នោតខុសច្បាប់ ៤កន្លែង ក្នុងក្រុងបាត់ដំបង។

Read more: ឃាត់ខ្លួន អ្នកកត់កន្ទុយលេខ ៤ នាក់ និងវត្ថុតាង នៅបាត់ដំបង

សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន ២៣នាក់ ដួលសន្លប់ ហើយបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ជាបន្តបន្ទាប់

កំពង់ចាម៖ ក្រោយពីទទួលបានព័ត៌មានថា មានសិស្សានុសិស្សនៅ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានដួលសន្លប់ ជាបន្តបន្ទាប់ ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចាត់ ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត ដឹកនាំសមាសភាពមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យ ស្ថានភាពជាក់ស្ដែង ភ្លាមៗ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ។

Read more: សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន ២៣នាក់ ដួលសន្លប់ ហើយបានបញ្ជូនទៅ...

និស្សិតម្នាក់ តូចចិត្តរឿងស្នេហា សម្រេចផ្តាច់ជីវិតខ្លួនឯង ដោយចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ ស្លាប់ភ្លាមៗ

ភ្នំពេញ៖ វិបត្តិស្នេហាសព្វថ្ងៃនេះ គឺអាចធ្វើឲ្យមនុស្សមួយចំនួន បាត់បង់ជីវិត ក្លាយខ្លួនពីមនុស្សល្អត្រឹម ត្រូវទៅជាមនុស្សឆ្កួតលីលា ដូចជាករណីមួយនេះ យុវជនម្នាក់ជានិស្សិត បានចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ ព្រោះតែមានបញ្ហារឿងស្នេហា ។

Read more: និស្សិតម្នាក់ តូចចិត្តរឿងស្នេហា សម្រេចផ្តាច់ជីវិតខ្លួនឯង ដោយចងក ធ្វើអត្តឃាត...

ពលករខ្មែរ សម្រុកចេញពីថៃ ដោយខ្លាចពី បញ្ហាសុវត្ថិភាព ក្រោយយោធា គ្រប់គ្រងប្រទេស

បន្ទាយមានជ័យ៖ ក្រោយពីប្រទេសថៃ ត្រូវបានគ្រប់គ្រង ដោយរបបយោធា រួចមក នៅតាមបណ្តា ព្រំដែនរវាង ប្រទេសកម្ពុជា និងថៃ មានការរឹតបណ្តឹង ខ្លាំងឡើងៗ ជាពិសេសនោះ គឺការធ្វើដំណើរ ចូលប្រទេសថៃតែម្តង ទាំងច្រកទ្វារអន្តរជាតិ និងច្រករបៀង ដែលទាំងនេះ បង្ហាញនូវការព្រួយបារម្ភ មួយទៀត ជាពិសេស ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរកស៊ី និងធ្វើការនៅ ក្នុងប្រទេសថៃដោយខុសច្បាប់ ។

Read more: ពលករខ្មែរ សម្រុកចេញពីថៃ ដោយខ្លាចពី បញ្ហាសុវត្ថិភាព ក្រោយយោធា គ្រប់គ្រងប្រទេស

រហូតមកដល់ ពេលនេះ អាជ្ញាធរថៃ បញ្ជូន ពលករខ្មែរខុសច្បាប់ ចំនួន ១៧ រថយន្តបន្ថែមទៀត

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលធ្វើការនៅ ប្រទេសថៃខុសច្បាប់ រហូតមកដល់ពេលនេះ ត្រូវភាគីថៃ បានដឹកបញ្ជូន មកប្រគល់ឱ្យ សមត្ថកិច្ចកម្ពុជា តាមច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត មានចំនួន ១៧រថយន្តបន្ថែមទៀត ដោយមានពលករសរុបទាំងអស់ជាង ៧០០នាក់ ។

Read more: រហូតមកដល់ ពេលនេះ អាជ្ញាធរថៃ បញ្ជូន ពលករខ្មែរខុសច្បាប់ ចំនួន ១៧ រថយន្តបន្ថែមទៀត

ឧត្តមសេនីយ៌ទោ រ័ត្ន ស្រ៊ាង បដិសេធ ចំពោះបុគ្គល ដែលបន្លំឈ្មោះលោក ប្រើប្រាស់ Facebook

ភ្នំពេញ៖ មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ឧត្តមសេនីយ៌ផ្កាយ២  រ័ត្ន ស្រ៊ាង សូមបដិសេធ ចំពោះបុគ្គល ដែលបានបន្លំយកឈ្មោះ របស់លោក ទៅប្រើប្រាស់ Facebook ។

Read more: ឧត្តមសេនីយ៌ទោ រ័ត្ន ស្រ៊ាង បដិសេធ ចំពោះបុគ្គល ដែលបន្លំឈ្មោះលោក ប្រើប្រាស់...

ឪពុកម្តាយ ទាស់សម្តីគ្នា បោះកូនស្រី វ័យទើប ៦ខែ ទង្គិចជញ្ជាំង បណ្តាលឲ្យពិការ ជារៀងរហូត

ភ្នំពេញ៖ ទំនាស់ពាក្យសម្តី របស់គូស្វាមីភរិយា ក្មេងខ្ចីមួយគូ បានបន្សល់នូវវិប្បដិសារី ដ៏សោកសៅធ្វើ ឲ្យកុមារីដ៏ ទ្រលុកទ្រលន់ម្នាក់ ដែលមានវ័យទើប ៦ខែ រងនូវអំពើហិង្សាធ្លាក់ខ្លួនពិការ ពេញមួយជីវិត។ កាន់តែគួរឲ្យ អាណិតអាសូរថែមទៀត កុមារីដ៏កម្សត់រូបនេះ ក្រោយធ្លាក់ខ្លួនពិការ ត្រូវឪពុក និងម្តាយ បំបរបង់ចោល ទុកឲ្យនៅជាមួយដូនចាស់ ដោយការប្រកបរបរលក់លត ។

Read more: ឪពុកម្តាយ ទាស់សម្តីគ្នា បោះកូនស្រី វ័យទើប ៦ខែ ទង្គិចជញ្ជាំង បណ្តាលឲ្យពិការ...

នគរបាល ខេត្តកំពង់ចាម ចាប់ក្មេងទំនើង ស្នាក់នៅវត្ត ពីបទកាប់គេ២ដង បណ្តាលឲ្យ រងរបួសធ្ងន់

កំពង់ចាម៖ ក្មេងទំនើង ជាសិស្សសាលា យកវត្តអារាម ជាទីកន្លែងស្នាក់នៅ ដើម្បីរៀនសូត្រម្នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ដោយបានកាប់គេ បណ្តាលឲ្យរងរបួស ចំនួន២លើកមកហើយ ។

Read more: នគរបាល ខេត្តកំពង់ចាម ចាប់ក្មេងទំនើង ស្នាក់នៅវត្ត ពីបទកាប់គេ២ដង បណ្តាលឲ្យ...

បាញ់សម្លាប់ មន្រ្តីអាវុធហត្ថ ២នាក់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរណ៍

មណ្ឌលគីរី៖ តាមសេចក្តីរាយការណ៌ពី ខេត្តមណ្ឌលគីរី ទាំងកណ្តាលអាធ្រាត ម៉ោង ២៖៣៥នាទី ចូលថ្ងៃទី ០៨ ខែមិថុនានេះ ឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ២នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូនៅចំណុច អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

Read more: បាញ់សម្លាប់ មន្រ្តីអាវុធហត្ថ ២នាក់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរណ៍

ភូមិគ្រឹះរបស់ ទីប្រឹក្សាក្រសួង ពាណិជ្ជកម្ម ត្រូវក្រុមចោរគាស់ ចូលលួចយកសម្ភារ និងគ្រឿងអលង្ការ ជាច្រើន

ភ្នំពេញ៖ ភូមិគ្រឹះមួយកន្លែង របស់ឯកឧត្តម តាន់ ស៊ិនតូ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមចោរគាស់ ចម្រឹងបង្អួច ចូលលួចយកសម្ភារ លុយ និងគ្រឿងអលង្ការ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅម៉ោងប្រមាណ ១រសៀល ថ្ងៃទី០៦ មិថុនា ២០១៤ នៅភូមិគ្រឹះលេខ ៣២៤ ផ្លូវចាក់បេតុង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ។

Read more: ភូមិគ្រឹះរបស់ ទីប្រឹក្សាក្រសួង ពាណិជ្ជកម្ម ត្រូវក្រុមចោរគាស់ ចូលលួចយកសម្ភារ...

នគរបាល ស្រុកត្បូងឃ្មុំ ឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូមួយគ្រឿង ពីបទចោរកម្ម

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាល ស្រុកត្បូងឃ្មុំ បានឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូ១គ្រឿង ក្នុងបទប្រព្រឹត្តអំពើចោរកម្ម ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកខេត្ត ត្បូងឃ្មុំ ។

Read more: នគរបាល ស្រុកត្បូងឃ្មុំ ឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូមួយគ្រឿង ពីបទចោរកម្ម

ចាប់ខ្លួននាយរង ផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម ពីបទចែកចាយ គ្រឿងញៀន

កំពង់ចាម៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម បានចុះធ្វើរដ្ឋបាល ហើយឈាន ទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ ដែលមានតួនាទី ជានាយរងផ្នែក ការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម  ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន យ៉ាងសកម្មនាពេលកន្លងទៅ។

Read more: ចាប់ខ្លួននាយរង ផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម...