Social Network

ចូលទៅកាប់ឈើ យកមកធ្វើជន្លង់ម្រេច បើជាដើមឈើ បាក់សង្កត់ស្លាប់

មណ្ឌលគិរី៖ បុរសម្នាក់ បានស្លាប់ នៅម៉ោង៨ និង២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ដោយសារដើមឈើ សង្កត់នៅខាងក្រោយ ចំការក្នុងភូមិ ពូត្រែងឃុំ ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

Read more: ចូលទៅកាប់ឈើ យកមកធ្វើជន្លង់ម្រេច បើជាដើមឈើ បាក់សង្កត់ស្លាប់

ប្តីចិត្តសាហាវ ប្រពន្ធវាយប្រដៅ កូនតិចតួច ខឹងទាញកាំបិតបុ័ងតោ កាប់ចំក្បាល និងដៃប្រពន្ធជាច្រើនកាំបិត របួសធ្ងន់ រួចត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ឆ្នាំង៖ ស្រ្តី ជាប្រពន្ធម្នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយសារប្តីទី២ យកកាំបិត បុ័ងតោ កាប់ចំក្បាល និងដៃ ជាច្រើន កាំបិត ព្រោះតែខឹង និងនាង វាយប្រដៅ កូនប្តីមុន តិចតួច និងប្រច័ណ្ឌ ឃើញនាង អោបស្រុី ពេលទៅ បោកគក់ ខោអាវ នៅហាងការ៉ាអូខេ។

Read more: ប្តីចិត្តសាហាវ ប្រពន្ធវាយប្រដៅ កូនតិចតួច ខឹងទាញកាំបិតបុ័ងតោ កាប់ចំក្បាល...

រថយន្តហ៊ី យ៉ាន់ដាយ ៥តោន បានបើកបរចូលចង្ហុក ធ្វើឲ្យឡាប់ផ្ងារជើងឡើងលើ នៅកណ្ដាលផ្សារ

ត្បូងឃ្មុំ៖ មានករណី គ្រោះថ្នាក់ ចរាចរណ៍មួយ នៅចំនុច ផ្សារស្ទឹង ស្ថិតនៅភូមិកណ្ដោកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វេលាម៉ោង ៧៖១៥ នាទីព្រឹក នៅថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៤ ។

Read more: រថយន្តហ៊ី យ៉ាន់ដាយ ៥តោន បានបើកបរចូលចង្ហុក ធ្វើឲ្យឡាប់ផ្ងារជើងឡើងលើ នៅកណ្ដាលផ្សារ

ម្តាយស្តីបន្ទោស តិចតួច រឿងយកសត្វឆ្កែ ទៅធ្វើគ្រឿងក្លែម ចិត្តខ្លាំងចងក សម្លាប់ខ្លួនឯង

កណ្តាល៖ យុវជនម្នាក់ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញ បានចងកសម្លាប់ខ្លួន នៅលើដើមឈើ កាលពីវេលាម៉ោង ៤ព្រឹក ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៤ នេះ ត្រង់ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។

Read more: ម្តាយស្តីបន្ទោស តិចតួច រឿងយកសត្វឆ្កែ ទៅធ្វើគ្រឿងក្លែម ចិត្តខ្លាំងចងក...

ផ្អើលពេញហ្វេសប៊ុក យុវតីស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតខ្លួឯង ដោយមិនដឹង មូលហេតុពិតប្រាកដ

ភ្នំពេញ-ត្បូងឃ្មុំ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង តាមរយៈ ការចែកចាយតគ្នា ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយសារ យុវតីម្នាក់ ដែលមានអាយុ ប្រហែល ២០ឆ្នាំ បានធ្វើអត្តឃាតខ្លួឯង ហើយបើយោងតាម ការសរសេរ ក្នុងបណ្តាញសង្គមនេះ យុវតីម្នាក់នេះ ធ្វើអត្តឃាតដោយសារ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។

Read more: ផ្អើលពេញហ្វេសប៊ុក យុវតីស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតខ្លួឯង ដោយមិនដឹង...

ព្រូរថយន្តក្រុងម្នាក់ សម្រេចចិត្តចងក សម្លាប់ខ្លួន ដោយសារ សង្សារបែកចិត្ត និងថៅកែដេញចោល

បាត់ដំបង៖ យុវជនម្នាក់ជា ព្រូរថយន្តក្រុង បានសម្រេចចិត្ត ចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ ថ្នាក់រៀន វិទ្យាល័យ មោងឫស្សី ដោយសារ តែសង្សារ បែកចិត្ត និងត្រូវថៅកែ ដេញចោល ហើយនាយក សាលាបាន ប្រទះឃើញ កាលពី វេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងក្រុមទី១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី។

Read more: ព្រូរថយន្តក្រុងម្នាក់ សម្រេចចិត្តចងក សម្លាប់ខ្លួន ដោយសារ សង្សារបែកចិត្ត...

ម្នាក់របួសធ្ងន់ ហើយម្នាក់ទៀត បាក់ដៃបាក់ជើង បែកក្បាលលៀនគ្រាប់ភ្នែក ស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ ក្រោយត្រូវរថយន្តបុក

ភ្នំពេញ៖ អ្នកជិះម៉ូតូ ពីរនាក់ ម្នាក់កំពុង សង្គ្រោះបន្ទាប់ នៅក្នុងមន្ទីរពេទ្យ ឯម្នាក់ទៀត របួសបាក់ដៃ បាក់ជើង បែកក្បាល លៀនគ្រាប់ភ្នែក រហូតដល់ ស្លាប់ ខណៈបញ្ជូន ដល់មន្ទីរពេទ្យ បន្ទាប់ពី ត្រូវរថយន្ត បើកបុក ពេញទំហឹង នៅម៉ោង១ និង៣០នាទី រំលង អធ្រាត្រឈាន ចូលថ្ងៃទី១០ ខែកញ្ញា តាមផ្លូវ៤៣២ កែង១៣៥ ខាងក្រោយ វិទ្យាល័យ ទួលទំពូង ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន ។

Read more: ម្នាក់របួសធ្ងន់ ហើយម្នាក់ទៀត បាក់ដៃបាក់ជើង បែកក្បាលលៀនគ្រាប់ភ្នែក...

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូរីស ដឹកឈើ និងរថយន្តធន់ធ្ងន់ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់

ត្បូងឃ្មុំ៖ តាមបណ្តោយ ផ្លូវជាតិលេខ៧ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណី គ្រោះថា្នក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តតូរីស មួយគ្រឿង ដឹកសុទ្ធតែឈើ និងរថយន្តធន់ធ្ងន់ មួយគ្រឿងទៀត ជាហេតុធ្វើឲ្យ រថយន្តតូរីសនេះ ខូតខាតយ៉ាងដំណំ បែកធ្លាុយសុទ្ធឈើ រីឯរថយន្ត ធន់ធ្ងន់ ត្រូវបានក្រឡាប់ ផ្អៀងខ្លួនទៅនឹងដី។

Read more: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូរីស ដឹកឈើ និងរថយន្តធន់ធ្ងន់...

បុរសម្នាក់ស្រវឹងស្រា យកកាំបិត កាប់សសរផ្ទះ ហើយយកកន្រ្តៃ ចាក់ខ្លួនឯងរងរបួស

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ប៉ុស្តិឃុំជីគរ បានឃាត់បុរស់ម្នាក់ បន្ទាប់ពីស្រវឹងស្រា ហើយយកកាំបិត កាប់សសរផ្ទះ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិរកាឃ្មួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ។

Read more: បុរសម្នាក់ស្រវឹងស្រា យកកាំបិត កាប់សសរផ្ទះ ហើយយកកន្រ្តៃ ចាក់ខ្លួនឯងរងរបួស

សមត្ថកិច្ច ចាប់ខ្លួនខ្មែរឥស្លាម ៣នាក់ ដកហូតថ្នាំ ញៀន១២ កញ្ចប់ធំតូច នៅស្រុកក្រូចឆ្មារ

ត្បួងឃ្មុំ៖ ជនសង្ស័យ ខ្មែរឥស្លាម ៣នាក់ ឪពុកនិងកូនស្រី ត្រូវបានកម្លាំងនគរ បាលស្រុកក្រូចឆ្មារ ចាប់ខ្លួនពីបទចែកចាយ ថ្នាំញៀន កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិព្រែកតាហុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ដោយដកហូតថ្នាំញៀន ១២កញ្ចប់ ក្នុងនោះ ១០កញ្ចប់ធំ ។

Read more: សមត្ថកិច្ច ចាប់ខ្លួនខ្មែរឥស្លាម ៣នាក់ ដកហូតថ្នាំ ញៀន១២ កញ្ចប់ធំតូច...

រថយន្ដដឹកអុស បុករថយន្ដបែនដឹកដី ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់របួសពីរនាក់

ព្រៃវែង៖ រថយន្ដ ដឹកអុសធុន ធំមួយគ្រឿង បានក្រឡាប់ ធ្លាក់ផ្លូវ ជាតិលេខ១ ក្រោយ ពីបុកគូទ រថយន្ដ បែនដឹកដី កាលពីវេលា ម៉ោង ៨យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ នៅជិត ផ្សារកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បណ្ដាលឱ្យស្លាប់ និងរបួស ពីរនាក់ អ្នកស្លាប់ គឺជាកម្មករ ជិះនៅលើ រថយន្ដ ដោយឡែក អ្នករងរបួស បាក់ជើង គឺជាអ្នកបើក រថយន្ដ ។

Read more: រថយន្ដដឹកអុស បុករថយន្ដបែនដឹកដី ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់របួសពីរនាក់

បុរសបង្កហិង្សា ២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ

ពោធិ៍សាត់៖ ជនសង្ស័យ ២នាក់ ដែលបាន បង្កហិង្សា ដោយចេតនា ទៅលើជនរងគ្រោះ កាលពីថ្ងៃទី២ ខែកញ្ញា និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ស្រុកពីរផ្សេងគ្នានោះ ត្រូវបានកម្លាំង នគរបាល ស្រុក បាកាន និងស្រុក ក្រគរ ចាប់ខ្លួន បញ្ជូន មកកាន់ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តពោធិ៍សាត់ ហើយនៅព្រឹក ថ្ងៃទី៨ ខែកញ្ញានេះ ។

Read more: បុរសបង្កហិង្សា ២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ

បាក់បង្កាន់ដៃ កន្លែងកម្សាន្ត លើភ្នំហាន់ជ័យ ធ្លាក់ជនបរទេស ៦នាក់របួសធ្ងន់-ស្រាល

កំពង់ចាម៖ ភ្ញៀវទេស ចរបរទេស ជនជាតិ  អូស្រ្តាលី ៦នាក់ ស្រី២នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារ ធ្លាក់ពីលើ ភ្នំហាន់ជ័យ ពេលកំពុងដើរ កម្សាន្តនា ម៉ោង ៨ និង៥០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្ថិតនៅ ក្នុងភូមិ ហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម។

Read more: បាក់បង្កាន់ដៃ កន្លែងកម្សាន្ត លើភ្នំហាន់ជ័យ ធ្លាក់ជនបរទេស ៦នាក់របួសធ្ងន់-ស្រាល

កូនប្រុសមន្ត្រីអាវុធហត្ថ បើករថយន្តដឹកឈើ បុកក្មេងប្រុស កំពុងរត់លេងមុខផ្ទះ រងរបួសធ្ងន់

រតនគិរី៖ គ្រោះថ្នាក់ ចរាចរមួយ បង្កឡើងដោយ កូនប្រុសលោក ខៃ វិបុល មានតួនាទី ជាមេបញ្ជាការរង អ-ហ មូលដ្ឋានស្រុក អូរជុំ បានបើក រថយន្តម៉ាក តាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0684 ដឹកឈើប្រណិត ជាច្រើនដុំ ដើរលក់ តាមសិប្បកម្ម និងម៉ូយ ជាច្រើនទៀត។

Read more: កូនប្រុសមន្ត្រីអាវុធហត្ថ បើករថយន្តដឹកឈើ បុកក្មេងប្រុស កំពុងរត់លេងមុខផ្ទះ...

ប៉ូលីសប៉ុស្តិ៍រដ្ឋបាល ឃុំកំពាន់ ឃាត់ខ្លួនយុវជនម្នាក់ ប្រើអំពើហិង្សា ទៅលើស្ត្រី បណ្តាលឲ្យរបួស យ៉ាងធ្ងន់ធ្ងរ

ត្បូងឃ្មុំ៖ យុវជនម្នាក់ បានយកកាំបិត កាចេត ទៅកាប់ស្ត្រី កំពុងធ្វើម្ហូបជាច្រើន កាំបិត បណ្តាលឲ្យរងគ្រោះ ជាទម្ងន់ នៅវេលាម៉ោង ១៩៖០០ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចចំការម្រេច ខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: ប៉ូលីសប៉ុស្តិ៍រដ្ឋបាល ឃុំកំពាន់ ឃាត់ខ្លួនយុវជនម្នាក់ ប្រើអំពើហិង្សា...

ទើបតែចេញពីគុក ធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិ ជនបរទេសភ្លាម ប៉ូលិសឃាត់ខ្លួនភ្លែត

ភ្នំពេញ៖ មុខសញ្ញា ចោរឆក់ ដែលទើបចេញពីគុក ប្រហែលជា ញ៉ាមចង់ ទៅដេកគុកទៀតនោះ ក៏ចេញធ្វើ សកម្មភាព ឆក់យកទ្រព្យសម្បត្តិ របស់ជនបរទេសភ្លាម ក៏ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ ដេញចាប់បាន កាលពី រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច មុខផ្ទះលេខ១២៥Eo ផ្លូវលេខ១៥កែង១១០។

Read more: ទើបតែចេញពីគុក ធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិ ជនបរទេសភ្លាម ប៉ូលិសឃាត់ខ្លួនភ្លែត

ខូចចិត្តនឹងប្រុសស្នេហ៍ ចាប់រំលោភ លេបថ្នាំងងុយដេក អស់៣០គ្រាប់ រួចដួលសន្លប់មុខ ស្នាក់ការមានសមត្ថកិច្ច

ភ្នំពេញ៖ នារីម្នាក់ បានដួលសន្លប់ បាត់ស្មារតី នៅក្នុងការិយាល័យ ប្រឆាំងការជួញដូរស្ត្រី និងអនីតិជន អាវុធហត្ថរាជធានី កាលពី វេលា១០ និង៣០នាទី ពេលព្រឹកថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៤ ខណៈពេលដែល អាណាព្យាបាល បាននាំនាង មកដាក់ពាក្យបណ្ដឹង។

Read more: ខូចចិត្តនឹងប្រុសស្នេហ៍ ចាប់រំលោភ លេបថ្នាំងងុយដេក អស់៣០គ្រាប់ រួចដួលសន្លប់មុខ...

ជនសង្ស័យ២នាក់ ផ្តួលម៉ូតូចោល រត់ធ្លាក់បឹង ខណ:កម្លាំងល្បាតនគរបាល ដេញតាម

ភ្នំពេញ៖ ម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ច រឹបអូស ពីក្រុមជនសង្ស័យ ដែលរត់ចោល បន្ទាប់ពីពួកគេ ជួបកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាល ចាក់អង្រែក្រោម ដែលកំពុងល្បាត ក្នុងមូលដ្ឋាន ហើយពួកគេ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួន ចូលបឹងទំពុនបាត់ ស្រមោល ។

Read more: ជនសង្ស័យ២នាក់ ផ្តួលម៉ូតូចោល រត់ធ្លាក់បឹង ខណ:កម្លាំងល្បាតនគរបាល ដេញតាម

សមត្ថកិច្ច ក្របួចបានជនចែកចាយ និងជួញដូរថ្នាំញៀន ឆ្លងខេត្តបានម្នាក់

កំពង់ឆ្នាំង៖ អ្នកចែកចាយ ជួញដូរថ្នាំញៀន ឆ្លងខេត្តម្នាក់ ត្រូវបានសមត្ថកិច្ច នៃការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនខេត្ត សហការ ជាមួយនគរបាល ព្រហ្មទណ្ឌ ក្រុងកំពង់ឆ្នាំង ចាប់ខ្លួនបាន ពេលរូបគេ កំពុងជួញដូរថ្នាំញៀន។

Read more: សមត្ថកិច្ច ក្របួចបានជនចែកចាយ និងជួញដូរថ្នាំញៀន ឆ្លងខេត្តបានម្នាក់

មនុស្ស២នាក់ បានរងរបួសធ្ងន់ ដោយរថយន្តទូរីស បុករថយន្តយីឌុប ធ្លាក់ចូលប្រឡាយ

កំពង់ឆ្នាំង៖ មនុស្ស២នាក បានរងរបួសធ្ងន់ធ្ងរ នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង នៅវេលាម៉ោង ៦និង៥០នាទី ព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៣ និង ៨៤ ស្ថិតក្នុង ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅពេលដែល រថយន្តទូរីស បុកជាមួយ រថយន្តយីឌុប ពេញទំហឹង។

Read more: មនុស្ស២នាក់ បានរងរបួសធ្ងន់ ដោយរថយន្តទូរីស បុករថយន្តយីឌុប ធ្លាក់ចូលប្រឡាយ

មានវិបត្តិផ្លូវចិត្ត និងវិបត្តិដីធ្លី រើសបានកាំភ្លើងវែង បាញ់ផ្អើលផ្សារត្រពាំងប្រាសាទ

ឧត្តរមានជ័យ៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត គួបផ្សំ និងវិបត្តិដីធ្លីផងនោះ បានប្រើប្រាស់ កាំភ្លើងវែងមួយដើម ប្រភេទ AK ហើយ ចូលទៅក្នុងផ្សារ ត្រពាំងប្រាសាទ ធ្វើការបាញ់ប្រហារ ឡើងទៅលើជាច្រើន គ្រាប់ ប៉ុន្តែ មិនមានការប៉ះពាល់ ដល់អាយុជីវិត អ្នកណាម្នាក់ទេ គ្រាន់តែធ្វើ អោយភ្ញាក់ផ្អើល ដល់ក្រុមអាជីវករ ក្នុងផ្សារបានរត់ចេញពី កន្លែងលក់ដូរ។

Read more: មានវិបត្តិផ្លូវចិត្ត និងវិបត្តិដីធ្លី រើសបានកាំភ្លើងវែង...