បណ្តាញសង្គម

កូរ៉េខាងត្បូង បាញ់បង្ហោះគ្រាប់រ៉ុក្កែតផលិតក្នុងស្រុកលើកទី១

 កូរ៉េខាងត្បូង បានសាកល្បងបាញ់បង្ហោះយានអវកាសដំបូងគេរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែរ៉ុក្កែតនោះ បានបរាជ័យក្នុងការដាក់ផ្កាយរណបសំណាក ចូលទៅក្នុងគន្លងផែនដីទាប (ចន្លោះ600-800 គីឡូម៉ែត្រ)។ យាន KSLV-II ដែលត្រូវបានគេដាក់ឈ្មោះថា Nuri មានទម្ងន់ 200 តោន ប្រវែង 47.2 ម៉ែត្រ និងអង្កត់ផ្ចិតអតិបរមា 3.5 ម៉ែត្រ ត្រូវបានផ្ទុះចេញពីមជ្ឈមណ្ឌលអវកាស Naro នៅក្នុងភូមិឆ្នេរសមុទ្រភាគខាងត្បូងនៃ Goheung នៅម៉ោង 5:00 ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ នេះបើតាមវីដេអូផ្សាយផ្ទាល់ពីវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) បានបង្ហាញ។

អាន​បន្ត៖ កូរ៉េខាងត្បូង បាញ់បង្ហោះគ្រាប់រ៉ុក្កែតផលិតក្នុងស្រុកលើកទី១

នាយករដ្ឋមន្ត្រីថៃ ប្រកាសធ្វើដំណើរដោយគ្មានចត្តាឡីស័ក សម្រាប់ទេសចរមកពី៤៥ប្រទេស

 អ្នកធ្វើដំណើរមកពីប្រទេស ដែលមានហានិភ័យទាបចំនួន 45 ដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ នឹងអាចចេញ-ចូលប្រទេសថៃ ដោយគ្មានលក្ខខណ្ឌតម្រូវចត្តាឡីស័ក ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ប្រសិនបើពួកគេចូលប្រទេសតាមអាកាស និងធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីថៃ ប្រកាសធ្វើដំណើរដោយគ្មានចត្តាឡីស័ក សម្រាប់ទេសចរមកពី៤៥ប្រទេស

ប្រធានាធិបតីអេក្វាឌ័រ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញអំពើហិង្សាគ្រឿងញៀន

 នៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយដោយប៉ុស្តិ៍រដ្ឋ EcuadorTV កាលពីថ្ងៃច័ន្ទ-ម្សិលមិញនេះ ប្រធានាធិបតីអេក្វាឌ័រលោក Guillermo Lasso បានប្រកាសភាពអាសន្ននៅក្នុងប្រទេស ដោយប្រឆាំងនឹងការកើនឡើងនៃអំពើហឹង្សាទាក់ទងនឹងគ្រឿងញៀន ហើយបានបញ្ជាឱ្យមានការចល័តកម្លាំងប៉ូលីស និងយោធា នៅតាមដងផ្លូវនានា។

អាន​បន្ត៖ ប្រធានាធិបតីអេក្វាឌ័រ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញអំពើហិង្សាគ្រឿងញៀន

មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយរាប់រយនាក់ បន្ទាប់ពីសម្ពាធរបស់អាស៊ាន

 ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទីបំផុតបានដោះលែង អ្នកទោសនយោបាយរាប់រយនាក់ពីពន្ធនាគារ Insein រួមទាំងអ្នកនាំពាក្យគណបក្សលោកស្រីអ៊ុងសានស៊ូជី និងតារាកំប្លែងដ៏ល្បីឈ្មោះ Zarganar ។

អាន​បន្ត៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយរាប់រយនាក់ បន្ទាប់ពីសម្ពាធរបស់អាស៊ាន

នាវាចម្បាំងអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន

 យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ-ម្សិលមិញថា នាវាចម្បាំងអាមេរិកមួយគ្រឿង និងកាណាដាមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីចុងសប្តាហ៍មុន ក្នុងពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងប៉េកាំង និងតៃប៉ិ ដែលបានបង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ។

អាន​បន្ត៖ នាវាចម្បាំងអាមេរិក និងកាណាដា...

ឥណ្ឌា នឹងផ្លាស់ប្តូរពលករចំណាកស្រុកមួយចំនួន នៅ Kashmir ទៅកាន់ជំរុំកងទ័ព បន្ទាប់ពីការសម្លាប់

មេប៉ូលិសឥណ្ឌានៅតំបន់ជម្លោះខាងឥណ្ឌា បានឲ្យដឹងកាលថ្ងៃអាទិត្យថា ពលករចំណាកស្រុកឥណ្ឌា ដែលងាយរងគ្រោះនៅ Kashmir នឹងត្រូវផ្លាស់ទៅជំរុំកងទ័ព និងប៉ូលីស ដើម្បីការពារ បន្ទាប់ពីមនុស្សជាច្រើន ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធ។

អាន​បន្ត៖ ឥណ្ឌា នឹងផ្លាស់ប្តូរពលករចំណាកស្រុកមួយចំនួន នៅ Kashmir ទៅកាន់ជំរុំកងទ័ព...

តម្លៃប្រេង ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ

នៅព្រឹកថ្ងៃច័ន្ទនេះ តម្លៃប្រេង បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារតម្រូវការ បានបន្តការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ -១៩ ដោយការងាកចេញពីឧស្ម័ន និងធ្យូងថ្មថ្លៃៗ ទៅជាប្រេងសាំង និងប្រេងម៉ាស៊ូតវិញ។

អាន​បន្ត៖ តម្លៃប្រេង ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ

រុស្ស៊ី និយាយថា កិច្ចពិភាក្សាជាមួយអាមេរិក បានបរាជ័យ ក្នុងការឈានទៅរកជម្លោះស្ថានទូត

 អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការធ្វើឱ្យមានការរីកចម្រើនសំខាន់ណាមួយ កាលពីថ្ងៃអង្គារ (១២ តុលា) ក្នុងការដោះស្រាយជម្លោះលើបញ្ហាទំហំ និងមុខងាររបស់ស្ថានទូតរបស់ពួកគេហើយមានហានិភ័យ ដែលទំនាក់ទំនងនោះ អាចកាន់តែអាក្រក់ថែមទៀតផង។

អាន​បន្ត៖ រុស្ស៊ី និយាយថា កិច្ចពិភាក្សាជាមួយអាមេរិក បានបរាជ័យ...

រុស្ស៊ី នឹងសាកល្បងវ៉ាក់សាំង COVID-19 ជាទម្រង់បាញ់តាមច្រមុះ

 យោងតាមឯកសាររដ្ឋមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ ខែតុលានេះថា ប្រទេសរុស្ស៊ី នឹងសាកល្បងទម្រង់បាញ់តាមច្រមុះនៃថ្នាំវ៉ាក់សាំង Sputnik V របស់ខ្លួនប្រឆាំងនឹង COVID-19 ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ជាមនុស្សពេញវ័យ ខណៈប្រទេសនេះ កំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកឆ្លង និងស្លាប់។

អាន​បន្ត៖ រុស្ស៊ី នឹងសាកល្បងវ៉ាក់សាំង COVID-19 ជាទម្រង់បាញ់តាមច្រមុះ

ក្រោមសម្ពាធ តាលីបង់ ព្រមជួបគណៈប្រតិភូសហភាពអឺរ៉ុប-អាមេរិកដើម្បីជំរុញការគាំទ្រ

 ក្រុមតាលីបង់ បានធ្វើកិច្ចចរចារទល់មុខគ្នាជាលើកដំបូងជាមួយគណៈប្រតិភូអាមេរិក-សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី ១២ ខែតុលានៅប្រទេស Qatar ខណៈទីក្រុងព្រុចសែល បានសន្យាផ្តល់ជំនួយចំនួន ១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ) ដល់អាហ្វហ្គានីស្ថាន។

អាន​បន្ត៖ ក្រោមសម្ពាធ តាលីបង់ ព្រមជួបគណៈប្រតិភូសហភាពអឺរ៉ុប-អាមេរិកដើម្បីជំរុញការគាំទ្រ

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

អាន​បន្ត៖ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ...

អ៊ីតាលី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាហ្វហ្គានីស្ថាន G20

 នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសមួយ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ ចំនួន ២០ នៅថ្ងៃអង្គារទី ១២ ខែតុលានេះ ដើម្បីពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្តីព្រួយបារម្ភ កាន់តែកើនឡើងអំពីគ្រោះមហន្តរាយមនុស្សធម៌ដែលកំពុងកើតមានឡើង បន្ទាប់ពីក្រុមតាលីបង់ វិលត្រឡប់មកកាន់អំណាចវិញ។

អាន​បន្ត៖ អ៊ីតាលី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាហ្វហ្គានីស្ថាន G20

កងកម្លាំងអ៊ីរ៉ាក់ ចាប់បានមេដឹកនាំជាន់ខ្ពស់រដ្ឋអ៊ីស្លាម

 នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានចាប់ខ្លួនសមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមរដ្ឋអ៊ីស្លាម -ជាអនុប្រធានម្នាក់ក្នុងការសម្លាប់មេដឹកនាំក្រុម Abu Bakr al-Baghdadi និងត្រួតត្រាហិរញ្ញវត្ថុរបស់ក្រុម។

អាន​បន្ត៖ កងកម្លាំងអ៊ីរ៉ាក់ ចាប់បានមេដឹកនាំជាន់ខ្ពស់រដ្ឋអ៊ីស្លាម

ទឹកជំនន់វាយប្រហារខេត្ត Shanxi ប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃច័ន្ទ-ម្សិលមិញថា មនុស្សជាង ១២ ម៉ឺននាក់ ត្រូវបានជម្លៀសចេញ អណ្តូងរ៉ែធ្យូងថ្ម ត្រូវបានបិទទ្វារ និងដំណាំជាច្រើនត្រូវបានបំផ្លាញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោយមិនសមហេតុផលបានជន់លិចខេត្តសានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន កាលពីចុងសប្តាហ៍។

អាន​បន្ត៖ ទឹកជំនន់វាយប្រហារខេត្ត Shanxi ប្រទេសចិន

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ត្រូវប្រឈមមុខនឹងសំណួរប្រឆាំងជាលើកដំបូង

 នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន គឺលោក Fumio Kishida ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសវ័យ ៦៤ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការសាកសួររបស់សភា នៅថ្ងៃច័ន្ទទី ១១ ខែតុលានេះ ដែលជាឱកាសដំបូងសម្រាប់ក្រុមប្រឆាំង ក្នុងការស៊ើបអង្កេតការសន្យា និងផែនការរបស់លោក ចាប់តាំងពីលោក បានចូលកាន់តំណែង កាលពីសប្តាហ៍មុន។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ត្រូវប្រឈមមុខនឹងសំណួរប្រឆាំងជាលើកដំបូង

ចិន ហាមឃាត់ការនាំចូលសាច់គោចក្រភពអង់គ្លេសពីសត្វដែលមានអាយុក្រោម ៣០ ខែ ដោយសារករណីគោឆ្កួត

ភ្នាក់ងារគយរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួន បានហាមឃាត់ការនាំចូលសាច់គោអង់គ្លេស ពីសត្វគោក្របី ដែលមានអាយុក្រោម ៣០ ខែ ដោយសារករណីជំងឺគោឆ្កួត នៅក្នុងប្រទេស កាលពីខែមុន។

អាន​បន្ត៖ ចិន ហាមឃាត់ការនាំចូលសាច់គោចក្រភពអង់គ្លេសពីសត្វដែលមានអាយុក្រោម ៣០ ខែ...

យន្តហោះដឹកអ្នកលោតឆត្រយោង ធ្លាក់នៅរុស្ស៊ី

 ក្រសួងគ្រាអាសន្នរុស្សី បានឲ្យដឹងថា មនុស្ស ១៦ នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកលោតឆ័ត្រយោងមួយគ្រឿង បានធ្លាក់នៅកណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ-ម្សិលមិញនេះ។

អាន​បន្ត៖ យន្តហោះដឹកអ្នកលោតឆត្រយោង ធ្លាក់នៅរុស្ស៊ី

ថៃ៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,១៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៦នាក់ស្លាប់...

បំផុតលោក Fumio Kishida ត្រូវបានសភាទាំងពីរគាំទ្រ ឲ្យឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន!

 (តូក្យូ)៖ នៅទីបំផុតប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជាផ្លូវការហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា។

អាន​បន្ត៖ បំផុតលោក Fumio Kishida ត្រូវបានសភាទាំងពីរគាំទ្រ ឲ្យឡើងកាន់តំណែងជា...

ការផ្ទុះ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ២ នាក់ នៅក្បែរវិហារអ៊ីស្លាមក្រុងកាប៊ុល

 អ្នកនាំពាក្យក្រសួងមហាផ្ទៃតាលីបង់ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់ជនស៊ីវិល ២ នាក់ បានស្លាប់ និង ៤ នាក់ទៀត រងរបួស បន្ទាប់ពីការផ្ទុះមួយ បានកើតឡើងនៅចំកណ្តាលហ្វូងមនុស្ស នៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំមួយ ក្នុងទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ការផ្ទុះ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ២ នាក់ នៅក្បែរវិហារអ៊ីស្លាមក្រុងកាប៊ុល

កូរ៉េខាងជើង និងខាងត្បូង ស្តារខ្សែទូរស័ព្ទ hotline ឆ្លងព្រំដែនឡើងវិញហើយ

 ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារទំនាក់ទំនងឆ្លងព្រំដែនឡើងវិញហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានកាត់ផ្តាច់ចោល កាលពីខែសីហា។

អាន​បន្ត៖ កូរ៉េខាងជើង និងខាងត្បូង ស្តារខ្សែទូរស័ព្ទ hotline ឆ្លងព្រំដែនឡើងវិញហើយ