រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។
Read more: បុរសប្រឌិតរឿងប៉ូលិសចរាចរណ៍ផាកពិន័យស្ត្រីឈ្មោះម៉ូលីកា...
ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្ម និងជាជើងខ្លាំងប្រចាំតំបន់ នៃស្រុកបសេដ្ឋ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបព្រមទាំងដកហូតវត្ថុតាងបានមួយចំនួន។
Read more: ជើងខ្លាំងជួញដូរគ្រឿងញៀ.ន ប្រចាំតំបន់ស្រុកបសេដ្ឋ...
ខេត្តបាត់ដំបង ៖ អំពូលសូឡា និងបង្គោលដែកដែលគេបំពាក់បំភ្លឺនៅតាមដងផ្លូវយ៉ាងតិចចំនួន០៥ដើម ត្រូវបានក្រុមចោរលួច និងកាច់ចោល ដែលអាចកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កុម្ភៈ ស្ថិតនៅក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណៈសមត្ថកិច្ចហាក់ទាល់តម្រិះគ្មានវិធានការទប់ស្កាត់បន្តិចសោះ បើទោះជាអំពើចោរកម្មបង្កឲ្យមានអសន្តិសុខដដែលៗនេះ កើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាននេះក្ដី ។
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់២នាក់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់៤លានរៀល ពាក់ព័ន្ធនិងករណី«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ។
Read more: ទីបំផុត! តុលាការខេត្តផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់...
ខេត្តព្រះសីហនុ ៖ យោងតាមការសួរចម្លើយ ជនសង្ស័យជាជនជាតិតៃវ៉ាន់ទាំងពីរនាក់បានអះអាងថា នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា គឺគ្រោងផលិតវីដេអូនៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្ដែអគារដែលបានទៅដល់នោះមិនស្របក្នុងការថតវីដេអូឡើយ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុវិញ ។
Read more: ការពិត គ្រោងការចិនតៃវ៉ាន់នេះ គឺចង់ថតវីដេអូក្នុងរាជធានីភ្នំពេញ...
ខេត្តព្រៃវែង ៖ សិស្សគេចសាលា ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅផ្ទះវិញ ។
Read more: សិស្សគេចសាលា ៤នាក់ ត្រូវបាននគរបាលស្រុកពាមរក៍ នាំមកអប់រំ...
ខេត្តស្វាយរៀង ៖ ក្មេងទំនើង១ក្រុម មានគ្នាប្រមាណ១០នាក់ ប្រដាប់ដោយកាំបិត និងដាវ ជិះម៉ូតូទៅមកៗ រោទ៍ដំឡើងសំឡេងបំពង់ស៊ីម៉ាំងម៉ូតូឮសូរទ្រហឹង តាមដងផ្លូវជាតិលេខ១ ក៏ផ្ទុះជាជម្លោះ ដេញកា.ប់គ្នាតែម្តង ហើយពេលនោះ ក៏ឆ្លៀតឱកាស ប្រើល្បិចរត់ចូលផ្ទះអ្នកស្រុក ហើយលួចយកម៉ូតូម្ចាស់ផ្ទះបាន១គ្រឿងដោយសុវត្ថិភាព ដែលម្ចាស់ចតទុកនៅខាងមុខផ្ទះ ។
Read more: ក្រុមក្មេងទំនើង ដេញកា.ប់គ្នា ឆ្លៀតឱកាសចូលផ្ទះអ្នកស្រុក...
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។
Read more: បង្ហាញមុខជនជាតិចិនតៃវ៉ាន់ ២នាក់ ដែលផលិតវីដេអូប្រឌិត...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងលេងល្បែង ចុះបង្ក្រាបល្បែងហ្គេមខុសច្បាប់ ១កន្លែង ក្នុងអគារ R&F ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់ ខណ្ឌមានជ័យ នេះបើតាមលោក សេង គន្ធ អភិបាលរង ខណ្ឌមានជ័យ ។
Read more: អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងបើកលេងល្បែងខុសច្បាប់ ក្នុងអគារ R&F
ខេត្តបាត់ដំបង ៖ ជនម្នាក់ដែលគេអះអាងថា ជាមនុស្សបែកថ្នាំត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៥ កុម្ភៈ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រោយពីកាប់សម្លាប់យុវជនម្នាក់យ៉ាងសាហាវឃោរឃៅដោយគ្មានមូលហេតុ ។
Read more: ពេលចា.ប់បាន ជនបែកថ្នាំចេះបង្ហូរទឹកភ្នែក តែទង្វើសា.ហា.វ.យង់ខ្នងណាស់
រាជធានីភ្នំពេញ ៖ គ្រាន់តែខឹងរឿងស្ដោះទឹកមាត់ពេលហូបបាយ បានធ្វើឱ្យបុរស២នាក់ទាស់សម្ដីគ្នា រហូតឈានដល់ខឹង រួចដកកាំបិ.តចា.ក់ធ្លាយពោះវៀ.នម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដាយផ្លូវ១៣៦ កែងនិងផ្លូវ ១៩ សង្កាត់ផ្សារកណ្ដាលទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
Read more: គ្រាន់តែរឿងស្ដោះទឹកមាត់! រហូតឈានដល់ទាស់សម្ដីគ្នាយកកាំបិ.តចា.ក់បុរសម្នាក់
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ) ។
រាជធានីភ្នំពេញ ៖ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវ រកចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៩ឆ្នាំ ដែលមហាជនស្គាល់ថា ជាម្ចាស់បុរី KP Developer Land & House ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួន ០៣លើក និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ០១លើក ប៉ុន្តែជនត្រូវចោទរូបនេះ មិនបានចូលមកបង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ។
Read more: ដីកាកោះហៅ៣លើក និងនាំខ្លួន១លើក ប៉ុន្តែលោកស្រីម្ចាស់បុរី ម៉ន ដានី...
រាជធានីភ្នំពេញ ៖ បុគ្គលដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យនោះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
Read more: សមត្ថកិច្ចបញ្ជូនបុរសម្នាក់ទៅតុលាការ ដែលនិពន្ធរឿងនារីឈ្មោះ ម៉ូលីកា...
រាជធានីភ្នំពេញ ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។
Read more: លោក ឃួង ស្រេង បញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥...
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ បានធ្វើបង្ក្រាប ស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម(២តោន) គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌ តម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
Read more: ស្លាបមាន់ខូចគុណភាព ២តោន សមត្ថកិច្ចឃាត់បានពេលឈ្មួញដឹកមកដល់ក្រុងភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា មានករណីប្រទះឃើញប្ដីប្រពន្ធ១គូរស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែងលេខB15 ជាន់ទី១ ផ្ទះជួលក្រុមហ៊ុន«បុរីញូវថោន» ស្ថិតនៅតាមបណ្ដោយផ្លូវជាតលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
Read more: មិនឃើញគូសង្សារចេញពីបន្ទប់ និងធុំក្លិនស្អុ.យទៀត...
ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ដែរ តែមិនអាចឈ្នះ កម្លាំងព្រះអគ្គីបានឡើយ ។
Read more: ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ និងទ្រព្យសម្បត្តិអស់សន្ធឹកសន្ធាប់...
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីកា.ប់ប្ល.ន់ជនជាតិបរទេស នៅខណ្ឌសែនសុខ ។
Read more: នគរបាលព្រហ្មទណ្ឌ តាមចាប់ជនសង្ស័យបាន៧នាក់...
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញមុខមាត់ពិត បុគ្គលជាតួស្ត្រីឈ្មោះគង់ ម៉ូលីកា ហើយក៏ជាអ្នកនិពន្ឋរឿងប៉ូលិសចរាចរណ៍(ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល ។
Read more: លោក ជួន ណារិន្ទ បង្ហាញមុខមាត់ពិត បុគ្គលដែលនិពន្ធរឿងនារីឈ្មោះ...
ខេត្តកំពត ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត នៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខព្រែកចាក ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។
Read more: អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនជាតិបរទេស ២នាក់ ករណីជួញដូរ...