បណ្តាញសង្គម

កិច្ចប្រជុំតាមវីដេអូរវាងលោក Biden-Xi គ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ

 កិច្ចប្រជុំតាមវីដេអូ ដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំចិន Xi Jinping នឹងត្រូវធ្វើឡើងភ្លាមៗនៅសប្តាហ៍ក្រោយនេះ នេះបើតាមបុគ្គលម្នាក់ សង្ខេបប្រាប់សារព័ត៌មានរ៉យទ័រអំពីបញ្ហានេះ។

អាន​បន្ត៖ កិច្ចប្រជុំតាមវីដេអូរវាងលោក Biden-Xi គ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ

ក្រុមតាលីបង់ តែងតាំងសមាជិកជាអភិបាលក្រុង ជាមេប៉ូលីសចំនួន 44 នាក់នៅជុំវិញអាហ្វហ្គានីស្ថាន

 ក្រុមតាលីបង់ បានតែងតាំងសមាជិករបស់ខ្លួនចំនួន 44 នាក់ ឱ្យកាន់តួនាទីសំខាន់ៗ រួមទាំងអភិបាលខេត្ត និងមេប៉ូលីសកាលពីថ្ងៃអាទិត្យ ដែលជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួន ខណៈប្រទេសនេះ ជួបបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ដែលកំពុងកើនឡើង។

អាន​បន្ត៖ ក្រុមតាលីបង់ តែងតាំងសមាជិកជាអភិបាលក្រុង ជាមេប៉ូលីសចំនួន 44...

កំណើនយ៉ាងខ្លាំងនៃចំនួនមនុស្ស ប្រឈមនឹងគ្រោះទុរ្ភិក្ស

 ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនប្រជាជននៅគែមនៃគ្រោះទុរភិក្សក្នុងប្រទេសចំនួន 43 បានកើនឡើងដល់ 45 លាននាក់ ខណៈដែលភាពអត់ឃ្លាន បានកើនឡើងយ៉ាងខ្លាំងនៅជុំវិញពិភពលោក។

អាន​បន្ត៖ កំណើនយ៉ាងខ្លាំងនៃចំនួនមនុស្ស ប្រឈមនឹងគ្រោះទុរ្ភិក្ស

ទីបំផុតអាមេរិក បើកព្រំដែនខ្លួនឡើងវិញ ក្រោយបិទអស់រយះពេល២០ខែ

 សហរដ្ឋអាមេរិក បានបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសខ្លួនឡើងវិញ នៅថ្ងៃចន្ទ ទី៨ ខែវិច្ឆិកានេះ ដល់ភ្ញៀវបរទេស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងពេញលេញ ដោយបញ្ចប់ការដាក់កំហិតរយៈពេល 20 ខែលើការធ្វើដំណើរពីជុំវិញពិភពលោក ដែលបានបំបែកគ្រួសារ រំខានទេសចរណ៍ និងទំនាក់ទំនងការទូតកាន់តែតានតឹង។

អាន​បន្ត៖ ទីបំផុតអាមេរិក បើកព្រំដែនខ្លួនឡើងវិញ ក្រោយបិទអស់រយះពេល២០ខែ

អភិបាលរដ្ឋនៅនីហ្សេរីយ៉ា ប្រកាសកាន់ទុករយៈពេល៣ថ្ងៃ សម្រាប់ជនរងគ្រោះ ក្នុងករណីរលំអគារ

  (ឡាកូស)៖ អភិបាលរដ្ឋឡាហ្កោស (Lagos) លោក បាបាជីដេ សាន់វ៉ូអូលូ (Babajide Sanwo-Olu) បានប្រកាសកាន់ទុក្ខរយៈពេល ០៣ថ្ងៃ បន្ទាប់ពីការដួលរលំអគារមួយខ្នង ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងប្រទេសនីហ្សេរីយ៉ា។

អាន​បន្ត៖ អភិបាលរដ្ឋនៅនីហ្សេរីយ៉ា ប្រកាសកាន់ទុករយៈពេល៣ថ្ងៃ សម្រាប់ជនរងគ្រោះ...

UN គាំទ្រការដកកងកម្លាំងបរទេសទាំងអស់ ចេញពីប្រទេសលីប៊ី

 (ទ្រីប៉ូលី)៖ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ី ហៅកាត់ថា UNSMIL នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យមានការគាំទ្រដល់ ដំណើរការចាកចេញរបស់កងកម្លាំងបរទេស យុទ្ធជនបរទេស និងទាហានស៉ីឈ្នួលពីប្រទេសលីប៊ី។

អាន​បន្ត៖ UN គាំទ្រការដកកងកម្លាំងបរទេសទាំងអស់ ចេញពីប្រទេសលីប៊ី

លោក Xi Jinping៖ ប្រទេសចិននឹងជំរុញយ៉ាងដាច់ខាត មិនងាករេនូវការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់

(ប៉េកាំង)៖ ថ្ងៃទី៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ តាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ លោក Xi Jinping៖ ប្រទេសចិននឹងជំរុញយ៉ាងដាច់ខាត មិនងាករេនូវការបើកទូលាយ...

ថៃ៖ មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១៤៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០នាក់ស្លាប់...

ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយសម្រេច គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ UN

 (ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ចិនបានបាញ់បង្ហោះផ្កាយរណបវិទ្យាសាស្រ្តមួយគ្រឿងឡើងទៅកាន់ទីអវកាស ដែលវានឹងជួយប្រទេសនានា សម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN)។

អាន​បន្ត៖ ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយសម្រេច គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ UN

សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិដើម្បីជួយអ្នកកាសែតខ្លួននៅបរទេស ដែលរងសម្ពាធផ្លូវច្បាប់

 (វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID លោកស្រី សាម៉ាន់តា ផាវវើ (Samantha Power) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិដើម្បីជួយ អ្នកសារព័ត៌មាននៅក្រៅប្រទេស ឱ្យរួចផុតពីសម្ពាធផ្លូវច្បាប់ដែលមានបំណងបំបិទមាត់ពួកគេ ដើម្បីជាផ្នែកមួយនៃយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យ។

អាន​បន្ត៖ សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិដើម្បីជួយអ្នកកាសែតខ្លួននៅបរទេស...

ចិនវាយបកទៅអាមេរិកវិញ៖ «របាយការណ៍មន្ទីរបញ្ចកោណ អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន គឺគ្មានមូលដ្ឋានទាល់តែសោះ»

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានវាយបកទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ដោយហៅរបាយការណ៍មន្ទីរការពារជាតិអាមេរិកបញ្ចកោណ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិននោះថា «គ្មានមូលដ្ឋានសោះតែម្តង»។

អាន​បន្ត៖ ចិនវាយបកទៅអាមេរិកវិញ៖ «របាយការណ៍មន្ទីរបញ្ចកោណ អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន...

ប្រតិភូអឺរ៉ុបប្រាប់តៃវ៉ាន់ថា «អ្នកមិនមែននៅឯកោតែឯងទេ» ខណៈពួកគេកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅទីនោះ (Video inside)

(តៃប៉ិ)៖ គណៈប្រតិភូនៃសភាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា តៃវ៉ាន់មិនមែននៅតែឯងទេ ហើយបានអំពាវនាវឲ្យមានសកម្មភាពក្លាវក្លាថែមទៀត ដើម្បីពង្រឹងចំណងទាក់ទងរវាងអឺរ៉ុបនិងតៃវ៉ាន់ ស្របពេលដែលទីក្រុងតៃប៉ិ កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង។

អាន​បន្ត៖ ប្រតិភូអឺរ៉ុបប្រាប់តៃវ៉ាន់ថា «អ្នកមិនមែននៅឯកោតែឯងទេ»...

អ្នកកាសែតអាមេរិក ដែលកំពុងជាប់ឃុំនៅមីយ៉ាន់ម៉ា ត្រូវរងបទចោទប្រកាន់ថ្មីមួយទៀត

(រ៉ង់ហ្គូន)៖ អ្នកកាសែតជនជាតិអាមេរិកម្នាក់ គឺលោក ដេននី ហ្វ៊ែនស្ទើ (Danny Fenster) ដែលកំពុងបន្តជាប់ឃុំឃាំងនៅប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនខែ ដោយរបបយោធា ត្រូវបានបដិសេធមិនឲ្យស្ថិតនៅក្រៅឃុំឡើយ និងបានរងការចោទប្រកាន់បទឧក្រិដ្ឋថ្មី មួយផ្សេងទៀត។

អាន​បន្ត៖ អ្នកកាសែតអាមេរិក ដែលកំពុងជាប់ឃុំនៅមីយ៉ាន់ម៉ា ត្រូវរងបទចោទប្រកាន់ថ្មីមួយទៀត

កូរ៉េខាងត្បូង៖ ដំណើរទស្សនកិច្ចសម្ដេចសង្ឃកាតូលិក ទៅកាន់កូរ៉េខាងជើង គឺអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង

 (សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បាននិយាយថាដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីស ទៅកាន់ប្រទេស កូរ៉េខាងជើង គឺវាអាស្រ័យទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ កូរ៉េខាងត្បូង៖ ដំណើរទស្សនកិច្ចសម្ដេចសង្ឃកាតូលិក ទៅកាន់កូរ៉េខាងជើង...

ថៃ៖ មនុស្សជិត ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៩៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្សជិត ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨នាក់ស្លាប់...

មនុស្ស៦នាក់ស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងករណីរលំអគារខ្ពស់ នៅប្រទេសនីហ្សេរីយ៉ា

(អាប៊ូហ្សា)៖ មនុស្សយ៉ាងហោច៦នាក់ បានបាត់បង់ជីវិត នៅទីក្រុងឡាហ្កោស (Lagos) នៃប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីអគារខ្ពស់មួយខ្នង បានដួលរលំ។

អាន​បន្ត៖ មនុស្ស៦នាក់ស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងករណីរលំអគារខ្ពស់ នៅប្រទេសនីហ្សេរីយ៉ា

ប្រេសិត UN៖ «យើងកំពុងដោះស្រាយវិបត្តិនយោបាយស៊ូដង់ តាមរយៈកិច្ចចរចា និងសម្របសម្រួល»

  (យូអិន)៖ ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការនៅប្រទេសស៊ូដង់ (Sudan) លោក វ៉ុលកឺ ភើស (Volker Perthes) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាច្រើន កំពុងដំណើរការទៅមុខហើយ ដើម្បីដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន នៅក្នុងប្រទេសស៊ូដង់។

អាន​បន្ត៖ ប្រេសិត UN៖ «យើងកំពុងដោះស្រាយវិបត្តិនយោបាយស៊ូដង់ តាមរយៈកិច្ចចរចា និងសម្របសម្រួល»

រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi នឹងក្លាយជាអគ្គលេខាធិការបក្សកាន់អំណាច របស់ប្រទេសជប៉ុន

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមមីអុ គីហ្ស៉ីដា (Fumio Kishida) បានជ្រើសរើសតែងតាំងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូហ្ស៉ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) ជាអគ្គលេខាធិការនៃគណបក្សកាន់អំណាច។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi នឹងក្លាយជាអគ្គលេខាធិការបក្សកាន់អំណាច...

តៃវ៉ាន់នឹងបង្កើនការហ្វឹកហ្វឺនសម្រាប់ កងទ័ពបម្រុងចាប់ពីឆ្នាំក្រោយទៅ ចំពោះមុខភាពតានតឹងជាមួយចិន

  (តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងបង្កើនការហ្វឹកហាត់បន្ថែម សម្រាប់កងកម្លាំងយោធាបម្រុង នៅឆ្នាំ២០២២ ខាងមុខនេះ ខណៈចិនបាននិងកំពុងធ្វើសកម្មភាពយោធាកាន់តែញឹកញាប់ឡើងៗ នៅក្បែរដែនកោះនេះ។

អាន​បន្ត៖ តៃវ៉ាន់នឹងបង្កើនការហ្វឹកហ្វឺនសម្រាប់ កងទ័ពបម្រុងចាប់ពីឆ្នាំក្រោយទៅ...

សហរដ្ឋអាមេរិកបញ្ចេញវ៉ាក់សាំង «១៥លានដូស» ដើម្បីចាក់ឲ្យក្មេងៗអាយុ «៥-១១ឆ្នាំ» (Video inside)

(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សរុប ១៥លានដូស កំពុងត្រូវបានរៀបចំ ដើម្បីបញ្ជូនទៅកាន់បណ្តារដ្ឋនានា ខណៈយុទ្ធនាការចាក់ដល់ក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ អាចនឹងត្រូវធ្វើឡើង ចាប់ពីសប្តាហ៍ក្រោយនេះទៅ។

អាន​បន្ត៖ សហរដ្ឋអាមេរិកបញ្ចេញវ៉ាក់សាំង «១៥លានដូស» ដើម្បីចាក់ឲ្យក្មេងៗអាយុ «៥-១១ឆ្នាំ»...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៧លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៤លាន ៥៥ម៉ឺននាក់! (Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៧, ៨៥៤,៥៧៨នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៧លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់...