Social Network

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លិខិតរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលិខិតរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់ លោក ស្រូយ នីកា អ្នកយកព័ត៌មានប្រចាំទូរទស្សន៍ CNC ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ម្សិលម៉ិញ៕

ខាងក្រោមនេះ ជាលិខិតចូលរួមរំលែកមរណទុក្ខរបស់ ស.ស.ស.ក៖


ដកស្រង់ពី៖FRESH NEW

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់យុទ្ធសាស្រ្ដ​ផ្សព្វផ្សាយ​អប់រំបង្ការ​ការប្រើប្រាស់​គ្រឿងញៀន ឲ្យកាន់តែទូលំ ទូលាយ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវ យុទ្ធសាស្រ្ដផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំបន្ថែមទៀតទៅដល់ សាធារណជន ជាពិសេសយុវជនកម្ពុជា ឲ្យកាន់តែយល់ច្បាស់ ពីគុណវិបត្តិនៃការ ប្រើប្រាស់គ្រឿងញៀន និងការបង្ការការប្រើប្រាស់គ្រឿងញៀន ឲ្យបានកាន់តែទូលំទូលាយ។

Read more: អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...

ឧក្រិដ្ឋជនអាជីពមួយក្រុម សម្លាប់មនុស្សនៅប្រទេសថៃ រត់មកសម្ងំលាក់ខ្លួននៅកម្ពុជា ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ ​ចាប់ខ្លួនម្នាក់ និង៣នាក់កំពុងគេចខ្លួន

(ភ្នំពេញ)៖ កម្លាំងនគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចាប់បុរសជនជាតិ អង់គ្លេសម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលជាក្រុមឧក្រិដ្ឋ ជនឆ្លងដែន ក្រោយក្រុម ពិឃាតអាជីពទាំនេះ បានសម្លាប់មនុស្ស នៅប្រទេសថៃ ហើយលួចរត់មក សម្ងំលាក់ខ្លួននៅកម្ពុជា ក្នុងថ្ងៃនេះតែម្ដង។

Read more: ឧក្រិដ្ឋជនអាជីពមួយក្រុម សម្លាប់មនុស្សនៅប្រទេសថៃ រត់មកសម្ងំលាក់ខ្លួននៅកម្ពុជា...

អ.ហ ខេត្តរតនគិរី ចុះបង្ក្រាបរថយន្ត ដឹកឈើឆ្លងទៅ វៀតណាម

រតនគិរី៖ យោងតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអ.ហខេត្ត នៅវេលាម៉ោង៦ និង៣០នា ទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងអ.ហខេត្តចំនួន ១០នាក់មធ្យោបាយ រថយន្ត ២គ្រឿង ដឹកនាំ ដោយលោក អនុសេនីយ៍ឯក សោម សុផល នាយ ការិយាល័យព័ត៌មាន និងសន្តិសុខ បានជួបរថយន្ត ១គ្រឿង ម៉ាកហ៊ីហ្វាច្នៃ ផ្ទុកឈើចំនួន ៨ដុំ នៅចំណុចភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ដោយម្ចាស់រត់គេចខ្លួនបាត់ ។

លោកអនុសេនីយ៍ឯក សោម សុផល បានបន្តថា បន្ទាប់ពីកម្លាំងអ.ហ គ្រប់គ្រងស្ថានការបង្ក្រាប បានហើយ នៅវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ គឹម រស្មី ឲ្យសហការណ៍ជាមួយជំនាញ រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដឹកជញ្ជូនមកស្នាក់ការ ។

ប៉ុន្តែការនាំយកវត្ថុតាង មកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចចន្លោះភូមិសំ និងភូមិតេន រថយន្តដឹកបទល្មើសឈើនោះ ដាច់កង់ក្រោយ ហើយកម្លាំងបានឈប់ ដើម្បីធ្វើការជួសជុលរហូតដល់ ម៉ោង៦ និង៣០នាទី យប់ថ្ងៃដដែល ស្រាប់តែមាន ប្រជាពលរដ្ឋប្រហែល ៨៥នាក់ បានស្ទាក់កម្លាំងអ.ហ មិនឲ្យធ្វើការជួសជុលរថយន្ត និងយកសម្ភារគប់ចោល ដោយខ្លាចក្រែងប្រឈម ជាមួយប្រជាពលរដ្ឋនោះ ក៏បានសុំយោបល់ លោកមេបញ្ជាការ ដកកម្លាំងថយពីកន្លែងកើតហេតុ ដើម្បីរកដំណោះស្រាយ និងសុំយោបល់ថ្នាក់លើ ។

លុះដល់ម៉ោង៧ និង៣០នាទីយប់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបញ្ជូនកម្លាំងបន្ថែមចំនួន ៣៥នាក់ ក្នុងនោះមានកម្លាំងនគរបាល ១០នាក់ រថយន្ត CMC ១គ្រឿង, រថយន្តតូច ៥គ្រឿងដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ អ.ហ ខេត្តបានចុះដល់កន្លែងកើតហេតុ តែត្រូវជនល្មើសទម្លាក់ឈើចោល និងបើករថយន្តដាច់កង់យកទៅលាក់ និងគេចខ្លួនបាត់អស់ ។

បន្ទាប់មកកម្លាំងបានធ្វើការរុករកប្រទះ ឃើញរថយន្តក្នុងរណ្តៅ ដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ កម្លាំងដែលចុះប្រតិបត្តការ បានសណ្តោងរថយន្តដឹកបទល្មើសឈើដាច់កង់នោះ មករក្សាទុកនៅទី បញ្ជាការអ.ហខេត្តរ រីឯឈើមិនទាន់ដឹកជញ្ជូន មកទេដោយខ្វះមធ្យោបាយ ។

ក្នុងប្រតិបត្តការខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះថា លោកកំពុងចាត់ចែងកម្លាំង និងមធ្យោបាយទៅដឹកឈើចំនួន ៨នោះ បើទោះបីផ្លូវជួបការលំបាក ក៏ដោយ ។

លោកបានបន្តថា ប្រជាពលរដ្ឋ នៅតំបន់ខាងលើ កន្លងមកតែងតែធ្វើការតវ៉ា និងហិង្សាពេលសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រពួកគាត់ ប៉ុន្តែជួបប្រទះឧបសគ្គ យ៉ាងណាក៏ដោយ លោកមិនរាថយនោះទេ មិនថាឡើយតំបន់ខាងលើ កន្លែងផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តរតនគិរី បង្ក្រាបទាំងអស់ឲ្យតែ ប្រព្រឹត្តបទល្មើស ៕

ដកស្រង់ពី៖ដើមអម្ពិល

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្របួចបានជនគ្រឿងញៀន២នាក់ រួមជាមួយថ្នាំ២២កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងជំនាញ មន្ទីរយុត្តិធម៌ ខេត្តព្រះសីហនុ សហការជាមួយ កម្លាំងអាវុធហត្ថ ស្រុកព្រៃនប់ ចំនួន៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរ យុត្តិធម៌ បានចុះបង្រ្កាបករណីជួញ ដូរគ្រឿងញៀន នៅចំណុចភូមិ បទគគីរ ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ រួមជាមួយថ្នាំញៀន ២២កញ្ចប់។

Read more: ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ...

កម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនគ្រឿងញៀនម្នាក់ មានលុយ១៥ម៉ឺនរៀល និងថ្នាំញៀនមួយចំនួនធំ

(ពោធិ៍សាត់)៖ កម្លាំងនគរបាល ស្រុកក្រគរ សហការជាមួយ កម្លាំងប្រជាការពារ បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀន បានម្នាក់ ដកហូតថ្នាំញៀន មួយចំនួនធំ និងឧបករណ៍បម្រើឲ្យការ ជួញដូរជាច្រើនទៀត។ 

Read more: កម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនគ្រឿងញៀនម្នាក់ មានលុយ១៥ម៉ឺនរៀល...

ពុំ​មាន​ការ​ឃាត់ខ្លួន​ មន្ត្រី​លីកាដូ​ និង​សកម្មជន​ដីធ្លី​ ខណៈ​ចូល​បំភ្លឺ​តុលាការ​ ករណី​ប្រើ​ហិង្សា​ លើ​សន្តិសុខ​សាលាខណ្ឌ​

ភ្នំពេញ៖លោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សលីកាដូ និង លោក ច័ន្ទ ពុទ្ធិស័ក្ត ជាសកម្មជនដីធ្លី សហគមន៍បឹងកក់ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចូលខ្លួន មកកាន់អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរករណី ប្រើអំពើហិង្សា លើសន្តិសុខសាលា ខណ្ឌដូនពេញចំនួន  ពីរនាក់ ។

Read more: ពុំ​មាន​ការ​ឃាត់ខ្លួន​ មន្ត្រី​លីកាដូ​ និង​សកម្មជន​ដីធ្លី​...

ឃាត់ខ្លួនជនសង្ស័​យ​ និងអ្នកផ្សំគំនិត ពាក់ពន្ធ័និងករណី លួចក្របីអ្នកស្រុក

ស្វាយរៀង៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចន គរបាលឃាត់ខ្លួន បន្ទាប់ពីលួច ក្របីអ្នកស្រុក ចំនួន៦ក្បាលមិន បានសម្រេច កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ តាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។

Read more: ឃាត់ខ្លួនជនសង្ស័​យ​ និងអ្នកផ្សំគំនិត ពាក់ពន្ធ័និងករណី លួចក្របីអ្នកស្រុក

គាស់តូបទូរស័ព្ទ​ លួចបានគ្រឿងជួសជុល​ និងទូរស័ព្ទយកទៅលក់ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្ម ភាពលួចគាស់ តូបលក់ទូរស័ព្ទ គេលួចបាន ទូរស័ព្ទនិងគ្រឿង បន្លាស់មួយចំនួន លុះនាំគ្នាយកទៅលក់ ប៉ះចំអ្នកទិញជាសាច់ញាតិ និងម្ចាស់តូប ដែលពួក គេលួចគាស់ ប្តឹងឲ្យនគរបាល ឃាត់ខ្លួន កាលពីវេលា ម៉ោង ៩៖០៥យប់ថ្ងៃ ទី៨ កុម្ភៈ ២០១៧ នៅចំណុចក្នុង ផ្សារវីនមីង ក្បែរភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

Read more: គាស់តូបទូរស័ព្ទ​ លួចបានគ្រឿងជួសជុល​ និងទូរស័ព្ទយកទៅលក់ ត្រូវនគរបាលឃាត់ខ្លួន

ព្រៃផ្សៃណាស់ រលំលោភហើយ យកខោ រិតកសម្លាប់

កោះកុង៖ កម្លាំងនគរ បាលខេត្ត កោះកុង កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានឃាត់ជនល្មោប កាមម្នាក់ ពាក់ព័ន្ធករណីរំលោភ ក្មេងស្រីវ័យ ១៤ឆ្នាំ ហើយសម្លាប់ ចោល ដោយ យកខោជើងវែង រិតក បណ្តាលឲ្យស្លាប់ នៅចំណុចភូមិ ព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល  ខេត្តកោះកុង ។

Read more: ព្រៃផ្សៃណាស់ រលំលោភហើយ យកខោ រិតកសម្លាប់

គ្រូមន្តអាគម និងជាមនុស្ស​ជំនិត ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ស្នើ​តុលាការបន្ថយ​ទោសមកនៅ​ត្រឹម​២ឆ្នាំ​, តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ កុម្ភៈ

(ភ្នំពេញ)៖ គ្រូមន្តអាគម និង ជាមនុស្សជំនិត បំផុតរបស់លោក អាំង មាលតី អតីតប្រធាន សាលាដំបូង រាជធានីភ្នំពេញ លោក ពេជ្រ ព្រហ្មមុន្នី បានស្នើតុលាការស្រូបទោស មកនៅត្រឹម២ឆ្នាំ ដើម្បីឆាប់បាន ចេញពីពន្ធនាគារ ដោយមូលហេតុមានជំងឺ ។

Read more: គ្រូមន្តអាគម និងជាមនុស្ស​ជំនិត ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​...

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនបានជន​សង្ស័យ១១នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅសង្កាត់ស្រះចក

(ភ្នំពេញ)៖ ដោយមានការ អនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញា រងអមសាលាដំបូង រាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំ កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ សហកាជាមួយ ការិយាល័យ បទល្មើសគ្រឿង ញៀន នៅថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះបង្រ្កាបជាក់ស្ដែង ករណីចែកចាយ និងប្រើប្រាស់គ្រឿង ញៀនចំនួន១ករណី ។

ជាលទ្ធផល ក្នុងការចុះបង្រ្កាប ខាងលើនេះ សម្រេចបានឃាត់ខ្លួន ជនសង្ស័យ ចំនួន១១នាក់ រកឃើញគ្រឿងញៀន ចំនួន២២កញ្ចប់, ដបទឹកសុទ្ធសម្រាប់ជក់ ចំនួន០៣, ដែកកេះចំនួន២០, ជញ្ជីងថ្លឹងចំនួន២, ទូរស័ព្ទចំនួន០៧គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

Read more: កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនបានជន​សង្ស័យ១១នាក់ ពាក់ព័ន្ធករណីចែកចាយ...

ដីសង្គមកិច្ចជាង១ពាន់ហិកតា ត្រូវបានចែកជូនពលរដ្ឋនៅស្រុកឱរ៉ាល់, រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងអភិវឌ្ឍន៍តំបន់នោះ ឲ្យមានភាពរីកចម្រើនលឿន

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបពិភាក្សា ជាមួយភាគីពាក់ព័ន្ធ អំពីការអនុវត្តគម្រោង បែងចែកដីសង្គម កិច្ចដំណាក់កាល ទី២ ដែលកំពុងអនុវត្ត នៅឃុំសាមគ្គី ស្រុកឱរ៉ាល់ លើផ្ទៃដី ១.៣២០ហិកតា ហើយរដ្ឋបាលខេត្ត នឹងអភិវឌ្ឍតំបន់នោះ ឲ្យក្លាយជាតំបន់ថ្មី មួយដែលមានភាព រីកចម្រើនឆាប់រហ័ស។

Read more: ដីសង្គមកិច្ចជាង១ពាន់ហិកតា ត្រូវបានចែកជូនពលរដ្ឋនៅស្រុកឱរ៉ាល់,...

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រមាញ់បានប្រុសស្រី២នាក់ រួមជាមួយថ្នាំញៀន៣១កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាល ខណ្ឌពោធិ៍ សែនជ័យ បានចុះបង្ក្រាប សកម្មភាពជួញដូរ និងចែកចាយ ថ្នាំញៀនមួយករណី ឃាត់ខ្លួនជន សង្ស័យចំនួន ២នាក់ និងដកហូត ថ្នាំញៀន ៣១កញ្ចប់ និងវត្ថុតាង មួយចំនួន ដែលប្រតិបត្តិ ការនេះ ធ្វើឡើងនៅ រសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមុខរោង ចក្រប៊ឺរី ស្ថិតនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

Read more: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រមាញ់បានប្រុសស្រី២នាក់ រួមជាមួយថ្នាំញៀន៣១កញ្ចប់

ក្រសួងអប់រំ នឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹង និងតេស្តសមត្ថភាពដោយខ្លួនឯង សម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធើណែត

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តី ជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រសួងនឹងប្រកាស ដាក់ប្រើប្រាស់ ប្រព័ន្ធសិក្សា ពីចម្ងាយ (E-Learning Management System)។

Read more: ក្រសួងអប់រំ នឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹង និងតេស្តសមត្ថភាពដោយខ្លួនឯង...

ក្រសួងមហាផ្ទៃ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្តធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការសុីវិល នៅសាលារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ រួចបញ្ជូនមកក្រសួង ឲ្យបានមុនថ្ងៃទី១០ ខែកុម្ភៈ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានផ្ញើលិខិតជូន អភិបាលរាជធានី ខេត្តទាំងអស់ ទូទាំងប្រទេស កម្ពុជា ដោយបញ្ជាឲ្យធ្វើ បច្ចុប្បន្នភាព ទិន្នន័យ មន្ត្រីរាជ ការសុីវិល ដែលកំពុងបម្រើ ការងារ នៅសាលារាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ ដើម្បីងាយស្រួល ធ្វើការផ្ទេរមន្ត្រីទាំងនោះ ឲ្យស្ថិតនៅក្រោម ការគ្រប់គ្រង និងចាត់ចែង របស់ក្រុមប្រឹក្សា ថ្នាក់ក្រោមជាតិ៕


ដកស្រង់ពី៖FRESH NEWS

បញ្ជូនខ្លួន នារីខារ៉ាអូខេ ជួញដូរគ្រឿងញៀន ទៅពន្ធនាគារ ខេត្តកណ្តាល

កណ្តាល:នារី ខារ៉ាអូខេម្នាក់ ដែលពាក់ ព័ន្ធករណី ជួញដូរគ្រឿង ញៀនខុសច្បាប់ ត្រូវបានបញ្ជូន ទៅឃុំខ្លួន ដាក់ពន្ធនាគារ នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីរង់ចាំការ ស៊ើបអង្កេតបន្តទៀត។

Read more: បញ្ជូនខ្លួន នារីខារ៉ាអូខេ ជួញដូរគ្រឿងញៀន ទៅពន្ធនាគារ ខេត្តកណ្តាល

លោកអ៊ុក សុខុនដឹកនាំ ក្រុមការងារ ចុះត្រួតពិនិត្យ ទីតាំងដំណាក់ស្តេច នៅស្រុកលំផាត់

រតនគិរី៖ រដ្ឋលេខាធិ ការក្រសួង ព្រះបរមរាជវាំង លោកអ៊ុក សុខុន និងក្រុមការងារ នៅវេលាម៉ោង 10៖15នាទី ព្រឹកថ្ងៃ ទី07 ខែកុម្ភៈឆ្នាំ2017 នេះបានចុះត្រួតពិនិត្យ ទីតាំងដំណាក់ ស្តេចស្ថិតនៅ ភូមិដីឡូត៌ ឃុំជ័យឧត្តមស្រុក លំផាត់ខេត្តរតនគិរី។

Read more: លោកអ៊ុក សុខុនដឹកនាំ ក្រុមការងារ ចុះត្រួតពិនិត្យ ទីតាំងដំណាក់ស្តេច នៅស្រុកលំផាត់

កញ្ញា ធី សុវណការ​ក្រុងភ្នំពេញ ពាក់ព័ន្ធ​នឹងការប្តឹង លោក ​សម​ រង្ស៊ី​ ទារ​សំណង​​​​ជំងឺ​​ចិត្ត​២៥ម៉ឺន​ដុល្លារ​

(ភ្នំពេញ)៖ ដូចការ គ្រោងទុក កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ យុវជនដើម្បីសង្គម អមដំណើរដោយ លោកមេធាវី លី ច័ន្ទតុលា បានទៅដល់ សាលាដំបូង រាជធានីភ្នំពេញ នៅម៉ោង៨៖៤៥នាទី ព្រឹកនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីចូលបំភ្លឺជូន តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធ នឹងការប្តឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ ដោយទាមទារ សំណងជំងឺចិត្ត ចំនួន២៥ម៉ឺនដុល្លារអាមេរិក។

Read more: កញ្ញា ធី សុវណការ​ក្រុងភ្នំពេញ ពាក់ព័ន្ធ​នឹងការប្តឹង លោក ​សម​ រង្ស៊ី​...

កំពុងឈរកាន់ទុយោ បាញ់បេតុង ឆ្លងចរន្តភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ កម្មករបាញ់បេតុង ត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈឈរកាន់ទុយោ បាញ់បេតុងចាក់ គ្រឹះផ្ទះល្វែង ហើយទុយោបាញ់ បេតុងនោះ វាសប៉ះ ខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ការដ្ឋាន សំណង់ផ្ទះល្វែង ភូមិជង្រុក សង្កាត់ត្រពាំង ខណ្ឌពោធិ៍សែនជ័យ។

Read more: កំពុងឈរកាន់ទុយោ បាញ់បេតុង ឆ្លងចរន្តភ្លើងឆក់ស្លាប់

បើកលឿនពេក យកចង្កូតមិនទាន់ បុកបង្គោលភ្លើងបាក់១ដើម ក្រឡាប់ផ្ងាជើង

កណ្តាល៖ រថយន្តមួយគ្រឿង បើកលឿនជ្រុលទៅ បុកបង្គោលភ្លើង១ ដើមបាក់សង្កត់ពីលើ ខណៈរថយន្តនោះ ក្រឡាប់ផ្ងាជើង ចំណែកអ្នកបើកបររងរបួសធ្ងន់ ហេតុការនេះកើតឡើងនៅ ម៉ោងប្រមាណ៦យប់ ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ លេខ២៦ចំណុច ភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

Read more: បើកលឿនពេក យកចង្កូតមិនទាន់ បុកបង្គោលភ្លើងបាក់១ដើម ក្រឡាប់ផ្ងាជើង