បណ្តាញសង្គម

ទិត្យ វិច្ឆិកា ចេញ​អាល់ប៊ុម “ព្យាយាម” រក​លុយ​ជួយ​អ្នក​ក្រ

អាល់ប៊ុម “ព្យាយាម” របស់តារាចម្រៀង ទិត្យ វិច្ឆិកា កំពុងត្រៀមដាក់ លក់លើទីផ្សារ នៅដើមខែក្រោយនេះ ក្នុងគោលបំណង ស្វែងរកថវិកា ដើម្បីជួយអ្នកក្រីក្រ នៅតាមបណ្ដាខេត្តនានា ដែលមានការខ្វះខាត និង ត្រូវការជំនួយសង្គ្រោះ។

អាន​បន្ត៖ ទិត្យ វិច្ឆិកា ចេញ​អាល់ប៊ុម “ព្យាយាម” រក​លុយ​ជួយ​អ្នក​ក្រ

Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស

ក្រុមហ៊ុន Toyota បានបង្ហាញពី រថយន្ត Prius C ឆ្នាំ២០១៦ បន្ទាប់ពីបាន ប្រកាសពីរថយន្ត Prius ស៊េរី២០១៦ បានរយៈពេល ជាងមួយខែរួចមក។

អាន​បន្ត៖ Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​...

iPhone 6s/6s Plus ពណ៌​មាស​ក្រហម ជម្រើស​ថ្មី​លក់​ដាច់​ខ្លាំង

រយៈពេលជិត១ ខែមកនេះ iPhone 6s/6s Plus បានដាក់លក់លើទីផ្សារ ព្រោងព្រាតនៅតាមបណ្ដា ហាងលក់ទូរសព្ទដៃធំៗ ហើយក្នុងនោះ iPhone 6s/6s Plus ពណ៌មាសក្រហម (Rose Gold) ទទួលការពេញនិយមខ្លាំងបំផុត បើធៀបនឹង បីពណ៌ផ្សេងទៀត។

អាន​បន្ត៖ iPhone 6s/6s Plus ពណ៌​មាស​ក្រហម ជម្រើស​ថ្មី​លក់​ដាច់​ខ្លាំង

មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

តារាចម្រៀង ជាច្រើនដួង បានប្រឡូកក្នុង វិស័យសិល្បៈអស់រយៈ កាលយូរឆ្នាំរៀងខ្លួនក្តី ប៉ុន្តែពួកគេបាន កសាងភាពល្បីល្បាញ របស់ខ្លួនតាមរយៈ បទចម្រៀងរបស់ ផលិតកម្មនីមួយៗ ដែលបានចរាចរណ៍ នៅលើទីផ្សារ ក្នុងនោះតារាខ្លះ នៅនឹងថ្កល់តែ ផលិតកម្មមួយ ប៉ុន្តែខ្លះទៀតបាន ប្តូរពីមួយទៅមួយ រហូតដល់ ៥ឬ៦ផលិតកម្មក៏មាន។

អាន​បន្ត៖ មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

តុលាការ​​​ឲ្យ​ Apple ​បង់​ ២៣៤ លាន​ដុល្លារ​​ដែល​​រំលោភ​លើ​សិទ្ធិ​ប៉ាតង់របស់​​ Wisconsin-Madison

កាលពីថ្ងៃ សុក្រកន្លងទៅ តុលាការអាមេរិក បានបញ្ជាឲ្យ ក្រុមហ៊ុន Apple បង់ជាទឹកប្រាក់ ប្រមាណជា ២៣៤ លានដុល្លា រសហដ្ឋអាមេរិក ទៅឲ្យសាកលវិទ្យាល័យ Wisconsin-Madison ចំពោះថ្លៃ ខូចខាតដែលខ្លួនបានរំលោភបំពាន លើសិទ្ធិប៉ាតង់ ដោយគ្មានការអនុញ្ញាត។

អាន​បន្ត៖ តុលាការ​​​ឲ្យ​ Apple ​បង់​ ២៣៤ លាន​ដុល្លារ​​ដែល​​រំលោភ​លើ​សិទ្ធិ​ប៉ាតង់របស់​​...

ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

ប្រិយមិត្តដែល ប្រើប្រាស់ទូរសព្ទ iPhone ប្រាកដជាយល់ថាមាន តែទូរសព្ទនេះទេ ដែលអាចផ្គាប់ចិត្ត របស់ខ្លួនបាន ហេតុនេះទើបធ្វើ ឲ្យគេមិនចង់ ប្ដូរទៅប្រើទូរសព្ទ Android និងបានមើល រំលងចំណុចល្អ ប្រសើរមួយចំនួនរបស់ Android។

អាន​បន្ត៖ ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​ Beats ជាង​មួយ​ឆ្នាំ

នៅថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Beats បានប្រកាសបង្ហាញ នូវឧបករណ៍ Bluetooth Speaker ម៉ូដែលថ្មី មានឈ្មោះថា Pill+ ហើយក៏ជា Speaker ដំបូងផងដែរ ដែលស្ថិតនៅក្រោម កម្មសិទ្ធិផ្ទាល់ របស់ក្រុមហ៊ុន Apple។

អាន​បន្ត៖ Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​...

ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ

រាជធានីភ្នំពេញ ៖ ក្នុងបន្ទប់ជួលតូចមួយ ជិតតំបន់រោងចក្រ ក្រុងតាខ្មៅ ខេត្តកណ្តាល តារាសម្តែងតួឆ្នាស់ឆ្នើម ស្វែង សុជាតា ដែលធ្លាប់ទទួល ពានអាណាចក្រតារា ហាក់ប្រែប្រួលជីវិត យ៉ាងខ្លាំងដោយ បាត់បង់មនុស្សដែលនៅជុំវិញខ្លួន ពិសេសស្វាមី និងកូន ជួបជីវិតតោកយ៉ាក បែកបាក់គូស្នេហ៍ ជាបន្តបន្ទាប់ ហើយធ្លាក់ខ្លួនឈឺធ្ងន់ ដែលជាកត្តារុញច្រាន ជីវិតនាងឱ្យកាន់តែ ស្ថិតក្នុងភាពលំបាក។

អាន​បន្ត៖ ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ

នាឡិកា​មួយ​​គ្រឿង​គត់ ​​ដែល​​​ធ្លាប់​ឡើង​​ឋាន​​ព្រះចន្ទ​​ជាមួយ​អវកាស​យានិក​ ​រំពឹង​លក់​បាន​១​​លាន​​ដុល្លារ

នាឡិកាដៃផ្ទាល់ ខ្លួនមួយគ្រឿង  ដែលធ្លាប់បានពាក់ ដោយអវកាសយានិក មួយរូបក្នុងបេសកកម្ម Apollo ១៥ ដំណើរឆ្ពោះទៅ កាន់ឋានព្រះចន្ទ នឹងដាក់ដេញថ្លៃ ក្នុងខែតុលានេះ ដោយរំពឹងអាច ដេញថ្លៃបានប្រមាណ១លានដុល្លារ។

អាន​បន្ត៖ នាឡិកា​មួយ​​គ្រឿង​គត់ ​​ដែល​​​ធ្លាប់​ឡើង​​ឋាន​​ព្រះចន្ទ​​ជាមួយ​អវកាស​យានិក​...

សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង Huang Xiaoming

តារាសម្ដែងចិន Huang Xiaoming និងតារាម៉ូដែល Angelababy នឹងចូលរោងការ ជាមួយគ្នានៅថ្ងៃនេះ បន្ទាប់ពួកគេ បានចុះសំបុត្រ អាពាហ៍ពិពាហ៍កាលពី ខែឧសភាឆ្នាំនេះ នៅទីក្រុង Qingdao ហើយក៏មានដំណឹងលេចឮថា សេដ្ឋីចិន Jack Ma ក៏ចូលរួមជា សក្ខីភាពក្នុង ពិធីនេះដែរ។

អាន​បន្ត៖ សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង...

Huawei G7 Plus អេក្រង់កោង​ ​បច្ចេក​វិទ្យាសម្គាល់​ក្រយ៉ៅ​ដៅ​ជំនាន់​ទី2​ចេញលក់​នៅដើមសប្ដាហ៏ទី2ខែតុលា

Huawei G7 Plus របស់ក្រុមហ៊ុន ស្មាតហ្វូនប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android លំដាប់លេខ 2 ពិភពលោកនឹង ចេញលក់ក្នុងប្រទេសកម្ពុជា នៅពាក់កណ្ដាលខែតុលា ឆ្នាំ2015។

អាន​បន្ត៖ Huawei G7 Plus អេក្រង់កោង​...

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

NX Lexus 300H គឺ ជាប្រភេទរថយន្ត SUV ដែលត្រូវបាន គេចាត់ទុកថា ស៊ីសាំងតិច បំផុតក្នុងចំណោម រថយន្តប្រភេទ SUV ដ៏ទៃទៀត។

អាន​បន្ត៖ រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត...

ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បុរស​ម្នាក់​ប្រមាថ​ថា «​ជានា​រី​ថោកទាប​ប្តី​ពីរ​»

រាជធានីភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណា បានជះកំហឹងត្រឡប់ ទៅបុរសម្នាក់ដែលប្រមាថ រូបនាងដោយសម្តី អសុរោះថា «ជានារីថោកទាបដែលមានប្តីពីរ» ។ អ្នកនាងចន ច័ន្ទលក្ខិណា បានទម្លាយអាថ៌កំបាំងនៃរឿងនោះនៅលើទំព័រ ហ្វេសប៊ុករបស់នាង ដោយសារនាងទប់កំហឹង លែងបាននៅពេល បុរសម្នាក់នោះបន្តជេរ ប្រមាថនាងយ៉ាងអសុរោះ ជាបន្តបន្ទាប់ ។

អាន​បន្ត៖ ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បុរស​ម្នាក់​ប្រមាថ​ថា «​ជានា​រី​ថោកទាប​ប្តី​ពីរ​»

iPhone 6s និង6s Plus ​ដាក់​លក់​តែ​​​បី​ថ្ងៃ​​ដាច់​​ជាង​ ១៣ លាន​គ្រឿង

ក្រុមហ៊ុន Apple បានបំបែកកំណត់ត្រា ថ្មីដោយការលក់ ផលិតផល iPhone ជំនាន់ថ្មី របស់ខ្លួនគឺ iPhone 6s និង iPhone 6s Plus ដាច់រហូតទៅ  ដល់ចំនួនជាង ១៣ លានគ្រឿង ត្រឹម រយៈពេលបីថ្ងៃតែប៉ុណ្ណោះ។

អាន​បន្ត៖ iPhone 6s និង6s Plus ​ដាក់​លក់​តែ​​​បី​ថ្ងៃ​​ដាច់​​ជាង​ ១៣ លាន​គ្រឿង

ម្តងនេះចប់ហើយ iPhone 6s ត្រូវអ្នកប្រើប្រាស់ និយាយថា ឆាប់ឡើងកំដៅ ហើយ បើក Flash អត់កើត

ខណៈពេលដែល iPhone 6s និង 6s plus បានដាក់លក់ នៅលើទីផ្សារ មិនបានប៉ុន្មានផង ស្រាប់តែអ្នកប្រើប្រាស់ មួយចំនួនបានលើកឡើងថា វាឆាប់ឡើងកំដៅខ្លាំង ហើយពេលដែល ឡើងកំដៅនោះ មិនអាចប្រើ Flash ជំនួយ ពន្លឺ ដើម្បីថតរូបបានទេ លុះត្រាតែ ចាំអោយវាចុះ កំដៅវិញសិន។

អាន​បន្ត៖ ម្តងនេះចប់ហើយ iPhone 6s ត្រូវអ្នកប្រើប្រាស់ និយាយថា ឆាប់ឡើងកំដៅ ហើយ បើក Flash...

រថយន្ត​តម្លៃថោកបំផុតលើលោក តែជាង ១០០០ ដុល្លារប៉ុណ្ណោះ​

រថយន្ត Tata Nano គឺជារថយន្តដែល ដំណើរការនៅក្នុងទីក្រុង ឬប្រភេទរថយន្តក្នុងក្រុង ដែលផលិតដោយ ក្រុមហ៊ុន Tata Motors ដែលផលិត និងលក់នៅ ក្នុងប្រទេស ឥណ្ឌា ។


ប្រភេទ រថយន្តដ៏ថោកបំផុត លើលោកនេះ ចាប់ផ្តើមផលិតតាំងពីឆ្នាំ ២០០៨ ដោយមានទ្វារ ៤ ផ្ទុកមនុស្សបាន ៤នាក់ ។ ប្រវែងនៃកង់រថយន្ត មុខក្រោយ ២២៣០មីលីម៉ែត្រ កម្ពស់ ១៦៥២ មីលីម៉ែត្រ បណ្តោយ ៣០៩៩ មីលីម៉ែត្រ និង ទទឹង ១៤៩៥ មីលីម៉ែត្រ ទម្ងន់ ៦០០ គីឡូក្រាម ។ រថយន្តរបស់ ឥណ្ឌាមួយនេះ ស៊ីសាំងតែ ៤.២៤ លីត្រតែប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ ប្រើចង្កឹះលេខ ៤ ដោយដាក់លក់ នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ ១៦០០ ដុល្លារ អាម៉េរិក មានច្រើនពណ៌អាច ជ្រើសរើសបាន ៕

ដកស្រងពី៖ khmer-press

Galaxy S7 នឹង​ប្រើប្រាស់​ម៉ា​ញ៉េ​ស្យូ​ម​ជំនួស​អាលុយមីញ៉ូម

ព័ត៌មានចចាម អារ៉ាមពីក្រុមហ៊ុន សាំស៊ុងឱ្យដឹង តាមរយៈគេហ ទំព័របរទេស GSMArena ថាក្រុមហ៊ុននេះ នឹងប្រើប្រាស់វត្ថុធាតុ ម៉ាញ៉េស្យូមលើស្មាតហ្វូន ជំនាន់ក្រោយគឺ Galaxy S7។


ខុសប្លែកពី Galaxy S6 ស្មាតហ្វូន S7 នឹងមានទម្ងន់ស្រាល និងពេលប្រើប្រាស់មិន ដូចជា វត្ថុធាតុអាលុយមីញ៉ូមនោះទេ ។ រីឯការរចនាវិញ ក្រុមហ៊ុនសាំស៊ុងនឹងផ្លាស់ប្តូរ បទពិសោធន៍ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ជាមួយនឹង ផលិតផលជំនាន់ក្រោយ ។ ទោះជាយ៉ាងណាក៏ ដោយក្រុមហ៊ុននឹងបញ្ចេញ Galaxy S7 នៅពាក់កណ្តាលឆ្នាំ២០១៦ ៕

ដកស្រង់ពី៖ កោះសន្ដិភាព

Huawei Mate S បង្ហាញសមត្ថភាព របស់ខ្លួន ទាក់ចិត្តអ្នកប្រើប្រាស់

កាលពីពេលថ្មីៗ នេះ ក្រុមហ៊ុន Huawei បានប្រកាស បង្ហាញខ្លួន ជាផ្លូវការ ជាមួយនឹងស្មាតហ្វូត ម៉ូដែលថ្មីរបស់ខ្លួន  ដែលមានសមត្ថភាពខ្ពស់ នឹកស្មានមិនដល់គឺ Huawei Mate S។


ជុំវិញនឹងសមត្ថភាព របស់ Mate S មួយនេះ ត្រូវបានគេដឹងថា វាត្រូវបានបំពាក់  បច្ចេកវិទ្យាថ្មីមួយ ឈ្មោះថា Force Touch ដែលអាចអោយយើង ដឹងពីកំលាំងនៃការ សង្កត់នៅលើ អេក្រង់របស់វា ហើយចំពោះអេក្រង់ទំហំ 5.5 អ៊ីងនេះផងដែរ វាជាប្រភេទ Corning Gorilla Glass 4 ដែលទប់ទល់ទៅនឹងការ សឹកឆ្កូត និងបង្ហាញរូបភាពបានកំរិត 1080 x 1920 pixels Full HD។ ពាក់ពន្ធ័ទៅនឹង កាមេរ៉ា Mate S បំពាក់កាមេរ៉ា ទំហំ 13 មេហ្គាភិចស៊ែល ដែលមាន Flash 2គ្រាប់ អាចថតវិដេអូ បានកំរិតដល់ទៅ 1080p HD ឯណោះ ហើយយើងក៍ អាចធ្វើការ កំណត់ទំហំ ISO, White balance និង Shutter speed ដូចកាមេរ៉ា អាជីពបានផងដែរ។

ចំណែកឯកាមេរ៉ា មុខ ទំហំដល់ទៅ 8 មេហ្គាភិចស៊ែល ព្រមទាំងមាន Flash មួយគ្រាប់ អាចជំនួយ ដល់ការថតរូប ស៊ែលហ្វី ពេលយប់ និង ខ្វះពន្លឺបានទៀតផង។ តួខ្លួន របស់ Mate S ត្រូវបានធ្វើឡើង ពីលោហៈធាតុ ពិសេស ដែលមាន ភាពរឹងមាំ និងមាន ពណ៌ស្រស់ស្អាត ហើយជាពិសេសគឺ ពណ៌ថ្មី Rose Gold តែម្តង។ បន្ទះឈីបប្រភេទ HiSilicon Kirin 935 និង CPU 8-core, 2200 MHz, ARM Cortex-A53e, 64-bit ធ្វើអោយ វាមានល្បឿនកាន់តែលឿន ងាយស្រួលក្នុងការ លេងហ្គេម និង ប្រើប្រាស់ កម្មវិធីច្រើនក្នុង ពេលតែមួយ។

រូបរាងដ៍ ស្រស់ស្អាតរបស់វា បានទាក់ចិត្ត អ្នកប្រើប្រាស់ យ៉ាងខ្លាំង ដោយសារតែ វាមានរាងស្តើង អេក្រង់ធំ ត្រជាក់ភ្នែក និង មានមុខងារពិសេសៗ ជាច្រើន ដែល មិនធ្លាប់មានពីមុន។ Mate S នឹងធ្វើការ ដាក់លក់នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី ៖ khmer-note

មក​មើល​ឡាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​​របស់​ James Bond​ ស្រស់​ស្អាត​​ប៉ុណ្ណា​​​

ក្រុមហ៊ុន Jaguar Land Rover បានធ្វើការបង្ហាញ រូបរាងរថយន្តបីម៉ូ ដែលនៅក្នុងកម្មវិធី តាំងបង្ហាញរថយន្ត ទីក្រុង Frankfurt ឆ្នាំ២០១៥ ដោយរថយន្តទាំងនេះ នឹងបង្ហាញខ្លួនក្នុង ខ្សែភាពយន្ត Spectre របស់ James Bond។

អាន​បន្ត៖ មក​មើល​ឡាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​​របស់​ James Bond​...

ចង់​បាន​ម៉ូតូ​អូតូ​​​​​ស៊ីសាំង​តិច​ ១០ម៉ូដែល​នេះ​អាច​​ត្រូវ​ចិត្ត​

បច្ចុប្បន្ននេះគេឃើញ មានម៉ូតូច្រើនម៉ូ ដែលបានធ្វើចរាចរណ៍ លើដងវិថីក្នុងនោះ គេឃើញមានទាំងប្រភេទអូតូ ប្រភេទដាក់លេខ និងប្រភេទម៉ូតូធំផងដែរ។ ហើយម៉ូតូនីមួយៗសុទ្ធតែមានបំពាក់នូវម៉ាស៊ីនប្រភេទក៏ដូច

ជាបច្ចេកវិទ្យាខុសៗគ្នា ដែលធ្វើឲ្យម៉ូតូខ្លះ ស៊ីសាំងតិច និងម៉ូតូខ្លះទៀត ស៊ីសាំងច្រើន។ ហើយខាងក្រោមនេះ គឺជាប្រភេទម៉ូតូអូតូ ១០ ម៉ូដែល ស៊ីសាំងតិចជាងគេ៖

-Yamaha Mio M3 ២០១៥៖ ៧០គីឡូម៉ែត្រក្នុងមួយលីត្រ

-Suzuki Nex FI ២០១៣៖ ៦៥,៩គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Beat ២០១៥៖ ៦៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Moove២០១៦៖ ៦២,៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Zoomer X២០១៦៖ ៦២,៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Scoopy eSP ៖ ៦១,៩គីឡូម៉ែត្រក្នុងមួយលីត្រ

-Suzuki Address៖ ៥៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Yamaha Mio Fino ២០១៥៖ ៥២គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda PCX 150៖ ៤៤គីឡូម៉ែត្រក្នុងមួយលីត្រ

-Suzuki X Ride ២០១៥៖ ៤០,៥គីឡូម៉ែត្រក្នុងមួយលីត្រដ

ដកស្រង់ពី៖ Sabay

ម៉េង កែវ​ពេជ្ជតា ត្រៀម​ចេញ​បទ​ថ្មី តែ​មិន​មែនក្នុង​​​ផលិតកម្ម​រស្មី​ហង្ស​មាស

អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយប្រាប់ថា គ្រោងចេញបទចម្រៀង ផ្ទាល់ខ្លួនក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយបទចម្រៀងទាំងនោះ មិនចេញក្នុងផលិតកម្ម រស្មីហង្សមាស នោះឡើយ។


បទចម្រៀងដែល អ្នកនាង ម៉េង កែវពេជ្ជតា អះអាងថាគ្រោងចេញ នោះបានថតចប់រួចរាល់ អស់ហើយ ដោយអ្នកនាងឲ្យផលិតកម្មខ្មែរ នៅក្រៅប្រទេស។ តារាស្រីម្នាក់នេះ មិនបានប្រាប់ពីចំនួនបទចម្រៀង ក៏ដូចជា ឈ្មោះផលិតកម្ម និងពេលវេលាចេញ លក់ច្បាស់នោះឡើយ។ “ខាងផលិតកម្ម គេយកទៅយូរហើយ តែអត់ទាន់ដឹងថា ចេញលក់ពេលណាទេ រឿងមានប៉ុន្មានបទ នៅផលិតកម្មណា ខ្ញុំសុំអត់ប្រាប់ទេ” ម្ចាស់បទ “ស្នេហ៍ប្រុសង៉ក់ង” ថ្លែង។

តារាចម្រៀង មេម៉ាយកូន២ម្នាក់នេះ បានបញ្ជាក់ថា បទចម្រៀងរបស់ខ្លួន សុទ្ធតែជាបទតែងនិពន្ធថ្មីៗទាំងអស់ ទាំងសាច់ភ្លេងក៏ដូចជា ទំនុកច្រៀង ដោយនៅក្នុងនោះខ្លួនអ្នកនាងផ្ទាល់ជាអ្នកធ្វើតែម្ដង។ ជាច្រើនឆ្នាំមកហើយ ដែលអ្នកនាង ម៉េង កែវពេជ្ជតា មិនមានបទចម្រៀងថ្មីចេញ ពោលគឺរាប់តាំងតែពីអ្នកនាង បានលែងលះ ស្វាមី ជាមន្ត្រីប៉ូលិស ។ រយៈពេលខកខាននេះ ត្រូវបាន អ្នកនាងបញ្ជាក់ប្រាប់ថា ក៏ព្រោះតែ ត្រូវការពេលដើម្បី ផលិតបទចម្រៀង ដែលមានគុណភាព កុំឲ្យអ្នកស្ដាប់ ទៅមានភាពច្រំដែល។

ដូចដែលបានលើកឡើង បទថ្មីដែល បានចេញនេះ មិនចេញក្នុងផលិតកម្ម រស្មីហង្សមាសទេ ពោលគឺជាផលិតកម្មខ្មែរ នៅឯក្រៅប្រទេសឯណោះ។ ចំណុចនេះអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា មិនមែនអ្នកនាង ត្រូវបានផលិតកម្ម រស្មីហង្សមាស បញ្ឈប់ឲ្យច្រៀងឡើយ ពោលនៅតែបន្តច្រៀងដដែល ប្រសិនបើផលិតកម្មត្រូវការ ជាមួយគ្នានោះ។” ខ្ញុំមិនមែនជាតារា ចម្រៀងកុងត្រា ខាងហង្សមាសមានតារាច្រើន ហើយបទចម្រៀងមានតិច ចឹងគាត់ធ្វើឲ្យ តារាចម្រៀងគាត់សិន គាត់ត្រូវការ ខ្ញុំនៅតែច្រៀងឲ្យ” ម្ចាស់បទ “បងខ្មៅរើសប្រពន្ធ” បញ្ជាក់។

ជាមួយនឹងស្នាដៃថ្មី គ្រោងចេញនេះអ្នកនាង ម៉េង កែវពេជ្ជតា រំពឹងថា នឹងអាចជួយបង្កើន ប្រជាប្រិយភាពរបស់ខ្លួន ឡើងវិញជាក់ជាមិនខាន។ ក្នុងនោះដែរ អ្នកនាងបានស្នើ ឲ្យទស្សនិកជន ជួយបន្តការគាំទ្រ និងជួយកែលំអ ស្នាដៃរបស់ខ្លួនផង ប្រសិនបើមានការខ្វះខាត៕

ដកស្រង់ពី៖ sabay