Social Network

ចាប់បានអ្នកជួញដូរ និងចែកចាយថ្នាំញៀន ២ករណី មានគ្នា៣នាក់ ដករឹបអូសម៉ូតូ ២គ្រឿង ប្រាក់១៧.៣២០០រៀល និងទូសព្ទ័ដៃ ១គ្រៀង

កំពង់ឆ្នាំង៖  មេចែកចាយ និងជួញដូរថ្នាំញៀន ប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ក្នុងករណី ២ផ្សេងគ្នា តាមការចង្អុល បង្ហាញ ពីប្រជាពលរដ្ឋ នៅពេលដែលគេ ទូរសព្ទ័សុំទិញ ថ្នាំញៀន យកទៅជួញដូរ និងចែកចាយបន្ត។

Read more: ចាប់បានអ្នកជួញដូរ និងចែកចាយថ្នាំញៀន ២ករណី មានគ្នា៣នាក់ ដករឹបអូសម៉ូតូ ២គ្រឿង...

កម្មកររោងចក្រ មែនអ៊ូ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ នាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ

ព្រះសីហនុ៖ កម្មករ នៅក្នុងរោងចក្រ មែនអ៊ូ បានប្រមូលផ្តុំគ្នា នៅក្នុងបរិវេន រោងចក្រ ដោយសុំទាមទារអោយ ថៅកែរោងចក្រ យល់ព្រម តាមសំណើរ មួយចំនួន ដែលពួកគាត់ ជាកម្មករយល់ថា ជាអំពើរំលោភសិទ្ធិ របស់ពួកគាត់ ។

Read more: កម្មកររោងចក្រ មែនអ៊ូ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ នាំគ្នាធ្វើកូដកម្ម...

វែកមុខសញ្ញា រំលោភសេពសន្ធវះ ប៉េអឹម បង្រ្កាប់បានការជួញដូរ ចែកចាយគ្រឿងញៀន តាមរថយន្ត

បន្ទាយមានជ័យ៖ ករណីបង្រ្កាប់ គ្រឿងញៀន កាលពីយប់ចូល ថ្ងៃទី ២៦សីហា ២០១៤ នៅចំនុចស្តងតាងួន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបីនាក់ រថយន្តបាទ្បែន មួយគ្រឿង និងថ្នាំញៀន ជាច្រើន ព្រមទាំងអាវុធ ២ដើម សំរាប់ធ្វើសកម្មភាព ចែកចាយថ្នាំញៀន តាមរថយន្ត ត្រូវបានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ចាប់។

Read more: វែកមុខសញ្ញា រំលោភសេពសន្ធវះ ប៉េអឹម បង្រ្កាប់បានការជួញដូរ ចែកចាយគ្រឿងញៀន តាមរថយន្ត

មេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារ សាន់ដេ ២

កំពង់ឆ្នាំង៖ ពួកសកម្ម ជាមេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវបានសមត្ថកិច្ច ឡោមព័ទ្ធចាប់ ខ្លួនបាននៅ ក្នុងបន្ទប់លេខ២៧ និង២៩ នៃសណ្ឋាគារ នៅពេលពួកគេ កំពុងសម្ងំជួញដូរ និងចែកចាយថ្នាំ ញៀនម៉ាទឹកកក។

Read more: មេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារ សាន់ដេ ២

ការចតផ្ទេរទំនិញ នៃរថយន្តធុនធ្ងន់ បង្កភាពអនាធិបតេយ្យ តាមផ្លូវជាប់របង វិទ្យាល័យទួលស្វាយព្រៃ

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង ១២ ថ្ងៃត្រង់ ឡើងទៅ គឺមានរថយន្ត ដឹកទំនិញធុនធ្ងន់ និងមធ្យម ជាច្រើនគ្រឿង បាន នាំគ្នាមកចត ត្រៀបត្រា នៅជុំវិញរបង វិទ្យាល័យទួលស្វាយព្រៃ ដែលមិនត្រឹមតែ បង្កសំឡេងខ្លាំងៗ រំខានដល់ការបង្រៀន និងការ សិក្សារបស់ សិស្សានុសិស្ស នៃវិទ្យាល័យទួលស្វាយព្រៃ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីនោះ ប៉ុណ្ណោះទេ តែក៏នៅបង្កអោយ ប៉ះពាល់ដល់ ការធ្វើចរាចរណ៍ នៅតាមផ្លូវទាំងនោះ និងសណ្ដាប់ធ្នាប់ សាធារណៈផងដែរ។

Read more: ការចតផ្ទេរទំនិញ នៃរថយន្តធុនធ្ងន់ បង្កភាពអនាធិបតេយ្យ តាមផ្លូវជាប់របង...

អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជួបគ្រោះថ្នាក់រាចចរណ៍ រងរបួសធ្ងន់ស្រាល​ ទាំងគ្រួសារ

កណ្តាល៖ អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងគ្រួសារ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់រថយន្ត បណ្តាល ឲ្យរងរបួស ធ្ងន់ស្រាល ទាំងគ្រួសារ ចំនួន៨នាក់ ។ ហេតុការណ៍ ក្រឡាប់ឡាននេះ បានកើតឡើង កាលពីម៉ោងជាង ១០ព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៤ នៅផ្លូវជាតិលេខ៦ ក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

Read more: អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជួបគ្រោះថ្នាក់រាចចរណ៍...

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

កំពង់ចាម៖ កម្លាំងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ចុះប្រតិបត្តិការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ២ករណីនៅក្នុង ស្រុកព្រៃឈរ ១ករណី និងក្នុង ក្រុងកំពង់ចាម ១ករណី ទៀតផងដែរ ហើយឈានទៅឃាត់ខ្លួន ជនសង្ស័យបាន ចំនួន ៤នាក់ និងរឹបអូសវត្ថុតាង ថ្នាំញៀនក្រាម ពណ៌ស បានចំនួន៣កញ្ចប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ។

Read more: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ម៉ូតូចំនួន ៤៦គ្រឿង ត្រូវបានដឹកទៅកាន់ អង្គភាពនានា ក្នុងខេត្តកំពង់ចាម ដើម្បីត្រៀមធ្វើពន្ធ និងធ្វើស្លាកលេខ

កំពង់ចាម៖ ម៉ូតូចំនួន ៤៦គ្រឿង ត្រូវបានដឹកទៅកាន់ សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ដើម្បីត្រៀមធ្វើពន្ធ និងធ្វើស្លាកលេខ ចំពោះម៉ូតូមានពន្ធ ត្រូវត្រៀមធ្វើស្លាកលេខ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឬ ច្រកចេញចូលតែមួយ នៅសាលាក្រុង ធ្វើយ៉ាងណា អោយម៉ូតូទាំងអស់ ក្នុងខេត្តកំពង់ចាម ធ្វើចរាចរណ៍នៅលើ ផ្លូវសាធារណៈ ប្រកបដោយ តាមបច្ចេកទេសផ្លូវច្បាប់ ។

Read more: ម៉ូតូចំនួន ៤៦គ្រឿង ត្រូវបានដឹកទៅកាន់ អង្គភាពនានា ក្នុងខេត្តកំពង់ចាម...

អគ្គីភ័យ លេបត្របាក់ ផ្ទះមួយខ្នង រាបដល់ដី នៅស្រុកបាធាយ ខេត្តកំពង់ចាម

កំពង់ចាម៖ ផ្ទះមួយខ្នងទំហំ ៨ ម៉ែត្រគុណ ១២ម៉ែត្រ ជញ្ជាំងបេតុង ប្រក់ក្បឿង ត្រូវភ្លើងឆេះ រាបដល់ដី បំផ្លាញទ្រព្យសម្បត្តិ ទាំងស្រុង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

Read more: អគ្គីភ័យ លេបត្របាក់ ផ្ទះមួយខ្នង រាបដល់ដី នៅស្រុកបាធាយ ខេត្តកំពង់ចាម

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ដោយរថយន្ត សណ្តោងកន្ទុយធុនធំ បើកបុកជាមួយ រថយន្តយីឌុប

កំពង់ឆ្នាំង៖ រថយន្តធុនធំ ចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលអោយ រមូរចូលគ្នា ធ្លាក់ទៅក្រោមថ្នល់ ខ្ទេចខូចខាត ទាំងសងខាង ក្នុងនោះ អ្នកបើកបររថយន្ត បង្កហេតុម្នាក់ បានស្លាប់ និង៣ នាក់ទៀត បានរងរបួសធ្ងន់ នឹងស្រាល។

Read more: ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ដោយរថយន្ត សណ្តោងកន្ទុយធុនធំ បើកបុកជាមួយ...

កម្មកររោងចក្រជិនយី ផ្ទុះអំពើហឹង្សា វាយគប់បំបែក កញ្ចក់រោងចក្រ នៅពេលតវ៉ាទាមទារលក្ខខណ្ឌ មិនបានសំរេច

កំពង់ឆ្នាំង៖ កញ្ចក់ប៉ុស្តិរដ្ឋបាល ខាងមុខរោងចក្រ ជិន យី ត្រូវបានកម្មករ ក្នុងរោងចក្រ វាយបំបែក គ្ចក់ខ្ទេចខ្ទី ខណៈពេលដែល កម្មករ តវ៉ាទាមទារ លក្ខ័ណ ១៧ចំណុច មិនបានសំរេច បើទោះជា មានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាជ្ញាកណ្តាល ក៍ដោយ។

Read more: កម្មកររោងចក្រជិនយី ផ្ទុះអំពើហឹង្សា វាយគប់បំបែក កញ្ចក់រោងចក្រ...

រថយន្តតូរីស និងវីហ្គូ ប្រលះគ្នាស្លាប់ ៤នាក់ តាមបណ្តោយផ្លូវជាតិលេខ ៧៦ ខេត្តក្រចេះ

ក្រចេះ៖ នៅរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅត្រង់ចំណុច ផ្លូវជាតិលេខ៧៦ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានគ្រោះថ្នាក់ចរាចរមួយ គួរអោយរន្ធត់រវាង រថយន្នតូរីស និង វីហ្គូ ពាក់ស្លាកលេខ រដ្ឋ ១២. ២-០៣៣១ បណ្តាលអោយ មនុស្សស្លាប់ ចំនួន ០៤នាក់ ចំណែកអ្នកបើកបរ និងអ្នកជិះរថយន្ន វីហ្គូ ពុំមានរងរបួសទេ។

Read more: រថយន្តតូរីស និងវីហ្គូ ប្រលះគ្នាស្លាប់ ៤នាក់ តាមបណ្តោយផ្លូវជាតិលេខ ៧៦ ខេត្តក្រចេះ

បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូនទៅតុលាការ

កំពង់ចាម៖ ជនសង្ស័យចំនួន៣នាក់ ត្រូវសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត និង កម្លាំងអធិការដ្ឋាន នគរបាល ស្រុកចំការលើ ចុះប្រតិបត្តិការបង្ក្រាប នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

Read more: បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូនទៅតុលាការ

កុកភ្លេចជុង វាយគេរបួសស្នាម រត់ចោលផ្ទះជាង ១ឆ្នាំ ត្រឡប់មកវិញ ត្រូវជាប់ជុងសមត្ថកិច្ច

កំពង់ឆ្នាំង៖ ជនដៃដល់ម្នាក់ ជាកុកភ្លេចជុង ត្រូវបានសមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង ចាប់ខ្លួន បន្ទាប់ពីរូប គេបានបង្ករបួសស្នាម ដល់អ្នកដទៃ ហើយបានរត់គេចខ្លួន បាត់ពីមូលដ្ឋាន ជាង១ឆ្នាំកន្លងមកហើយ។

Read more: កុកភ្លេចជុង វាយគេរបួសស្នាម រត់ចោលផ្ទះជាង ១ឆ្នាំ ត្រឡប់មកវិញ...

អគ្គិភ័យឆាបឆេះ ខុនដូ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះ ខុនដូមួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូវលេខ ៩៩ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា។

Read more: អគ្គិភ័យឆាបឆេះ ខុនដូ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា រាជធានីភ្នំពេញ

រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ១គ្រឿង ដឹកក្រញូង លោតឆ័ត្រទៅភ្នំពេញ តែត្រូវប៉ូលីសសេដ្ឋកិច្ច ក្របួចជាប់

កំពង់ចាម៖ កម្លាំងការិយាល័យ កណ្តាលនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយកម្លាំង អធិការនគរបាល ស្រុកជើងព្រៃ ចុះប្រតិបត្តិការបង្ក្រាប បទល្មើស រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ ដឹកឈើប្រណិត ប្រភេទឈើក្រញូង ១គ្រឿង នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

Read more: រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ១គ្រឿង ដឹកក្រញូង លោតឆ័ត្រទៅភ្នំពេញ...

ជនញៀនថ្នាំ ២នាក់ កាប់សម្លាប់ មន្រ្តីនគរបាល ប៉ុស្តិ៍តាប្រុក ដែលញៀនថ្នាំ ដូចគ្នា

កំពង់ចាម៖ មន្រ្តីនគរបាល បម្រើការងារ នៅប៉ុស្តិ៍ នគរបាលរដ្ឋបាល តាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជនញៀនថ្នាំ ចំនួន២នាក់ ដែលជាបនភឿន ជាមួយគ្នានោះ កាប់សម្លាប់ បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ប្រមាណ ជិត៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ប៉ុន្តែជនដៃដល់ ដែលជាមនុស្ស ញៀនថ្នាំនោះ ត្រូវបានកម្លាំង នគរបាល ស្រុកចំការលើ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន តាមចាប់ខ្លួន ក្នុងរយះពេល៩០នាទី ក្រោយធ្វើសកម្មភាព ។

Read more: ជនញៀនថ្នាំ ២នាក់ កាប់សម្លាប់ មន្រ្តីនគរបាល ប៉ុស្តិ៍តាប្រុក ដែលញៀនថ្នាំ ដូចគ្នា

ផ្តន្ទាទោស ជនជាប់ចោទ ៥នាក់ ដាក់គុកម្នាក់ៗ ពី២ ទៅ ៥ឆ្នាំ ពីបទរួមគ្នា លួចដកប្រាក់ជិត ៣ លានដុល្លារ ពីធនាគារកាណាឌីយ៉ា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០១៤ បានប្រកាសសាលក្រម លើសំណុំរឿង លួចដកប្រាក់ ពីក្នុងធនាគារ កាណាឌីយ៉ា ជិត៣លានដុល្លារ តាមរយៈការប្រើកាត ATM និង បានសម្រេច ផ្តន្ទាទោស ជនជាប់ចោទ ចំនួន៥នាក់ ក្នុងនោះ៣នាក់កំពុង ជាប់ឃុំក្នុង ពន្ឋនាគារព្រៃស និង២នាក់ទៀត នៅក្រៅឃុំឃាំង ដាក់គុក ម្នាក់ៗរយៈពេលពី ២ទៅ៥ឆ្នាំ

Read more: ផ្តន្ទាទោស ជនជាប់ចោទ ៥នាក់ ដាក់គុកម្នាក់ៗ ពី២ ទៅ ៥ឆ្នាំ ពីបទរួមគ្នា...

ពលរដ្ឋខ្មែរ ១៦នាក់ ដែលអាជ្ញាធរថៃ ចាប់ឃុំខ្លួន បានមកដល់ កម្ពុជាវិញហើយ

បន្ទាយមានជ័យ៖ ពលករខ្មែរ អូសទេះទំនិញចំនួន ១៦នាក់ ដែលត្រូវបាន ប៉ូលីសថៃចាប់ខ្លួនកាល ពីថ្ងៃទី ១៤ សីហា កន្លងទៅនោះ ត្រូវបានដោះលែង អោយមាន សេរីភាពវិញហើយ ក្រោយពី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ របស់ថៃ បានអន្តរាគមន៍ ក្នុងសំណុំរឿងនេះ។

Read more: ពលរដ្ឋខ្មែរ ១៦នាក់ ដែលអាជ្ញាធរថៃ ចាប់ឃុំខ្លួន បានមកដល់ កម្ពុជាវិញហើយ

បង្ក្រាបមុខសញ្ញាគ្រឿងញៀន ចាប់បានអ្នកប្រើប្រាស់ គ្រឿងញៀន២នាក់ និងអ្នកចែកចាយ២នាក់

កំពង់ឆ្នាំង៖ អ្នកចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀន៤នាក់ ត្រូវបានសមត្ថកិច្ច សហការគ្នា ឡោមពទ្ធ័ចាប់ខ្លួន បានរួមទាំង វត្ថុតាង សំភារៈប្រើប្រាស់ គ្រឿងញៀន មួយចំនួន ករណីបង្ក្រាប ខាងលើនេះបានធ្វើឡើង នៅកន្លែង២ផ្សេងៗពីគ្នា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

Read more: បង្ក្រាបមុខសញ្ញាគ្រឿងញៀន ចាប់បានអ្នកប្រើប្រាស់ គ្រឿងញៀន២នាក់ និងអ្នកចែកចាយ២នាក់

កម្លាំង អ ហ ខណ្ឌទួលគោក សហការជាមួយ អ ហ រាជធានីភ្នំពេញ បំបែកសម្បុកថ្នាំញៀន ០៣ទីតំាង ឃាត់ខ្លួនបាន ០៧នាក់ និង វត្ថុតាងជាច្រើន

ភ្នំពេញ ៖ ទីតំាងគ្រឿងញៀនចំនួន ០៣កន្លែង ខុសៗគ្នា ត្រូវបានបំបែក ដោយកម្លំាងអាវុធហត្ថខណ្ឌ ទួលគោក សហការ ជាមួយ អាវុធហត្ថរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួន ជនសង្ស័យប្រុស ស្រីចំនួន០៧នាក់ និងដកហូតថ្នាំញៀន និងប្រដាប់ប្រដាប្រើ ប្រាស់គ្រឿងញៀន បានមួយចំនួនធំ ។

Read more: កម្លាំង អ ហ ខណ្ឌទួលគោក សហការជាមួយ អ ហ រាជធានីភ្នំពេញ បំបែកសម្បុកថ្នាំញៀន...