Social Network

រថយន្តបុកម៉ូតូ រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់ ២ផ្ទាំង និងរបួសមនុស្ស ២នាក់

កំពង់ស្ពឺ៖ រថយន្តធុនធំ ១គ្រឿង បានបុកម៉ូតូ ១គ្រឿង ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នាលើស្ពាន ហើយជ្រុលទៅបុកបង្កានដៃស្ពាន បាក់អស់២ផ្ទាំង និងបណ្ដាលឲ្យមនុស្ស ចំនួន ២នាក់ បានរងរបួសធ្ងន់-ស្រាល គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទី ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានព្រែកដៃស្ទឹងអាលាំងជ្រៃ ស្ថិតក្នុងភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

Read more: រថយន្តបុកម៉ូតូ រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់ ២ផ្ទាំង និងរបួសមនុស្ស ២នាក់

ស្លាប់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្សារព្រែកព្នៅ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងផ្លូវជាតិលេខ៥ ទល់មុខផ្សារព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជនរងគ្រោះបានបុកគូថឡានកុងតឺន័រ ផ្លោងបណ្តាលឲ្យអង្គុយពីក្រោយ បានស្លាប់បាត់បងជីវិត កាលពីវេលាម៉ោង ៤និង៥០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

Read more: ស្លាប់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្សារព្រែកព្នៅ

ស្លាប់៣នាក់ និងរបួស៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១១តុលា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរងរបួសស្រាល ២នាក់ (ស្រី១នាក់) ។

Read more: ស្លាប់៣នាក់ និងរបួស៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១១តុលា

បើកបរមិនត្រូវលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។

Read more: បើកបរមិនត្រូវលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៨នាក់...

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៦នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩  ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់។

Read more: សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៦នាក់ និងរបួស១៧នាក់...

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងលួចម៉ូតូ ដកហូតបានវត្ថុតាងមួយចំនួន

(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន និងករណីចោរកម្ម (លួចម៉ូតូ) ដកហូតបានវត្ថុតាងមួយចំនួន។

Read more: កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់...

នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំង កែច្នៃម៉ូតូដែលទិញ ពីចោរលួចចោរប្លន់ នៅស្រុកពញាឮ

(ភ្នំពេញ)៖ ទីតាំងកែច្នៃម៉ូតូដែលទទួលបាន មកពីបទល្មើសមួយកន្លែង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបបាន នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ នៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

Read more: នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំង កែច្នៃម៉ូតូដែលទិញ...

រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច មួយគ្រឿងឆេះកណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិច មួយគ្រឿងបានឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ស្ថិតនៅទួលអូរកំបុតខាងកើតស្ពានទឹកសាប ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Read more: រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច មួយគ្រឿងឆេះកណ្តាលផ្លូវ...

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង បង្កប់ឈើប្រណិតតម្លៃរាប់ពាន់ដុល្លារ នៅក្រុងក្រចេះ

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង ដែលលួចបង្កប់សុទ្ធតែឈើប្រណិតមានតម្លៃរាប់ពាន់ដុល្លារ។ ប្រតិបត្តការបង្ក្រាបរថយន្ដដឹកភ្ញៀវបង្កប់ឈើប្រណិតនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកខ្លាស្ទុះ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។

Read more: កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង...

បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកភ្នំព្រឹក

(បាត់ដំបង)៖ បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នារសៀលម៉ោង២ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិថ្នល់បត់ ឃុំអូរំដួល ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

Read more: បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យស្លាប់ម្នាក់...

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងផ្ទះសំណាក់៧ពណ៌ខណ្ឌទួលគោក ដកហូតថ្នាំញៀនជាង១៤៥ក្រាម

(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ផ្ទះសំណាក់៧ពណ៌ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកគ្រឿងញៀនទម្ងន់១៤៥.៩៣ក្រាម។

Read more: នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់...

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ជារឿងយល់ច្រឡំនោះទេ ដោយសារមានទំនាស់ជាមួយប្រពន្ធទើបជិះចេញទៅ

(បន្ទាយមានជ័យ)៖ ជនស្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ជារឿងយល់ច្រឡំនោះទេ តាមការពិតជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ស្តី្រម្នាក់ជាប្រពន្ធ ដោយសង្ស័យថាចោរលួច។

Read more: ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ជារឿងយល់ច្រឡំនោះទេ...

នគរបាលបង្រ្កាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៧នាក់ នៅឃុំឈើតុំ ស្រុកក្រគរ

(ពោធិ៍សាត់)៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលបទបញ្ជារបស់ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ធ្វើការបង្រ្កាបមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៧នាក់ រួមទាំងវត្ថុតាង ដើម្បីបន្តនីតិវិធី ដែលប្រតិបត្តិការខាងលើធ្វើឡើង ស្ថិតក្នុងភូមិកាប៉ះ និងភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

Read more: នគរបាលបង្រ្កាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៧នាក់...

រថយន្ត2គ្រឿងព្រលះគ្នាពេញទំហឹងហើយទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស12នាក់រងរបួសធ្ងន់ស្រាល

 (ព្រៃវែង):មនុស្សប្រុសស្រីក្មេងចាស់ចំនួន12នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េបុកជាមួយរថយន្តស៊ាំយ៉ុងពេញទំហឹងក្នុងទិសដៅច្រាស់គ្នាហើយក៍ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតកាលពីវេលាម៉ោង7និង30នាទីព្រឹកថ្ងៃទី12ខែកញ្ញាឆ្នាំ2017នៅលើកំណាត់ផ្លូវជាតិលេខ8ត្រង់ចំណុចភូមិទ្រា.ឃុំកញ្ចំ.ស្រុកពារាំង.ខេត្តព្រៃវែង។

Read more: រថយន្ត2គ្រឿងព្រលះគ្នាពេញទំហឹងហើយទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស12នាក់រងរបួស...

គួរឲ្យសោកស្តាយណាស់! យុវតីជំទង់ម្នាក់ដែលត្រូវឃាតកសម្លាប់ ទាំងអាក្រាតកាយនៅកណ្តាលព្រៃ ក្នុងស្រុករវៀង លទ្ធផលបាក់ឌុបបង្ហាញថ្ងៃនេះ នាងជាប់បាននិទ្ទេស E

(ព្រះវិហារ)៖ ពិតជាគួរសោកស្តាយខ្លាំងណាស់ សម្រាប់យុវតីជំទង់ម្នាក់ អាយុ១៨ឆ្នាំ ដែលត្រូវបានឃាតកវាយសម្លាប់ ពេលទៅមើលគោបណ្តាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅកណ្តាលព្រៃនោះ លទ្ធផលបាក់ឌុបបង្ហាញនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺនាងជាប់បាននិទ្ទេស E ដែលមានទទួលបានពិន្ទុ 74.190។

Read more: គួរឲ្យសោកស្តាយណាស់! យុវតីជំទង់ម្នាក់ដែលត្រូវឃាតកសម្លាប់...

ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់៩នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១៤នាក់។

Read more: ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់៩នាក់ និងរបួស២០នាក់...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១០ ខែសីហានេះ លទ្ធផល៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៥៤នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១០...

គួរប្រយ័ត្ន៖ ក្មេងប្រុសវ័យជំទង់៤នាក់ នៅស្រុកកណ្តាលស្ទឹង កែច្នៃផាវខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះឆេះស្លាប់២នាក់ និងរបួសធ្ងន់២នាក់

(កណ្តាល)៖ ក្មេងវ័យជំទង់២នាក់ បានស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារតែពួកគេបានយកផាវមកកែច្នៃ ហើយខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះឆេះបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

Read more: គួរប្រយ័ត្ន៖ ក្មេងប្រុសវ័យជំទង់៤នាក់ នៅស្រុកកណ្តាលស្ទឹង កែច្នៃផាវខុសបច្ចេកទេស...

លិខិតមិត្តអ្នកអាន៖ តើអាមេរិកធ្វើអ្វីនៅកម្ពុជា? អាមេរិកបំផ្លាញព្រៃឈើខ្មែរដោយគ្រាប់បែកចង្កោម និងអាវុធគីមី

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជាតំណាងដោយឯកអគ្គរដ្ឋទូត William Heidt បានតាំងខ្លួនជាតួឯកក្នុងការសង្គ្រោះព្រៃឈើខ្មែរជាងប្រជាជនកម្ពុជាទៅទៀត។

Read more: លិខិតមិត្តអ្នកអាន៖ តើអាមេរិកធ្វើអ្វីនៅកម្ពុជា?...

បើកបរមិនត្រូវល្មើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់២នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៥គ្រឿង រថយន្តតូច៣គ្រឿង និងម៉ីតូរ៉ឺម៉ក់១គ្រឿ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់។

Read more: បើកបរមិនត្រូវល្មើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់២នាក់ និងរបួស៩នាក់...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៧ ខែកញ្ញានេះ លទ្ធផល៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៤៨នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៧...