Social Network

ឆេះមន្ទីរពេទ្យមួយនៅកូរ៉េខាងត្បូង ស្លាប់និងរបួសយ៉ាងរង្គាលព្រឹកមិញ

យ៉ាងហោចណាស់មានមនុស្សចំនួន ៣១ នាក់ បានស្លាប់នៅក្នុងអគ្គីភ័យនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Miryang ភាគអាគ្នេយ៍ ប្រទេសកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ភ្លើងបានឆេះចេញពីក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃសុក្រ ទី២៦ នេះ នៅមន្ទីរពេទ្យ Sejong ដែលអ្នកជំងឺភាគច្រើនជាមនុស្សចាស់។

Read more: ឆេះមន្ទីរពេទ្យមួយនៅកូរ៉េខាងត្បូង ស្លាប់និងរបួសយ៉ាងរង្គាលព្រឹកមិញ

អ្នករកស៊ីដឹកដីផ្ទុះការតវ៉ាចង់បិតផ្លូវជាតិលេខ១ ក្រោយក្រុមជញ្ជីងចល័តនៅស្រុកស្វាយជ្រុំ ឃាត់រថយន្ដ​ដឹកលើស​​ទម្ងន់, អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យមន្ដ្រីចុះទៅដោះស្រាយ ប្រគល់រថយន្ដជូនវិញ

(ស្វាយរៀង)៖ ក្រុមអ្នករកស៊ីដឹកដី ដឹកខ្សាច់ផ្ទុះការតវ៉ា រហូតចង់បិតផ្លូវជាតិលេខ១ ក្រោយក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ឃាត់រថយន្ដ៧គ្រឿង ដែលដឹកលើសទម្ងន់ពី១៥តោន ទៅ២០តោន នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

Read more: អ្នករកស៊ីដឹកដីផ្ទុះការតវ៉ាចង់បិតផ្លូវជាតិលេខ១...

ឃាតកម្មសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកសារព័ត៌មាន នៅស្រុកអង្គស្នួល ពេលនេះនគរបាលតាមចាប់ ស្រីស្នេហ៍ជាជនដៃដល់, មូលហេតុត្រូវការលុយជាង ២ពាន់ដុល្លារ រត់ការដោះប្តីចេញពីគុក រឿងគ្រឿងញៀន

(កណ្ដាល)៖ ករណីឃាតកម្មសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកសារព័ត៌មាន «សម្លេងប្រជាជន» ត្រូវបានកម្លាំងនគរបាល ចាប់បានជនដៃដល់ហើយ គឺជាស្រីស្នេហ៍ ដោយសារតែមូលហេតុ ជនដៃដល់ត្រូវការលុយចំនួន២,៥០០ដុល្លារ យកទៅឲ្យតុលាការ ដើម្បីរត់ការដោះលែងប្តីរបស់ខ្លួន កំពុងជាប់ពន្ធនាគារព្រៃសពីបទល្មើសគ្រឿងញៀន។

Read more: ឃាតកម្មសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកសារព័ត៌មាន នៅស្រុកអង្គស្នួល...

ជនសង្ស័យគ្រឿងញៀនចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ នៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដកហូតបានថ្នាំញៀនជិត២០កញ្ចប់

(ព្រះសីហនុ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាបន្ដបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ និងថ្នាំញៀនមួយចំនួន នៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់។

Read more: ជនសង្ស័យគ្រឿងញៀនចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ នៅក្រុងព្រះសីហនុ...

យុវជនឈាមរាវមួយក្រុម ចេញពីផឹកស្រាក្លែមងៀតក្របី កាប់មួយកាំបិតបុ័ងតោ បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ ព្រោះខឹងរោទិ៍ម៉ូតូដាក់ នៅក្រុងបាវិត

(ស្វាយរៀង)៖ យុវជនម្នាក់បានរងរបួសធ្ងន់ ដោយសារក្រុមក្មេងស្ទាវមានគ្នាចំនួន៥នាក់ បាននាំគ្នាព្រួតវាយយុវជនម្នាក់ ដោយប្រើកាំបិតបុ័ងតោ កាប់ឲ្យរងរបួសជាដំណំដោយសាររោទិ៍ម៉ូតូដាក់ បន្ទាប់ពីក្រុមក្មេងឈាមរាវចេញពីផឹកស្រាក្លែមងៀតក្របី។

Read more: យុវជនឈាមរាវមួយក្រុម ចេញពីផឹកស្រាក្លែមងៀតក្របី កាប់មួយកាំបិតបុ័ងតោ...

ផ្ទុះហ្គារ៉ាស់សាំងសន្ធោសន្ធៅ ដោយសារលោកចោរ ប្រើវិធីលួចសាំងដ៏ល្ងីល្ងឺ

វីដេអូមួយខ្សែបានបង្ហាញឲ្យឃើញអណ្ដាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែការផ្ទុះដ៏គួរឲ្យរន្ធត់នេះ បានបង្កឲ្យមានអណ្ដាតភ្លើង ដែលមានកម្ពស់រហូតដល់ជិត ១០ម៉ែត្រ ក្រោយពីក្រុមចោរបានធ្វើទង្វើដ៏ល្ងីល្ងឺ ផ្សារស៊ីទែនសាំងបម្រុងនឹងលួចសាំង។

Read more: ផ្ទុះហ្គារ៉ាស់សាំងសន្ធោសន្ធៅ ដោយសារលោកចោរ ប្រើវិធីលួចសាំងដ៏ល្ងីល្ងឺ

សាហាវព្រៃផ្សៃណាស់! បុរសល្មោភកាម ចាប់ក្មេងស្រីម្នាក់ រំលោភមិនសម្រេចរួចចាក់សម្លាប់ចោល និងបន្តទៅចាក់អ្នកចូលមកជួយក្មេងស្រី រួមទាំងគូដណ្តឹង និងខ្លួនឯង របួសធ្ងន់សរុប៤នាក់

(ពោធិ៍សាត់)៖ ពិតជាសាហាវឃោរឃៅខ្លាំងណាស់! បុរសល្មោភម្នាក់ឃើញក្មេងស្រីអាយុ១៣ឆ្នាំ ចេញពីរៀនតាមផ្លូវស្ងាត់ ក៏ស្ទុះទៅចាប់ប៉ុនប៉ងរំលាភ ប៉ុន្តែមិនបានសម្រេចទេដោយសារក្មេងស្រីរងគ្រោះ បានស្រែកឲ្យគេជួយ ក៏ត្រូវជនល្មើសនោះ ទាញកូនកំាបិត ចាក់សម្លាប់ក្មេងស្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

Read more: សាហាវព្រៃផ្សៃណាស់! បុរសល្មោភកាម ចាប់ក្មេងស្រីម្នាក់...

រន្ធត់! រថយន្តដឹកថ្មបុករះម៉ូតូ៥គ្រឿង​ និងរថយន្ត១គ្រឿង ​បណ្តាលឲ្យអ្នកជិះម៉ូតូក្មេងចាស់២នាក់ស្លាប់ និងរបួសម្នាក់

(ភ្នំពេញ)៖ យ៉ាងហោចណាស់ក្មេងចាស់២នាក់បានស្លាប់ និងម្នាក់ទៀតរបួស ក្នុងហេតុការណ៍ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តដឹកថ្មបុករះម៉ូតូ និងរថយន្ត១គ្រឿងផ្សេងទៀត នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Read more: រន្ធត់! រថយន្តដឹកថ្មបុករះម៉ូតូ៥គ្រឿង​ និងរថយន្ត១គ្រឿង...

ក្រោយបញ្ជាស្នងការខេត្ត! មេការប្រចាំ​រណ្ដៅដីឈ្មោះ ពៅ ប្រចាំស្រុកស្អាង ត្រូវកម្លាំងនគរបាលស្រុកហៅទៅសួរនាំ ពាក់ព័ន្ធករណីថៅកែបាញ់បោះសេរីអស់ច្រើនគ្រាប់

(កណ្ដាល)៖ ភ្លាមៗក្រោយបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលស្រុកស្អាង បានហៅមេការ ប្រចាំនៅរណ្ដៅដីឈ្មោះ ពៅ ទៅសួរនាំពាក់ព័ន្ធការបាញ់បោះយ៉ាងអនាធិបតេយ្យ ពីសំណាក់ថៅកែរណ្ដៅដីមួយនេះ។

Read more: ក្រោយបញ្ជាស្នងការខេត្ត! មេការប្រចាំ​រណ្ដៅដីឈ្មោះ ពៅ ប្រចាំស្រុកស្អាង...

ក្រុមក្មេងទំនើង២នាក់ បង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះ និងបង្កភាពអនាធិបតេ្យនៅទីសាធារណៈ នៅខណ្ឌពោធិ៍សែនជ័យ, ពេលនេះនគបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបាន

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមក្មេងទំនើងដែលបានបង្កអំពើហិង្សា ដោយចេតនា ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសជាដំណំ មិនតែប៉ុណ្ណោះ ក្រុមជនបង្កជាមុខសញ្ញាបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសាធារណៈ ជារឿយៗផងដែរ។

Read more: ក្រុមក្មេងទំនើង២នាក់ បង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះ...

​មួយ​ឃ្លា​របស់​ប៉ូលីស​ម្នាក់​ ចាក់​ដោត​ខ្លាំង​ ដល់​​មន្ត្រី​មិន​គោរព​ច្បាប់​ចរាចរណ៍

ប៉ូលីសចរាចរណ៍មួយរូបបានឃាត់ម៉ូតូរបស់មន្ត្រី២រូប ក្នុងប៉ូលីសចរាចរណ៍រូបនោះ បានពោលសម្ដីមួយឃ្លាអមនូវការណែនាំទៅកាន់មន្ត្រីពីររូបនោះថា «យើងជាសមត្ថកិច្ច យើងជាអ្នកអនុវត្តច្បាប់មុនគេ... អ៊ីចឹងកាលណាយើងត្រួតពិនិត្យប្រជាពលរដ្ឋ ដាច់ខាតយើងត្រូវត្រួតពិនិត្យខ្លួនយើងបានបំពេញលក្ខន្តិកហើយឬនៅ... សូមអធ្យាស្រ័យ អនុវត្តច្បាប់ទាំងអស់គ្នា» ។

Read more: ​មួយ​ឃ្លា​របស់​ប៉ូលីស​ម្នាក់​ ចាក់​ដោត​ខ្លាំង​...

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេតាមបណ្តោយផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

Read more: កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ចូលមកធ្វើការ...

កន្លះខែដំបូងនៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ នគរបាលចរាចរណ៍ ត្រួតពិនិត្យយានយន្តបានជិត៨០ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង១ម៉ឺនគ្រឿង និងផាកពិន័យជិត៩ពាន់គ្រឿង

(ភ្នំពេញ)៖ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដត្រួតពិនិត្យចំនួន៧៦,៩៩៦គ្រឿង រកឃើញយានយន្តល្មើស១២,៨០៧គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ៤,៣៣៨គ្រឿង និងផាកពិន័យ ៨,៤៦៩គ្រឿង (ម៉ូតូ៩៤ភាគរយ)។

Read more: កន្លះខែដំបូងនៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ នគរបាលចរាចរណ៍...

រកឃើញទឹកសៀង និងនំធុង ដែលខូចគុណភាពដាក់លក់ក្នុងផ្សារអ្នកលឿង, មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដកហូតយកទុកដុតកម្ទេចចោល

(ព្រៃវែង)៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈផលិតផលចំណីអាហារ នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារអ្នកលឿង ក្នុងភូមិ០៤ ឃុំព្រែកខ្សាច ស្រុកពាមរ ខេត្តព្រៃវែង។

Read more: រកឃើញទឹកសៀង និងនំធុង ដែលខូចគុណភាពដាក់លក់ក្នុងផ្សារអ្នកលឿង,...

ជូនដំណឹង! គោលនយោបាយ គ្រោះមហន្តរាយទូទាំងប្រទេស ត្រូវបានទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ចុះទៅផ្សព្វផ្សាយ រហូតដល់ថ្ងៃជិតបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិងកំពុង ផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពី «គ្រោះមហន្តរាយទូទាំងប្រទេស» រហូតដល់ថ្ងៃបោះឆ្នោតសាកល ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

Read more: ជូនដំណឹង! គោលនយោបាយ គ្រោះមហន្តរាយទូទាំងប្រទេស ត្រូវបានទេសរដ្ឋមន្រ្តី ញឹម...

កូនសិស្សរៀនពូកែ ត្រូវមិត្តរួមថ្នាក់ចាក់សម្លាប់ ដោយសារមិនជួយធ្វើលំហាត់

យោងតាមបណ្ដាញសារព័ត៌មានចិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា Xiao Yi អាយុ១៥ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់យកកូនកាំបិតចាក់ចំ.ក នៅឯវិទ្យាល័យ Jinshi High School ក្នុងខេត្ត Fujian ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៩ ខែមករា កន្លងទៅនេះ។

Read more: កូនសិស្សរៀនពូកែ ត្រូវមិត្តរួមថ្នាក់ចាក់សម្លាប់ ដោយសារមិនជួយធ្វើលំហាត់

អ្នកបើកម៉ូតូប្រមាណ៩០ភាគរយអត់ពាក់មួកសុវត្ថិភាព, ស្នងការ​​ខេត្ត​ព្រះសីហនុ​ បើក​កិច្ច​ប្រជុំជាបន្ទាន់​ដើម្បី​ពង្រឹងរឹតបន្តឹង និងបញ្ជាឲ្យត្រួតពិនិត្យភា្លមៗ ពេលឃើញបរទេសបើកបររថយន្ដ​

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពង្រឹងការងារ សណ្តាប់ធ្នាប់ ចរាចរណ៍។ ដោយហេតុតែ ក្នុងរយៈពេលកន្លងទៅនេះ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ នៅតែជាចំណុចប្រឈមមួយក្តៅគគុក ដែលជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅនៅខេត្តព្រះសីហនុ។

Read more: អ្នកបើកម៉ូតូប្រមាណ៩០ភាគរយអត់ពាក់មួកសុវត្ថិភាព, ស្នងការ​​ខេត្ត​ព្រះសីហនុ​...

ភ្ញាក់ផ្អើលពេលដឹងតួនាទីពិត របស់មន្រ្តីស័ក្ដិ៤ លើកជើងធាក់មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា

បើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលនេះថា តាមពិតមន្ត្រីនគរបាលដែលលើកជើងធាក់ទៅលើមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យានោះ មិនមែនស័ក្ដិ៤ កន្លះដូចដែលការចុះផ្សាយរបស់បណ្ដាសារព័ត៌មានមួយចំនួននោះទេ។

Read more: ភ្ញាក់ផ្អើលពេលដឹងតួនាទីពិត របស់មន្រ្តីស័ក្ដិ៤...

ក្នុងខែធ្នូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់រថយន្តដឹកទំនិញ លើសទម្ងន់ជាង៣​០៧គ្រឿង និងផាកពិន័យបានជាង៥០០លានរៀល

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ២០១៧ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣០៧គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៥៣៩.៣០០.០០០រៀល។

Read more: ក្នុងខែធ្នូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់រថយន្តដឹកទំនិញ...

ត្រឹមមួយភ្លែត ៣រឿងប្លែកៗបំផុត ផ្ទុះកក្រើកកម្ពុជាគ្មានប្រទេសណាដូច

គ្រាន់តែចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ មានព័ត៌មានប្លែកៗ និងរឿងដ៏ក្ដៅគគុកមួយចំនួនផ្ទុះជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។ ខាងក្រោមនេះ ជាព័ត៌មានប្លែកៗបំផុត ធ្វើឲ្យមានការចាំអារម្មណ៍ខ្លាំងពីមហាជន៖ ១. ទោសប្រហារជីវិតមាន់ជល់ទាំង៩២ក្បាលលើកទី១ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៧ សមត្ថកិច្ចបានប្រមូលមាន់ជល់ចំនួន៩២ក្បាល ពីសង្វៀនជល់មាន់ខេត្ត ដែលមានម្ចាស់ឈ្មោះ ថៃ ដានី ហៅ ម៉ាប់ នៅស្រុកអរិយក្សត្រ ខេត្តកណ្ដាល។

Read more: ត្រឹមមួយភ្លែត ៣រឿងប្លែកៗបំផុត ផ្ទុះកក្រើកកម្ពុជាគ្មានប្រទេសណាដូច

៨ថ្ងៃដំបូងក្នុងខែមករា នគរបាលត្រួតពិនិត្យយានយន្តទូទាំងប្រទេសជិត៤ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង៦ពាន់គ្រឿង អបំរជាង២ពាន់គ្រឿង និងពិន័យជាង៤ពាន់គ្រឿង

(ភ្នំពេញ)៖ រយៈពេល៨ថ្ងៃដំបូងក្នុងខែមករា ឆ្នាំ២០១៨នេះ នគរបាលត្រួតពិនិត្យយានយន្តទូទាំងប្រទេសចំនួន៣៧,៩១៧គ្រឿង (ម៉ូតូ៦៣%) រកឃើញយានយន្តល្មើសច្បាប់ ៦,៤៦៣គ្រឿង អប់រំ២,៤២៤គ្រឿង និងពិន័យ៤០៣៩គ្រឿង (ម៉ូតូ៩៦%)។

Read more: ៨ថ្ងៃដំបូងក្នុងខែមករា នគរបាលត្រួតពិនិត្យយានយន្តទូទាំងប្រទេសជិត៤ម៉ឺនគ្រឿង...