Social Network

របាយការណ៍អគ្គស្នងការ៖ ចុះឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌថយចុះគួរឲ្យកត់សម្គាល់ ក្នុងនោះបទល្មើសឧក្រិដ្ឋថយ១៩%

(ភ្នំពេញ)៖ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌមានការថយចុះ១% (២៤៦/២៤៩លើក ថយ៣លើក) ក្នុងនោះបទល្មើសឧក្រិដ្ឋថយ១៩% (៤៦/៥៧លើក ថយ១១លើក) ប៉ុន្ដែបទល្មើសមជ្ឍីម កើនឡើង៤% (២០០/១៩២លើក កើន៨លើក)។

Read more: របាយការណ៍អគ្គស្នងការ៖ ចុះឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌថយចុះគួរឲ្យកត់សម្គាល់...

ពលករខ្មែរធ្វើការលើទូកនេសាទថៃ៣នាក់ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ នាវាដឹកទំនិញបើកបុកទូកនេសាទ, អជ្ញាធរថៃកំពុងកំណត់អត្តសញ្ញាណ ដើម្បីបញ្ជូនមកកម្ពុជាវិញ

(ឈុនបុរី-ថៃ)៖ សមត្ថកិច្ចប្រចាំការនៅខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះថា យ៉ាងហោចណាស់មានពលករខ្មែរចំនួន៣នាក់ និងខ្មែរសុរិន្ធម្នាក់ សរុប៤នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ នាវាដឹកទំនិញបើកបុកទូកនេសាទ នៅដែនសមុទ្រថៃ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។

Read more: ពលករខ្មែរធ្វើការលើទូកនេសាទថៃ៣នាក់ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់...

អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃនេះប្រធានក្រុមការងារ CPP មូលដ្ឋាន ចាត់ឲ្យយកអំណោយប្រគល់ជូន

(កំពង់ចាម)៖ អគ្គិភ័យកំណាចបានបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ ស្ថិតនៅតំបន់ដំណាក់ចាស់ ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ប៉ុន្ដែនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ លោក ឯម កុសល សមាជិអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជួយឃុំទួលសំបួរ បានចាត់ឲ្យក្រុមការងារយកអំណោយប្រគល់ជូនភ្លាមៗ។

Read more: អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់...

BREAKING NEWS: មេក្លោងបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះថា មេក្លោងដែលបើកការបាញ់ប្រហារ នៅមណ្ឌលកម្សាន្ត Rock កាលពីវេលាទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឲ្យ DJ ម្នាក់របួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នាខេត្តឧត្តរមានជ័យ។

Read more: BREAKING NEWS: មេក្លោងបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock...

ប្រយ័ត្នទឹកភ្នែក! ថ្ងៃនេះប៉ូលិសចាប់អ្នកអត់ពាក់មួកសុវត្ថិភាពខ្នាតធំបំផុត ជាប្រវត្តិសាស្ត

ចាប់ពីព្រឹកថ្ងៃទី០៥ ខែមករានេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ នឹងដឹកនាំប្រតិបត្តិការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ ដោយមានកងកម្លាំងអន្តរាគមន៍ពិសេសចូលរួមទៀតផង។

Read more: ប្រយ័ត្នទឹកភ្នែក! ថ្ងៃនេះប៉ូលិសចាប់អ្នកអត់ពាក់មួកសុវត្ថិភាពខ្នាតធំបំផុត...

កាមេរ៉ាទំនើបតាមភ្លើងស្តុប អាចចាប់ចោរគ្រប់ប្រភេទ ឲ្យតែមានប៉ូលិសទៅដល់ភ្លែត

កាមេរ៉ាស៊េរីទំនើបបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញទាំង១០០០គ្រឿង មិនត្រឹមតែអាចចាប់បានអ្នកល្មើសច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ តែលក្ខណៈពិសេសមួយទៀតនោះ អាចចាប់បទល្មើសព្រហ្មទណ្ឌនានាដូចជា ចោរលួច ចោរឆក់ ចោរប្លន់ នៅតាមដងវិថីទៀតផង។

Read more: កាមេរ៉ាទំនើបតាមភ្លើងស្តុប អាចចាប់ចោរគ្រប់ប្រភេទ ឲ្យតែមានប៉ូលិសទៅដល់ភ្លែត

ចាប់ខ្លួនអតីតអភិបាលក្រុងបានលុង ខេត្តរតនគិរី នៅម្តុំពេទ្យលោកសង្ឃ ពីបទ «សមគំនិតក្នុងអំពើលួច» តាមដីកាសាលាដំបូងខេត្តរតនគិរី

(ភ្នំពេញ)៖ អតីតអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តរនតគិរី។

Read more: ចាប់ខ្លួនអតីតអភិបាលក្រុងបានលុង ខេត្តរតនគិរី នៅម្តុំពេទ្យលោកសង្ឃ ពីបទ...

មិនធម្មតា! វៀតណាមចេញច្បាប់ថ្មី អ្នកបំពុលបរិស្ថាន នឹងត្រូវជាប់ទោសធ្ងន់ ហៅលែងឮ!

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ប្រជាជននៅក្នុងប្រទេសវៀតណាម ដែលត្រូវបានគេរកឃើញថា បោះចោលកាកសំណល់ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន នឹងត្រូវពិន័យដល់ទៅ ៣ពាន់លានដុង (ប្រហែល ១៣០ ០០០ដុល្លារ) ឬ ជាប់គុករហូតដល់ទៅ ៧ឆ្នាំ។ នេះបើយោងតាមក្រមព្រហ្មទណ្ឌវៀតណាម 2015 Penal Code។ ច្បាប់ពីមុន 2009 Penal Code បានចែងថា ម្ចាស់រោងចក្រផលិតកម្ម ឬអាជីវកម្ម អាចនឹងត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌ ប្រសិនបើពួកគេបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

Read more: មិនធម្មតា! វៀតណាមចេញច្បាប់ថ្មី អ្នកបំពុលបរិស្ថាន នឹងត្រូវជាប់ទោសធ្ងន់ ហៅលែងឮ!

ជិះបញ្រ្ចាស! តែពីរថ្ងៃ​សមត្ថកិច្ចឃាត់យានយន្តបានជាង​២០០គ្រឿង នៅក្នុង​ខណ្ឌ​មួយ​

ការិយាល័យចរាចរជើងគោក និងអាជ្ញាធរខណ្ឌដូនពេញបានឃាត់យានយន្តបើកបរបញ្ច្រាសទិសដៅចរាចរត្រង់រង្វង់មូលវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតបានចំនួនជាង២០០គ្រឿងគិតពីថ្ងៃម្សិលមិញ ដល់ព្រឹកនេះ។

Read more: ជិះបញ្រ្ចាស! តែពីរថ្ងៃ​សមត្ថកិច្ចឃាត់យានយន្តបានជាង​២០០គ្រឿង នៅក្នុង​ខណ្ឌ​មួយ​

៣ក្បាច់ របស់អភិបាលក្រុងទើបនឹងរកឃើញ ភ្នំពេញអាចនឹងលែងលិចទឹក

បញ្ហាទឹកលិចនៅរាជធានីភ្នំពេញ នៅក្នុងរដូវវស្សាពេលមេឃធ្លាក់ភ្លៀងម្ដងៗ នៅតែជាទុក្ខកង្វល់របស់ថ្នាក់ដឹកនាំក្នុងការរកដំណោះស្រាយ និងបង្កផលលំបាកជាខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

Read more: ៣ក្បាច់ របស់អភិបាលក្រុងទើបនឹងរកឃើញ ភ្នំពេញអាចនឹងលែងលិចទឹក

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ជួបសំណេះសំណាល កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ិនទ្រី និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន ជាង២ពាន់គ្រួសារ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ កម្មករ កម្មការិនី នៃក្រុមហ៊ុន ស៊ិនទ្រី និងមន្ទីរកធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញចំនួន២,១២៥គ្រួសារ ដែលប្រព្រឹត្ដទៅ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ។

Read more: នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ជួបសំណេះសំណាល កម្មករ...

ប្ដី​ប្រពន្ធ​ជនជាតិ​ជប៉ុន​មួយ​គូ ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ឃុំ​​ឃាំង និង​​​បង្អត់​អាហារ​កូន​ខ្លួន​ឯង​រហូត​ដល់​ស្លាប់

នៅជប៉ុន ក្នុងថ្ងៃនេះ ប៉ូលិសបានធ្វើការចាប់ប្ដីប្រពន្ធពីរនាក់ ដែលបានធ្វើការឃុំឃាំង និងបង្អត់បាយកូនស្រីខ្លួនរហូតដល់ស្លាប់។ ស្ត្រីរងគ្រោះមានឈ្មោះ Ariri Kakimoto វ័យ ៣៣ឆ្នាំ ត្រូវបានប្រទះស្លាប់ក្នុងស្ថានភាពស្គមខ្លាំង ដោយនាងមានទម្ងន់ត្រឹម ១៩គីឡូប៉ុណ្ណោះ។

Read more: ប្ដី​ប្រពន្ធ​ជនជាតិ​ជប៉ុន​មួយ​គូ ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ឃុំ​​ឃាំង...

ស្លាប់១១នាក់ និងរបួស២៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៧លើក (យប់ ១០លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី២នាក់) រងរបួសធ្ងន់ ១៨នាក់ (ស្រី៥នាក់) រងរបួសស្រាល ៨នាក់ (ស្រី១នាក់) ។

Read more: ស្លាប់១១នាក់ និងរបួស២៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ធ្នូ

អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំង ចុះបង្ក្រាបទីតាំងហ្គេម បាញ់ត្រី១កន្លែង​ នៅច្រមុះជ្រូក ក្បាលថ្នល់

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួន បន្តដឹកនាំ កម្លាំង ប្រជាការពារសាលា ខណ្ឌមានជ័យ សហការជាមួយកម្លាំង កងរាជអាវុធហត្ថ ខណ្ឌ មានជ័យ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែង ដែលសម្ងំលាក់ខ្លួនពួន ក្នុង ផ្ទះជួលម្ដុំច្រមុះជ្រូកក្បាលថ្នល់ ផ្លូវមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ។

Read more: អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំង ចុះបង្ក្រាបទីតាំងហ្គេម បាញ់ត្រី១កន្លែង​...

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២៣កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្ក្រាបបាន

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១៤៖១០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

Read more: ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២៣កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៤ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១២ករណី ឃាត់ខ្លួន២៤នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ១២ករណី ឃាត់ខ្លួន២៤នាក់ (ស្រី២នាក់) ១៖ ករណីជួញដូរគ្រឿងញៀន៧ករណី ឃាត់ខ្លួន១២នាក់។

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៤...

ជនទំនើង២នាក់ ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បើករថយន្តបុកស្រ្តីម្នាក់ រួចបន្តចុះមកទាត់ធាក់បន្ថែម បណ្តាលឲ្យរងរបួស, សមត្ថកិច្ចតាមចាប់ខ្លួន

(ភ្នំពេញ)៖ ជនទំនើង២នាក់ ដែលសមត្ថកិច្ចប្រាប់ថា ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌតាមចាប់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកស្រ្តីម្នាក់ ហើយខឹងស្រ្តីរងគ្រោះជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសទៀតផង។

Read more: ជនទំនើង២នាក់ ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បើករថយន្តបុកស្រ្តីម្នាក់...

ភ្លើងរាលពីចង្ក្រាន ដាំបាយ ឆេះផ្ទះអស់២ខ្នង នៅស្រុកព្រៃឈរ

កំពង់ចាម ៖ យ៉ាងហោចណាស់ ផ្ទះ ចំនួន ២ខ្នង បានឆេះ និង ខូចខាតទ្រព្យ សម្បត្តិមួយចំនួន កាលពីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចភូមិលិចវត្ត ឃុំថ្មពូនស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។

Read more: ភ្លើងរាលពីចង្ក្រាន ដាំបាយ ឆេះផ្ទះអស់២ខ្នង នៅស្រុកព្រៃឈរ

អ្នកបើករថយន្តដឹកហ្គាស ងងុយដេកមួយភាំង ស្រាប់តែដឹងខ្លួន បុកគូទរថយន្តដឹកស្រូវ កំពុងចតស្ងៀម

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តស៊ីទែនហ្គាស មួយគ្រឿង ងងុយដេកមួយភាំង រថយន្តបាន បុកគូទរថយន្ត ដឹកស្រូវកំពុងចតស្ងៀម បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១យប់ ថ្ងៃទី ២២ ខែធ្នូរ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

Read more: អ្នកបើករថយន្តដឹកហ្គាស ងងុយដេកមួយភាំង ស្រាប់តែដឹងខ្លួន បុកគូទរថយន្តដឹកស្រូវ...

ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

កំពង់ចាម៖ កម្លាំជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កាលពីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បាន សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចណុចភូមិលេខ២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៩នាក់ និង រឹបអូសវត្ថុតាងមួយចំនួន។

Read more: ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

យុវជនម្នាក់គាំងបេះដូងស្លាប់ មិនទាន់ដឹងមូលហេតុ ពិតប្រាកដ

រតនគិរី៖ យុវជនម្នាក់គាំងបេះដូងស្លាប់ តែមិនទាន់ដឹងមូលហេតុពិតប្រាកដ នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចការដ្ឋានសាងសង់ សាលាអនុវិទ្យាល័យមួយកន្លែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

Read more: យុវជនម្នាក់គាំងបេះដូងស្លាប់ មិនទាន់ដឹងមូលហេតុ ពិតប្រាកដ