Social Network

សម្តេច ហេង សំរិន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន សាលាខេត្តត្បូងឃ្មុំ

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន សាលាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះផងដែរ ក៍មានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ឯកឧត្តម ឡាន់ ឆន ព្រមទាំងមន្រ្តីរាជការ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត។

Read more: សម្តេច ហេង សំរិន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន...

សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខេត្តត្បូងឃ្មុំ។

Read more: សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតខេត្តថ្មី ដែលមានឈ្មោះថាត្បូងឃ្មុំ

ព្រះមហាក្សត្រ ប្រកាសបង្កើតខេត្តថ្មីមួយទៀតឈ្មោះ ខេត្តត្បូងឃ្មុំ ដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ចេញពីខេត្តកំពង់ចាម ដោយក្នុងនោះមាន ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និង ស្រុកមេមត់ នេះបើយោងតាមព្រះរាជក្រិត្យរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតខេត្តថ្មី ដែលមានឈ្មោះថាត្បូងឃ្មុំ