Social Network

ស្ត្រី​ម្នាក់ ​​​ត្រូវ​ឪម៉ាល់​ទិច​​​ ជា​ច្រើន​មេ បាន​ស្លាប់​ ខណៈកំពុងដឹក​មកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត

កំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបាន សត្វឪម៉ាល់ទិច រាប់សិបមេ នៅពេលប្តី ប្រពន្ធ គាត់បើកកាណូត ទៅដាក់មង នៅបឹងទន្លេសាប និងបានបើកកាណូត បុកចំសំបុក ឪម៉ាល់ នៅក្នុងព្រៃ ហើយបានស្លាប់ នៅតាមផ្លូវ ពេលពេទ្យ ស្រុកបរិបូណ៌ ដឹកមកសង្គ្រោះ នៅក្នុងមន្ទីរពេទ្យខេត្ត ។

Read more: ស្ត្រី​ម្នាក់ ​​​ត្រូវ​ឪម៉ាល់​ទិច​​​ ជា​ច្រើន​មេ បាន​ស្លាប់​...

ជន្លង់​ម្រេច​ ប្រមាណ​៤​ម៉ឺន​ដើម ​របស់​មន្ត្រី​ជាន់ខ្ពស់ ​ក្រសួង​រ៉ែ និង​ថាមពល ​លាក់​ទុក​យ៉ាង​ស្ងៀមស្ងាត់ ​នៅ​ឃុំ​ស៊ើង

រតនគិរី៖ នាយខណ្ឌរដ្ឋបាល ព្រៃឈើ ស្រុកបរកែវ នៅមិនទាន់មាន ចំណាត់ការ ទៅលើមេការ ដែលលួចកាប់ ជន្លង់ម្រេច ពីព្រៃសហគមន៍ ដែនបម្រុងទុក និងតំបន់អភិរក្ស ពីស្រុកលំផាត់ មកស្តុកទុកជិត ៤ម៉ឺនជន្លង់ យ៉ាងអនាធិបតេយ្យ នៅដីមន្ត្រីជាន់ខ្ពស់ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលមួយ រូបស្ថិតនៅភូមិក្លិៈ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្មីៗនេះទេ។

Read more: ជន្លង់​ម្រេច​ ប្រមាណ​៤​ម៉ឺន​ដើម ​របស់​មន្ត្រី​ជាន់ខ្ពស់ ​ក្រសួង​រ៉ែ និង​ថាមពល...

អ្នកទោស ​៦​នាក់ ​ហែក​គុក​រត់ចេញពី ពន្ធនាគារ ខេត្តរតនគិរី សមត្ថកិច្ច ​ចាប់​បាន​ម្នាក់​ ​ត្រឡប់​មក​វិញ

រតនគិរី៖ អ្នកទោស ៦នាក់ ដែលជាប់ពាក់ព័ន្ធ នឹងករណីគ្រឿងញៀន ប្លន់ និងអំពើហិង្សា បាននាំគ្នា ហែកគុក រត់គេចខ្លួន ទាំងកណ្ដាលអធ្រាត្រ ប៉ុន្តែត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនបានម្នាក់ ត្រឡប់មកវិញ ហើយនៅសល់ ៥នាក់ទៀត កំពុងតាមប្រមាញ់។

Read more: អ្នកទោស ​៦​នាក់ ​ហែក​គុក​រត់ចេញពី ពន្ធនាគារ ខេត្តរតនគិរី សមត្ថកិច្ច...

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគោ នៅស្រុកបាណន់

បាត់ដំបង៖ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១២ និង ២០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចណុចភូមិ អណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពីបទលួចគោ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព លួចគោ ១ក្បាល កាលពីវេលាម៉ោង ១ និង២០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ កន្លង ត្រុវបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

Read more: កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគោ នៅស្រុកបាណន់

ចោរប្រដាប់អាវុធមួយក្រុម ប្លន់បាញ់សម្លាប់ អាជីវករលក់មាស និងដូរលុយ រួចគេចខ្លួនបាត់ស្រមោល

កំពង់ឆ្នាំង៖ តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា វេលាម៉ោងជាង ៤ល្ងាច ថៃ្ងទី២១ ខែតុលា ឆ្នាំ២០១៤នេះ នៅផ្សារព្រៃខ្មែរ ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចោរប្រដាប់អាវុធ មួយក្រុម មានគ្នា៣នាក់ ជិៈម៉ូតូមួយគ្រឿង មានអាវុធវែងមួយដើម និងខ្លី១ដើម ធ្វើសកម្មភាពបាញ់ប្លន់ អាជីវករលក់មាស និងដូរលុយ បានបណ្តាលអោយ ស្លាប់ម្នាក់ ឈ្មោះ សួន រដ្ឋា ភេទប្រុសអាយុប្រមាណ ៣០ឆ្នាំ និងប្អូនស្រី ត្រូវរបួសធ្ងន់ ឈ្មោះ សួន បូរិន អាយុប្រមាណ ២០ឆ្នាំ។

Read more: ចោរប្រដាប់អាវុធមួយក្រុម ប្លន់បាញ់សម្លាប់ អាជីវករលក់មាស និងដូរលុយ...

យុវជនម្នាក់ ត្រូវក្រុមចោរប្លន់ សម្លាប់យកម៉ូតូ១គ្រឿង នៅក្នុងចំការអំពៅ នៅជាអូរព្រំដែន

បន្ទាយមានជ័យ៖ យុវជនម្នាក់ ត្រូវបានក្មេងៗ ដើទៅកាប់ដើមអំពៅ ប្រទះឃើញ ដេកស្លាប់ ហើមស្អុយ ភ្លាមនោះ ក្មេងៗ បានរត់ទៅប្រាប់ ប្រជាពលរដ្ឋ និងបានរាយការណ៍ ប្រាប់សមត្ថកិច្ច មូលដ្ឋាន ចុះមកត្រួតពិនិត្យសព ។

Read more: យុវជនម្នាក់ ត្រូវក្រុមចោរប្លន់ សម្លាប់យកម៉ូតូ១គ្រឿង នៅក្នុងចំការអំពៅ...

នាំ​គ្នា​ព្រួត​វាយ​គេ ​ប្លន់​យក​ម៉ូតូ​ ប៉ះ​ចំ​ម៉ូតូ​បែក​កង់ ​ជិះ​រត់​មិន​រួច​ សមត្ថកិច្ចតាម​ចាប់​ខ្លួន​បាន​ម្នាក់​ រត់​រួច​ម្នាក់

ភ្នំពេញ៖ មនុស្សម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ជាប់ចោទពីបទនាំ បក្ខពួកព្រួតវាយ គេប្លន់ដណ្ដើមយកម៉ូតូ មួយគ្រឿងនៅ វេលាយប់ ថ្ងៃទី១៩ ខែតុលានេះ នៅតាមបណ្ដោយផ្លូវ លំមួយក្នុងភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

Read more: នាំ​គ្នា​ព្រួត​វាយ​គេ ​ប្លន់​យក​ម៉ូតូ​ ប៉ះ​ចំ​ម៉ូតូ​បែក​កង់ ​ជិះ​រត់​មិន​រួច​...

សមត្ថកិច្ចបញ្ចេញ​សាច់ដុំ ​បោសសំអាត​ ក្រុម​រកស៊ី​ផ្លូវភេទ ​នៅ​តាម​មាត់​ស្ទឹង​ ក្នុង​ក្រុង​សៀមរាប ​​នៅពេល​រាត្រី

សៀមរាប៖ នារី ៤នាក់ និងភេទទីបីចំនួន ៣សរុប ចំនួន៧នាក់នេះ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប ធ្វើការចាប់ប្រមូល បានជាប្រចាំ រួចយកមកកាន់ ការិយាល័យ នគរបាលជំនាញដើម្បីធ្វើការ សួរនាំនិងធ្វើ ការអប់រំ អោយបញ្ឈប់ នូវសកម្មភាព រកស៊ីផ្លូវភេទ។

Read more: សមត្ថកិច្ចបញ្ចេញ​សាច់ដុំ ​បោសសំអាត​ ក្រុម​រកស៊ី​ផ្លូវភេទ ​នៅ​តាម​មាត់​ស្ទឹង​...

បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទប្រើប្រាស់ឧបករណ៍ ឆក់ត្រីខុសច្បាប់

ក្រចេះ៖ មន្ត្រីជំនាញ ខណ្ឌរដ្ឋបាល ជលផលខេត្ត បានបញ្ជូនខ្លួនជន សង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ពន្ឋ័ នឹងករណីប្រើប្រាស់ ឧបករណ៍ នេសាទ ឆក់ត្រីខុសច្បាប់ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ នេះ ។

Read more: បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទប្រើប្រាស់ឧបករណ៍ ឆក់ត្រីខុសច្បាប់

រថយន្តបុកបុរសជិះម៉ូតូម្នាក់ ដាច់ខ្លួនជាពីរ ស្លាប់ភ្លាមៗ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់ បានត្រូវបានដាច់ខ្លួន ចេញជា ២កំណាត់ យ៉ាងរន្ធត់ ជាទីបំផុត ដោយមួយ កំណាត់ត្រឹមដងខ្លួន ដល់ក្បាលជាប់ នៅលើដំបូលរថយន្ត និងមួយកំណាត់ទៀត ចាប់ពីដងខ្លួនចុះ មកក្រោមធ្លាក់នៅលើថ្នល់ជាតិ ។

Read more: រថយន្តបុកបុរសជិះម៉ូតូម្នាក់ ដាច់ខ្លួនជាពីរ ស្លាប់ភ្លាមៗ នៅខេត្តបន្ទាយមានជ័យ

នាយកដ្ឋានបសុពេទ្យ គួរតែមានវិធានការ ចំពោះមន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម បន្ទាប់ពីបែកធ្លាយ រឿងពុករលួយ

កំពង់ចាម៖ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម ឈ្មោះ ឈិន ផល្លា ត្រូវបានគេរាយការណ៍ថា កំពុងបន្តការ គាបសង្កត់ ជំរិតទារប្រាក់ ខ្លាំងជាងមុន ពីឈ្មួញដឹកគោ ក្របី ហើយប្រការនេះ គឺបានចាប់ផ្តើម ក្រោយពីបានចុះផ្សាយ មាននូវការ ផ្តល់បទសម្ភាស ពីឈ្មួញដឹកគោ ដែលឈ្មោះ ផល្លា ធ្លាប់ជំរិតទារប្រាក់ ក្នុងកំហុសនីតិវិធី បន្តិចបន្តួច នាពេលថ្មីៗ កន្លងទៅនេះ ។

Read more: នាយកដ្ឋានបសុពេទ្យ គួរតែមានវិធានការ ចំពោះមន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម...

កងរាជអាវុធហត្ថ ឃាត់ខ្លួន អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២០នាក់ នៅផ្ទះសំណាក់ «រិទ្ធរស្មីអង្គរ»

ភ្នំពេញ៖ ដោយសារតែ មានការសហការ រវាងកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ (អ.ហ) ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន ក្រុមប្រើប្រាស់ និងចែកចាយ គ្រឿងញៀន បានចំនួន ២០នាក់ រួមនិងវត្ថុតាង មួយចំនួនផងដែរ ។

Read more: កងរាជអាវុធហត្ថ ឃាត់ខ្លួន អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២០នាក់...

ប្រធាន​ការិយាល័យ​អប់រំ ​ស្រុក​បរសេដ្ឋ ត្រូវ​បាន​សង្ស័យ​ថា បាន​លាក់​ឈ្មោះគ្រូ មិន​មាន​វត្តមាន​បង្រៀន​សិស្ស​ ទុក​បើក​ប្រាក់ខែ​​

កំពង់ស្ពឺ៖ ប្រធានការិយាល័យ អប់រំ ស្រុកបរសេដ្ឋ លោក សំ វណ្ណា ត្រូវបានគេសង្ស័យថា បានលួចលាក់ ទុកឈ្មោះ លោកគ្រូ-អ្នកគ្រូ មួយចំនួន ខណៈលោកគ្រូ -អ្នកគ្រូ ទាំងនោះ បានព្យួរឈ្មោះ ដោយចេញទៅធ្វើការ តាមបណ្ដាក្រុមហ៊ុន និងមួយចំនួន ទៀតបានចេញ ក្រៅប្រទេស។

Read more: ប្រធាន​ការិយាល័យ​អប់រំ ​ស្រុក​បរសេដ្ឋ ត្រូវ​បាន​សង្ស័យ​ថា បាន​លាក់​ឈ្មោះគ្រូ...

ផ្ទះប្រជាពលរដ្ឋ ២៨ខ្នង ត្រូវប្រឈមការរុះរើ ដោយសារ បាំងច្រាំងទន្លេ នៅឃុំសូរគង

កំពង់ចាម៖ ដោយសារតែការ បាក់ច្រាំងទន្លេ ជាបន្តបន្ទាប់ នៅភូមិបឹងសាងកើត និងភូមិបឹងសាងលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាមនោះ ផ្ទះប្រជាពលរដ្ឋ ចំនួន២៨ខ្នង ដែលនៅ ជាប់មាត់ទន្លេ ត្រូវប្រឈម នឹងការរុះរើចេញ ជាបន្ទាន់ ខ្លាចបាក់ ឫស្រុតចូលទន្លេ នាំឲ្យមានគ្រោះថ្នាក់ ។

Read more: ផ្ទះប្រជាពលរដ្ឋ ២៨ខ្នង ត្រូវប្រឈមការរុះរើ ដោយសារ បាំងច្រាំងទន្លេ នៅឃុំសូរគង

បាក់ច្រាំងទន្លេនៅមុខ សណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ផ្លូវមាត់ទន្លេ ត្រូវហាមឃាត់មិនឲ្យឆ្លងកាត់

កំពង់ចាម៖ ច្រាំងទន្លេ ប្រវែងជាង ២០ម៉ែត្រ និងមានស្នាមប្រេះ ជាច្រើនម៉ែត្រ បូករួមទាំងជម្រៅជាង ១០ម៉ែត្រ ស្ថិតនៅមុខ សណ្ឋាគារ មេគង្គ ភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបាក់ស្រុត ចូលទៅក្នុងទន្លេ កាលពី យប់ថ្ងៃទី១៨ ខែតុលា និងរហូតមកដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ ។

Read more: បាក់ច្រាំងទន្លេនៅមុខ សណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ផ្លូវមាត់ទន្លេ...

នគរបាលប៉ុស្តិ៍ទន្លេបាសាក់ រាជធានីភ្នំពេញ ឃាត់ខ្លួនកម្មករសំណង់ ៦នាក់ និង ដាវសាំម៉ូរ៉ៃ ២ដើម

ភ្នំពេញ៖ ក្រុមកម្មករសំណង់ ចំនួន ៦នាក់ ត្រូវនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីពួកគេ កាន់ដាវស៊ាំម៉ូរៃចំនួន ២ដើម ចូលទៅ ផឹកស៊ីក្នុងហាង ដែលមានយីហោ រហាត់លាភ ស្ថិតនៅ ជិតស្ថានទូត រុស្ស៊ី ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ២១នឹង ៣០នាទី យប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៤ ។

Read more: នគរបាលប៉ុស្តិ៍ទន្លេបាសាក់ រាជធានីភ្នំពេញ ឃាត់ខ្លួនកម្មករសំណង់ ៦នាក់ និង...

សមត្ថកិច្ចស្រុកសង្កែ ចាប់ខ្លួនយុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភសេពសន្ថវៈ

បាត់ដំបង៖ សមត្ថកិច្ចនគរបាល ស្រុកសង្កែ បានចុះអនុវត្តចាប់ខ្លួន យុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភ សេពសន្ថវៈ កាលពីវេលាម៉ោង ១០ ៖១៥នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ រួចបញ្ជូនមក ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៤ ខែតុលា ដើម្បីបញ្ជូន បន្តទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ។

Read more: សមត្ថកិច្ចស្រុកសង្កែ ចាប់ខ្លួនយុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភសេពសន្ថវៈ

សមត្ថកិច្ច​ថៃ​ ឃាត់ខ្លួនសង្ឃ​ក្លែងក្លាយ ០៤​នាក់ ​ដើរ​អង្គាសប្រាក់ ​នៅ​ដី​ថៃ ប្រគល់​ឱ្យ​ នគរបាលស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ៖ ជនសង្ស័យ ចំនួន ០៤នាក់ ពាក់ស្បង់ចីវរ និងមានការកាន់បាត ក្លែងបន្លំ ជាព្រះសង្ឃ ដើរអង្គាសប្រាក់ នៅដីថៃត្រូវ តម្រួតថៃ ចាប់ប្រគល់ឱ្យ នគរបាលស្រុកម៉ាឡៃ សហការជាមួយនិង ការិយាល័យធម្មការស្រុក ធ្វើការសាកសួរ និងឃាត់ខ្លួនបញ្ជូន ទៅកាន់តុលាការ ដើម្បីយកទៅ ចាត់ការតាមផ្លូវច្បាប់ ។

Read more: សមត្ថកិច្ច​ថៃ​ ឃាត់ខ្លួនសង្ឃ​ក្លែងក្លាយ ០៤​នាក់ ​ដើរ​អង្គាសប្រាក់ ​នៅ​ដី​ថៃ...

ចោរ​លួច​រថយន្ត ​ជើងចាស់​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ លើក​ទី​៣​ ក្រោយពី​លួច​រថយន្ត​ អ្នក​កាសែត

ត្បូងឃ្មុំ៖ មុខសញ្ញាចោរ លួចរថយន្តម្នាក់ ដែលមាន ប្រវត្តិធ្លាប់ជាប់គុក ច្រើនដងមកហើយ ឥឡូវ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើ សកម្មភាពលួច យករថយន្ត របស់អ្នកកាសែត មួយគ្រឿងនៅក្នុងភូមិ ក្រាំងអង្ក្រង សង្កាត់ ក្រាំងធ្នង់ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រ ថ្ងៃដដែល។

Read more: ចោរ​លួច​រថយន្ត ​ជើងចាស់​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ លើក​ទី​៣​...

បុរសជនជាតិបរទេសម្នាក់ ចងកធ្វើអត្តឃាត ដោយមិនដឹង មូលហេតុច្បាស់លាស់

ភ្នំពេញ៖ បុរសជាជនជាតិ បរទេសម្នាក់ បានចងក ធ្វើអត្តឃាត នឹងដើមឈើ កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចដីឡូតិ៍ មួយកន្លែង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

Read more: បុរសជនជាតិបរទេសម្នាក់ ចងកធ្វើអត្តឃាត ដោយមិនដឹង មូលហេតុច្បាស់លាស់

យុវជន​ញៀន​ថ្នាំ ​ប៉ះចំ​ជើងកាង ​ប្រចាំ​ភូមិ​ដើម​ចាន់១ ​ចាប់​អារ​​ក​ទាំង​ព្រឹក​ ប៊ិះ​ក្ស័យជីវិត

ភ្នំពេញ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ នៅចំណុចក្រុមទី៤ ភូមិដើមចាន់១ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគេបាន ឃើញយុវជនម្នាក់ ដេកប្រកាច់ រមួលក្បែរផ្ទះ ប្រជាពលរដ្ឋ ដោយមានស្នាម រយះបំពង់.ក និងផ្ទៃមុខសឹង សុសសាច់ ដោយឡែកផ្ទៃមុខ និងក្បាល ហើមពោរ ហូរឈាមស្រោច ពេញដីដោយសារ តែក្រុមជើងកាង ប្រចាំតំបន់នោះ ចាប់អារ.ក ដើម្បីជាការព្រមាន។

Read more: យុវជន​ញៀន​ថ្នាំ ​ប៉ះចំ​ជើងកាង ​ប្រចាំ​ភូមិ​ដើម​ចាន់១ ​ចាប់​អារ​​ក​ទាំង​ព្រឹក​...