បណ្តាញសង្គម

ការផ្ទុះភ្នំភ្លើង នៅក្នុងប្រទេសអេស្ប៉ាញ បង្កការខាតបង់ជិត ១ពាន់លានដុល្លារ

 (ម៉ាឌ្រីដ)៖ អាជ្ញាធរដែនកោះកាណារី (Canary) នៃប្រទេសអេស្ប៉ាញ បានឱ្យដឹងថាបន្ទុះភ្នំភ្លើង គូមប្រេ វីចា (Cumbre Vieja) នៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) បានបង្កការខូចខាតគិតជាទឹកប្រាក់ប្រហែលជា ៩៥៣លានដុល្លារ ខណៈភ្នំភ្លើងមួយនេះនៅតែបន្តមានសកម្មភាពនៅឡើយ។

អាន​បន្ត៖ ការផ្ទុះភ្នំភ្លើង នៅក្នុងប្រទេសអេស្ប៉ាញ បង្កការខាតបង់ជិត ១ពាន់លានដុល្លារ

ថៃ៖ មនុស្ស ៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,០០០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្ស ៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់ស្លាប់...

UN អំពាវនាវឲ្យមីយ៉ាន់ម៉ាបញ្ឈប់ ការប្រើហិង្សាជ្រុលហួសហេតុ ក្រោយមានសេចក្តីរាយការណ៍ បាតុករ៥នាក់ទៀតទើបស្លាប់

 (ណៃពិដោ)៖ អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ឈប់នូវការប្រើប្រាស់អំពើហិង្សាខ្លាំងជ្រុលហួសហេតុ ប្រឆាំងលើក្រុមជនស៉ីវិល ក្រោយមានសេចក្តីរាយការណ៍ព័ត៌មានថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើករថយន្តបំបុកចូលហ្វូងបាតុករ ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។

អាន​បន្ត៖ UN អំពាវនាវឲ្យមីយ៉ាន់ម៉ាបញ្ឈប់ ការប្រើហិង្សាជ្រុលហួសហេតុ...

តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ» ពាក់ព័ន្ធបទល្មើស លើវិធានការទប់ស្កាត់កូវីដ-១៩

(ណៃពិដោ)៖ នៅទីបំផុតតុលាការក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា បានចេញសាលក្រមហើយ ដោយក្នុងនោះបានសម្រេចកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំទៅហើយនោះ «ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ» ពាក់ព័ន្ធនឹងបទល្មើសទៅលើ វិធានការទប់ស្កាត់ជំងឺ COVID-19។

អាន​បន្ត៖ តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល...

ប្រទេសថៃរកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង»

(បាងកក)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃចន្ទនេះថា «ករណីវិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញហើយ នៅក្នុងប្រទេសអាស៊ានមួយនេះ គឺទៅលើពលរដ្ឋអាមេរិកាំងម្នាក់ ដែលបានធ្វើដំណើរពីប្រទេសអេស្ប៉ាញ ចូលមកកាន់ប្រទេសថៃកាលពីខែវិច្ឆិកាកន្លងទៅ។

អាន​បន្ត៖ ប្រទេសថៃរកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង»

ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង សម្លាប់មនុស្ស ១៣ នាក់ និងរាប់សិបនាក់ទៀតរងរបួស

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រាប់ទូរទស្សន៍ Kompas TV កាលពីថ្ងៃអាទិត្យ (៥ ធ្នូ) ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើង Semeru របស់ឥណ្ឌូនេស៊ីនៅលើកោះ Java ឥឡូវនេះ មានចំនួន ១៣ នាក់ហើយ។

អាន​បន្ត៖ ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង សម្លាប់មនុស្ស ១៣ នាក់...

ការតវ៉ាប្រឆាំងនឹងការរឹតបន្តឹងជំងឺកូវីដ-១៩ ក្លាយជាហិង្សានៅទីក្រុងព្រុចសែល

 ប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក កាលពីថ្ងៃអាទិត្យ (ទី៥ ខែធ្នូ) ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច ខណៈដែលបាតុកម្មនៅទីក្រុងប្រ៊ុចសែល ជុំវិញការរឹតត្បិត COVID-19 របស់រដ្ឋាភិបាល បានប្រែក្លាយជាហិង្សា។

អាន​បន្ត៖ ការតវ៉ាប្រឆាំងនឹងការរឹតបន្តឹងជំងឺកូវីដ-១៩ ក្លាយជាហិង្សានៅទីក្រុងព្រុចសែល

ប្រមុខរបបយោធាមីយ៉ាន់ម៉ា ជួបជាមួយគណបក្សដ៏រឹងម៉ាំរបស់លោកស្រី អ៊ុងសាន ស៊ូជី

 ប្រមុខរបបយោធាមីយ៉ាន់ម៉ា បានអង្គុយជាមួយឥស្សរជនជាន់ខ្ពស់ដ៏លេចធ្លោម្នាក់នៃគណបក្សដែលត្រូវបានបណ្តេញចេញរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃអាទិត្យ (៥ ធ្នូ) ដែលជាកិច្ចប្រជុំដ៏សំខាន់លើកដំបូង ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ។

អាន​បន្ត៖ ប្រមុខរបបយោធាមីយ៉ាន់ម៉ា ជួបជាមួយគណបក្សដ៏រឹងម៉ាំរបស់លោកស្រី អ៊ុងសាន ស៊ូជី

ទឹកភ្លៀង បង្កជាទឹកជំនន់ និងបាក់ដីនៅវៀតណាម

 អាជ្ញាធរវៀតណាម បាននិយាយនូថា ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅភាគកណ្តាលប្រទេសវៀតណាម បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 18 នាក់ បាត់ខ្លួន ហើយអ្នកខ្លះ អាចទំនងជាបាត់បង់ជីវិត ដោយផ្ទះត្រូវបានបំផ្លាញ និងផ្លូវថ្នល់រងការខូចខាត។

អាន​បន្ត៖ ទឹកភ្លៀង បង្កជាទឹកជំនន់ និងបាក់ដីនៅវៀតណាម

ប្រទេសឡាវ ផ្តល់ពរជ័យតាមបែបព្រះពុទ្ធសាសនាដល់ខ្សែរថភ្លើងល្បឿនលឿនថ្មីរបស់ខ្លួន

ប្រទេសឡាវ បានរៀបចំពិធីព្រះពុទ្ធសាសនាកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញនេះ ដើម្បីប្រទានពរដល់ខ្សែរថភ្លើងល្បឿនលឿនថ្មីរបស់ខ្លួន ដែលមានតម្លៃ 6 ពាន់លានដុល្លារ ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយប្រទេសចិន ដែលបង្ហាញពីការលោតផ្លោះដ៏ធំបំផុតមួយ ឆ្ពោះទៅរកទំនើបកម្មដោយប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុតរបស់អាស៊ីមួយនេះ។

អាន​បន្ត៖ ប្រទេសឡាវ ផ្តល់ពរជ័យតាមបែបព្រះពុទ្ធសាសនាដល់ខ្សែរថភ្លើងល្បឿនលឿនថ្មីរបស់ខ្លួន

ប្រធានក្រុមហ៊ុន Moderna និយាយថា ក្រុមហ៊ុន អាចផលិតដូសវ៉ាក់សាំងជម្រុញ Omicron រួចរាល់ក្នុងខែមីនា

 ប្រធានក្រុមហ៊ុនវ៉ាក់សាំង Moderna បាននិយាយកាលពីថ្ងៃពុធ (1 ធ្នូ) ថា Moderna អាចមានដូសជម្រុញជំងឺកូវីដ-19 សំដៅទៅលើវ៉ារ្យ៉ង់ Omicron ដែលបានធ្វើតេស្ត និងត្រៀមខ្លួនរួចរាល់ ដើម្បីដាក់ពាក្យសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក ឱ្យបានឆាប់នៅខែមីនា។

អាន​បន្ត៖ ប្រធានក្រុមហ៊ុន Moderna និយាយថា ក្រុមហ៊ុន អាចផលិតដូសវ៉ាក់សាំងជម្រុញ Omicron...

ថៃ៖ មនុស្ស ៤,៨៨៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៨៨៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្ស ៤,៨៨៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៣នាក់ស្លាប់...

ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ «៩១នាក់ទៀត» ខណៈកំពុងទប់ទល់ការផ្ទុះជំងឺនេះ នៅតំបន់ភាគខាងជើង

 (ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី០២ ខែវិច្ឆិកា ខណៈដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មី នៅតំបន់ភាគខាងជើងប្រទេស។

អាន​បន្ត៖ ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ «៩១នាក់ទៀត» ខណៈកំពុងទប់ទល់ការផ្ទុះជំងឺនេះ...

សម្រាប់ពេលនេះ UN ទំនងជាមិនទាន់ទទួលស្គាល់ក្រុមតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ាឡើយ, នេះបើតាមប្រភពពីអ្នកការទូត

  (យូអិន)៖ ក្រុមអ្នកការទូត បាននិយាយថា កិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ទំនងជាមិនអនុញ្ញាតឱ្យក្រុមតាលីបង់ ឬរបបយោធាមីយ៉ាន់ម៉ា ចូលទៅតំណាងឱ្យប្រទេសរបស់ពួកគេ នៅឯស្ថាប័នពិភពលោកដែលមានសមាជិក ១៩៣ ប្រទេសនោះទេ។

អាន​បន្ត៖ សម្រាប់ពេលនេះ UN ទំនងជាមិនទាន់ទទួលស្គាល់ក្រុមតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ាឡើយ,...

អ្នកដំណើរតាមយន្តហោះទៅសហរដ្ឋអាមេរិក ទំនងជាប្រឈមមុខនឹងការធ្វើតេស្ត COVID-19 កាន់តែតឹងរ៉ឹង

រដ្ឋបាល Biden ទំនងជានឹងដាក់ច្បាប់ធ្វើតេស្ត COVID-19 កាន់តែតឹងរ៉ឹងសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះដែលចូលសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភអំពីវ៉ារ្យ៉ង់ COVID-19 ថ្មីនេះ នេះបើតាមប្រភពនានា បានសង្ខេបបញ្ហានេះ ប្រាប់រ៉យទ័រ។

អាន​បន្ត៖ អ្នកដំណើរតាមយន្តហោះទៅសហរដ្ឋអាមេរិក ទំនងជាប្រឈមមុខនឹងការធ្វើតេស្ត COVID-19...

ទីក្រុងស៊ីដនី ត្រៀមសម្រាប់ករណី Omicron បន្ថែមទៀត ប៉ុន្តែមិនមានការបិទខ្ទប់ទេនៅពេលនេះ

 អាជ្ញាធរអូស្ត្រាលីនៅថ្ងៃពុធ (ថ្ងៃទី 1 ខែធ្នូ) នេះ បានបង្ហាញករណី ដែលអាចឆ្លងមួយផ្សេងទៀតនៃវ៉ារ្យ៉ង់ Omicron នៅទីក្រុងស៊ីដនី ខណៈដែលពួកគេ បានត្រៀមទទួលការឆ្លងបន្ថែមទៀត បន្ទាប់ពីយ៉ាងហោចណាស់មានអ្នកដំណើរអន្តរជាតិពីរនាក់ ដែលទំនងជាឆ្លងវីរុសនេះ បានទៅលេងទីតាំងជាច្រើនក្នុងទីក្រុង។

អាន​បន្ត៖ ទីក្រុងស៊ីដនី ត្រៀមសម្រាប់ករណី Omicron បន្ថែមទៀត...

COVAX បែងចែកវ៉ាក់សាំង AstraZeneca COVID-19 ចំនួន 4.7 លានដូសដល់ប្រទេសកូរ៉េខាងជើង

 បណ្តាញចែករំលែកវ៉ាក់សាំងជាសាកល COVAX បានត្រៀមទុកចំនួន 4.73 លានដូសនៃវ៉ាក់សាំង COVID-19 ប្រភេទ AstraZeneca សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុត ដែលមិនបានចាប់ផ្តើមចាក់វ៉ាក់សាំង នេះបើយោងតាមផែនការបែងចែករបស់ខ្លួន។

អាន​បន្ត៖ COVAX បែងចែកវ៉ាក់សាំង AstraZeneca COVID-19 ចំនួន 4.7 លានដូសដល់ប្រទេសកូរ៉េខាងជើង

ប្រទេសចិន សន្យាផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1 ពាន់លានបន្ថែមទៀតសម្រាប់ទ្វីបអាហ្រ្វិក

 ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន នឹងផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1 ពាន់លានដូសទៀតទៅកាន់ទ្វីបអាហ្រ្វិក និងលើកទឹកចិត្តក្រុមហ៊ុនចិន ឱ្យបណ្តាក់ទុនមិនតិចជាង 10 ពាន់លានដុល្លារនៅក្នុងទ្វីបមួយនេះ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ។

អាន​បន្ត៖ ប្រទេសចិន សន្យាផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1...

លោកស្រី អ៊ុងសាន ស៊ូជី របស់មីយ៉ាន់ម៉ា រង់ចាំការកាត់ក្តីលើកដំបូងក្នុងសវនាការយោធា

 មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងគឺ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរំពឹងថា នឹងស្តាប់សាលក្រមនៅក្នុងការកាត់ក្តីញុះញង់របស់លោកស្រី នៅថ្ងៃអង្គារនេះ ដែលជាការជំនុំជំរះលើកដំបូងពីសំណុំរឿងតុលាការរបបយោធាជាច្រើនរបស់លោកស្រី ដែលអាចឱ្យលោកស្រី ជាប់គុករាប់ទសវត្សរ៍។

អាន​បន្ត៖ លោកស្រី អ៊ុងសាន ស៊ូជី របស់មីយ៉ាន់ម៉ា រង់ចាំការកាត់ក្តីលើកដំបូងក្នុងសវនាការយោធា

ហ្វីលីពីន រឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ COVID-19 ប្រភេទ Omicron

 ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានរឹតបន្តឹងការគ្រប់គ្រងព្រំដែនខ្លួនបន្ថែមទៀត ដើម្បីជាការប្រយ័ត្នប្រយែងចំពោះវ៉ារ្យ៉ង់ Omicron ថ្មីនៃមេរោគឆ្លង ដោយបន្ថែមប្រទេសអឺរ៉ុបចំនួន 7 ទៅនឹងការហាមឃាត់ការធ្វើដំណើរ ដែលដំបូងឡើយគ្របដណ្តប់ប្រទេសអាហ្វ្រិកចំនួន 7 ។

អាន​បន្ត៖ ហ្វីលីពីន រឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ COVID-19 ប្រភេទ Omicron

អង់គ្លេស និងអ៊ីស្រាអែល នឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់អ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ

 រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទសារព័ត៌មាន Telegraph រួមមួយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស និងអ៊ីស្រាអែល នឹង "ធ្វើការទាំងយប់ទាំងថ្ងៃ" ក្នុងការរារាំងអ៊ីរ៉ង់ ពីការក្លាយជាមហាអំណាចនុយក្លេអ៊ែរ។

អាន​បន្ត៖ អង់គ្លេស និងអ៊ីស្រាអែល នឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់អ៊ីរ៉ង់...