បណ្តាញសង្គម

ស្នាមញញឹម​របស់​តារា​ខ្មែរ​លំដាប់​កំពូល ​ស្រស់​ស្អាត​ទេ?

ស្នាមញញឹមដ៏ផ្អែម ស្រទន់មានមន្តស្នេហ៍ របស់សិល្បការិនី គ្រប់រូបគឺ អាចបញ្ជាក់ពី ភាពរីករាយបានមួយកម្រិត និងកាន់តែស្រស់ស្អាត ថែមមួយកម្រិតទៀតនោះ ប្រសិនបើពួកគាត់ ត្រូវបានអ្នកប្រមាញ់ថតរូបអាជីពរបស់ Sabay លួចថតដោយ មិនដឹងខ្លួន។

អាន​បន្ត៖ ស្នាមញញឹម​របស់​តារា​ខ្មែរ​លំដាប់​កំពូល ​ស្រស់​ស្អាត​ទេ?

ត្រីក្រពើពីរក្បាល ត្រូវប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺប្រទះឃើញ ខណៈមានភ្លៀងធ្លាក់១មេធំ

កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយមានត្រី មួយក្បាល មានក្បាល ដូចសត្វក្រពើ បាន ចូល ជាប់ស្បៃមង ប្រជាពលរដ្ឋ នៅថ្ងៃ១៥ ខែកញ្ញា  ឆ្នាំ២០១៥

អាន​បន្ត៖ ត្រីក្រពើពីរក្បាល ត្រូវប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺប្រទះឃើញ...

កាន់តែឡូយជាមួយ Huawei Mediapad M2 ហើយសាកសមបំផុតសំរាប់មនុស្សសម័យថ្មី

មនុស្សគ្រប់រូប តែងតែចង់បាន របស់ប្រើប្រាស់ដែល សាកសមជាមួយខ្លួន និង ការចំណាយចំគោលដៅ ហើយចំពោះអ្នកដែល ប្រាថ្នាចង់បាន Teblet មួយយកមកប្រើប្រាស់ និងមានតំលៃសមរម្យ តែមានសមត្ថភាពខ្ពស់នោះ គួរជ្រើសរើសយក Huawei Mediapad M2។


តំលៃលក់នៅលើទីផ្សារ ត្រឹមតែ ជាង 300 ដុល្លារ តែប៉ុនោះ តែសមត្ថភាពរបស់វា លើសពី Teblet ដទៃទៀត ដែលមានតំលៃប្រហាក់ប្រហែលវា។ អេក្រង់ទំហំ ៨ អ៊ីង ដែលអាចបង្ហាញរូបភាពបានក្នុងកំរិតដង់ស៊ីតេ 283ppi FullHD 1200×1920 ភិចស៊ែល ធ្វើអោយយើង អាចទស្សនា វិដេអូ និង ភាពយន្ត តាមប្រពន្ធ័ អ៊ីនធើណែត បានយ៉ាងច្បាស់ និងត្រជាក់ភ្នែក។

លើសពីនេះ ទៅទៀតនោះគឺ វាត្រូវបានគេបំពាក់នូវ ឧបករណ៍បំពង សំលេងចំនួន២គ្រាប់ ប្រភេទ SmartPA amplifies sound ដែលអាចអោយ វាបញ្ចេញសំលេងបាន កាន់តែខ្លាំង និងច្បាស់ល្អ ហើយសាកសមបំផុត សំរាប់អ្នកដែលចូលចិត្ត ទស្សនា វិដេអូ ស្តាប់ចំរៀង និង មើលភាពយន្ត ជាលក្ខណៈគ្រួសារ។ បន្ទះឈីបប្រភេទ Kirin 930 ជាមួយ CPU Octa-core 2.0 GHz 64 bits វាជួយធ្វើអោយល្បឿន នៃការប្រើប្រាស់ កាន់តែលឿន និងមានភាពងាយស្រួល សំរាប់អ្នកលេងហ្គេម ដែលមានក្រាភិចធំៗជាដើម ហើយជាពិសេសនោះ វាក៍បានបំពាក់កាមេរ៉ា ទំហំ 8 មេហ្គាភិចស៊ែល និង កាមេរ៉ាមុខ ទំហំ 2 មេហ្គាភិចស៊ែល ដែលអាចអោយ យើងថតរូបបានច្បាស់ មិនចាញ់ស្មាតហ្វូន ដទៃទៀតឡើយ។

បើនិយាយពីរូបរាងវិញ គឺគេបានផលិតឡើងពី លោហធាតុ ប្រភេទ Unibody ដែលមិនងាយឆ្កូត រលោងស្អាត និងជួយកាត់បន្ថយ កំដៅបានយ៉ាងល្អ ជាមួយកំរាស់ ត្រឹមតែ 7.8 មីលីម៉ែត្រ បូករួមនឹងទំងន់ 330 ក្រាម បង្កលក្ខណៈ ងាយស្រួលក្នុងការ កាន់ថែមទៀតផង។ កាន់តែពិសេស ជាងនេះនោះគឺ វាមិនមែន ត្រឹមតែជា Teblet នោះទេ តែវាក៍ជាស្មាតហ្វូនមួយដែរ ដោយសារតែ គេបានបញ្ចូលមុខងារ ហៅទូរសព្ទ័ចេញចូល ក៍ដូចជាផ្ញើរសារ បានយ៉ាងសំបូរបែប។

ទាំងអស់នេះ វាពិតជាសាកសមយ៉ាងខ្លាំង សំរាប់មនុស្សសម័យថ្មី ដែលចំណាយ ថវិការតិចតែ ទទួលបានអត្ថប្រយោជន៍ខ្ពស់ពី Hauwei Mediapad M2។ វាត្រូវបានដាក់លក់ នៅលើទីផ្សារកម្ពុជាហើយ ក្នុងតំលៃប្រមាណ 325 ដុល្លារសហរដ្ឋអាមេរិក ដែលមាន 2 ពណ៌សំរាប់ជ្រើសរើស គឺ ពណ៌ ទឹកប្រាក់ និង ពណ៌ ទឹកមាស៕

ដកស្រង់ពី៖ khmer-note

ភាពចំរូង ចំរាស់ រវាង Huawei Mate S និង iPhone 6s plus កំពុងតែ មានការចាប់អារម្មណ៍ខ្លាំង

ក្រុមហ៊ុន ទូរសព្ទ័ លំដាប់លេខ ៣ លើពិភពលោក គឺក្រុមហ៊ុន Huawei បានធ្វើការ បង្ហាញទូរសព្ទ័ ម៉ូដែលថ្មីរបស់ខ្លួន ឈ្មោះថា Mate S ជាមួយ បច្ចេកវិទ្យា Force Touch ដែលអាចអោយយើង ដឹងពីកំលាំងនៃការសង្កត់ ទៅលើអេក្រង់ទូរសព្ទ័

អាន​បន្ត៖ ភាពចំរូង ចំរាស់ រវាង Huawei Mate S និង iPhone 6s plus កំពុងតែ...

លទ្ធផលប្រឡងបាក់ឌុប៖ សិស្សប្រឡងជាប់មានចំនួន ៤៦.៥៦០នាក់ និទ្ទេស A ១០៨នាក់

 (ភ្នំពេញ)៖ លទ្ធផលបាក់ឌុបបឋម ត្រូវបានប្រកាសហើយ ដោយមានសិស្សចំនួន ៤៦.៥៦០នាក់ ដែលស្មើនឹង៥៥,៨៨ភាគរយ ក្នុងចំណោមបេក្ខជន ជាង៨ម៉ឺននាក់ បានប្រឡងជាប់។

អាន​បន្ត៖ លទ្ធផលប្រឡងបាក់ឌុប៖ សិស្សប្រឡងជាប់មានចំនួន ៤៦.៥៦០នាក់ និទ្ទេស A ១០៨នាក់

ឭ​ថា​កាមេរ៉ា​មុខ​ iPhone 6S ធំ​ជាង​មុន​ឆ្ងាយ ​ពេញ​ចិត្ត​សម្រាប់​អ្នក​​​ចូល​ចិត្ត​​ថត Selfie

iPhone 6S ដែលនឹង បង្ហាញខ្លួនផ្លូវការ នូវប៉ុន្មានថ្ងៃឆាប់ៗខាងមុខនេះ នឹងនាំមកជាមួយនូវកាមេរ៉ាមុខទំហំ 5MP ដែលមានន័យថា សម្រាប់អ្នកប្រើប្រាស់ចូលចិត្តថតរូប Selfie គឺពេញចិត្តតែម្ដង ព្រោះវាកម្រិតគុណភាពនៃរូបភាពច្បាស់ជាងមុនឆ្ងាយ។ នេះបើតាមប្រភពពី KGI Securities។

អាន​បន្ត៖ ឭ​ថា​កាមេរ៉ា​មុខ​ iPhone 6S ធំ​ជាង​មុន​ឆ្ងាយ...

មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ផង​ ឥលូវ​ស្រាប់​តែ​អាច​កក់​ iPhone 6s និង​ 6s Plus​ មាស​បាន

ខណៈពេលដែល ទូរស័ព្ទiPhone 6s និង 6s Plus មិនទាន់ដាក់ បង្ហាញជាផ្លូវការ នៅឡើយនោះ ស្រាប់តែមាន ក្រុមហ៊ុនមួយបាន ដាក់ឲ្យកក់ទូរសព្ទ ទាំងពីរម៉ូដែលនេះ ដែលមានស្រោបមាស បាត់ទៅហើយ។

អាន​បន្ត៖ មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ផង​ ឥលូវ​ស្រាប់​តែ​អាច​កក់​ iPhone 6s និង​ 6s Plus​...

ទូកុងតឺន័រ និងគ្រឿងម៉ូតូ ត្រូវគេច្នៃ ជាកន្លែងជួបជុំ និងស្រស់ស្រូបអាហារ ពេលរាត្រី ដ៏រ៉ូម៉ែនតិចដំបូងគេ នៅកម្ពុជា

ភ្នំពេញ៖ Pub រាត្រី ដែលជាកន្លែង ជជែកកម្សាន្ត និងស្រស់ ស្រូប អាហារ ពេលរាត្រី ដ៏ថ្មីសន្លាង ក្នុងរាជធានី ភ្នំពេញ ធ្វើឡើងពី ទូកុងតឺន័រ និងគ្រឿងម៉ូតូ អមដោយការ រចនាម៉ូតផ្ទៃ ខាងក្នុងដូចលើដងវិថី នៃទីលាន ប្រណាំងម៉ូតូធំៗ នឹង ត្រូវបង្ហាញ វត្តមាននាអំឡុង ខែតុលា ខាងមុខនេះ ហើយ ជាមួយទុន វិនិយោគ មិនតិចជាង ៣០ម៉ឺនដុល្លារ ឡើយ ។

អាន​បន្ត៖ ទូកុងតឺន័រ និងគ្រឿងម៉ូតូ ត្រូវគេច្នៃ ជាកន្លែងជួបជុំ និងស្រស់ស្រូបអាហារ...

សាសា ត្រូវ​តុលាការ​​ហៅ​ចូល​បំភ្លឺ​ថ្ងៃ​ស្អែក​នេះ

ភ្នំពេញ: ក្រោយពីបដិសេធ រឹងមាត់ថាខ្លួន មិនបានបង្ក គ្រោះថ្នាក់ចរាចរណ៍ នៅបាត់ដំបង និងប្រកាសក្ដែងៗ ថានឹងបើកឡាន មកសួរសុខទុក្ខ អ្នកកាសែតស្ថាប័ន មួយដល់ទីស្នាក់ការ សាសា ក៏បានប្រតិកម្មជាហូរហែ នឹងការចុះផ្សាយព័ត៌មាន ពីនាងដោយសរសេរថា៖ «ក្រៅពីព័ត៌មាន មី សាសា គឺមិនចុះព្រោះលក់មិនដាច់»។


យ៉ាងណាមិញ អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន ហ៊ុមព័ទ្ធដោយរឿងអាម៉ាស់ កញ្ញា សាសា ក្រោយពីគូកននាងចំនួន ៧ នាក់ចូលខ្លួនផ្តល់ ចម្លើយយករួចខ្លួន នោះនាងក៏ត្រូវ បានតុលាការក៏ កោះហៅឲ្យចូលខ្លួនទៅ បំភ្លឺនៅថ្ងៃទី ២៧ ខែសីហា នេះជាកំហិតដែរ។ តាមការឲ្យដឹងពី លោក តូច សុភក្ដី ព្រះរាជអាជ្ញារង តុលាការក្រុងបាត់ដំបង បានប្រាប់ថា៖ «ករណីបង្កគ្រោះថ្នាក់ ចរាចរណ៍ទាំងកណ្តាលអធ្រាត្រថ្ងៃទី ២ ខែសីហាដែលកញ្ញា សាសា តារាសិល្បៈបង្កឡើង ទៅលើអ្នកដឹកទឹកកក នោះពិតណាស់គាត់ បានសងសំណង ទៅភាគីរងគ្រោះ ចំនួនទឹកប្រាក់បីលានរៀលមែន។ប៉ុន្តែករណីនេះ អ្នកបង្កនៅជាប់ បណ្តឹងអាជ្ញា»។

លោក តូច សុភក្ដី បានបញ្ជាក់ថា៖ «កញ្ញា សាសា នៅជាប់បណ្តឹងអាជ្ញា ពីរករណីទី មួយបើកបរបង្ក ឲ្យប៉ះពាល់ដល់អ្នកដទៃ និងប្រើប្រាស់រថយន្ត អត់មានស្លាកលេខ»។ លោកបានឲ្យ ដឹងបន្តទៀតថា៖ «តុលាការខេត្តបាត់ដំបង បានចេញដីកាកោះហៅ សាសា ឲ្យចូលខ្លួនមក បំភ្លឺនៅថ្ងៃទី ២៧ សីហានេះតែមិន ដឹងថានាងនឹងចូល ឬមិនចូលយើង មិនទាន់ទទួលបាន ចុងសន្លឹកទេ ខណៈដែលគូកននាងបានចូលខ្លួន មកបំភ្លឺអស់ហើយ»។

នៅពេលស្នើសុំ បញ្ជាក់ពីករណី ល្មើសច្បាប់ទាំងពីរ ករណីនោះ លោក តូច សុភក្ដី មិនបានបញ្ជាក់ ពីស្ថានទម្ងន់ទោស និងត្រូវផាកពិន័យ ប៉ុន្មានទេដោយ លោកប្រាប់ថាមាន ចែងក្នុងច្បាប់ចរាចរណ៍ក្នុងមាត្រាទី ៨២ ។ ច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកមាត្រាទី ៨២ ចែងថា៖ «ជនណាប្រើប្រាស់ រថយន្តដោយគ្មាន ប័ណ្ណសម្គាល់រថយន្ត ឬគ្មានស្លាកលេខសម្គាល់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃទៅ ១ ខែ និងពិន័យជាប្រាក់ពី ១ សែនរៀលទៅ ៨ សែនរៀល»។

តបពីការ លើកឡើងនេះ ភ្នំពេញប៉ុស្តិ៍មិនអាច ទំនាក់ទំនងសុំការ បញ្ជាក់ពីកញ្ញា ឯក សុជាតា ហៅ សាសា បាននោះទេ។ ដូចគ្នានេះឪពុកកញ្ញា សាសា លោក ឧកញ៉ា អ៊ុត ធី ក៏មិនអាច ទាក់ទងបានដែរ នៅរសៀលម្សិលមិញ។ ជាមួយគ្នានេះទំព័រ ហ្វេសប៊ុកដែល កន្លងមកកញ្ញា សាសា តែងយកធ្វើជាចុតហ្មាយ ចំណាយពាក្យតបត ជាមួយការចេញផ្សាយ រឿងនាងនោះបែរ ជាស្ងប់ស្ងាត់ផងដែរ។

ប៉ុន្តែតាមការផ្សាយ របស់ទូរទស្សន៍ក្នុងស្រុក កញ្ញា សាសា បានទទួលស្គាល់ ហើយថានាងស្ថិតនៅ ក្នុងហេតុការណ៍បង្ក គ្រោះថ្នាក់នៅ ខេត្តបាត់ដំបងមែនហើយ នាងក៏បញ្ជាក់ថាមូលហេតុ ដែលនាងបដិសេធនោះ មកពីមិនចង់ឲ្យភ្ញាក់ផ្អើល ដល់សារព័ត៌មាន ទៀតព្រោះថារឿង មួយនៅភ្នំពេញមិនទាន់ ដោះស្រាយចប់ក៏បែរ ជាលេចឡើងរឿងថ្មី៕


ដកស្រង់ពី៖ Postkhmer

ឪពុក​ភិន សុដាលីស​ បើក​សន្និសីទ​ប្រកាស​​​តាម​វាយ ប៉ែន ចំរុង រឿង​បណ្ដើរ​កូនស្រី

ភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានប្រកាសធ្វើសន្និសីទ កាសែតយ៉ាងក្រហល់ នៅទីតាំងក្រុមហ៊ុន ផលិតកម្មមហាហង្ស នៅក្បែររង្វល់មូលទួលគោក។


នៅចំពោះមុខ អ្នកសារព័ត៌មាន ប្រមាណជា ១០ ស្ថាប័ន លោក អ៊ិន សុភិន បានប្រកាសប្រធានបទ សន្និសីទព័ត៌មាន ដ៏ភ្ញាក់ផ្អើលថា៖ «ថ្ងៃនេះខ្ញុំអញ្ជើញបងៗ សារព័ត៌មានមក ទាំងតក់ក្រហល់នេះ គឺខ្ញុំចង់ប្រាប់ថា ខ្ញុំនិងប្រកាសសង្គ្រាម ជាមួយតារាសម្តែង លោក ប៉ែន ចំរ៉ុង ពីពេលនេះតទៅ»។ បង្ហើបពីដំណឹង ដ៏ភ្ញាក់ផ្អើល ដែលមហាជនមិន នឹកស្មានដល់នេះ លោក អ៊ិន សុភិន ដែលកំពុងទទួលជោគជ័យលើការ ផលិតភាពយន្តនោះ បានអះអាងថា៖ «នៅយប់ម៉ិញ យប់ថ្ងៃទី ២៦ ខែសីហា នេះនៅម៉ោង ១០ ខ្ញុំបានវាយ និងទាត់លោក ប៉ែន ចំរ៉ុង បីជើងរួចហើយ ហើយថ្ងៃនេះ ខ្ញុំក៏នឹងតាមវាយ ប៉ែន ចំរុង ដល់ផ្ទះគាត់ទៀត»។

លោក អ៊ិន សុភិន បានលើកឡើងពី មូលហេតុទៀតថា លោក ប៉ែន ចំរុង បានម៉ាក់ងាយនិង ជាន់ឈ្លីកិក្តិយសគ្រួសារលោក ខណៈដែលលោកក៏ធ្លាប់បានហាម ប៉ែន ចំរុង ម្ដងជាពីរដងហើយថា មិនឲ្យតាមស្រលាញ់កូនស្រី សំព្វរបស់លោកដែលតារាសម្ដែង និងពិធីការិនី ភិន សុដាលីស នោះទេ។ លោក អ៊ិន សុភិន បញ្ជាក់ថា៖ «លោក ប៉ែន ចំរ៉ុង និងកូនស្រីខ្ញុំ ភិន សុដាលី គាត់មានទំនាក់ស្នេហាជាមួយគ្នា ហើយរឿងនេះ ខ្ញុំក៏បានហាម កូនស្រីដាច់ខាត់ មិនឲ្យទាក់ទង ប៉ែន ចំរុង ហើយចំណែក ប៉ែន ចំរុង ខ្ញុំក៏ធ្លាប់បាន ប្រាប់ហើយដែរ កុំមកទាក់ទង សុដាលីស ទៀត ហើយ ចំរុងក៏បានសន្យាថា ឈប់ទាក់ទងដែរ។

ប៉ុន្តែនៅយប់ម៉ិញ គាត់នៅជាមួយកូនស្រីខ្ញុំ ហើយគាត់ក៏ជួន កូនខ្ញុំមកទៀតនៅម៉ោង ១០ យប់»។ លោក អ៊ិន សុភិន បញ្ជាក់បន្ថែមទៀតថា៖ «ម៉ោង ១០ យប់ ខ្ញុំក៏ឃើញ ចំរុង នៅជាមួយកូនស្រី និងជូនដាលីស មកផ្ទះទៀត ក៏ផ្ទុះរឿង ខ្ញុំក៏ស្ទុះទៅដាល់ និងទាត់ ចំរុង ពីរបីជើង ហើយរឿងនេះក៏ មិនចប់ដែរ ខ្ញុំនឹងធ្វើសង្គ្រាមជាមួយ ចំរុង ដល់ទីបញ្ចប់»៕

ដកស្រង់ពី៖ Postkhmer

​ប្រិមប្រិយ និង នាយ ក្រិន ត្រៀម​ទៅ​ចោល​ទស្សនិកជន​កន្លះ​ឆ្នាំ

តារាកំប្លែងនាង ប្រិមប្រិយ និង នាយ ក្រិន ត្រៀមចេញទៅ សម្ដែងលើទឹកដី សហរដ្ឋអាមេរិក លើកដំបូងរយៈពេលកន្លះឆ្នាំ តបតាមកាអញ្ជើញ របស់ភ្នាក់ងាររៀបចំកម្មវិធីទីនោះ។

អាន​បន្ត៖ ​ប្រិមប្រិយ និង នាយ ក្រិន ត្រៀម​ទៅ​ចោល​ទស្សនិកជន​កន្លះ​ឆ្នាំ

Galaxy Note 5​ ស្រោប​មាស​តម្លៃ​ត្រឹម​តែ​១៤៥០​ដុល្លារ​

ប្រសិនបើ អ្នកស្រលាញ់ Galaxy Note 5 ហើយចង់ជាវ យកមកប្រើប្រាស់ ប៉ុន្តែមិនចង់ បានពណ៌ធម្មតា ដូចអ្នកដទៃប្រើទេនោះ ឥលូវនេះមាន ជម្រើសថ្មីមួយបន្ថែមទៀត សម្រាប់អ្នកគឺ ទូរសព្ទដែលស្រោបដោយ មាស។

អាន​បន្ត៖ Galaxy Note 5​ ស្រោប​មាស​តម្លៃ​ត្រឹម​តែ​១៤៥០​ដុល្លារ​

គង់ ចាន់ស្រីមុំ ថ្លៃ​បណ្ណាការ​ទុកឲ្យ​​ម្ដាយ​…

“រឿងថ្លៃទឹកដោះ ហ្នឹងខ្ញុំអត់ហ៊ាន សម្រេចទេ ទុកឲ្យម៉ាក់ អ្នកអាកាត់ចុះ” នេះជាការឆ្លើយតប របស់កញ្ញា គង់ ចាន់ស្រីមុំ ទៅនឹងសំនួរ ដែលបានសួរថា តើកញ្ញាគ្រោងទារថ្លៃ បណ្ណាការប៉ុន្មានពីលោកគឺម សីហា ?


ស្រីស្អាត គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានស្រលាញ់គ្នា ជាច្រើនឆ្នាំមកហើយ ជាមួយគ្នានោះ  អ្នកទាំងពីរបាន ថែមទាំងបោះទុន រកស៊ីជាមួយគ្នា រាប់លានដុល្លារ ថែមទៀតផង។ គូស្នេហ៍១គូរនេះនៅ មិនទាន់បានភ្ជាប់ពាក្យ ជាមួយគ្នា នៅឡើយទេ ប៉ុន្តែ លោក គឺម សីហា ធ្លាប់បានទិញ ចិញ្ចៀនពេជ្រថ្លៃ ២ម៉ឺនដុល្លារ ជូនតារាស្រីម្នាក់នេះ រួចហើយក្នុង ថ្ងៃខួបកំណើត ប៉ុន្មានថ្ងៃមុននេះ។

កញ្ញា គង់ ចាន់ស្រី បានសរសើរគូស្នេហ៍ ដោយនាងបាន លើកឡើងថា ចាប់តាំងពីបាន ស្គាល់គ្នាមក បុរសម្នាក់នេះ បានបង្រៀនឲ្យ នាងចេះរកស៊ី ហើយទទួលបាន ជោគជ័យជាបន្តបន្ទាប់។ម្ចាស់ហាងទឹកអប់ Secret by Sreymom ម្នាក់នេះបានបង្ហើប ប្រាប់ថា ពួកគេគ្រោងរៀបការ ក្នុងពេលឆាប់ៗ ខាងមុខនេះ ប៉ុន្តែមិនទាន់ កំណត់ថ្ងៃច្បាស់លាស់ឡើយ ។ដោយឡែកចំពោះ រឿងថ្លៃបណ្ណាការវិញ ក្រៅពីចាស់ទុំ សងពិភាក្សាគ្នា ពួកនាងមិន លូកលាន់ទេ៕

 

 

 ដកស្រង់ពី៖  Sabay

អាច​បញ្ជា​ទិញ iphone 6S ចាប់ពី​ថ្ងៃ​ទី 11​កញ្ញា​ទៅ

យោងតាម គេហទំព័របរទេស GSMArena ឱ្យដឹងថា ក្រុមហ៊ុនមួយនៅ ប្រទេសបារាំង នឹងទទួលសិទិ្ធ ដាក់លក់ផលិតផល iPhone 6S ជាផ្លូវការពីថ្ងៃទី ១១ កញ្ញា ២០១៥តទៅ ពោលគឺ រយៈពេលពេល២ថ្ងៃ បន្ទាប់ពីស្មាតហ្វូន ជំនាន់ថ្មីនេះនឹង ប្រកាសនៅថ្ងៃទី៩ កញ្ញា ២០១៥ ។

អាន​បន្ត៖ អាច​បញ្ជា​ទិញ iphone 6S ចាប់ពី​ថ្ងៃ​ទី 11​កញ្ញា​ទៅ

Apple នឹង​​ប្ដូរ​កាមេរ៉ា​ iPhone 6 Plus​ ឲ្យ​អ្នក​ដោយ​ឥត​គិត​ថ្លៃ បើ​​មាន​បញ្ហា​​​

ក្រុមហ៊ុនបានចាប់ ដំណើរការនូវ កម្មវិធីមួយគឺ “កម្មវិធីប្ដូរកាមេរ៉ា iSight របស់ iPhone 6 Plus” ដោយសារតែទូរសព្ទ ដែលខ្លួនបានដាក់លក់ ក្នុងកំឡុងពី ខែកញ្ញា ២០១៤ ទៅខែមករា ២០១៥ គឺមានបញ្ហាពាក់ព័ន្ធ នឹងកាមេរ៉ា ធ្វើឲ្យការថតរូប មានសភាពព្រាល។


កាលពី ខែកញ្ញាឆ្នាំទៅមិញ អ្នកប្រើប្រាស់ iPhone 6 Plus មួយចំនួនមានការត្អូញត្អែរ ចំពោះគុណភាព របស់កាមេរ៉ា ដោយសារតែ ថតរូបមិនច្បាស់។ ក្រុមហ៊ុនApple ក៏បាន បញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរកាមេរ៉ា iSight ថ្មីនេះគឺ នឹងមិនគិតថ្លៃ លើការចំណាយ អ្វីទាំងអស់។ ចំពោះលក្ខខ័ណ្ឌ ដែលអាចមាន សិទ្ធិចូលរួមក្នុង កម្មវិធីផ្លាស់ប្ដូរនេះ បានគឺទាល់តែកាមេរ៉ា ទូរសព្ទរបស់អ្នក ថតរូបចេញមកមានសភាពព្រាល និង ស្ថិតនៅក្នុងចំណោម Serial Number ដែលក្រុមហ៊ុន បានកំណត់។

ដើម្បីធ្វើការពិនិត្យ មើលថាតើ Serial Number ទូរសព្ទរបស់អ្នក អាចមានសិទ្ធិចូលរួម ក្នុងកម្មវិធីនេះយ៉ាងណា អ្នកអាចចូលទៅ កាន់វិបសាយរបស់ Apple រួចបញ្ចូល Serial Number របស់អ្នក។ មុននឹងធ្វើការ បញ្ចូល Serial Number អ្នកគួរតែជ្រើសរើស ប្រទេសជាមុនសិន៕

ដកស្រង់ពី៖ sabay

ញ៉ែម សំអូន អស់​អី​ថ្លែង​រឿងភរិយា​​រត់​ចោល

ទំនាស់ក្នុងគ្រួសារ លោក ញ៉ែម សំអូន ដែលចុងក្រោយត្រូវ យ៉ាន លីនដា ជាភរិយាឡើងយន្តហោះ ទៅអូស្ត្រាលីចោលបាត់ ប្រមាណ២ខែហើយនោះ បន្តស្ថិតនៅក្នុង សភាពស្ងប់ស្ងាត់ បន្ទាប់ពីភាគីខាងប្រុសប្រាប់ថា លោកលែងមានអ្វី ត្រូវនិយាយហើយ។


ញ៉ែម សំអូន ឆ្លើយដូច្នេះ បន្ទាប់ពីក្រុមអ្នក សារព័ត៌មានជាច្រើន បានជជីកសួរ រកការវិវត្តនៃដំណើរ រឿងរបស់ពួកគេ ព្រោះបន្ទាប់ពីកើត រឿងហើយទៅដល់ អូស្ត្រាលី យ៉ាន លីនដា ព្រលយថានឹងប្ដឹងលែងលះ។ ឯភាគីខាង ប្រុសនេះវិញ ក្រោយពីបរាជ័យ ក្នុងការសុំទោស ចំពោះកំហុសរបស់ខ្លួន ដែលជ្រុលបង្ក ហិង្សាលើភរិយា និងរឿងរ៉ាវផ្សេងៗទៀតនោះ ក៏នៅតែបន្ត ការងារនៅស្រុកខ្មែរមិនខ្ចីទៅ តាមភរិយាឡើយ។

ជុំវិញសាច់រឿងទាំងនេះ យ៉ែម សំអូន និយាយយ៉ាងខ្លី ជាមួយសារព័ត៌មាន នាឱកាសនោះថា ” ខ្ញុំសូមមិននិយាយ អ្វីទាំងអស់ ខ្ញុំគិតថា ខ្ញុំបានធ្វើអ្វី គ្រប់គ្រាន់អស់ហើយ ខ្ញុំរង់ចាំតែ ពេលវេលាប៉ុណ្ណោះដែលអាចបញ្ជាក់បាន”។ នៅពេលក្រុម អ្នកសារព័ត៌មាន បន្តសួរបញ្ជាក់ថា តើចំណងស្នេហ៍ របស់លោកអាច វិលរកសភាព ដើមវិញទេ? តារាប្រុសដែល ចាប់ផ្ដើមល្បីឈ្មោះ តាមរយៈបទ “ចំប៉ាប៉ោយប៉ែត” រូបនេះ លើកឡើងថា បើលោកឆ្លើយថា អាចវិញមកវិញ ហាក់បីដូចជា លោកច្បាស់ក្នុងចិត្តពេក។

ដូចនេះហើយ លោកបានត្រឹម ស្នើឲ្យទស្សនិកជន រង់ចាំតាមដាន ទាំងអស់គ្នាប៉ុណ្ណោះ។ លោក ញែម សំអូន ត្រូវបាន អ្នកនាង យ៉ាន លីនដា ចោទថាមានទំនាក់ទំនង ស្នេហាជាមួយ តារាប្រុសក្មេងម្នាក់ដែលស្ថិត ក្នុងក្រុមបង្ហាញម៉ូដ cambodia supermodel ប៉ុន្តែរហូតមក ទល់ពេលនេះ តារាប្រុសម្នាក់នោះ នៅមិនទានវែកមុខ ឃើញនៅឡើយទេ។ ជាមួយគ្នានោះដែរ លោកក៏ត្រូវបានភរិយាដដែលនោះចោទថា បានប្រើអំពើហិង្សា ធ្វើឲ្យនាងមាន របួសលើរាងកាយ ទើបជាហេតុធ្វើឲ្យនាងអស់ការស៊ូទ្រាំ ហើយចេញទៅ អូស្ត្រាលីជួបជុំ គ្រួសារនៅទីនោះ។

ថ្មីៗនេះផងដែរ អ្នកនាង យ៉ាន លីនដា បានផ្ដល់បទសម្ភាសន៍ ដល់បណ្ដាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនថា បានឲ្យមេធាវី ដាក់ពាក្យបណ្ដឹងលែងលះ ជាមួយលោក ញ៉ែម សំអូន ទៅតុលាការ រួចរាល់អស់ហើយ រង់ចាំ តុលាការកោះ ហៅតែប៉ុណ្ណោះ៕

 

ដកស្រង់ពី៖ Sabay

 

បែក​ធ្លាយ​រូបរាង​ Blackberry ​ស៊េរី​ថ្មី​ មាន​អេក្រង់​កោង​ស្រដៀង​ S6 Edge

រូបភាពចំនួន មួយសន្លឹកត្រូវបាន បង្ហោះលើបណ្ដាញសង្គម ត្រូវគេសន្និដ្ឋានថា ជារូបភាពនៃទូរសព្ទ Blackberry ស៊េរីថ្មី ដែលគ្រោងនឹង ប្រកាសនាពេលខាងមុខនេះ។


រូបភាពមួយសន្លឹក នោះត្រូវបានបង្ហោះ ចេញពីគណនី បណ្ដាញសង្គម Twitter ដែលមានឈ្មោះ@evleak ហើយនាពេលកន្លង មកគណនីនេះក៏ ធ្លាប់បានបង្ហោះ នូវរូបភាពបែកធ្លាយ នៃទូរសព្ទជាច្រើនម៉ូដែលរួចមកហើយ។ ចំពោះរូបភាព Blackberry ដែលគេបានបង្ហោះ នេះមានឈ្មោះថា Venice ដើរដោយប្រព័ន្ធប្រតិបត្តិការ Android របស់ Google។  

វាគឺជាទូរសព្ទប្រភេទ រុញមានមក ជាមួយនូវ Keyboard ដែលមានការ រចនារូបរាង យ៉ាងស្រស់ស្អាត ជាពិសេសគឺគែម នៃទូរសព្ទមានសភាព កោងស្រដៀងគ្នា ទៅនឹង Galaxy S6 Edge។ យោងតាមវិបសាយ The Verge បានឲ្យដឹងថា Blackberry Venice នេះគ្រោងនឹងវាយ លុកចូលទីផ្សារសហរដ្ឋអាមេរិក នាខែកញ្ញាខាងមុខនេះ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ អំពីតម្លៃនិង លក្ខណៈសម្បត្តិនៃទូរសព្ទនេះ នៅឡើយនោះទេ៕

 


ដកស្រង់ពី៖ Sabay

តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?

“ខ្ញុំសុំមិននិយាយ ពីម៉ាកឡានទេ ប៉ុន្តែខ្ញុំអាចនិយាយថា ឡានដែលខ្ញុំជិះ កន្លងមកអត់ ថ្លៃដូចគេទេ ហើយដូរអស់ ៣គ្រឿងហើយ” នេះជាការ លើកឡើង របស់កញ្ញា ឌុច លីដាប្រាប់ Sabay ក្នុងថ្ងៃខួបកំណើត គង់ ចាន់ស្រីមុំ យប់ម្សិលមិញ។

អាន​បន្ត៖ តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?

នាឡិកា​អេ​ឡិច​ត្រូ​និក Moto 360 របស់​ក្រុមហ៊ុន Motorola នឹង​លេច​រូបរាង​2​ទំហំ​ទៀត

ក្រុមហ៊ុន Motorola ត្រៀមផលិត នាឡិកាអេឡិចត្រូនិក Moto 360 ស៊េរីថ្មី២ម៉ូដែលទៀតគឺ «360S» និង «360L» ។

អាន​បន្ត៖ នាឡិកា​អេ​ឡិច​ត្រូ​និក Moto 360 របស់​ក្រុមហ៊ុន Motorola...

ប្រើ​​ផ្ទាំង​រូបភាព​ពណ៌​ខ្មៅ​ ​​​អាច​​ជួយ​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ​​មែន​ឬ?

ប្រិយមិត្តដែល ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន មួយចំនួនប្រាកដជា ធ្លាប់បានឮថា ការប្រើប្រាស់ ផ្ទាំងរូបភាពពណ៌ខ្មៅ អាចជួយសន្សំសំចៃ ថាមពលថ្មនៃទូរសព្ទបាន។


ពិតមែនហើយ ការប្រើប្រាស់ផ្ទាំងរូបភាព ពណ៌ខ្មៅ គឺអាចជួយសន្សំសំចៃ ថាមពលថ្មបាន តែមិនមែនបាន គ្រប់ប្រភេទទូរស័ព្ទនោះទេ។ ប្រភេទអេក្រង់ ដែលគេប្រើសម្រាប់ បំពាក់លើស្មាតហ្វូននាពេលបច្ចុប្បន្ននេះមានពីរប្រភេទគឺ AMOLED និង LCD ដែលវាមានចំណុចខុស គ្នាមួយចំនួន ជាក់ស្ដែងគឺ តម្រូវការថាមពលថ្ម របស់វាមានកម្រិតខុសគ្នា។ AMOLED៖ តាមរយៈការ ធ្វើតេស្តមួយបានបង្ហាញថា អេក្រង់ AMOLED អាចធ្វើការសន្សំ សំចៃថាមពលថ្ម បានចំនួន ៦% ក្នុងមួយម៉ោង ប្រសិនបើប្រើ ផ្ទាំងរូបភាពពណ៌ខ្មៅ ក្នុងកម្រិតពន្លឺ២០%។

ចំណែកឯការ ធ្វើតេស្តមួយទៀត ក្នុងវិធីផ្សេងគ្នា បានបង្ហាញថា ការប្រើផ្ទាំងរូបភាព ពណ៌ខ្មៅអាចសន្សំសំចៃថ្ម បានដល់ទៅ១៨% ពេញមួយថ្ងៃ។ មូលហេតុដែល ធ្វើឲ្យវាសន្សំសំចៃ ថាមពលថ្មបានក៏ព្រោះតែ AMOLED ផលិតពីសារធាតុម្យ៉ាង ដែលអាចបង្កើត ពន្លឺដោយខ្លួនឯង នៅពេលដែលមាន ចរន្តឆ្លងកាត់។ LCD៖ សម្រាប់ទូរសព្ទដែល ប្រើប្រាស់អេក្រង់ LCD វិញ គឺមិនអាចសន្សំសំចៃថ្មបាននោះទេ ទោះជាប្រើផ្ទាំង រូបភាពពណ៌ខ្មៅក៏ដោយ។

មូលហេតុនោះគឺ ដោយសារតែ LCD មិនបញ្ចេញពន្លឺ ដោយខ្លួនឯង បាននោះទេ គឺវាជាអ្នកបញ្ជូនពន្លឺ ពីប្រភពពន្លឺដែល ស្ថិតនៅខាងក្រោយវា។ ហើយវិធីដែលអាច សន្សំសំចៃថ្មបានគឺ មានតែប្រើប្រាស់ពន្លឺភ្លើង កុំឲ្យភ្លឺខ្លាំងពេក និងកំណត់ទូរសព្ទឲ្យ រលត់អេក្រង់ក្នុង រយៈពេលលឿន។ *បញ្ជាក់៖ សម្រាប់អ្នកដែល មានស្មាតហ្វូន អេក្រង់ប្រភេទ AMOLED ក្រៅពីប្រើប្រាស់ផ្ទាំង រូបភាពពណ៌ខ្មៅដើម្បីសន្សំ សំចៃថាមពលហើយ អ្នកក៏អាចធ្វើការ កំណត់នូវ Theme នៃកម្មវិធីមួយចំនួន ឲ្យទៅជាពណ៌ខ្មៅ ដើម្បីអាចសន្សំថ្ម បានកាន់តែច្រើន។

សម្រាប់អ្នកដែល ចង់ទាញយកផ្ទាំង រូបភាពពណ៌ខ្មៅ អាចទាញយក ដោយចុចត្រង់នេះ។ Nexus 5, LG G3, Xperia Z3 និង iPhone 6 បំពាក់ត្រឹមអេក្រង់ LCD។ ទូរសព្ទម៉ូដែលថ្មីរបស់ Samsung Galaxy Note 5 និង edge 6+ ទើបមានបំពាក់អេក្រង់ AMOLED៕

 

រូបភាពដំបូងគេមួយចំនួន ថតចេញពីកាមេរ៉ា Galaxy Note 5 ច្បាស់ត្រជាក់ភ្នែក យ៉ាងណាដែរ?

Galaxy Note 5 ត្រូវបានបង្ហាញ ណែនាំខ្លួន រួម ជាមួយនឹង Galaxy S6 Edge+ នៅក្នុងព្រឹត្តិការណ៍ធំ មួយកាលពីយប់ថ្ងៃទី ១៣ ខែសីហា ថ្មីៗនេះ។

អាន​បន្ត៖ រូបភាពដំបូងគេមួយចំនួន ថតចេញពីកាមេរ៉ា Galaxy Note 5 ច្បាស់ត្រជាក់ភ្នែក យ៉ាងណាដែរ?