Social Network

នគរបាល ក្រុងស្ទឹងសែន ឃាត់ខ្លួនជន គ្រឿងញៀន២នាក់ នៅផ្ទះសំណាក់ «មនោរម្យ»

កំពង់ធំ ៖ កម្លាំងនគរបាល ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈកំពុងចុះល្បាត តាមមូលដ្ឋាន រហូតធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និង សកម្មភាព ចែកចាយគ្រឿងញៀន នៅផ្ទះសំណាក់ «មនោរម្យ» ស្ថិតនៅភូមិទី១ សង្កាត់កំពង់ធំ ព្រមទាំង ដកហូត ម៉ាទឹកកក ចំនួន២កញ្ចប់តូច ។

Read more: នគរបាល ក្រុងស្ទឹងសែន ឃាត់ខ្លួនជន គ្រឿងញៀន២នាក់ នៅផ្ទះសំណាក់ «មនោរម្យ»

ឆេះផ្ទះមួយខ្នង នៅស្រុកកំពង់ស្វាយ បំផ្លាញរថយន្ត ទ្រព្យសម្បត្តិ និងលុយមួយចំនួន

កំពង់ធំ ៖ ផ្ទះមួយ ខ្នងទំហំ ៦,៥ គុណនឹង ១១ម៉ែត្រ ស្ថិតនៅ ភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពី វេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវភ្លើងឆេះ បំផ្លាញ ទាំងស្រុង ដោយសារឆ្លង ចរន្តអគ្គិសនី នៅពេលសាកទូរស័ព្ទ។

Read more: ឆេះផ្ទះមួយខ្នង នៅស្រុកកំពង់ស្វាយ បំផ្លាញរថយន្ត ទ្រព្យសម្បត្តិ និងលុយមួយចំនួន

មន្ត្រីនគរបាល ការពារព្រំដែន ៨០៧ ម្នាក់ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន

បន្ទាយមានជ័យៈ លោកអនុសេនីយ៍ឯក ឡាក់ សីហា អាយុ៤៦ឆ្នាំត្រូវបាន គេរាយការណ៍ថា បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងកនិងខ្សែភ្លើង ដោយមិនដឹងមូលហេតុ ។

Read more: មន្ត្រីនគរបាល ការពារព្រំដែន ៨០៧ ម្នាក់ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន

នគរបាល ខេត្ដមណ្ឌលគិរី ឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀនពីរនាក់ ដកហូត មេតំហ្វេតមីន ១៦កញ្ចប់

មណ្ឌលគិរី ៖ កម្លាំង នគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ នគរបាល ការិយាល័យ ព្រហ្មទណ្ឌ និងនគរ បាល ក្រុងសែនមនោរម្យ បានរួមគ្នាបើក ការស្រាវជ្រាវ ហើយឈាន ទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធទៅនឹង សកម្មភាពចែកចាយ គ្រឿងញៀន

Read more: នគរបាល ខេត្ដមណ្ឌលគិរី ឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀនពីរនាក់ ដកហូត មេតំហ្វេតមីន...

អ្នកផ្ទុក មេរោគអេដស៍ នៅឃុំរការ បានស្លាប់៥នាក់

បាត់ដំបង ៖ អ្នកផ្ទុកមេរោគអេដស៍ ជាទារិកា និងមានវ័យចំណាស់ នៅឃុំរការចំនួន ៥នាក់ បានស្លាប់ បាត់បង់ជីវិត នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥នេះ។

Read more: អ្នកផ្ទុក មេរោគអេដស៍ នៅឃុំរការ បានស្លាប់៥នាក់

ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​អនាធិបតេយ្យ​

កោះកុង ៖ ក្រុមក្មេងទំនើង២ក្រុម បានបើកការ ប្រយុទ្ធយ៉ាង អនាធិបតេយ្យនៅចំណុច បង្គោល៣ជិត ស្ពានកោះកុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីវេលា ម៉ោងប្រមាណជា៣ និង៣០នាទី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។

Read more: ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​អនាធិបតេយ្យ​

ឡិចស៊ីសបើក​បុក​គោ​១ក្បាលបាក់​ជើង​ សួររក​ម្ចាស់​អត់ឃើញ សមត្ថកិច្ច​យកទៅ​ប៉ុស្តិ៍បាត់

ភ្នំពេញ ៖ នៅលើកំណាត់ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានគោដើរ ទាំងហ្វូងឆ្វាត់ឆ្វែងតាមផ្លូវ ធ្វើឱ្យអ្នកបើកបរពិបាក ក្នុងការធ្វើដំណើរ មិនថាយប់ឬក៏ថ្ងៃទេ ជាក់ស្តែងរថយន្តឡិចស៊ីសមួយគ្រឿង បានបើកបុកគោបណ្តាល ឱ្យដួលបាក់ជើងក្រោយ ខាងស្តាំុំ។

Read more: ឡិចស៊ីសបើក​បុក​គោ​១ក្បាលបាក់​ជើង​ សួររក​ម្ចាស់​អត់ឃើញ...

រថយន្តស៊ាំយ៉ុងដឹកបន្លែ បុកតាជិះកង់ម្នាក់ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្យ

កំពត ៖ បុរសចំណាស់ម្នាក់ ជិះកង់ហាត់ប្រាណ ត្រូវរថយន្តកូរ៉េម៉ាក ស៊ាំយ៉ុងដឹកបន្លែ បុកចំពេញទំហឹង ខណៈដឹក ដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់។

Read more: រថយន្តស៊ាំយ៉ុងដឹកបន្លែ បុកតាជិះកង់ម្នាក់ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្យ

មេបញ្ជាការ អាវុធហត្ថ ខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងចាប់មេគ្រឿងញៀន ដ៏ធំ១នាក និងគ្រៀងញៀន​ ចំនួន ២គីឡូក្រាម

(ស្ទឹងត្រែង)៖ មេបញ្ជាការ អាវុធហត្ថ ខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ កម្លាំងរបស់ លោក បានចុះបង្ក្រាប និងចាប់មេគ្រឿងញៀន ដ៏ធំមួយ ស្ថិតនៅស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រំប្រទល់ជាមួយ ខេត្តព្រះវិហារ ដោយបានដកហូតបានថ្នាំញៀនជិត២គីឡូក្រាម។

Read more: មេបញ្ជាការ អាវុធហត្ថ ខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងចាប់មេគ្រឿងញៀន...

ឯកឧត្តម ឱម យ៉ិនទៀង មានផែនការរួចហើយ ដើម្បីសាកសួរ ទាក់ទងរឿងដោះលែងឪពុក-ម្ដាយ ឧញ៉ា ថោង សារ៉ាត់

ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង ជាប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នក រាយការណ៍ ព័ត៌មានថា ឯកឧត្តមមានផែនការ រួចហើយ ដើម្បីសាកសួរពួកគេ ទាក់ទងរឿងដោះ លែងឪពុក-ម្ដាយ ឧញ៉ា ថោង សារ៉ាត់

Read more: ឯកឧត្តម ឱម យ៉ិនទៀង មានផែនការរួចហើយ ដើម្បីសាកសួរ ទាក់ទងរឿងដោះលែងឪពុក-ម្ដាយ...

ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង ០៨នាក់ បើប្រៀប កាលពីឆ្នាំ មុន

កំពត ៖ មន្ត្រីនគរបាល នៃការិយាល័យ នគរបាលចរាចរផ្លូវគោកខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា រយៈពេល ថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្តកំពត បានកើតឡើង០៧លើក កើន០១លើក គឺ០៧លើក/០៦លើក បណ្តាលឲ្យស្លាប់ មនុស្ស ចំនួន០៥នាក់ ស្រីម្នាក់, របួសធ្ងន់ ១១នាក់ ស្រី០២នាក់ និងស្រាល១០នាក់ ស្រី០៥ ។

Read more: ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង...

នគរបាល ខេត្ដកំពង់ចាម ប្រគល់ម៉ូតូជូន ម្ចាស់ដើមវិញ ក្រោយ ACU កោះហៅ អតីតមេព្រហ្មទណ្ឌ ធ្ងន់ទៅសួរនាំ

កំពង់ចាម ៖ ម៉ូតូចំនួន៧គ្រឿង ក្នុងនោះ៦គ្រឿង ដែលរកឃើញ ម្ចាស់ពិតប្រាកដតាម រយៈការបង្ហាញ ឯកសារត្រឹមត្រូវ ដែលជាប់ពាក់ព័ន្ធ ក្នុងករណីទទួលផល ចោរកម្ម នៅស្រុកតំបែរនោះ ត្រូវបានស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បញ្ជាឱ្យប្រគល់ ម៉ូតូទាំងនេះ ជូនម្ចាស់វិញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

Read more: នគរបាល ខេត្ដកំពង់ចាម ប្រគល់ម៉ូតូជូន ម្ចាស់ដើមវិញ ក្រោយ ACU កោះហៅ...

តាមការផ្សព្វផ្សាយ និងអំពាវនាវ របស់គណៈបញ្ជាការឯកភាពខេត្ត ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ អាំងវិចទ័រឆក់ត្រី ចំនួន៣២៦គ្រឿង និងមិនទាន់ប្រគល់អោយជាង ២០០គ្រឿងទៀត

កំពង់ឆ្នាំង៖ អនុវត្តតាមស្មារតីប្រជុំ របស់គណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អភិបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្តី ណែនាំមួយលេខ ០០៩ សណន ដើម្បីផ្សព្វផ្សាយ លប់បំបាត់ និងប្រមូលយក ឧបករណ៍ឆក់ត្រី នៅតាមមូលដ្ឋាន ។

Read more: តាមការផ្សព្វផ្សាយ និងអំពាវនាវ របស់គណៈបញ្ជាការឯកភាពខេត្ត...

សម្តេច​​តេ​ជោ​ជំរុញ​ឱ្យ​ធ្វើ​អធិការកិច្ច​លើ​សំណុំរឿង​ដោះលែង ​ឪពុក​ម្តាយ ថោង សារ៉ាត់​

ភ្នំពេញ ៖ នៅក្នុងពិធីប្រគល់ សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ធ្វើអធិការកិច្ច

Read more: សម្តេច​​តេ​ជោ​ជំរុញ​ឱ្យ​ធ្វើ​អធិការកិច្ច​លើ​សំណុំរឿង​ដោះលែង ​ឪពុក​ម្តាយ ថោង...

ក្លាយជា​អ្នកទោស​ស្នេហា​ដោយសារ​ស្រី​បើកដៃ​ថ្ងៃបុណ្យ​សង្សារ​

បាត់ដំបង៖ យុវជនម្នាក់បានក្លាយខ្លួនជាអ្នកទោស ស្នេហាដោយសារម្តាយខាងស្រីប្ដឹងពីបទ (រំលោភ)ជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ បន្ទាប់ពីភាគីខាងស្រីសុំទៅលេងផ្ទះខាងប្រុស ។

 

 

Read more: ក្លាយជា​អ្នកទោស​ស្នេហា​ដោយសារ​ស្រី​បើកដៃ​ថ្ងៃបុណ្យ​សង្សារ​

អណិកជន​ខ្មែរ​រស់នៅ​អាមេរិក​មកលេង​ស្រុក​ត្រូវ​ម៉ូតូ​បុក​ស្លាប់

បាត់ដំបង ៖ អណិកជនខ្មែរម្នាក់ ដែលរស់នៅ សហរដ្ឋអាមេរិក បានត្រឡប់មកលេង ស្រុកកំណើត នាឱកាសបុណ្យ ចូលឆ្នាំចិន ត្រូវបានស្លាប់ បន្ទាប់ពីបាន បញ្ជូនដល់មន្ទីរពេទ្យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៦ និង៤៥នាទីព្រឹក ត្រង់ចំណុច ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីបានជិះម៉ូតូហើយ បត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្ន ទើបបណ្ដាល ឲ្យម៉ូតូមួយគ្រឿងទៀត ដែលកំពុង ធ្វើដំណើរ ស្របទិសគ្នា បុកចំពីក្រោយតែម្តង ។

Read more: អណិកជន​ខ្មែរ​រស់នៅ​អាមេរិក​មកលេង​ស្រុក​ត្រូវ​ម៉ូតូ​បុក​ស្លាប់

ស្នងការរង និង នាយសេនាធិការ ខេត្ដ ត្បូងឃ្មុំ ស្លាប់ទាំងវ័យក្មេង

ត្បូងឃ្មុំ ៖ ស្នងការរងនគរបាល និងជានាយសេនាធិការ នៃស្នងការដ្ឋាន នគរបាលខេត្ដត្បូងឃ្មុំ លោកវរសេនីយ៍ ឯក ញិល រត្ន័ សុភាសិត បានទទួលមរណភាព កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ដោយរោគាពាធ ក្នុងអាយុ៤៤ឆ្នាំ នៅមន្ទីរពេទ្យក្នុង ប្រទេសវៀតណាម ។

Read more: ស្នងការរង និង នាយសេនាធិការ ខេត្ដ ត្បូងឃ្មុំ ស្លាប់ទាំងវ័យក្មេង

ប្រទះឃើញសព ស្អុយរលួយ នៅស្រុក ព្រៃនប់ សង្ស័យជា អំពើឃាតកម្ម

ព្រះសីហនុ ៖ សពស្ដ្រីម្នាក់ ត្រូវបានប្រជា ពលរដ្ឋឃើញក្នុងសភាពស្អុយរលួយទៅហើយ នោះ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅឃុំព្រៃនប់ ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ ដែលសមត្ថកិច្ច អះអាងថា គឺជាអំពើឃាតកម្ម ។

Read more: ប្រទះឃើញសព ស្អុយរលួយ នៅស្រុក ព្រៃនប់ សង្ស័យជា អំពើឃាតកម្ម

ពលករខ្មែរជាង ១លាននាក់ បានក្លាយ ជាកម្លាំងស្នូល សម្រាប់សេដ្ឋកិច្ចថៃ

ភ្នំពេញ៖ ប្រជាពលករខ្មែរ ដែលកំពុងបម្រើការងារនៅ ក្នុងប្រទេសថៃ ប្រមាណជា ១លាននាក់ បានក្លាយជា កម្លាំងពលកម្ម ដ៏សំខាន់បម្រើតាមរោងចក្រ សហគ្រាស ភោជនីយដ្ឋាន កសិកម្ម ជាពិសេសពួកគេ បានក្លាយជា កម្លាំងដ៏ពិសេស មួយជំរុញកំណើន សេដ្ឋកិច្ចរបស់ថៃ ។

Read more: ពលករខ្មែរជាង ១លាននាក់ បានក្លាយ ជាកម្លាំងស្នូល សម្រាប់សេដ្ឋកិច្ចថៃ

ជិះម៉ូតូ បុកក្របីស្លាប់ និងរបួស២នាក់ រីឯក្របីងាប់ នៅស្រុកបាធាយ

កំពង់ចាមៈ បុរសពីរនាក់ បានជួបគ្រោះ ថ្នាក់ចរាចរ រហូតបាត់បង់ជីវិតម្នាក់ នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀត រងរបួសធ្ងន់បន្ទាប់ពី ពួកគេបានបើកម៉ូតូ ទៅបុកសត្វក្របី នៅតាមដងផ្លូវ។គ្រោះថ្នាក់ចរាចរ ដែលធ្វើឲ្យសត្វក្របី មួយក្បាលបាន ងាប់ដែរនោះ កើតឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិសូកើត ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

Read more: ជិះម៉ូតូ បុកក្របីស្លាប់ និងរបួស២នាក់ រីឯក្របីងាប់ នៅស្រុកបាធាយ

​ឃាត់ខ្លួន​ ជនសង្ស័យ​៦​នាក់​ រួមនិង គ្រឿងញៀន ​ចំនួន​១០កញ្ចប់​ស្មើ​នឹង​ ​៤.២​ក្រាម​

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ និងនគរបាលក្រុងសិរីសោភ័ណ បានប្រតិបត្តិការ បង្ក្រាបចាប់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រី៦នាក់ ខណៈពួកគេកំពុងតែធ្វើសកម្មភាព លក់ចែកចាយថ្នាំញៀនខុសច្បាប់ ។

Read more: ​ឃាត់ខ្លួន​ ជនសង្ស័យ​៦​នាក់​ រួមនិង គ្រឿងញៀន ​ចំនួន​១០កញ្ចប់​ស្មើ​នឹង​...