Read more: ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្តកុងតឺន័រ ចតស្ងៀម...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៧១នាក់។
Read more: សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាៗ! ស្លាប់៨នាក់ និងរបួស១២នាក់...
(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជូនចោឆក់ម្នាក់ទៀតហើយ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីទើបតែបញ្ជូន០២នាក់ ទៅតុលាការកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។
Read more: ចោរឆក់ទៀតហើយ! ឆក់បានជាហូរហែរ តែក៏នៅរត់មិនរួចពីគុក!...
(កំពង់ចាម)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
Read more: នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកស្រីសន្ធរ
យុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់នៅខណ្ឌច្បារអំពៅ បានប្រព្រឹត្តទៅដូចភ្លៀងរលឹម ហើយបញ្ហាចម្បងមួយក្នុងចំណោមនោះ គឺរថយន្តតាក់ស៊ីដែលមានអ្នកចាំចាប់ម៉ូយយ៉ាងអនាធិបតេយ្យ រហូតធ្វើឲ្យស្ទះចរាចរណ៍ និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗផងដែរ។ ពេលនេះ អាជ្ញាធរខណ្ឌបានបញ្ចេញចំណាត់ការក្ដៅ ដោយឃាត់ទុករថយន្តមួយខែ ប្រសិនបើណែនាំហើយមិនរាងចាល។
លោក ប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ បានលើកឡើងថា អាជ្ញាធរខណ្ឌនឹងពង្រឹងវិធានការណ៍ឃាត់រថយន្តរបស់អ្នកប្រកបអាជីវកម្មចាប់ម៉ូយរញ៉េរញ៉ៃ តាមផ្លូវជាតិលេខ១ មករក្សាទុករយៈពេលមួយខែជាបណ្ដោះអាសន្ននៅសាលាខណ្ឌ ចំពោះម្ចាស់យានយន្តណាដែលធ្លាប់ឃាត់ម្ដងរួចមកហើយ តែមិនរាងចាល។
“តាមពិតទៅ យើងរៀបចំយូរណាស់ហើយ តាំងពីខែសីហាមក... យើងណែនាំគាត់ ឃាត់ទុកនៅខណ្ឌចុះកិច្ចសន្យាផ្ដិតមេដៃ មាន ២ ៣យប់ក៏មាន ឡើងដល់មួយអាទិត្យក៏មាន។ ពេលឃាត់មក យើងកោះហៅប្រជុំណែនាំឲ្យចូលរួមរៀបចំសណ្ដាប់ធ្នាប់ទាំងអស់គ្នា គ្មានបានផាកពិន័យមួយរៀលណាទេ ព្រោះអាហ្នឹងជាគោលការណ៍ គឺមិនផាក តែចង់ឲ្យគាត់ចូលរួម"។ លោក ប៊ូ វឌ្ឍនា ថ្លែងមកកាន់ Sabay។
ទន្ទឹមនេះ លោក ប៊ូ វឌ្ឍនា បានបញ្ជាក់តាមគោលការណ៍របស់អភិបាលខណ្ឌច្បារអំពៅ អំពាវនាវឲ្យអ្នកប្រកបរបររថយន្តឈ្នួលទាំងអស់ មេត្តាចូលរួមថែរក្សាសណ្ដាប់ធ្នាប់ កុំប្រសេចប្រសាចចាប់ម៉ូយតាមផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ។ ម្យ៉ាងវិញទៀត ការចតរថយន្តចាប់ម៉ូយនេះ ក៏អាចបង្កឲ្យស្ទះចរាចរណ៍ផងដែរ៕
ដកស្រង់ពី៖Sabay
(ប៉ៃលិន)៖ យុវជនម្នាក់ ត្រូវបានពិនិត្យដឹងថាបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ក៏បែកគំនិតចងកសម្លាប់ខ្លួនឯង នៅខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
Read more: ប្រើគ្រឿងញៀនលើសកម្រិត បែកគំនិតចងកសម្លាប់ខ្លួនឯង នៅក្រុងប៉ៃលិន
(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង១០យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះចរាចរណ៍មួយដែលបង្កឡើង ដោយបុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-3838 តាមបណ្តោយផ្លូវ២៧១ លុះបើកមកជិតដល់វត្តសន្សំកុសល បុរសខាងលើបានបើករថយន្តទៅ បុករះតូបលក់អាហារពេលយប់ និងម៉ូតូ៥គ្រឿង ព្រមទាំងរថយន្តមួយគ្រឿងផងដែរ ដែលបង្កឲ្យខូចខាតស្ទើរតែទាំងអស់ តែពុំមានអ្នករងរបួសដល់អាយុជិវីតទេ។
Read more: បុរសម្នាក់បើករថយន្ត Mercedes សេរីទំនើបបុករះម៉ូតូ៦គ្រឿង និងឡានមួយគ្រឿង...
(ភ្នំពេញ)៖ នៅម៉ោង១៣៖០០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
Read more: ចោរឆក់០២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់២១នាក់។
Read more: សូមកុំបើកបរស្ថិតក្រោមស្ថានភាពស្រវឹង! ស្លាប់១២នាក់ និងរបួស២៤នាក់...
(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរលត់ទៅហើយ នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយផ្ទះ៥ខ្នង និងសម្ភារនៅក្នុងផ្ទះនោះ ត្រូវអគ្គិភ័យបំផ្លាញគ្មានលស់។ នេះបើតាមលោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News។
Read more: News Update: អគ្គិភ័យដែលឆេះផ្ទះពលរដ្ឋនៅម្ដុំផ្សារទឹកថ្លា ខណ្ឌសែនសុខ...
(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រី សុខ ហៅត្រេន អាយុ១៤ឆ្នាំ ស្នាក់នៅប្លុករោងចក្រឆ្នាំងផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន៤០កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។
Read more: ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក...
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖
Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១១...
(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលបានបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួននៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងខណ្ឌចំការមន ក្នុងបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់យានយន្តទាំងឡាយ ពីការក្លែងបន្លំរបស់ម្ចាស់ស្ថានីយ ហើយក៏ជារួមចំណែកការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប។ ការចុះត្រួតពិនិត្យនេះ បានរកឃើញស្ថានីយប្រេងឥន្ធនៈចំនួន២ លក់ប្រេងមិនគ្រប់តាមលេខកុងទ័រនោះឡើយ។
Read more: មន្រ្តីកាំកុងត្រូលបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈតាមផ្លូវ២៧១...
(ភ្នំពេញ)៖ នៅពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះរោងស្តុកកំណាត់ នៅម្តុំ Camko City ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ក្រុមរថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍។
Read more: BREAKING NEWS: មានករណីអគ្គិភ័យកំពុងឆាបឆេះរោងស្តុកកំណាត់ នៅម្តុំ Camko City...
កំពត៖ អ្នកបើករថយន្តត្រៃតុន បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់របួសធ្ងន់ ខណៈបើកបររថយន្តលឿន ហើយបែកកង់មុខ បោះពួយធ្លាក់ចូលទៅក្នុងក្រលុកទឹក កាវថ្នល់ជាតិ នៅម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ កំពត ភ្ន៉ពេញ ចំណុច ចន្លោះបង្គោលម៉ែត្រលេខ(១១១-១១២) ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក។
Read more: ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈបើករថយន្តលឿន បែកកង់មុខ ក្រឡាប់ដោយខ្លួនឯង
ភ្នំពេញ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី១នាក់) រងរបួសធ្ងន់ ៩នាក់ (ស្រី៣នាក់) របួសស្រាល ៣នាក់ (ស្រី១នាក់) ។
Read more: ស្លាប់៣នាក់ របួស១១នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៥ធ្នូ
កណ្តាល)៖ មន្ត្រីជាន់ខ្ពស់តុលាការខេត្តកណ្តាល បានថ្លែងប្រាប់សារបណ្តាញ សារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ថា ប្រធានតុលាការ លោក ហុក វ៉ាន់ធីណា បានចេញដីកាឃុំខ្លួន ម្ចាស់សង្វៀនជល់មាន់ដ៏ធំ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ឈ្មោះ ម៉ាប់ ដែលជាកូនប្រសារបស់លោក ហ៊ុន សាន ដាក់ពន្ធនាគារហើយ ខណៈអ្នកពាក់ព័ន្ធទាំង៦៤នាក់ កំពុងស្ថិតក្នុងសវនាការនៅឡើយ។
Read more: ប្រធានតុលាការខេត្តកណ្តាល ចេញដីកាឃុំខ្លួន ម្ចាស់សង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ...
ព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន នៅកន្លែង២ផ្សេងគ្នា ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ ដោយប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតគ្រឿងញៀន បានចំនួន ៥កញ្ចប់ និងសម្ភារមួយចំនួនទៀត ។
ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង មួយកំណាត់មុខ ដោយសារបុកនិងរថយន្តដឹកប្រេង របស់ក្រុមហ៊ុនតេលា បុកពេញទំហឹង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខណ:កំពុងធ្វើដំណើរផ្ទុយគ្នា ពីបាត់ដំបង ទៅភ្នំពេញ ។
សមត្ថកិច្ចបានរាយការណ៍ថា រថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌សស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខទេ បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ុម សុផាត អាយុ៥០ឆ្នាំ នៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរពីលិចទៅកើត រីឯរថយន្តម្ខាងទៀត ជារថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ4A-4032 បើកបរដោយបុរសម្នាក់ ឈ្នោះជីម ប៊ុនលៀង អាយុ២៩ឆ្នាំ ធ្វើដំណើរពីកើតទៅលិច(ផ្ទុយគ្នា) ។ សមត្ថកិច្ចបានបញ្ជាក់ថា បើតាមពិនិត្យស្លាកស្នាមជាក់ស្ដែង រថយន្តដឹកប្រេងនេះ ទំនងជាជ្រុលចង្កូតទៅបុក រថយន្តម៉ាកឡិចស៊ីស៥៧០ ។
រថយន្តទាំង២ បានរងការខូចខាតផ្នែកខាងមុចដូចគ្នា តែរថយន្តឡិចស៊ិសធ្ងន់ធ្ងរជាង ហើយថែមទាំងរបួសស្ត្រីម្នាក់ ដែលជិះក្នុងរថយន្តឡិចស៊ិសនោះផង។
Read more: ឡិចស៊ីស៥៧០ តម្លៃជាង២០ម៉ឺនដុល្លារ រងការខូចខាត ខាងមុខស្ទើទាំងស្រុង ក្រោយបុកគ្នា...
ភ្នំពេញ ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣ ខែឆ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន១៨ករណី ឃាត់ខ្លួន ជនសង្ស័យ ៤៧នាក់ (ស្រី ២នាក់)។
Read more: បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី៣ ធ្នូ ឃាត់ខ្លួនមនុស្ស៤៧នាក់...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៅទូទាំង ប្រទេស បានអនុវត្តន៍ យុទ្ធនាការលើកទី២ នៃការ ប្រឆាំង បទល្មើស គ្រឿងញៀន ដោយចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ បានបង្ក្រាបបទល្មើស គ្រឿងញៀនបានចំនួន ៣២៣២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៩៥៦នាក់ ក្នុងនោះមាន មនុស្សស្រីចំនួន ៥៤១នាក់ ។
Read more: មនុស្ស៦៩៥៦នាក់ ត្រូវចាប់ខ្លួន ក្នុងបទល្មើស គ្រឿងញៀន ៣២៣២ករណី ក្នុងរយៈពេល...