Social Network

ឆេះអគារ កម្ពស់ ៥០ជាន់ នៅអាម៉េរិក សម្លាប់មនុស្ស ៣នាក់

ហូស្តុន ៖ អគ្គិភ័យ បានលេបត្របាក់ កន្លែងចតរថយន្ត នៅជាន់ក្រោមដី នៃអគារកប់ពពកកម្ពស់ ៥០ជាន់ ស្ថិតក្នុងទី ក្រុងដាឡាស់ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០១៤

Read more: ឆេះអគារ កម្ពស់ ៥០ជាន់ នៅអាម៉េរិក សម្លាប់មនុស្ស ៣នាក់

ឯកឧត្តម លី ឡេង ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន០៦ភូមិ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ ដោយអនុវត្ត តាមបទបញ្ជាលេខ ០១បប របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការអនុវត្ត គោលនយោបាយ ចាស់សកម្មភាព ថ្មីលើវិស័យដីធ្លី នាពេលកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត

Read more: ឯកឧត្តម លី ឡេង ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ...

ឯកឧត្តម ជា សុផារ៉ា ចូលរួមប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សា និងរួមមតិលើគំរោង​ របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ ឆ្នាំ២០១៣-២០១៤ សភាពការណ៍ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ និងទិសដៅភារកិច្ចរបស់ គណបក្សឆ្នាំ២០១៥

ត្បុងឃ្មុំ៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ នៅស្នាក់ការគណបក្ស ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សា និងរួមមតិលើគំរោង របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ ឆ្នាំ២០១៣-២០១៤ សភាពការណ៍ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ និងទិសដៅភារកិច្ចរបស់ គណបក្សឆ្នាំ២០១៥

Read more: ឯកឧត្តម ជា សុផារ៉ា ចូលរួមប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សា និងរួមមតិលើគំរោង​...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បើកការដ្ឋានសាងសង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

 ខេត្តត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ គឺជាខេត្តបង្កើតថ្មី ដោយបំបែកចេញពី ខេត្តកំពង់ចាម មានព្រំប្រទល់ជាប់ ខាងលិចជាប់ នឹងខេត្តកំពង់ចាម ខាងត្បូងជាប់ នឹងខេត្តព្រៃវែង ខាងកើតជាប់ នឹងប្រទេសវៀតណាម និងខាងជើងជាប់ នឹងខេត្តក្រចេះ

Read more: ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បើកការដ្ឋានសាងសង សាកលវិទ្យាល័យ ហេង សំរិន...

ឯកឧត្តម ប៉ែន កុសល ចូលរួមបិទវគ្គអប់រំសមត្តភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយ សម្ភារៈកសិកម្ម

ត្បូងឃ្មុំ ៖ នាថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៤ នៅសណ្ឋាគារ ហេង សុខា បានប្រារព្ធពិធី បិទវគ្គអប់រំ សមត្តភាពវិជ្ជាជីវៈ ដល់អាជីវករ លក់ដុំ លក់រាយ សម្ភារៈកសិកម្ម ក្រោមអធីបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ

Read more: ឯកឧត្តម ប៉ែន កុសល ចូលរួមបិទវគ្គអប់រំសមត្តភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយ...

ឯកឧត្តម ឡាន ឆន់ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅក្រុងសួង

ត្បូងឃ្មុំ៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវត្តទូលវិហារ ស្ថិតនៅសង្កាត់ទួលវិហារ ក្រុងសួង ខេត្តត្បូងឃ្មុំ បានបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅតាមបណ្ដាក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឡាន ឆន ប្រធានក្រុមប្រឹក្សាខេត្ត

Read more: ឯកឧត្តម ឡាន ឆន់ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត...

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំ ត្រៀមរៀបចំ ពិធីបើកការដ្ឋាន សាងសង់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅតំបន់រដ្ឋបាល សាលាខេត្តថ្មី

ត្បូងឃ្មុំ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានរៀបចំកិច្ចប្រជុំ សំណេះសំណាល ជាមួយ អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត ដើម្បីត្រៀមរៀបចំ ពិធីបើកការដ្ឋាន សាងសង់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅតំបន់រដ្ឋបាលសាលា ខេត្តត្បូងឃ្មុំ (ថ្មី) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំ ត្រៀមរៀបចំ ពិធីបើកការដ្ឋាន សាងសង់...

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត អញ្ជើញចុះពិនិត្យ សិក្សា រៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាព នៅទីប្រជុំជន ស្រុកអូររាំងឪ

ត្បូងឃ្មុំ៖ ដោយមានការ ត្អូញត្អែរ ពីអាជីវករ ផ្សារអូររាំងឪ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមកាងារចុះពិនិត្យ និងសិក្សា រៀបចំសណ្ដាប់ធ្នាប់ សាធារណៈ និងសោភ័ណភាព នៅទីប្រជុំជន នៅត្រូវចំនុច ផ្សារអូររាំងឪ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត អញ្ជើញចុះពិនិត្យ សិក្សា...

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ សិក្ខាសាលា សមាហរណកម្ម ផែនការឃុំ-សង្កាត់ ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ មានកិច្ចប្រជុំ ផ្សព្វផ្សាយ សិក្ខាសាលា សមាហរណកម្ម ផែនការ ឃុំសង្កាត់ ឆ្នាំ២០១៥ ដែលរៀបចំ ឡើងដោយ មន្ទីរផែនការ ខេត្តត្បូងឃ្មុំ ក្រោអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃអភិបាល ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលរងស្រុក ព្រមទាំងបណ្តាអង្គការ ស្ថាប័ននានា ជាច្រើនរូបទៀត ។

Read more: ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ សិក្ខាសាលា សមាហរណកម្ម...

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ទស្សនៈកិច្ច នៅខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយម វៀតណាម

ត្បូងឃ្មុំ៖ ដើម្បីរិតចំណង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ មិត្តភាពឲ្យបាន កាន់តែល្អប្រសើរឡើង រវាងកម្ពុជា និងវៀតណាម ក៏ដូចជាការ ចូលរួមក្នុង កិច្ចប្រជុំពិភាក្សាកាងារ រវាងថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាកច្រកម្ពុជា និងថ្នាក់ដឹកនាំ ខេត្តប៊ិញភឿក នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ទស្សនៈកិច្ច...

ឯកឧត្តម ចាយ បូរិន បើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្តស្ដីពី សន្និសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រោមការឧបត្ថម្ភ គាំទ្រពីគម្រោង ស្បៀងសង្គ្រោះបន្ទាន់ ហិរញ្ញប្បទានបន្ថែម បានរៀបចំ បើកវគ្គបណ្ដុះបណ្ដាល ថ្នាក់ខេត្តស្ដីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Read more: ឯកឧត្តម ចាយ បូរិន បើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្តស្ដីពី សន្និសុខស្បៀង...

ឯកឧត្តម វង សូត កាត់ខ្សែបូ ដាក់ដំណើរការ សាលាមួយខ្នង ផ្តល់ចំណេះដឹង ជូនកូនកសិករខ្មែរ

ត្បូងឃ្មុំ៖ សាលាមួយខ្នង ៥បន្ទប់ តម្លៃជាង ៥ម៉ឺនដុល្លារ ដ៏ថ្មីសន្លាង ស្ថិតក្នុងសាលាបឋមសិក្សា «ពញាចក្រី ហេង សំរិន អំពិល» ស្ថិតក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានកាត់ខ្សែបូ ដាក់ឲ្យដំណើរការ ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដើម្បីផ្តល់ចំណេះដឹង ជូនកូនចៅប្រជាកសិករខ្មែរ។

Read more: ឯកឧត្តម វង សូត កាត់ខ្សែបូ ដាក់ដំណើរការ សាលាមួយខ្នង ផ្តល់ចំណេះដឹង...

លេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជំុ ស្តីពីការរៀបចំបន្ថែម សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត

ត្បូងឃ្មុំ៖ លេខាធិការដ្ឋានខេត្ត បានបើកកិច្ចប្រជំុ ស្តីពីការរៀបចំបន្ថែម សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មំុ ក្នុងគោលបំណង ស្វែងយល់ និង ធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត។

Read more: លេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជំុ ស្តីពីការរៀបចំបន្ថែម...

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យមើល តំបន់សាងសង់ អគាររដ្ឋបាលខេត្ត និងសាកលវិទ្យាល័យ សម្រាប់ខេត្តថ្មីនេះ

ត្បូងឃ្មុំ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដោយ ដំណើរដោយ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីជំនាញ ពាក់ព័ន្ធមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចុះទៅពិនិត្យមើល ទីតាំងសាងសង់ សំណង់អគាររដ្ឋបាលខេត្ត ដែលមានស្ថិតនៅ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។

Read more: អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យមើល តំបន់សាងសង់ អគាររដ្ឋបាលខេត្ត...

ឯកឧត្តម ប៊ិន ឈិន ប្រជុំត្រួតពិនិត្យ ស្ថាបភាព និងប្រសិទ្ធភាព ការវាស់វែង នៃការគ្រប់គ្រងសម្បទាន ដីសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃ សម្បទានដីសេដ្ឋកិច្ច។

Read more: ឯកឧត្តម ប៊ិន ឈិន ប្រជុំត្រួតពិនិត្យ ស្ថាបភាព និងប្រសិទ្ធភាព ការវាស់វែង...

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២

ត្បូងឃ្មុំ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំតូច សាលាខេត្ត បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សា អាណត្តិទី២ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរៀបវារៈ កិច្ចប្រជុំ សាមញ្ញលើក៥ ពិនិត្យ ពិភាគ្សា និងអនិម័តលើ របាយការណ៍ រីកចម្រើនប្រចាំខែតុលា ប្រចាំឆ្នាំ២០១៤ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ។

Read more: ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងនាំយកអំណោយ ឧបត្ថម្ភដល់កីឡាករទូក ចំនួន៩ទូក

ត្បូងឃ្មុំ៖ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ អមដំណើរដោយ ឯកឧត្តម អភិបាលរង បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួន ចុះទៅសំណេះសំណាល និងនាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភដល់ កីឡាករទូក នៅស្រុកចំនួន២ គឺស្រុកក្រូចឆ្មារ មានចំនួន ៧ទូក និងស្រុកត្បូងឃ្មុំ មានចំនួន២ទូក ដែលត្រៀម ចូលរួមប្រគួត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់ផ្តើមឡើងនាថ្ងៃស្អែកនេះ ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងនាំយកអំណោយ...

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបើកបវេសនកាលថ្មី និងសម្ពោធដាក់អោយប្រើប្រាស់ អគាសិក្សាថ្មី នៅសាលាបឋមសិក្សា ៧ មករា

ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមន្រ្តីអមដំណើរ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ និងសម្ពោធដាក់អោយប្រើប្រាស់ អគាសិក្សាថ្មី នៅសាលាបឋមសិក្សា ៧ មករា ឃុំជប់ ស្រុកត្បូងឃ្មុំ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបើកបវេសនកាលថ្មី និងសម្ពោធដាក់អោយប្រើប្រាស់...

ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ ក្នុងក្រុងសួង

ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីអមដំណើរ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសបើកបវេសនកាល នៅក្រុងសួង ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើដល់ សិស្សានុសិស្សទាំងអស់ អោយខិតខំរៀនសូត្រ ដើម្បីក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី បន្តអភិវឌ្ឍន៍ប្រទេស ដែលកំពុងមាន ការរីកចំរើនដូចសព្វថ្ងៃ។

Read more: ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥...

ឯកឧត្តម លី ឡេង ញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ និងទិវារំលឹកគុណគ្រូបង្រៀន

ត្បូងឃ្មុំ៖ ឯកឧត្តម លី ឡេង អភិបាលរងខេត្ត និងមន្រ្តីអមដំណើរ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ និងទិវារំលឹកគុណគ្រូបង្រៀន នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម លី ឡេង ញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥...