ក្រសួងមហាផ្ទៃនៃចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ក្រុមទាហាន ស៉ីឈ្នួល Wagner Group របស់ប្រទេសរុស្ស៉ី នឹងត្រូវចាត់ថ្នាក់ជាអង្គការភេរវករដោយរដ្ឋាភិបាលអង់គ្លេស។
អានបន្ត៖ ចក្រភពអង់គ្លេស នឹងប្រកាសចាត់ទុក ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner...
សេតវិមាន កាលពីថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្រមានកូរ៉េខាងជើង ពី «ផលវិបាក» ប្រសិនបើ ហ៊ានលក់អាវុធឱ្យរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន បង្ហើបឱ្យដឹងថា ទីក្រុងព្យុងយ៉ាង កំពុងស្ថិតនៅក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងអាវុធជាមួយ ទីក្រុងមូស្គូ។
អានបន្ត៖ សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីផលវិបាក ប្រសិនបើផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី
ក្រុមមេដឹកនាំអាស៊ាន កាលពីថ្ងៃអង្គារ បានសម្រេចចិត្តថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យទទួល តំណែងជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ នោះទេ។
អានបន្ត៖ អាស៊ានសម្រេចថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យ កាន់តំណែងជាប្រធានប្ដូរវេន...
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួប ជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន និងពិភាក្សាអំពីការផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូ នូវសព្វាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ី ស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង។
អានបន្ត៖ មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង គ្រោងជួបគ្នាដើម្បីពិភាក្សាបញ្ហាអាវុធ
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin និងគណៈរដ្ឋមន្ត្រីរបស់លោក នៅក្នុងរដ្ឋាភិបាលចម្រុះមាន១១គណបក្ស កាលពីថ្ងៃអង្គារ បានធ្វើសច្ចាប្រណិធានជាផ្លូវការហើយនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn។
អានបន្ត៖ លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោក ធ្វើសច្ចាប្រណិធានជាផ្លូវការ...
ថ្លែងទៅកាន់មេដឹកនាំអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ប្រធានាធិបតី ហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦ ខណៈអាស៊ាន កំពុងព្យាយាមដោះ ស្រាយយ៉ាងលំបាកជាមួយរបបសឹក នៃប្រទេសជាសមាជិកអាស៊ានមួយនេះ។
អានបន្ត៖ ហ្វីលីពីនត្រៀមខ្លួនជាស្រេច ដើម្បីកាន់តំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា...
(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នាចុងសប្ដាហ៍ខាងមុខនេះ។
អានបន្ត៖ ចិន បញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី Li Qiang នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20
(យ៉ាងហ្គន)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើបរិវេណអគាររដ្ឋាភិបាលមួយកន្លែងក្នុងទីក្រុង មីយ៉ាវ៉ាឌី (Myawady) ស្ថិតនៅឯតំបន់ព្រំដែនប្រទេស មីយ៉ាន់ម៉ា បានសម្លាប់មន្ត្រីរដ្ឋាភិបាល និងសន្តិសុខចំនួន៥នាក់ ខណៈប៉ូលិស ១១នាក់បានរងរបួស។
អានបន្ត៖ ការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មន្ត្រី ៥នាក់ និងរបួស ១១នាក់ នៅមីយ៉ាន់ម៉ា
(កៀវ)៖ អ៊ុយក្រែន បានអះអាងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៉ី លើកំពង់ផែនាំចេញធញ្ញជាតិអ៊ុយក្រែនដ៏សំខាន់មួយ នៅថ្ងៃចន្ទនេះ បានបំផ្លាញឃ្លាំងស្តុក និងបណ្តាលឲ្យឆាបឆេះអគារ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោក តាយីព អឺដូហ្កាន់ ត្រូវជួបពិភាក្សាគ្នា។
អានបន្ត៖ រុស្ស៉ី បើកការវាយប្រហារលើកំពង់ផែនាំចេញធញ្ញជាតិអ៊ុយក្រែន...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ បានផ្សាយថា យោធាកូរ៉េខាងជើង បានដឹកនាំការធ្វើសមយុទ្ធយោធា ហាត់សមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ ចំនួន ២គ្រាប់ ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ក្នុងឆ្នាំនេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី និងជាអតីតប្រធានាធិបតី លោក ឌីមីទ្រី ម៉េដវេដេវ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ២៨០,០០០នាក់ បានចុះឈ្មោះចូលរួមបម្រើការក្នុងជួរយោធារុស្ស៉ី គិតមកទល់នឹងឆ្នាំ២០២៣នេះ។
អានបន្ត៖ មនុស្ស ២៨០,០០០នាក់ ចុះកិច្ចសន្យាចូលបម្រើការក្នុងជួរយោធារុស្ស៉ី
ព្យុះទីហ្វុង ហៃគូអ៉ិ Haikui បានបង្កឪ្យមានបំណាក់ដីនៅភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ និងនាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក ខ្យល់បក់បោក ហើយផ្ទះរាប់ពាន់គ្រួសារឋិតក្នុងភាពងងឹត ដោយវាជាព្យុះដ៏ធំដំបូងដែលវាយប្រហារលើកោះនេះ ដោយផ្ទាល់ក្នុងរយៈពេល 4 ឆ្នាំ។
ក្រុមមន្រ្តី បានឲ្យដឹងថា លោកប្រធានាធិបតីចិន ស៉ី ជិនពីង ទំនងជាមិនទៅចូលរួមកិច្ចប្រជុំកំពូល នៃ មេដឹកនាំ G20 ដែលនឹងរៀបចំក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា យោធាកូរ៉េខាងជើង បានដឹក នាំការធ្វើសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើគោលដៅនានាក្នុងប្រទេសកូរ៉េខាងត្បូង ជា ការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។
អានបន្ត៖ កូរ៉េខាងជើង ធ្វើសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើកូរ៉េខាងត្បូង
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងជួបសមភាគី លោក Vladimir Putin នៅ រមណីយដ្ឋាន Sochi របស់រុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិ ពីសមុទ្រខ្មៅ ។
អានបន្ត៖ លោក Erdogan និង លោក Putin នឹងជួបប្រជុំគ្នានៅថ្ងៃទី០៤ កញ្ញាខាងមុខ
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ កំពុងត្រៀមរៀបចំពង្រាងឯកសារស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែថាតើសំណើរនោះ ត្រូវបានដាក់ថ្វាយនៅពេលណានោះ គឺជាឆន្ទានុសិទ្ធរបស់លោកថាក់ស៊ីន នេះបើតាមមេធាវីលោក ឲ្យដឹងកាលពីថ្ងៃពុធ។
អានបន្ត៖ អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន រៀបចំឯកសារស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ
កងកម្លាំងអវកាសអាមេរិក កាលពីថ្ងៃពុធ បាននិយាយថា យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចង់ធ្វើសមាហរណកម្មប្រព័ន្ធឃ្លាំមើលរបស់ពួកគេ សម្រាប់តាមដានការបាញ់មីស៉ីលកូរ៉េខាងជើង ជាកិច្ចខិតខំប្រឹងប្រែងមួយ ដែលអាចនឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយជប៉ុននៅក្នុងពេលឆាប់ៗ។
អានបន្ត៖ កងកម្លាំងអវកាសអាមេរិក សម្លឹងរកការជំរុញសម្ព័ន្ធមិត្ត លើការងារតាមដានមីស៉ីល...
ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា កាណាដា បានរកឃើញករណីដំបូងនៃការឆ្លងកូវី១៩ បំប្លែងថ្មីប្រភេទ BA.2.86 ដែលវិវត្តចេញពីមេរោគអូមីក្រុង នៅលើមនុស្សម្នាក់នៅក្នុងខេត្ត British Columbia ហើយមិនមានប្រវត្តិធ្វើដំណើរចេញក្រៅខេត្តនេះនោះទេ។
អានបន្ត៖ កាណាដា បញ្ជាក់ពីការរកឃើញករណីឆ្លងដំបូង នៃកូវីដ១៩ បំប្លែងថ្មី BA.2.86
(បាងកក)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) ថៃ ព្រមានថា បំណុលគ្រួសារនៅប្រទេសថៃកំពុងបន្តកើនឡើង ដោយមានការពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ទៅលើកម្ចីទិញរថយន្តនិងបំណុលពីសហករណ៍សន្សំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
(តូក្យូ)៖ ប្រទេសជប៉ុនបានគំរាមកាលពីថ្ងៃអង្គារថានឹងប្តឹងប្រទេសចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្វែងរកការលុបចោលការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានធ្វើព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាដាយអ៊ីឈិ។
(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស គឺលោក ជែម ក្លេវើលី (James Cleverly) នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នៅថ្ងៃទី៣០ ខែសីហា។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន...