Social Network

បង្ក្រាបមុខសញ្ញាគ្រឿងញៀន ចាប់បានអ្នកប្រើប្រាស់ គ្រឿងញៀន២នាក់ និងអ្នកចែកចាយ២នាក់

កំពង់ឆ្នាំង៖ អ្នកចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀន៤នាក់ ត្រូវបានសមត្ថកិច្ច សហការគ្នា ឡោមពទ្ធ័ចាប់ខ្លួន បានរួមទាំង វត្ថុតាង សំភារៈប្រើប្រាស់ គ្រឿងញៀន មួយចំនួន ករណីបង្ក្រាប ខាងលើនេះបានធ្វើឡើង នៅកន្លែង២ផ្សេងៗពីគ្នា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទណ្ឌ័ ក្រុងកំពង់ឆ្នាំង ជាអ្នកដឹកនាំករណីបង្ក្រាប មុខសញ្ញាគ្រឿងញៀន ខាងលើនេះ បាន អោយដឹងថា៖ ក្រោយពីទទួបាន ព័ត៌សំងាត់ពីបណ្តាញ របស់ខ្លួន និងដោយមាន ការបញ្ជារពី លោកអធិការ លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា សាលាដំបូងខេត្ត សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង បានសហការ ជាមួយមន្ត្រីនគរបាល ប្រឆាំង គ្រឿងញៀនខេត្ត នគរបាលប៉ុស្តិមូលដ្ឋាន និងប្រជាការពារ ភូមិបង្ក្រាបបានមុខ សញ្ញា២ករណី ចាប់ខ្លួនមនុស្សបាន៤នាក់ និងវត្ថុតាងមួយចំនួន។

ករ ណីទី១ នៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា នៅចំណុចផ្លូវបត់ចូលហាងទន្លេសាប ក្នុងភូមិទី៤ សង្កាត់ខ្សាម សមត្ថកិច្ច ឡោមពទ្ធ័ចាប់បាន អ្នកប្រើប្រាស់គ្រឿងញៀន ២នាក់ ១ឈ្មោះ ពេជ បឿន អាយុ២៥ឆ្នាំ ២ឈ្មោះ ឆេង សុខលៀង អាយុ ២៩ ឆ្នាំ ពួកគេទាំង២នាក់ រស់នៅភូមិអូរទទឹង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដកហូតបាន ម៉ូតូសង់កូរ៉េ ១គ្រឿង នៅពេលគេបានទិញថ្នាំញៀន ពីអ្នកចែកចាយ បាន២កញ្ចប់តូចៗ និងបានប្រើប្រាស់ អស់ទៅហើយ។ 

ករណីទី២ នៅម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃដដែល សមត្ថកិច្ចបានសហការ គ្នាឡោម ពទ្ធ័ផ្ទះអ្នកចែកចាយ គ្រឿងញៀន១ខ្នង នៅចំណុច ព្រៃឬស្សីក្នុងភូមិសង្កាត់ដដែល ចាប់បាន អ្នកចែកចាយគ្រឿងញៀន២នាក់ ១ឈ្មោះ ប៊ុន ចាន់ថុល អាយុ៣២ឆ្នាំ ជាម្ចាស់ផ្ទះ និង ២ឈ្មោះ ម៉ៅ សី អាយុ៣១ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ 

នៅពេលចាប់ខ្លួន អ្នកចែកចាយគ្រឿងញៀន ទាំង២នាក់សមត្ថកិច្ច បានរកឃើញ កន្លែងដុតបំផ្លាញថ្នាំញៀន ៣កន្លែងថ្មីៗ នៅមុខផ្ទះ ជនល្មើស។ក្រោយពីមាន ដីកាឆែកឆេរផ្ទះ ជនល្មើសពីលោកព្រះរាជអាជ្ញាខេត្ត សមត្ថកិច្ចបានឡើងឆែកឆេរផ្ទះជនល្មើស រកឃើញ ឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួនមាន កញ្ចប់ដាក់ថ្នាំញៀន ដែលប្រើប្រាស់ រួចមួយចំនួន កាំបិតចុងស្រួច២ដើម និង សំភារៈ ប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត។

នៅចំពោះមុខ សមត្ថកិច្ច អ្នកប្រើប្រាស់ថ្នាំញៀន ២នាក់ខាងលើបាន សារភាពថា ពួកគេធ្លាប់បានមក ទិញថ្នាំញៀន ពីអ្នកចែកចាយ ចំនួន២ដង ដែលគេលក់ អោយក្នុង១កញ្ចប់ៗ ថ្លៃ៣ម៉ឺនរៀល។ជនសង្ស័យទាំង ៤នាក់រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ ស្នងការដ្ឋាន នគរបាលខេត្តកសាង សំណុំរឿងតាមនិតិវិធីច្បាប់ ដើម្បីបញ្ជូនខ្លួនទៅតុលាការ៕

ដោយ៖ ឈាង វណ្ណៈ