Social Network

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ឆ្នាំ

ត្បូងឃ្មុំ៖ ដើម្បីក្រើនរំលឹកឡើងវិញ នូវរាល់ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះវរាជបីតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺបានបញ្ជាក់ និងបង្ហាញទៅដល់ ប្រជាពលរដ្ឋគ្រប់រូប ឲ្យបានយល់ច្បាស់ថា ការយាងចូលទីវង្គត របស់ព្រះអង្គ គឺជាការបាត់បង់ ព្រះមហាក្សត្រឆ្នើម ដែលកម្រ នឹងកើតមាន នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ។

Read more: ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច...

ឯកឧត្តម ប្រាជ្ញ ចន្ទ អនុញ្ញាតឲ្យ គណៈប្រតិភូនគរបាល ខេត្តតៃនិញ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ  និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានអនុញ្ញាតឲ្យ គណៈប្រតិភូនគរបាល ខេត្តតៃនិញ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ងង់ គ័ងឡុង ប្រធានមន្ទីរនគរបាល ខេត្តតៃនិញ និងលោក ហ្វៀង ហៃហ្វឿង មេបញ្ជាការយោធា ការពារព្រំដែន ខេត្តតៃនិញ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តត្បូងឃ្មុំ និងសំណេះសំណាល សួរសុខទុក ព្រមទាំងជួយ ឧបត្ថម្ភលើកទឹកចិត្ត ដល់អង្គភាព ក៏ដូចជា មន្ត្រីកងកំលាំងប្រដាប់ អាវុធខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អនុញ្ញាតឲ្យ គណៈប្រតិភូនគរបាល ខេត្តតៃនិញ...

កិច្ចប្រជុំពិភាក្សា ស្តីពីការបែងចែក និងការកំណត់ គម្រោងប្លង់គោល របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម បើកកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការបែងចែក និងការកំណត់ គម្រោងប្លង់គោល របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ សម្រាប់ការកសាង សាលាខេត្ត មន្ទីរអង្គភាព នានាជុំវិញខេត្ត ក៍ដូចជា ហេដ្ឋារចនាសម្ព័ន្ធ នានា នៅក្នុងខេត្តថ្មីមួយនេះ ។

Read more: កិច្ចប្រជុំពិភាក្សា ស្តីពីការបែងចែក និងការកំណត់ គម្រោងប្លង់គោល របស់រដ្ឋបាល...

គណបក្សប្រជាជន ខេត្តត្បូងឃ្មុំ ប្រកាសសមាសភាព គណៈកម្មាធិការគណបក្ស មូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ នៅស្នាក់ការ គណបក្សប្រជាជន ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ដើម្បីប្រកាសសមាសភាព គណៈកម្មាធិការគណបក្ស មូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សខេត្ត និងថ្នាក់ដឹកនាំ អង្គភាពនានាជុំវិញខេត្ត។

Read more: គណបក្សប្រជាជន ខេត្តត្បូងឃ្មុំ ប្រកាសសមាសភាព គណៈកម្មាធិការគណបក្ស មូលដ្ឋាន...

សមាសភាព គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកសន្និបាត របស់ខ្លួន ជាលើកទី១ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤នេះ ក្រោមវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

Read more: សមាសភាព គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

សន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី១ និង ពិធីប្រកាសសមាសភាព ថ្នាក់ដឹកនាំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤នេះ នៅសាលាខេត្តត្បូងឃ្មុំ បានបើកសន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី១ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត។

Read more: សន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី១ និង...

គណៈអភិបាល និងគណៈសង្ឃ ស្រុកក្រូចឆ្មារ ចុះចែកអំណោយ ដល់អ្នកជម្ងឺ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ចំនួន៣៨នាក់ កំពុងសម្រាក ព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ បានទទួលអំណោយ ពីគណៈអភិបាល ស្រុកក្រូចឆ្មារ និងព្រះអនុគណ ស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤នេះ ។

Read more: គណៈអភិបាល និងគណៈសង្ឃ ស្រុកក្រូចឆ្មារ ចុះចែកអំណោយ ដល់អ្នកជម្ងឺ សម្រាកព្យាបាល...

ឯកឧត្តម ត្រាំ អ៊ីវតឹក និង ឯកឧត្តម ប្រាជ្ញ ចន្ទ ចុះពិនិត្យស្ថានភាព ទីតាំងដែលត្រូវស្ថាបនាផ្លូវ សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅ ប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យ ស្ថានភាពទីតាំង ដែលត្រូវស្ថាបនា ផ្លូវចូលបម្រើការងារ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមមានសំណង់ មន្ទីរ ស្ថាប័ននានា នៅខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ត្រាំ អ៊ីវតឹក និង ឯកឧត្តម ប្រាជ្ញ ចន្ទ ចុះពិនិត្យស្ថានភាព...

របាយការណ៍ កិច្ចប្រជុំសាមញ្ញ លើកទី៥ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី២ ដើម្បីពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើក៤ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ រីកចំរើន ប្រចាំត្រីមាសទី៣ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ ២០១៤ ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការសកម្មភាព រយៈពេល៣ខែ (តុលា វិច្ឆិកា និងធ្នូ) ប្រចាំឆ្នាំ២០១៤ ពិនិត្យ ពិភាក្សា និងអនុម័ត លើពាក្យស្នើសុំ ចូលជាសមាជិក សមាគមមរណៈសង្គ្រោះ និងបញ្ហាផ្សេងៗ ។

Read more: របាយការណ៍ កិច្ចប្រជុំសាមញ្ញ លើកទី៥ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី២ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី២...

ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង នាយ-នាយរង ខណ្ឌរដ្ឋបាលជលផល ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០១៤នេះ មានប្រារព្ធ ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង នាយ-នាយរង ខណ្ឌរដ្ឋបាលជលផល ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និង លោក អ៊ឹង ទ្រី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ។

Read more: ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង នាយ-នាយរង ខណ្ឌរដ្ឋបាលជលផល ត្បូងឃ្មុំ

ឯកឧត្តម ជា សុផារ៉ា អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយ សាសនិកឥស្លាម ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជា ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះ សំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយ សាសនិកឥស្លាម។

Read more: ឯកឧត្តម ជា សុផារ៉ា អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយ សាសនិកឥស្លាម...

សម្តេច ហេង​ សំរិន និងលោកជំទាវ កាន់បិណ្ឌទី១១ នៅវត្តជម្ពូ​សុវណ្ណ ហៅ​វត្ត​ត្រពាំង​ព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញរាប់បាត្រ ព្រះសង្ឃ ដាក់បិណ្ឌទី១១ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុង ភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ។

Read more: សម្តេច ហេង​ សំរិន និងលោកជំទាវ កាន់បិណ្ឌទី១១ នៅវត្តជម្ពូ​សុវណ្ណ...

សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ កាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ បិណ្ឌវេនទី១៣ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នា២០១៤នេះ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅទី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និង ក្រុមគ្រួសារ  រួមជាមួយសមាជិក សមាជិការរដ្ឋសភា ទីប្រឹក្សា និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បាននាំយកទេយ្យទាន និងចង្ហាន់បិណ្ឌបាត អញ្ជើញទៅចូលរូមបុណ្យកាន់បិណ្ឌ ទៅតាមទំនាមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា  នៅ វត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

Read more: សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ កាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម...

ពិធីសំណេះសំណាល និងបូកសរុបការងារ គណបក្ស និងប្រកាសបំពេញបន្ថែម រចនាសម្ព័ន្ធគណៈកម្មាធិការ គណបក្សខេត្ត

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីសំណេះសំណាល និងបូកសរុបការងារ គណបក្ស និងប្រកាសបំពេញ បន្ថែមរចនាសម្ព័ន្ធ គណៈកម្មាធិការ គណបក្សខេត្ត ក្រោមអធិបតីភាព ដ៏ខ្ពងខ្ពស់ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធាន ក្រុមកាងារថ្នាក់ណ្ដាល ចុះជួយខេត្ត។

Read more: ពិធីសំណេះសំណាល និងបូកសរុបការងារ គណបក្ស និងប្រកាសបំពេញបន្ថែម...

កិច្ចប្រជំុ ស្តីពីការវិភាគស្ថានភាពខេត្ត សម្រាប់ការកសាង ផែនការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ រយៈពេល ៥ឆ្នាំ

ត្បុងឃ្មុំ៖ ដេីម្បីអោយប្រទេសជាតិ ក៍ដូចជាបណ្តា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃំុ-សង្កាត់ មានការរីកចំរេីន លេីគ្រប់វិស័យនោះ យើងទាំងអស់គ្នា ត្រូវតែមាន ការកសាងផែនការ អភិវឌ្ឍន៍ទីកន្លែង ទាំងអស់នោះ ដោយឡែក នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះ បានបេីកកិច្ចប្រជំុមួយ ស្តីពីការវិភាគស្ថានភាពខេត្ត សម្រាប់ការកសាង ផែនការអភិវឌ្ឍន៍ ខេត្តរយៈពេល ៥ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរងខេត្ត ក្នុងសាលប្រជុំតូច សាលាខេត្ត៕

Read more: កិច្ចប្រជំុ ស្តីពីការវិភាគស្ថានភាពខេត្ត សម្រាប់ការកសាង ផែនការអភិវឌ្ឍន៍...

ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរូមកាន់បិណ្ឌ នៅវត្តចំនួន២ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ បុណ្យកាន់បិណ្ឌ គឺជាបុណ្យ ប្រពៃណី ជាតិខែ្មរ ដែលបាន បន្សល់ទុក ទាំងពីបុរាណ កាលមកហើយ ពិធីបុណ្យនេះ ដូនតាយើង បានរៀបចំ ឡើងចាប់ពី ថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥រោច ជាថ្ងៃបុណ្យ ភ្ជុំបិណ្ឌ ជារៀងរាល់ៗឆ្នាំ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរូមកាន់បិណ្ឌ នៅវត្តចំនួន២ ស្ថិតនៅស្រុកពញាក្រែក...

ពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៤ ទូទាំងស្រុកមេមត់

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្មួយៗ ជាសិស្សានុសិស្ស ដែលទើបតែ ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំនួន ៩៣នាក់ ទូទាំងស្រុកមេេមត់។

Read more: ពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៤ ទូទាំងស្រុកមេមត់

ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បួងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះ សំណេះសំណាយ ជាមួយ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិព្រែកក្រូច ឃុំប៉ើស១ ស្រុកក្រូចឆ្មារ។

Read more: ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល...

មានទឹកហូរកាត់ ផ្លូវជាតិមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ដោយសារ ភ្លៀងធា្លក់ជាប់ៗគ្នា

ត្បូងឃ្មុំ៖ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់បិណ្ឌទី៣ មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យ ជំនន់ទឹកភ្លៀង បានហូរកាត់ ផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកក្រែក ចូលទៅផ្លូវអន្តរជាតិ ត្រពាំងផ្លុង ផ្លូវជាតិលេខ៧៤ ក្នុងស្រុកពញាក្រែក ជាច្រើនកន្លែង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

Read more: មានទឹកហូរកាត់ ផ្លូវជាតិមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ដោយសារ ភ្លៀងធា្លក់ជាប់ៗគ្នា

សិក្ខាសាលា ស្តីពី ការសម្របសម្រួល ពាណិជ្ចកម្ម និងផលិតកម្មសត្វ សម្រាប់ការគ្រប់គ្រង ការនាំចូល សម្រាប់មន្ត្រីត្រួតពិនិត្យ តាមព្រំដែន

ត្បូងឃ្មុំ៖ មន្ត្រីកសិកម្ម មកពី៤ខេត្ត មានខេត្តតាកែវ ស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ បានពង្រឹង សមត្ថភាពបន្ថែមទៀត តាមរយៈគម្រោង «ការកែលម្អ ប្រពន្ធគ្រប់គ្រង អនាម័យ និងភូតគាម អនាម័យ នៅមហាអនុតំបន់មេគង្គ» តាមរយៈ សិក្ខាសាលាមួយ ដែលធ្វើឡើង នៅព្រឹកថ្ងៃទី១១ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារ ហេង សុខា ខេត្តត្បូងឃ្មុំ ។

Read more: សិក្ខាសាលា ស្តីពី ការសម្របសម្រួល ពាណិជ្ចកម្ម និងផលិតកម្មសត្វ...