Social Network

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយគណៈកម្មការផ្សារមេមត់ ចុះធ្វើការអង្កេតទំនិញនៅ ផ្សារមេមត់ ដែលស្ថិតនៅក្នុង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការ ក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ មន្ត្រីសាខា កាំកុងត្រូល ដែលដឹកនាំដោយ លោក អ៊ុក ជីវសុទ្ធា អនុប្រធាន សាខា កាំកុងត្រូល ទទួលបន្ទុកទីផ្សារ ខេត្តត្បូងឃ្មុំ បានសហកា រជាមួយ គណៈកម្មការ ផ្សារមេមត់ ចុះធ្វើការអង្កេត ទំនិញនៅ ផ្សារមេមត់ ដែលស្ថិតនៅក្នុង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយគណៈកម្មការផ្សារមេមត់...

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយគណៈកម្មការផ្សារសួង ចុះធ្វើការអង្កេតទំនិញនៅផ្សារសួង ដែលស្ថិតនៅក្នុង ភូមិសួង ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការ ក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ដែលដឹកនាំដោយ លោក អ៊ុក ជីវសុទ្ធា អនុប្រធាន សាខាកាំកុងត្រូល ទទួលបន្ទុក ទីផ្សារ ខេត្តត្បូងឃ្មុំ បានសហការជាមួយ គណៈ កម្មការ ផ្សារសួង ចុះធ្វើការ អង្កេតទំនិញ នៅផ្សារសួង ដែលស្ថិតនៅក្នុង ភូមិសួង ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។


លោក អ៊ុក ជីវសុទ្ធា បានបញ្ជាក់ថា ៖ គោលបំណង នៃការចុះអង្កេតនេះ ដោយផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីចុះធ្វើការ ប្រមូលព័ត៌មាន អំពីផលិតផល បន្លែ ផ្លែឈើ គ្រឿងសមុទ្រ សាច់មាន់ ក្នុងស្រុក និងនាំចូលពីបរទេស ព្រមទាំងអង្កេត លើការដាក់តាំងលក់ ផលិតផល គ្រឿងកំប៉ុង ជាម្ហូបអាហារ និងយកគំរូ ដោយកំណត់គោលដៅ ហានិភ័យ ទៅលើផលិតផល ផ្លែឈើ គ្រឿងសមុទ្រ ដែលនាំចូលពីបរទេស ដូចជាៈ ផ្លែមាន ទំពាំងបាយជូ ក្រូច ជំពូ ព្រមទាំងគ្រឿងសមុទ្រ មានៈ បង្គា និងមឹក ។

លោកបន្តទៀតថា៖ ការយកគំរូ ផលិតផលទាំងនោះ គឺត្រូវបាន អនុវត្តតាម គោលការណ៍ បច្ចេកទេស និងនីតិវិធី នៃការយកគំរូ ដើម្បីរក្សា និងបញ្ជូនគំរូ អោយស្ថិតក្នុង ស្ថានភាពដើម សំរាប់ធ្វើការ វិភាគនៅ មន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន កាំកុងត្រូល សំដៅពិនិត្យ រកមើលសារធាតុគីមី ហាមឃាត់មួយចំនួន ដូចជាៈ សារធាតុគីមីបូរ៉ាក់(borax) ត្រូវបានគេ ប្រើប្រាស់ជា សារធាតុបន្ថែម លើសាច់ប៉ាតេ សាច់ប្រហិត ដើម្បីរក្សាភាពស្រស់ របស់ផលិតផល ឲ្យបានយូរ ដែលធ្វើឲ្យ ពុលដល់ក្រលៀន រឺឈឺផ្សារក្នុង បំពង់ក្រពះពោះវៀន សារធាតុគីមី ហ្វ័រម៉ាលីន (formalin) ប្រើប្រាស់ជាភ្នាក់ងារ ប្រឆាំងនឹង បាក់តេរី និងផ្សិត ត្រូវបានគេដាក់លើ បន្លែស្រស់ បង្គា មឹកស្រស់ ដើម្បីរក្សាម្ហូប អាហារអោយបាន ស្រស់ និងកុំអោយ ងាយផុយ ដែលបណ្តាលអោយ ក្អួត រាគរូស និងបង្កអោយមាន ជំងឺមហារីក និង សូដ្យូមអ៊ីដ្រូស៊ុលហ្វីត (Sodium Hydrosulfite) ដែលប្រើប្រាស់លើ សណ្តែកបណ្តុះ ស្លឹកគ្រៃ ស្ករត្នោត សំរាប់ធ្វើអោយ ម្ហូបអាហារ មានពណ៍ស វាបណ្តាលអោយ ពិបាកដកដង្ហើម ក្អួតចង្អោរ វិលមុខ សាធាតុទាំងអស់ នេះហើយ ដែលធ្វើអោយ ប៉ះពាល់ដល់សុខភាព អ្នកបរិភោគ ។

ទន្ទឹមនឹងនោះ មន្ត្រីកាំកុងត្រូល ក៏បានធ្វើការ ណែនាំដល់អាជីវករ អោយដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ ទំនិញមាន ប្រភពច្បាស់លាស់ ហើយមិនត្រូវ ប៉ុនប៉ង រឺដាក់តាំងលក់ ទំនិញក្លែង-បន្លំ ទោះតាមរូបភាព ណាក៍ដោយ ៕

ដោយ៖ វ៉ាន់ វីរៈ

ពិធីបើកសម្ពោធជាផ្លូវការរោងចក្ររបស់ក្រុមហ៊ុន ‍(គ្រីនហ្វីត)

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុន គ្រីនហ្វីត (ខែមបូឌៀ) ចំកាត់ បានរៀបចំ ពិធីបើកសម្ពោធ ជាផ្លូវការរោងចក្រ របស់ខ្លួនដែលមាន ទីតាំងនៅ ភូមិអណ្តូងជា ឃុំជីរោទិ៍២ ស្រុក-ខេត្តត្បូងឃ្មុំ  ។

Read more: ពិធីបើកសម្ពោធជាផ្លូវការរោងចក្ររបស់ក្រុមហ៊ុន ‍(គ្រីនហ្វីត)

គណ.ប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ចើញចូលជូបសំដែងការគួរសូម ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងចូលរួមអបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមែ គ.ស ២០១៥. ២០១៦

ត្បូងឃ្មុំ៖ គណៈប្រតិភូ ប្រទេសវៀតណាម មកពីខេត្តប៊ិញភឿក និងខេត្តតៃនិញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥  ដឹកនាំដោយឯកឧត្តម ត្រិន លូគ័ង អនុប្រធានគណៈ កម្មាធិការ ប្រជាជនខេត្ត បានចូលជួបសំដែងការ គួរសូមជាមួយ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ

Read more: គណ.ប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ចើញចូលជូបសំដែងការគួរសូម...

ឯកឧត្តម ប្រាជ្ញ ចន្ទ រៀបចំពិធីសូត្រមន្ត រំដោះគ្រោះឧបទ្រុប ឧតបាទចង្រៃ និងអប់អរសាទរ បុណ្យចូលឆ្នាំថ្មី

ត្បូងឃ្មុំ ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ក្រោមឱវាទ ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីសូត្រមន្ត រំដោះគ្រោះឧបទ្រុប ឧតបាទចង្រៃ និងអប់អរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ រៀបចំពិធីសូត្រមន្ត រំដោះគ្រោះឧបទ្រុប ឧតបាទចង្រៃ...

លោក ចេង ប៊ុណ្ណារ៉ា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន០៣ភូមិ ស្ថិតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំុំ ៖ យោងតាម អនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធី នៃការកសាង ប្លង់សុរិយោដី និងសៀវភៅ គោលបញ្ជីដីធ្លី ។

Read more: លោក ចេង ប៊ុណ្ណារ៉ា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ...

កិច្ចប្រជុំសាមញ្ញលើកទី១១​ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១១ អាណត្តិទី២ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ស៊ៀក ឡេង សមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីសាលាខេត្ត ជាច្រើនរូបទៀត ៕ 

ដោយ៖ វ៉ាន់ វីរៈ

ខឹងម្តាយមិនទិញម៉ូតូអោយដូចបងៗកូនប្អូនច្រណែនចាប់ម្តាយវ៉ៃ៣-៤ដៃត្រូវតុលាការឃុំខ្លួន

 កំពង់ឆ្នាំង៖ កូនប្រុសម្នាក់ វាយម្តាយខ្លួន ឯងត្រូវសាលាដំបូង ខេត្តកំពង់ឆ្នាំង បានសម្រចឃុំ កាលពីរសៀ លថ្ងៃទី ០១ខែមេសា ឆ្នាំ២០១៥ ដាក់ក្នុងពន្ឋនាគារ បន្ទាប់ពីបាន វាយម្តាយបង្កើត ព្រោះតែរឿងខឹងមិនទិ ញម៉ូតូថ្មីអោយ ។ ហេតុការណ៏វាយម្តាយ ឯងបង្កើតនេះ បានកើតឡើងកាល ពីរសៀលថ្ងៃទី ៣០ ខែមិនា នៅ ភូមិស្រែព្រៃ ឃុំអូរឬស្សី ស្រុកកំពង់ ត្រឡាច ហើយត្រូវបាន កម្លាំងនគរបាលស្រុក កំពង់ត្រឡាចធ្វើការចាប់ឃាត់ខ្លួន នៅព្រឹក ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ។

Read more: ខឹងម្តាយមិនទិញម៉ូតូអោយដូចបងៗកូនប្អូនច្រណែនចាប់ម្តាយវ៉ៃ៣-៤ដៃត្រូវតុលាការឃុំខ្លួន

ម៉ូតូដាក់ភ្លើងឡាហ្សែ និងម៉ូតូដាក់ស៊ីម៉ាំងប្រែនត្រូវបាននគរបាលក្រុងប្រដេញចាប់បាន យកមកអប់រំនិងផាកពិន័យ

 កំពង់ឆ្នាំង៖ ម៉ូតូដាក់ស៊ី ម៉ាំងប្រែនចំនួន ២គ្រឿង និងម៉ូតូដាក់ភ្លើង ឡាហ្សែមួយគ្រឿងទៀត ត្រូវបានសមត្ថកិច្ច នគរបាលសណ្តាប់ធ្នាប់ ក្រុងសហការជាមួយ នគរបាលប៉ុស្តិរដ្ឋបាល និងប្រជាការពារស្ទាក់ ចាប់បាន ក្រោយពីពួកគេ បានបើករោទិ៍ សំលេងស៊ីម៉ាំង រំខានគេឯង និងបើកភ្លើងឡា ហ្សែចាំង ភ្នែកអ្នក ប្រើប្រាស់ផ្លូវពេលយប់រួចមក។

Read more: ម៉ូតូដាក់ភ្លើងឡាហ្សែ...

ប្រជាពលរដ្ឋ​២​ខេត្តបាត់ដំបង​និង​ប៉ៃលិន​រាប់​ពាន់​នាក់​ភ្ញាក់ផ្អើល​ពី​បាតុភូត​ធម្មជាតិ​ ​ព្រះអាទិត្យ​រះ​ ចំនួន​៣​ទៅ​៥

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន រាប់ពាន់នាក់ នាំគ្នាភ្ញាក់ផ្អើល ពីបាតុភូតធម្មជាតិ ដ៏ចម្លែកមិន ដែលធ្លាប់ឃើញ ពីមុនមកដោយ ឃើញមានព្រះអាទិត្យ ចំនួន៣ទៅ៥បានរះចេញ ពី ទិសខាងលិច ចាប់ផ្តើមពី ម៉ោង៧ព្រឹករហូតដល់ ម៉ោង៩ព្រឹកមាន រយៈពេល២ម៉ោង ទើបព្រះអាទិត្យនោះរលាយ រសាត់បាត់រូបរាង ទៅជាធម្មតាវិញ។

Read more: ប្រជាពលរដ្ឋ​២​ខេត្តបាត់ដំបង​និង​ប៉ៃលិន​រាប់​ពាន់​នាក់​ភ្ញាក់ផ្អើល​ពី​បាតុភូត​ធម្...

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅតុលាការខេត្ត

 កំពង់ចាម៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរ គ្រឿងញៀន ២ករណីផ្សេងគ្នា ក្នុងខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ចំណុចយានដ្ឋាន លាងរថយន្ត សុខសានស្ថិត នៅភូមិទី១៥ ១ករណី និង១ករណីទៀត គឺនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ចំណុចផ្ទះលេខ៦ ស្ថិតក្នុងភូមិទី១០ សង្កាត់-ក្រុង-ខេត្តកំពង់ចាម ដូចគ្នា ។

Read more: ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅតុលាការខេត្ត

អាវុធហត្ថខេត្តត្បូងឃ្មុំ​ អនុវត្តដីកាដកហូតកាវ៥០២ក្លែងក្លាយ ដុតបំផ្លាញចោល

ត្បូងឃ្មុំ ៖ កាវសញ្ញា៥០២ ចំនួន១កេសធំ ស្មើនឹង ២០កេសតូច ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដកហូត ដោយអនុវត្តតាម ដីកាបង្គាប់ របស់លោក រៀល សុភិន ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ចាម ។

Read more: អាវុធហត្ថខេត្តត្បូងឃ្មុំ​ អនុវត្តដីកាដកហូតកាវ៥០២ក្លែងក្លាយ ដុតបំផ្លាញចោល

សាខាកាំកុងត្រូល បានសហការជាមួយគណៈកម្មការផ្សារស្ទឹង ចុះធ្វើការអង្កេតទំនិញនៅផ្សារស្ទឹង ដែលស្ថិតនៅក្នុង ភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការ ក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខា កាំកុងត្រូល ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយ គណៈកម្មការ ផ្សារស្ទឹង ចុះធ្វើការ អង្កេតទំនិញនៅ ផ្សារស្ទឹង ដែលស្ថិតនៅក្នុង ភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: សាខាកាំកុងត្រូល បានសហការជាមួយគណៈកម្មការផ្សារស្ទឹង...

ពិធីសំអាតបរិស្ថាន និង ពិធីរាប់បាតបាំងស្កូល អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ  ៖ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅសង្កាត់សួង ក្រុងសួង ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សហការជាមួយ អាជ្ញាធរខេត្ត និងក្រុងសួង រួមទាំង កងកំលាំង ប្រដាប់អាវុធ មន្រ្តីរាជការ ជុំវិញសាលាក្រុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ តេជោ ហ៊ុន សែន សួង បានប្រារព្ធពិធី សំអាតបរិស្ថាន ក្នុងបរិវេណ សាលាក្រុង និងទីប្រជុំជន ផ្សារសួង ដើម្បីិលើកកម្ពស់ ការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងការថែរក្សា អនាម័យបរិស្ថាន នៃការរស់នៅ ប្រកបដោយ ផាសុខភាព និងរួមចំណែក ក្នុងការចូលរួម ប្រឡងប្រណាំង ទីក្រុងស្អាត នៅឆ្នាំ២០១៦ ព្រមទាំង ពិធីរាប់បាត បាំងស្កូល អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេល ខាងមុខ ៕

ដោយ៖ វ៉ាន់ វីរៈ

 

 

ពិធីប្រកាសផ្សព្វផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៧ភូមិ ស្ថិតនៅឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែលជា កង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋានត្រូវ ដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុម កាងារសុរិយាដី ដើម្បីធ្វើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមាន លក្ខណៈជាប្រព័ន្ធ ។

Read more: ពិធីប្រកាសផ្សព្វផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ...

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្ត ត្បូងឃ្មុំ បានបើកពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និង មន្រ្តីសាលាខេត្ត ជាច្រើនរូបទៀត ៕

ដោយ៖ វ៉ាន់ វីរៈ

ឯកឧត្តម ហាក់ សុខមករា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន ២៧៣៤ក្បាលដី ស្មើនឹង ០២ភូមិ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ក្រោមការដឹកនាំ ដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ចំពោះកំណែទំរង់ដីធី្ល គឺការប្រមូលផ្ដុំ

Read more: ឯកឧត្តម ហាក់ សុខមករា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ...

ពិធីសំណេះសំណាលនិងពិភាក្សាការងារ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជាមួយនឹង មន្ទីរ អង្គភាព ជុំវិញខេត្ត

ត្បូងឃ្មុំ ៖ នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានធ្វើពិធី សំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹង មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ៕

\

ដោយ ៖ វ៉ាន់ វីរៈ

ពិធីសំណេះសំណាល វរាងក្រុម​ប្រឹក្សាខេត្តត្បុងឃ្មុំ ជាមួយនឺង មន្ទីរ អង្គភាព ជុំវិញខេត្ត

ត្បូងឃ្មុំ ៖ នារសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានធ្វើពិធីសំណេះសំណាល ជាមួយនឹង មន្ទីរ អង្គភាព ជុំវិគខេត្ត ក្រោមអថិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។ 

ដោយ៖ វ៉ាន់ វីរៈ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រគល់ ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់ រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់រដ្ឋបាល...

ចោរប្លន់បាញ់បណ្តាលឲ្យរបួសកូនប្រសារម្ចាស់ផ្ទះ រួចដើរទៅដោយសុវត្តិភាព

ត្បូងឃ្មុំ៖ មានករណីប្លន់ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ ចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យកូនប្រសារ ម្ចាស់ផ្ទះរងរបួស ត្រូវគ្រាប់កាំភ្លើងខ្លីធ្លាយភ្លៅខាងឆ្វេងចំនួន១គ្រាប់ ហើយពួកវាដើរ ទៅដោយសុវត្ថិភាព ។

Read more: ចោរប្លន់បាញ់បណ្តាលឲ្យរបួសកូនប្រសារម្ចាស់ផ្ទះ រួចដើរទៅដោយសុវត្តិភាព