Social Network

រថយន្ដក្រឡាប់ធ្លាក់ចូលទឹក កៀបជាប់បុរសម្នាក់ស្លាប់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្ដក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ចូលទឹក បណ្ដាលអោយកៀបជាប់បុរសម្នាក់ស្លាប់ នៅក្នុងរថយន្ដ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០ នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ  សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

Read more: រថយន្ដក្រឡាប់ធ្លាក់ចូលទឹក កៀបជាប់បុរសម្នាក់ស្លាប់

ប្រជានេសាទសាសនិកឥស្លាមរស់នៅលើទូកជិត១០០គ្រួសារ កំពុងបង្កើតភូមិមួយលើដីគោក ស្នើសុំជំនួយពីរដ្ឋាភិបាលកម្ពុជា

(កណ្ដាល)៖ បងប្អូនសាសនិកឥស្លាមជិត១០០គ្រួសារ ដែលសុទ្ធតែជាអ្នកនេសាទរស់នៅលើទូក បានប្រមូលផ្ដុំគ្នាបង្កើតភូមិមួយនៅលើទឹកដីគោក ស្ថិតនៅ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ព្រោះនៅលើទូកមានការលំបាកខ្លាំង ទើបពួកគាត់បានមូលមតិ និង រៃអង្គាសថវិកាគ្នា ទិញដីទំហំតូចមួយដើម្បីបង្កើតភូមិថ្មីមួយ ដែលពួកគាត់ដាក់ឈ្មោះថា «ភូមិឥស្លាមថ្មី»។

Read more: ប្រជានេសាទសាសនិកឥស្លាមរស់នៅលើទូកជិត១០០គ្រួសារ កំពុងបង្កើតភូមិមួយលើដីគោក...

មិនដឹងមានវិបត្តិអ្វីទេ នាងបម្រើការងារ ក្នុងហាងខារ៉ាអូខេ ចងកធ្វើអត្តឃាត

សៀមរាប : នារីបម្រើការងារ នៅហាងខារ៉ាអូខេម្នាក់ បានសម្រេចចងកធ្វើអត្តឃាត ដោយ បន្សល់ទុកកូនសំបុត្រ ជូនសាច់ញាតិរបស់ ។

Read more: មិនដឹងមានវិបត្តិអ្វីទេ នាងបម្រើការងារ ក្នុងហាងខារ៉ាអូខេ ចងកធ្វើអត្តឃាត

ស្ត្រីជាកម្មការិនី រោងចក្រតំបន់ សេដ្ឋកិច្ចពិសេស សម្រាលកូនប្រុស នៅកណ្តាលផ្លូវ

ភ្នំពេញ ៖ ស្ត្រីជាកម្មការិនី រោងចក្របិតត្រាំង ស្ថិតនៅតំបន់ សេដ្ឋកិច្ចពិសេស បានសម្រាលកូនប្រុស នៅផ្លូវសាធារណៈ បានដោយសុវត្ថិភាព នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៩ ធ្នូ ២០១៧។

Read more: ស្ត្រីជាកម្មការិនី រោងចក្រតំបន់ សេដ្ឋកិច្ចពិសេស សម្រាលកូនប្រុស នៅកណ្តាលផ្លូវ

សហភាពអឺរ៉ុប ជំរុញមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ ព័ត៌មានរ៉យទ័រ ២នាក់ ឲ្យបានឆាប់តាមតែអាចធ្វើបាន

ព្រុចសែលៈ សហភាពអឺរ៉ុប បានអំពាវនាវ ឲ្យប្រទេសមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ព័ត៌មានរ៉យទ័រ ២នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីពេលកន្លងទៅ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

Read more: សហភាពអឺរ៉ុប ជំរុញមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ ព័ត៌មានរ៉យទ័រ ២នាក់...

Update: បុរសដែលបើករថយន្តបាញ់២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ មានមុខងារជាមេធាវី, មូលហេតុបាញ់ព្រោះខឹងមិត្តភក្តិបង្អាប់ ពេលកំពុងផឹកស៊ី

(ភ្នំពេញ)៖ បុរសម្នាក់បានបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅមុខពហុកីឡដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយបុរសរូបនោះមានឈ្មោះ អិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ មុខរបរ មេធាវី និងមានលំនៅឋាន នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

Read more: Update: បុរសដែលបើករថយន្តបាញ់២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ...

ក្រុមក្មេងទំនើង ដើរបង្កអនាធិបតេយ្យនៅតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបងជិត៥០នាក់ ​ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន

(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការតាមឃាត់ខ្លួន ក្រុមក្មេងទំនើងដើរបង្កអនាធិបតេយ្យនៅតាមទីសាធារណៈនាពេលយប់ ក្នុងក្រុងជិត៥០នាក់ យកមកអប់រំ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា ផឹកស៊ីស្រវឹងស្រែកឡូឡា និងជក់គ្រឿងញៀន។

Read more: ក្រុមក្មេងទំនើង ដើរបង្កអនាធិបតេយ្យនៅតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបងជិត៥០នាក់...

បន្លែ៥មុខ ​សរុបជាង១០គីឡូក្រាម ត្រូវបានមន្ត្រីកាំកុងត្រូលផែស្ងួតចុងភ្នំពេញ ដកហូតពីអាជីវករផ្សារដើមគរ ហើយយកទៅដុតបំផ្លាញចោល ក្រោយពិនិត្យ​មានសារធាតុគីមី

(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសំណូមពរដល់អាជីវករដែលលក់បន្ថែ និងរបស់របរហូបចុកត្រូវគិតគូរពីសុខភាពខ្លួន និងអ្នកទិញយកទៅបរិភោបជាចំបង កុំគិតតែផលចំណេញពេក និងស្វែងយល់ឱ្យបានច្បាស់ពីសារធាតុគីមី ដែលប៉ះពាល់សុខភាពមនុស្សគ្រប់រូប។

Read more: បន្លែ៥មុខ ​សរុបជាង១០គីឡូក្រាម ត្រូវបានមន្ត្រីកាំកុងត្រូលផែស្ងួតចុងភ្នំពេញ...

ស្លាប់៧នាក់ និងរបួស១៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៧ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស៦) រងរបួសធ្ងន់១១នាក់ (ប្រុស៩) និងរងរបួសស្រាល៦នាក់ (ស្រី១) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ (យប់៩នាក់) ។

Read more: ស្លាប់៧នាក់ និងរបួស១៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៧ធ្នូ

ថ្ងៃទី១៧ធ្នូ បង្ក្រាបបទល្មើសគ្រឿងញៀន ២៨ករណី ឃាត់ជនសង្ស័យ ៤១នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ នៅទូទាំងប្រទេសបានចំនួន ២៨ករណី ឃាត់ ៤១នាក់ (ស្រី ៤នាក់) ។

Read more: ថ្ងៃទី១៧ធ្នូ បង្ក្រាបបទល្មើសគ្រឿងញៀន ២៨ករណី ឃាត់ជនសង្ស័យ ៤១នាក់

បង្ក្រាបសង្វៀនជល់មាន់៣ទីតាំង ឃាត់អ្នកញៀនល្បែង ជល់មាន់បាន៨នាក់

ភ្នំពេញ៖ អ្នកញៀនល្បែងបញ្ជល់មាន់៨នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន បន្ទាប់ពីលោកអធិការខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្ក្រាប ចំនួន៣គោលដៅ រួមនិងវត្ថុតាងអាគក១ក្បាល និងមធ្យោបាយធ្វើដំណើរ មួយចំនួនផងដែរ កាលពីរសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៧ស្ថិតក្នុងសង្កាត់ស្នោ សង្កាត់ចោមចៅ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

Read more: បង្ក្រាបសង្វៀនជល់មាន់៣ទីតាំង ឃាត់អ្នកញៀនល្បែង ជល់មាន់បាន៨នាក់

ពេលបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច! ស្លាប់៧នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែធ្នូម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១១នាក់។

Read more: ពេលបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច! ស្លាប់៧នាក់ និងរបួស១៧នាក់...

ថ្ងៃនេះ ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ បន្តចុះពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា ថ្ងៃនេះ ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) នឹងបន្តចុះពិនិត្យទីតាំង និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

Read more: ថ្ងៃនេះ ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ...

កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» នៅក្រុងតាខ្មៅ កំពុងបិទផ្លូវជាតិលេខ២១បេ ដើម្បីទាមទារឲ្យចៅកែក្រុមហ៊ុន បើកលុយជូនពួកគាត់

(កណ្ដាល)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ជាង២០០នាក់ បាននិងកំពុងបិទផ្លូវជាតិលេខ២១បេ នៅភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលជាផ្លូវដ៏សំខាន់សម្រាប់ធ្វើដំណើរ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកលុយជូនពួកគាត់។

Read more: កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» នៅក្រុងតាខ្មៅ កំពុងបិទផ្លូវជាតិលេខ២១បេ...

​ជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវ​កម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន នៅស្រុកស្ទឹងត្រង់ រួមជាមួយថ្នាំញៀនមួយចំនួន

(កំពង់ចាម)៖ ជនសង្ស័យ៧នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានឃាត់ខ្លួនរួមជាមួយថ្នាំញៀន១៤កញ្ចប់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប់ព្រំប្រទល់ភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រៃប្រសព្វ ដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃប្រសព្វ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

Read more: ​ជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវ​កម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន...

ប្រជាពលរដ្ឋឃុំគគីរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីរបស់អាមេរិក ទទួលបានការពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ, មណ្ឌលសុខភាពថ្មីមួយ នឹងចាប់ផ្តើមសាងសង់ នៅឃុំគគីរ ថ្ងៃទី១៨ ខែធ្នូ!

(ស្វាយរៀង)៖ យោងតាមអនុសាសន៍ របស់លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាតំបន់រងគ្រោះដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិកនោះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ នៅបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

Read more: ប្រជាពលរដ្ឋឃុំគគីរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីរបស់អាមេរិក ទទួលបានការពិនិត្យ...

កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ នៅខណ្ឌឬស្សីកែវ ពីបទស្នាក់នៅ និងធ្វើការខុស​ច្បាប់

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិ វៀតណាមចំនួន៣២នាក់ ស្រី១៧នាក់ ប៉ុន្តែក្រោយពិនិត្យឯកសារ ទៅឃើញថា មានជនជាតិវៀតណាម១២នាក់ ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់។

Read more: កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ នៅខណ្ឌឬស្សីកែវ...

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាៗ! ស្លាប់៨នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១២ ខែធ្នូ ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៧១នាក់។

Read more: សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាៗ! ស្លាប់៨នាក់ និងរបួស១២នាក់...

ដឹងទេ ចង់ជួសជុល​ផ្លូវ​នៅ​បរិវេណអង្គរ​ ត្រូវ​ឆ្លងកាត់​ការសិក្សា​តាំងពី​សុខភាព​ដើម​ឈើ​ឡើង​ទៅ​

ប្រជាពលរដ្ឋមួយចំនួនប្រហែលជាធ្លាប់រិះគន់អាជ្ញាធរថាមិនអើពើពេលផ្លូវខ្លះនៅក្នុងតំបន់អង្គររងការខូចខាត តែមន្ត្រីជំនាញបញ្ជាក់ថាការជួសជុលផ្លូវក្នុងតំបន់ឧទ្យានអង្គរមិនអាចធ្វើទៅបាននោះទេបើគ្មានការសិក្សាឲ្យបានច្បាស់លាស់ជាមុនចំពោះផលប៉ះពាល់នានាដែលអាចកើកាលពីម្សិលមិញមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា និង ក្រុមការងារជំនាញរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្ដិសាស្ដ្រអង្គរ ហៅកាត់ ICCអង្គរបានចុះត្រួតពិនិត្យផ្លូវមួយខ្សែនៅតំបន់ឧទ្យានអង្គរ។

Read more: ដឹងទេ ចង់ជួសជុល​ផ្លូវ​នៅ​បរិវេណអង្គរ​...

អាតូចអាធំបុកគ្នា ម្ខាងរេចង្កូតទៅបុកបង្គោលភ្លើង ម្ខាងទៀតបុកចូលផ្ទះប្រជាពលរដ្ឋ និងតូបលក់ចាប់ហួរ

កណ្តាល៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង តូបលក់ចាប់ហួយមួយកន្លែង និងបង្គោលភ្លើងសាធារណ បានរងការខូចខាត បន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នា រួចរេចចង្កូតទៅបុកបន្ត កាលពីម៉ោងប្រមាណ ៥៖៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

Read more: អាតូចអាធំបុកគ្នា ម្ខាងរេចង្កូតទៅបុកបង្គោលភ្លើង ម្ខាងទៀតបុកចូលផ្ទះប្រជាពលរដ្ឋ...

​លឿនរៀងខ្លួន ដល់ផ្លូវបំបែកជាបួន ឡិចស៊ីសRX400 បុក​ ​កាមរីហាយប្រីត​ ខ្ទេចទាំង២គ្រឿង

ភ្នំពេញ៖ រថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង ត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោង១១ និង៤០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនឹងផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

Read more: ​លឿនរៀងខ្លួន ដល់ផ្លូវបំបែកជាបួន ឡិចស៊ីសRX400 បុក​ ​កាមរីហាយប្រីត​...