បណ្តាញសង្គម

ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត បន្ទាប់ពីការធ្លាក់ដ៏សាហាវ

 ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ (28 ធ្នូ) ថា ប្រទេសឥណ្ឌូណេស៊ី បានដកបម្រាមលើយន្តហោះ Boeing 737 MAX ហើយ ដែលមានរយះពេល៣ឆ្នាំ បន្ទាប់ពីការធ្លាក់យន្តហោះមួយក្នុងចំណោមយន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ជាមួយនឹងការបាត់បង់មនុស្ស 189 នាក់នៅលើយន្តហោះ។

អាន​បន្ត៖ ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត...

ឥណ្ឌូណេស៊ី នឹងបង្វែរទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញ

 អាជ្ញាធរឥណ្ឌូណេស៊ី នឹងជួយជួសជុលទូក ដែលជាប់គាំង ដោយមានផ្ទុកដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង 100 នាក់នៅឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យអ្នកដំណើរលើទូកទាំងអស់ ស្វែងរកការជ្រកកោននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ ហើយនឹងបង្វែរទូកនេះចេញ នេះបើតាមក្រុមមន្រ្តី បានប្រាប់ Reuters កាលពីថ្ងៃអង្គារ (២៨ធ្នូ)។

អាន​បន្ត៖ ឥណ្ឌូណេស៊ី នឹងបង្វែរទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញ

.រ៉ុក្កែត បានបាញ់ប្រហារទៅលើក្រុមហ៊ុនចិននៅអ៊ីរ៉ាក់

 គ្រាប់រ៉ុក្កែត និងកាំភ្លើង បានវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុនសេវាកម្មប្រេងរបស់ចិននៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ (ទី 28 ខែធ្នូ) ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតណាមួយឡើយ។

អាន​បន្ត៖ .រ៉ុក្កែត បានបាញ់ប្រហារទៅលើក្រុមហ៊ុនចិននៅអ៊ីរ៉ាក់

ព្រិលធ្លាក់ខ្លាំង បង្កភាពចលាចលក្នុងការធ្វើដំណើរក្នុងប្រទេសជប៉ុន

 ព្រិលធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ការលុបចោលជើងហោះហើរ និងការរំខានដល់សេវាកម្មរថភ្លើងនៅភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចន្ទ (27 ធ្នូ) ជាមួយនឹងកំណត់ត្រានៃគំនរទឹកកកនៅតាមតំបន់មួយចំនួន។

អាន​បន្ត៖ ព្រិលធ្លាក់ខ្លាំង បង្កភាពចលាចលក្នុងការធ្វើដំណើរក្នុងប្រទេសជប៉ុន

អ៊ីរ៉ង់ គ្រោងប្រកាសឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន ក្រោយមរណភាពរបស់អ្នកមុន

 អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយក្នុងសន្នីសិទកាសែតកាលពីថ្ងៃចន្ទ (២៧ ធ្នូ) ថា អ៊ីរ៉ង់ គ្រោងនឹងប្រកាសតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន បន្ទាប់ពីការស្លាប់របស់បេសកជនពីមុន គឺលោក Hasan Irlu ។

អាន​បន្ត៖ អ៊ីរ៉ង់ គ្រោងប្រកាសឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន ក្រោយមរណភាពរបស់អ្នកមុន

ប្រទេសអូស្ត្រាលី មានកំណត់ត្រានៃការស្លាប់ដំបូងរបស់ Omicron

 ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទ (27 ធ្នូ) បានរាយការណ៍ពីការស្លាប់ដំបូង នៃវ៉ារ្យ៉ង់ Omicron ថ្មីរបស់ខ្លួន នៅរដ្ឋ New South Wales ចំពេលមានការកើនឡើងមួយទៀតនៃការឆ្លងប្រចាំថ្ងៃ ប៉ុន្តែអាជ្ញាធរ បានបដិសេធមិនដាក់កំហិតថ្មី ដោយនិយាយថា អត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅមានកម្រិតទាបនៅឡើយ។

អាន​បន្ត៖ ប្រទេសអូស្ត្រាលី មានកំណត់ត្រានៃការស្លាប់ដំបូងរបស់ Omicron

កូរ៉េខាងត្បូងទទូចឱ្យកូរ៉េខាងជើង ចាប់ផ្តើមឆ្នាំថ្មីដោយបើកទ្វារទទួលយក កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ

 (សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយក កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ស្របពេលដែលទីក្រុងព្យុងយ៉ាង នឹងត្រូវកោះប្រជុំសំខាន់មួយក្នុងគណបក្ស នាសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស។

អាន​បន្ត៖ កូរ៉េខាងត្បូងទទូចឱ្យកូរ៉េខាងជើង ចាប់ផ្តើមឆ្នាំថ្មីដោយបើកទ្វារទទួលយក...

ជើងហោះហើរជប៉ុនជាង 100 ត្រូវបានលុបចោល ដោយសារព្រិលធ្លាក់ខ្លាំង

ក្រុមហ៊ុនអាកាសចរណ៍ធំៗពីររបស់ប្រទេសជប៉ុន បានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកជាង 100 នៅប្រទេសជប៉ុន ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យ (26 ធ្នូ) ដោយសារតែព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងខាងលិចនៃប្រទេស។

អាន​បន្ត៖ ជើងហោះហើរជប៉ុនជាង 100 ត្រូវបានលុបចោល ដោយសារព្រិលធ្លាក់ខ្លាំង

ប្រទេសចិន ជំនួសតំណែងប្រធានបក្សកុម្មុយនិស្តតំបន់ Xinjiang

 ប្រទេសចិន បានជំនួសតំណែងលោក Chen Quanguo ដែលជាប្រធានបក្សកុម្មុយនិស្តនៅក្នុងតំបន់ Xinjiang បានមើលការខុសត្រូវលើការបង្រ្កាបផ្នែកសន្តិសុខ ដែលផ្តោតលើជនជាតិភាគតិច Uyghurs និងជនមូស្លីមដទៃទៀត ក្នុងនាមការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមសាសនា ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែធ្នូនេះ

អាន​បន្ត៖ ប្រទេសចិន ជំនួសតំណែងប្រធានបក្សកុម្មុយនិស្តតំបន់ Xinjiang

ស្ត្រីអាហ្វហ្គានីស្ថាន មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទេ បើគ្មាន ការអមដំណើរដោយសាច់ញាតិបុរស

 អាជ្ញាធរតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (ទី 26 ខែធ្នូ) ថាស្ត្រី ដែលចង់ធ្វើដំណើរទៅកាន់ទីណា ដែលមានចម្ងាយផ្លូវជាង ៧២គ.ម. មិនគួរត្រូវបានផ្តល់ការដឹកជញ្ជូនទេ លុះត្រាតែពួកគេ ត្រូវបានអមដំណើរដោយសមាជិកគ្រួសារ ពិសេសសាច់ញាតិជាបុរសជិតស្និទ្ធ។

អាន​បន្ត៖ ស្ត្រីអាហ្វហ្គានីស្ថាន មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទេ បើគ្មាន...

ប្រេងឆៅធ្លាក់ថ្លៃ ខណៈការរីករាលដាលយ៉ាងរហ័សនៃវីរុសថ្មីអូមីក្រុង ប៉ះពាល់ដល់ចក្ខុវិស័យតម្រូវការប្រេងឥន្ធនៈ

 (សិង្ហបុរី)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ២ភាគរយនៅថ្ងៃចន្ទ ខណៈដែលការកើនឡើងករណីឆ្លងថ្មីវីរុសអូមីក្រុងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានជំរុញឱ្យវិនិយោគិនមានក្តីបារម្ភថា ការរឹតបន្តឹងថ្មីៗលើក្រុមហ៊ុនអាជីវកម្មដើម្បីប្រយុទ្ធនឹងការរីករាលរបស់មេរោគប្រភេទថ្មីនេះ អាចប៉ះពាល់ដល់តម្រូវការប្រេង។

អាន​បន្ត៖ ប្រេងឆៅធ្លាក់ថ្លៃ ខណៈការរីករាលដាលយ៉ាងរហ័សនៃវីរុសថ្មីអូមីក្រុង...

ប្រមុខការទូតចិន៖ «ចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ តែក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការដែរ»

(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ បានថ្លែងថា ប្រទេសចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកឡើយ ប៉ុន្តែក៏ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផងដែរ ប្រសិនបើវាផ្តល់ផលប្រយោជន៍ឲ្យទាំងសងខាង។

អាន​បន្ត៖ ប្រមុខការទូតចិន៖ «ចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ...

ចក្រភពអង់គ្លេស មើលឃើញការកើនឡើងយ៉ាងគំហុក នូវករណីឆ្លងមេរោគបំប្លែងថ្មី Omicron

(ឡុងដ៍)៖ ទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ថា រហូតមកទល់ពេលនេះ ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅទូទាំងចក្រភពអង់គ្លេស បានកើនឡើងដល់ ៣៧,១០១ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១២,១៣៣ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញនៅក្នុងប្រទេស។

អាន​បន្ត៖ ចក្រភពអង់គ្លេស មើលឃើញការកើនឡើងយ៉ាងគំហុក នូវករណីឆ្លងមេរោគបំប្លែងថ្មី Omicron

ប្រទេសថៃអាចនឹងអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ ចំពោះភ្ញៀវទេសចរបរទេស ជាការឆ្លើយតបនឹងមេរោគ «អូមីក្រុង»

 (បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងស្នើឲ្យមានការអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស ដោយសារតែរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) កំពុងតែមានសន្ទុះកើនឡើងយ៉ាងគំហុក នៅទូទាំងពិភពលោក។

អាន​បន្ត៖ ប្រទេសថៃអាចនឹងអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ ចំពោះភ្ញៀវទេសចរបរទេស...

ប្រទេសភាគច្រើន នឹងមិនចូលរួមក្នុងការធ្វើពហិការការទូតនៃហ្គេមប៉េកាំងទេ

 ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយថា រដ្ឋាភិបាលភាគច្រើននៃបណ្តាប្រទេសចំនួន 90 ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ 2022 មិនបានជ្រើសរើសចូលរួមក្នុងការធ្វើពហិការការទូតនៃហ្គេមនេះទេ។

អាន​បន្ត៖ ប្រទេសភាគច្រើន នឹងមិនចូលរួមក្នុងការធ្វើពហិការការទូតនៃហ្គេមប៉េកាំងទេ

សហរដ្ឋអាមេរិក និងអូស្ត្រាលី យល់ព្រមក្នុងការចែករំលែកកំណត់ត្រាទូរស័ព្ទ សារជាអក្សរ ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម

សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃពុធ (ទី 15 ខែធ្នូ) ដើម្បីសម្រួលដល់ការចូលប្រើប្រាស់ដោយក្រសួងយុត្តិធម៌របស់ពួកគេ ចំពោះកំណត់ត្រាទូរស័ព្ទចល័ត និងអ៊ីមែល ដែលត្រូវការនៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មនានា។

អាន​បន្ត៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី យល់ព្រមក្នុងការចែករំលែកកំណត់ត្រាទូរស័ព្ទ...

Blinken កាត់បន្ថយដំណើរទស្សនកិច្ចនៅអាស៊ី ដោយសារករណីកូវីដ-១៩ ក្នុងក្រុមគណៈប្រតិភូរ

 អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធ (ទី 15 ខែធ្នូ) បានកាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសមាជិកនៃគណៈប្រតិភូរបស់លោក បានឆ្លងវីរុសកូរ៉ូណា។

អាន​បន្ត៖ Blinken កាត់បន្ថយដំណើរទស្សនកិច្ចនៅអាស៊ី ដោយសារករណីកូវីដ-១៩ ក្នុងក្រុមគណៈប្រតិភូរ

ហ្ស៉ីមបាវ៉េ សម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ ២សប្តាហ៍បន្ថែម ដើម្បីគ្រប់គ្រងការឆ្លងរាលដាល នៃមេរោគបំប្លែងថ្មី Omicron

 (ហារ៉ារ៉េ)៖ រដ្ឋាភិបាលហ្ស៉ីមបាវ៉េ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ ប្រឆាំងនឹងជំងឺ COVID-19 រយៈពេល ០២សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។

អាន​បន្ត៖ ហ្ស៉ីមបាវ៉េ សម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ ២សប្តាហ៍បន្ថែម...

ថៃ៖ មនុស្ស ៣,៣៧០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ ថៃ៖ មនុស្ស ៣,៣៧០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៩នាក់ស្លាប់...

លោក ពូទីន ចង់បានកិច្ចពិភាក្សាជាបន្ទាន់ ជាមួយអង្គការ NATO ជុំវិញបញ្ហាសន្តិសុខរបស់រុស្ស៉ី

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា លោកចង់ឲ្យមានកិច្ចពិភាក្សាជាបន្ទាន់ជាមួយ សហរដ្ឋអាមេរិក ហើយនិងអង្គការ NATO ជុំវិញការធានាសន្តិសុខ ស្របពេលដែលស្ថានការណ៍ នៅតែបន្តស្ថិតក្នុងសភាពតានតឹងខ្លាំងដដែល រវាងទីក្រុងម៉ូស្គូនិងក្រុមប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។

អាន​បន្ត៖ លោក ពូទីន ចង់បានកិច្ចពិភាក្សាជាបន្ទាន់ ជាមួយអង្គការ NATO...

វៀតណាម ដាក់ពន្ធនាគារអតីតប្រធានក្រុងហាណូយ ៨ ឆ្នាំបន្ថែមទៀត ពីបទរំលោភអំណាច

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា តុលាការវៀតណាម បានកាត់ទោសអតីតប្រធានស្ថាប័ន គ្រប់គ្រងទីក្រុងហាណូយ រយៈពេលប្រាំបីឆ្នាំបន្ថែមទៀតកាលពីថ្ងៃចន្ទ (ទី 13 ខែធ្នូ) ពីបទរំលោភអំណាច។

អាន​បន្ត៖ វៀតណាម ដាក់ពន្ធនាគារអតីតប្រធានក្រុងហាណូយ ៨ ឆ្នាំបន្ថែមទៀត ពីបទរំលោភអំណាច