បណ្តាញសង្គម

នាង Marian Rivera ហៅ «ដេស៊ីប៊ែល» ទៅធ្វើ​ខួប​កំណើត នៅ​កន្លែង​សាង​ស្នេហ៍​ដំបូង ខណៈ​ផ្ទៃពោះ​កាន់​តែធំ

ហ្វីលីពីន៖ តារាសម្តែង ដ៏ល្បីល្បាញ ជនជាតិហ្វីលីពីន ដែលគ្រប់គ្នា ស្គាល់ថាជានាង ដេស៊ីប៊ែល(នាងមច្ឆា) នាង Marian Rivera បានបង្ហោះរូបភាព ផ្អែមល្ហែមជាមួយស្វាមី ក្នុងថ្ងៃខួបកំណើត គម្រប់៣១ឆ្នាំ ខណៈផ្ទៃពោះ របស់កាន់តែ ធំឡើង។

អាន​បន្ត៖ នាង Marian Rivera ហៅ «ដេស៊ីប៊ែល» ទៅធ្វើ​ខួប​កំណើត នៅ​កន្លែង​សាង​ស្នេហ៍​ដំបូង...

កម្មវិធីលំដាប់​​ពិភព​លោក «The Voice Cambodia» ជិត​ឈាន​ដល់​រដូវកាល​ទី២ ខណៈ​គ្រូបង្វឹក​ទាំង៤​ស្ថិត

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង ដ៏ល្បីល្បាញ«The Voice Cambodia» នឹងចាប់ផ្ដើម រដូវកាលទី២របស់ខ្លួន ក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីទទួលបាន ភាពជោគជ័យ យ៉ាងសម្បើម កាលពីរដូវកាលទី១ ខណៈមានអ្នកគាំទ្រ កម្មវិធីលំដាប់ ពិភពលោកនេះ រាប់ម៉ឺននាក់ បើទោះបីជា មានរឿងរ៉ាវ ចម្រូងចម្រាស់គ្នា ទៅលើគ្រូបង្វឹក ក្នុងវិធីនេះកើតមាន ឡើងបន្តិចបន្ទួចក្ដី។

អាន​បន្ត៖ កម្មវិធីលំដាប់​​ពិភព​លោក «The Voice Cambodia» ជិត​ឈាន​ដល់​រដូវកាល​ទី២...

Samsung ​ប្រកាស​ទូរសព្ទ​បត់​អេក្រង់​ពីរ​​ សមត្ថភាព​មិន​ចាញ់​ Galaxy S6​

ក្រុមហ៊ុន Samsung បានធ្វើការប្រកាស នូវទូរសព្ទបត់ អេក្រង់ពីរ ម៉ូដែល G9198 សម្រាប់លក់នៅ លើទីផ្សារប្រទេសចិន ដោយសមត្ថភាពរបស់វា គឺមិនចាញ់ Galaxy S6 ឡើយ។

អាន​បន្ត៖ Samsung ​ប្រកាស​ទូរសព្ទ​បត់​អេក្រង់​ពីរ​​ សមត្ថភាព​មិន​ចាញ់​ Galaxy S6​

អនាគត Gear S2 រាង​មូល​របស់ Samsung ល្បី​ថា​បំពាក់ Tizen OS

នៅក្នុងព្រឹត្តិការណ៍ ប្រកាស Galaxy Note 5 និង Galaxy S6 Edge+ កាលពីប៉ុន្មាន ថ្ងៃមុន Samsung បានពញ្ញាក់អារម្មណ៍ ទស្សនិកជនដែល ចូលរួមព្រឹត្តិការណ៍ប្រហែល ៣០វិនាទី ដោយការបញ្ចេញរូបរាង អនាគត Smartwatch របស់ខ្លួនឈ្មោះ Gear S2 ដែលល្បីថា ដំណើរការដោយ Tizen OS។


បើតាមការ បញ្ជាក់ពីប្រភព ច្បាស់ការមួយចំនួន Gear S2 រាងមូលនេះ ពុំបានចាប់យក Android ជាប្រព័ន្ធប្រតិបត្តិការនោះទេ តែបែរជា Tizen OS ដែល Samsung តែងតែយកចិត្ត ទុកដាក់ផលិតយ៉ាងម៉ត់ចត់កន្លង មកទៅវិញ។មូលហេតុដែល ហ៊ានបញ្ជាក់ថា Gear S2 ប្រើ Tizen OS គឺដោយសារ UI របស់វាមាន រាងមូលប្លែក ដែលខុសពីប្រព័ន្ធ ប្រតិបត្តិការ Android Wear ធ្លាប់តែបំពាក់លើ Samsung Gear 2 ស៊េរីមុនៗ។

លក្ខណៈពិសេសក៏ ដូចជារូបរាង ពេញលេញរបស់ Gear S2 នេះនឹងត្រូវ លាតត្រដាងនៅក្នុង ព្រឹត្តិការណ៍ IFA នៅទីក្រុង ប៊ែរឡាំងនាខែក្រោយនេះ។ ចាំមើលថា បើ Gear S2 បំពាក់ Tizen OS មិនមែន Android Wear តើអាចនឹងទាញ យកចំណែកទីផ្សារ Smartwatch បានដែរទេ ខណៈបច្ចុប្បន្ន Apple Watch កំពុងតែលេប ចំណែកទីផ្សារមួយភាគ ធំហើយនោះ?





ដកស្រង់ពី៖ Sabay

 

 

 

 

អស់​ជាង ១ពាន់​លាន​ ​ឥឡូវ​​​ HTC ប្រកាស​កាត់​បុគ្គលិក​​រាប់ពាន់​នាក់

បន្ទាប់ពី បញ្ចេញរបាយការណ៍ ចំណូលត្រីមាស ទីពីរ២០១៤/២០១៥ ខាតបង់ ១,០២ពាន់លាន ដុល្លារអាមេរិក ក្រុមហ៊ុនតៃវ៉ាន់ HTC ប្រកាសជម្រុះ បុគ្គលិកជាង  ២ពាន់តំណែង ដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុ ដែលកំពុងដាំទីង របស់ខ្លួនឡើងវិញ។


មុននេះបន្តិច ដំណឹងបញ្ឈរជើងបុគ្គលិក ទូទាំងពិភពលោកជាង ២ ២៥០នាក់ ឬស្មើនឹង ១៥%នៃចំនួន បុគ្គលិកសរុប ពីលើការកាត់បន្ថយ ចំណាយទៅលើ សង្វាក់ផលិតកម្ម ហោចណាស់ ៣៥% រហូតដល់ដើមឆ្នាំ ២០១៦។ លំហូរសាច់ប្រាក់ ធ្លាក់ចុះស្ទើរ ១០០ភាគរយ (ពី ៦៥,១ពាន់លាន ដុល្លារតៃវ៉ាន់ មកសល់ត្រឹមតែ ៣៣ពាន់លានដុល្លារតៃវ៉ាន់) នៃពាណិជ្ជកម្មទូរសព្ទដៃ ពិតជាមុខរបួស បន្តបង្កការឈឺចាប់ ដល់ចំណូលក្នុង ត្រីមាសទី៣ឆ្នាំ ២០១៥នេះ (ពី ៣៣ពាន់លានដុល្លារតៃវ៉ាន់ ទៅប្រមាណ ២០ ពាន់លានដុល្លារតៃវ៉ាន់) ។

Androidauthority ស្រង់សំដីរបស់ នាយិកាHTC អ្នកស្រី Cher Wang ដូច្នេះថា “យើងត្រូវការក្រុមការងារ ដែលចេះបត់បែន អត់ធន់សកម្ម និងវាងវៃ សម្លឹងមើល និងចាប់ឲ្យបាន ឱកាសក្នុងទីផ្សារប្រកួតប្រជែង ជាពិសេសលើផ្នែក ការផ្សារភ្ជាប់Lifestyle របស់មនុស្សសម័យទំនើប”។ ទោះបីជាមួយ រយៈចុងក្រោយនេះ ត្រកូលM (M7-M8-M9) និង Desire របស់HTC មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ជ្រែកដណ្ដើមចំណែក ទីផ្សារពីiPhone និង ត្រកូល Galaxy/NOTE បានច្រើន ប៉ុន្តែក្រុមហ៊ុនចិនតៃវ៉ាន់ មួយនេះនៅ តែមិនបោះបង់ និងបន្តមហិច្ឆតា រត់ប្រណាំងលើបច្ចេកវិទ្យាSmartphone ក្នុងទីផ្សារដ៏តូច ចង្អៀតដែលApple និង Samsung បន្សល់ទុកដដែល។

ដកស្រង់ពី៖ Sabay

បទ​ថ្មី មាស សុខសោភា សិចស៊ី​អស់​ទាស់!

ប៉ុន្មានឆ្នាំចុង ក្រោយនេះទស្សនិកជន បានកត់សម្គាល់ឃើញ តារាតារាចម្រៀង សំឡេងស្រទន់ មាស សុខសោភា ចូលចិត្តស្លៀកពាក់ សិចស៊ីជាខ្លាំង។

អាន​បន្ត៖ បទ​ថ្មី មាស សុខសោភា សិចស៊ី​អស់​ទាស់!

អ្នក​សិល្បៈ​ខ្លះ​ថា តារា​ស្រី ៣ រូប​នេះ​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា តើ​ពិត​មែន​អត់?

មានសិល្បៈមួយ ចំនួនបានលើកឡើងថា ទម្រង់មុខរបស់ តារាសម្ដែង មាស ថនស្រីណៃ ដូចគ្នាទៅនឹង ទម្រង់មុខរបស់ តារាស្រី ២ ដួងទៀត គឺកញ្ញា ឡូរ៉ា ម៉ម និង តារារ៉ាយ ព្រះកាយច័ន្ទ។ ពាក់ព័ន្ធរឿងនេះ មាស ថនស្រីណៃ បញ្ជាក់ថា៖ “មិនត្រឹមតែ អ្នកសិល្បៈទេ  សូម្បីតែអ្នកក្រៅ ក៏គេថា មុខខ្ញុំដូចពួកគាត់ដែរ”។


តារាបង្ហាញម៉ូដ រូបនេះបន្តថា នាងមិនប្រាកដ ខ្លួនឯងទេថា នោះជាការបញ្ចើចបញ្ចើ ឬការពិតយ៉ាងណាទេ ប៉ុន្តែ ការលើកឡើងបែបនេះ កើតមានឡើងជារឿយៗ ចេញពីមាត់អ្នក រួមអាជីពសិល្បៈដូចគ្នា ជាពិសេសរាល់ ពេលទៅចូលរួម កម្មវិធីផ្សេងៗ។ តារាវ័យ ២៣ ឆ្នាំដដែលអះអាងថា ប្រហែលជាមានលក្ខណៈ ដូចគ្នាតិចតួចជាមួយ តារាសញ្ជាតិអាមេរិក ដែលកំពុងឆក់យកបេះដូងយុវវ័យខាងលើ។

អតីតបេក្ខភាព Spy Supper Model បន្តដោយយោងតាម សំដីរបស់អ្នក រួមអាជីពថា នាងមានទម្រង់មុខ ស្រដៀងគ្នាទៅនឹង ឡូរ៉ា ម៉ម ត្រង់មានច្រមុះស្រួច និង ថ្គាមខ្លាដូចគ្នា។ សាមីខ្លួន ថនស្រីណៃ ក៏លើកឡើងដែរថា អ្នកទាំងពីរអាចមាន ស្មាបើកដូចគ្នាដែរ។ ថនស្រីណែន បន្តថា៖”ចំពោះអ្នកខ្លះទៀតថា ខ្ញុំមានទម្រង់មុខស្រដៀង ព្រះកាយច័ន្ទ តែពេលផាត់មុខ ឡើងប៉ុស្តិ៍ទូរទស្សន៍ប៉ុណ្ណោះ បើខាងក្រៅវិញខុសគ្នាដាច់”។

តារារូបនេះបន្ថែមថា បើនិយាយពី រូបរាងកាយវិញ ក៏មានលក្ខណៈ ដូចគ្នាដែរ ព្រោះ ព្រះកាយច័ន្ទ ជាអ្នកធ្លាប់ ហាត់របាំបុរាណ ដូច្នេះរាងរៅសមសួន ទៅតាមហ្នឹងដែរ ហើយក៏ស្រឡូនជាងនាងដែរ៕

ដកស្រង់ពី៖ sabay

Galaxy S6 Edge Plus លេចចេញរូបភាពទស្សនាវត្តី រួមជាមួយសំបកការពារ

គំរូ Galaxy S6 Edge Plus ទើបតែលេចចេញ នូវបណ្តារូបភាព ទស្សនាវត្តី ដែលអមមកជាមួយនឹងសំបក ការពារផងដែរ។ បណ្តារូបភាពទាំងនេះ ត្រូវបានផ្គត់ផ្គង់ មកពីខាងក្រុមហ៊ុន ផលិតឧបករណ៍គ្រឿងផ្សំ Spigen។


អាន៖ Samsung ជិតធ្វើការបង្ហាញ ថែប្ល៊ែតអេក្រង់យក្ស 18.4 inch?

ដូចទៅនឹង Galaxy Note 5 ដែរ Galaxy S6 Edge Plus អាចនឹងត្រូវបាន ដាក់លក់នៅលើ ទីផ្សារនៅថ្ងៃទី ៣០ ខែកញ្ញា ខាងមុខនេះ។ ជាក់ស្តែង ឧបករណ៍គ្រឿងផ្សំរបស់ Spigen អាចនឹងត្រួវបញ្ចេញមកមុន។ បើនិយាយពីការរចនាម៉ូត Galaxy S6 Edge Plus មិនមែនអ្វី ប្លែកពីម៉ូដែល ដើមនោះទេ គ្រាន់តែវាមាន អេក្រង់ធំជាង។ នៅសប្តាហ៍ក្រោយ ពោលនៅថ្ងៃទី១៣ ខែសីហា Samsung នឹងប្រារព្ធពិធី Galaxy Unpacked ដែលសន្យាថាក្រុមហ៊ុននឹងធ្វើការបង្ហាញណែនាំផលិតផលថ្មីដែលរួមមានទាំង Galaxy S6 Edge Plus និង Galaxy Note 5។

អាន៖ Galaxy Note 5 ម៉ូដែលស៊ីមពីរ នឹងមានកន្លែងបន្ថែម មេម៉ូរីក្រៅ microSD?

សូមប្រិយមិត្តអ្នកអាន ទស្សនានូវបណ្តា រូបភាពថ្មីៗ បំផុតរបស់ Galaxy S6 Edge Plus រួមជាមួយនឹង សំបកការពាររបស់វា ដូចខាងក្រោម៖

 

 

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ camnews

 

អែន​ឌី ជម្រះមន្ទិល​រឿង​ម៉ែយ៉ែម

តារាសម្ដែង អែនឌី បានជម្រះមន្ទិល សង្ស័យចំពោះពាក្យ ចចាមអារ៉ាមថា លោក គឺជាម៉ែយ៉ែម ក្រោយពី តារាប្រុសសាច់ សខ្ចីរូបនេះ បានថតរូបជាមួយសិល្បការិនី ជាច្រើនរូប បែបសិចស៊ី។

អាន​បន្ត៖ អែន​ឌី ជម្រះមន្ទិល​រឿង​ម៉ែយ៉ែម

លេច​រូបរាង​ Lexus LX 570 ​ស៊េរី​ ២០១៦ ​ស្អាត​ទាក់​ភ្នែក​មិន​ធម្មតា

រថយន្ត Lexus ស៊េរី LX 570 ជារថយន្តលំដាប់ ខ្ពស់ដែលអភិជនខ្មែរ ពិសេសអ្នកមាន មុខមាត់ក្នុងសង្គម និងអ្នកជំនួញធំៗ និយមជិះដើម្ បីសម្ញែងភាពហ៊ឺហារបស់ខ្លួន។

អាន​បន្ត៖ លេច​រូបរាង​ Lexus LX 570 ​ស៊េរី​ ២០១៦ ​ស្អាត​ទាក់​ភ្នែក​មិន​ធម្មតា

តំណាងរាស្រ្ត CNRP ស្នើពន្លឿនការដោះស្រាយ រឿងគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យកម្មករ ស្លាប់-របួស ៤០នាក់ នៅខេត្តស្វាយរៀង

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជូនសំណើ ពន្លឿនការដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរ រថយន្តក្រុង បុករថយន្តកម្មករ រោងចក្រ ស្លាប់ និងរបួស ៤០នាក់ កាលពីខែឧសភា ឆ្នាំ២០១៥

អាន​បន្ត៖ តំណាងរាស្រ្ត CNRP ស្នើពន្លឿនការដោះស្រាយ រឿងគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យកម្មករ...

ក្រសួងធនធានទឹក ប្រកាសថាកម្ពុជានឹងទទួលរង ឥទ្ធិពលព្យុះមួយថ្មីទៀត អំឡុងពេល៤ថ្ងៃនេះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានព្យាករណ៍ថា កម្ពុជានឹងទទួលរង នូវព្យុះទី១៣ ឈ្មោះ ស៊ូដីល័រ រយៈពេលជិតសប្តាហ៍ទៀត ចាប់ពីថ្ងៃទី៧ ដល់១០ ខែសីហា ឆ្នាំ២០១៥ ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម។

អាន​បន្ត៖ ក្រសួងធនធានទឹក ប្រកាសថាកម្ពុជានឹងទទួលរង ឥទ្ធិពលព្យុះមួយថ្មីទៀត អំឡុងពេល៤ថ្ងៃនេះ

ដួង​ ស្រី​ពេជ្រ ​ប្រកាស​ដូរ​ឈ្មោះ​ថ្មី សង្ឃឹម​ថា​អ្វីៗ​នឹង​ប្រសើរ​ជាង​មុន

ឆ្លងឆ្លើយជាមួយ ក្រុមការងារ Sabay កាលពីមុននេះបន្តិច តារាសម្តែង ដួង ស្រីពេជ្រ បានប្រកាសជា ផ្លូវការថា នាងប្តូរឈ្មោះ ទៅជា ដួង ម៉ានិច វិញខណៈពេលដែរឈ្មោះ ស្រី ពេជ្រ ធ្វើឲ្យរូបនាងឈឺ ស្ទើគ្មានថ្ងៃលស់។

អាន​បន្ត៖ ដួង​ ស្រី​ពេជ្រ ​ប្រកាស​ដូរ​ឈ្មោះ​ថ្មី សង្ឃឹម​ថា​អ្វីៗ​នឹង​ប្រសើរ​ជាង​មុន

Samsung ​មាន​គម្រោង​លក់​បញ្ចុះ​ថ្លៃ Galaxy S6 ដើម្បី​បុក​ទីផ្សារ​ស្មាតហ្វូន និង​ស្ដារ​ប្រាក់​​​ចំណេញ​បន្ថែម

ក្រោយពី ក្រុមហ៊ុន Samsung បញ្ចេញរបាយការណ៍ ហិរញ្ញវត្ថុមិនគាប់បំណង ពោលទាំងបរិមាណលក់ទូរស័ព្ទ និងប្រាក់ចំណេញ សុទ្ធតែមាន ការធ្លាក់ចុះ នៅត្រីមាសទី២ (ដើមខែមេសា ដល់ចុងខែមិថុនា) នេះ ឥឡូវក្រុមហ៊ុនបានប្រើ យុទ្ធសាស្ត្រលក់ បញ្ចុះថ្លៃកំពូល ស្មាតហ្វូន Galaxy S6 ដោយរំពឹងថា នឹងជួយស្ដារស្ថានភាព សេដ្ឋកិច្ចក្រុមហ៊ុន មួយកម្រិត។

អាន​បន្ត៖ Samsung ​មាន​គម្រោង​លក់​បញ្ចុះ​ថ្លៃ Galaxy S6 ដើម្បី​បុក​ទីផ្សារ​ស្មាតហ្វូន...

ទិញ​មួយ​បាន​ដល់​ទៅ​ពីរ បាន​​​ទាំង​ Apple Watch និង​នាឡិកា​ស្វីស

កាលពីថ្ងៃ ច័ន្ទកន្លងទៅនេះ ក្រុមហ៊ុនផលិតនាឡិកា Nico Gerard របស់សហរដ្ឋអាមេរិក បានបង្ហាញនាឡិកាថ្មី របស់ស្វីសប្រភេទថ្មីមួយ ត្រូវបានរចនាឡើង អាចភ្ជាប់ខ្សែពិសេស បំពាក់ជាមួយនឹងនាឡិកា Apple Watch ៣៨ ម.ម បាន។

អាន​បន្ត៖ ទិញ​មួយ​បាន​ដល់​ទៅ​ពីរ បាន​​​ទាំង​ Apple Watch និង​នាឡិកា​ស្វីស

សៀវ ឡុងនី រក​ឃើញ​ម្ចាស់​បេះដូង​ជា​តារា​ល្បី​កូរ៉េ Song Seung Hun

កាលពីថ្ងៃទី៥ ខែសីហា សេចក្ដីរាយការណ៍ របស់ប្រទេសចិន បានបង្ហាញថា តារាសម្ដែងប្រុសកូរ៉េ Song Seung Hun និងតារាសម្ដែងស្រីចិន Liu Yifei ដែលទស្សនិកជន ស្គាល់ច្រើនតាមរយៈ ការសម្ដែងតួស៊ីវ ឡុងនី កំពុងមាន ទំនាក់ទំនងស្នេហា ជាមួយគ្នា។

អាន​បន្ត៖ សៀវ ឡុងនី រក​ឃើញ​ម្ចាស់​បេះដូង​ជា​តារា​ល្បី​កូរ៉េ Song Seung Hun

ហេតុផល ខាត់ សុឃីម ប្រកាស​លក់​ផ្ទះ​តម្លៃ ៨០ ម៉ឺន​ដុល្លារ

ខាត់ សុឃីម ថ្មីៗនេះបានប្រកាស លក់ផ្ទះនៅម្ដុំ ផ្សារដេប៉ូក្នុងតម្លៃ ៨០ ម៉ឺនដុល្លារ ដើម្បីយកលុយ សង់ខុនដូរ និង ពង្រីកមុខរបរ កាន់តែធំជាងមុនទៀត។

អាន​បន្ត៖ ហេតុផល ខាត់ សុឃីម ប្រកាស​លក់​ផ្ទះ​តម្លៃ ៨០ ម៉ឺន​ដុល្លារ

Samsung​ ​​​​Galaxy S6 និង S6 Edge ​ចុះ​​ថ្លៃ​​​ជាង​​​​១០០$

បន្ទាប់ពីមាន ការធ្លាក់ចុះនូវ ចំនួនលក់ ក្រុមហ៊ុន Samsung បានកាត់បន្ថយ តម្លៃលក់រាយ នូវផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S6 និង S6 Edge ចំនួន ១០៩,៤១ ដុល្លារអាមេរិកក្នុងមួយគ្រឿង។

អាន​បន្ត៖ Samsung​ ​​​​Galaxy S6 និង S6 Edge ​ចុះ​​ថ្លៃ​​​ជាង​​​​១០០$

បទ “Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ចិន​សុំ​សិទ្ធិ​​បកប្រែ

បទចម្រៀង” Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ត្រូវជនជាតិចិន យកទៅបកប្រែ ជាភាសារបស់ខ្លួន ដើម្បីតម្រូវតាម ទីផ្សារប្រទេស និងប្រជាជនរបស់គេ។

អាន​បន្ត៖ បទ “Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ចិន​សុំ​សិទ្ធិ​​បកប្រែ

លេច​ចេញ​ច្បាស់​ក្រឡែត​នូវ​​រូប​រាង​របស់ ​​Galaxy Note 5 និង​ S6 Edge Plus

កាន់តែច្បាស់ មែនទែនហើយ នូវរូបរាងស្មាតហ្វូន ជំនាន់ថ្មីរបស់ Samsung ដែលគេគ្រោងនឹង ធ្វើការប្រកាស នាថ្ងៃទី១៣ ខែសីហាខាងមុខនេះ។

អាន​បន្ត៖ លេច​ចេញ​ច្បាស់​ក្រឡែត​នូវ​​រូប​រាង​របស់ ​​Galaxy Note 5 និង​ S6 Edge Plus

បាន iPhone 6S​ ដោយមិនអស់លុយ ប្រសិនទិញ iPhone 6 ពេលនេះ

យុទ្ធនាការនេះ គឺពិតជា កម្មវិធីធំរបស់ T-Mobile ។ ក្រុមហ៊ុននេះ ឱ្យដឹងថា អតិថិជនដែលទិញ iPhone 6 ថ្មី នៅពេលនេះ នឹងអាចប្ដូរយក iPhone 6s ដោយមិនបង់ប្រាក់បន្ថែមមួយសេន នៅពេលស្មាតហ្វូន នេះត្រូវបានដាក់ លក់ក្នុងទីផ្សារ។

អាន​បន្ត៖ បាន iPhone 6S​ ដោយមិនអស់លុយ ប្រសិនទិញ iPhone 6 ពេលនេះ