Social Network

អំណោយបុត្រាបង្កើត សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់ទារកភ្លោះ ទើបតែប្រសូត្រ ប៉ុន្តែត្រូវម្តាយស្លាប់ចោល

ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន មានិត បុត្រាបង្កើត សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវ សុខនី ព្រមទាំងលោកជំទាវ លី ដាលីន បានចាត់ឲ្យតំណាង ចុះមកឧបត្ថម្ភ ថវិកាសរុបចំនួន ៧០០ ដុល្លារសហរដ្ឋអាមេរិក ដល់កូនភ្លោះ ដែលទើបតែប្រសូត្រ ចេញពីពោះម្តាយ ទាំងគួរអោយអាណិតអាសូរ ដោយម្តាយជាទីស្រលាញ់របស់ខ្លួន បានស្លាប់បាត់បង់ជីវិតចោល ដែលមានទីលំនៅ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: អំណោយបុត្រាបង្កើត សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់ទារកភ្លោះ ទើបតែប្រសូត្រ...

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អគាររដ្ឋបាលនានា ជុំវិញខេត្ត ជំហ៊ានទី៣

ត្បូងឃ្មុំ៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អាគាររដ្ឋបាលខេត្ត ជំហ៊ានទី៣ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ -អង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។

Read more: ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អគាររដ្ឋបាលនានា...

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញដាំកូនឈើ និងចូលរួមទិវាអន្តរជាតិកាត់បន្ថយ គ្រោះមហន្តរាយ និងទិវាអាស៊ានគ្រប់គ្រង គ្រោះមហន្តរាយ

ត្បូងឃ្មុំ៖ ដើម្បីលើកកម្ពស់ សហគមន៍ អោយមានភាពធន់ នឹងគ្រោះមហន្តរាយ និងសុវត្តិភាព ឲ្យកាន់តែប្រសើរឡើង តាមរយៈ ការពង្រីងតួនាទី និងការទទួល ខុសត្រូវ របស់សហគមន៍ និងអាជ្ញាធរ គ្រប់កម្រិត នៅក្នុងការកាត់ បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ហើយបង្កើន កម្រិតនៃការយល់ដឹង របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ស្រ្តី និងកុមារ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញដាំកូនឈើ និងចូលរួមទិវាអន្តរជាតិកាត់បន្ថយ...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អគាររដ្ឋបាលខេត្ត ជំហ៊ានទី៣

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ព្រមទាំងប្រធាន អនុប្រធាន អង្គភាពជុំវិញខេត្ត បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អគាររដ្ឋបាលខេត្តត្បូងឃ្មុំ ជំហ៊ានទី៣ ក្នុងសាលធំ សាលាខេត្ត។

Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល...

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ និងទិវាអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ ក្រិោមឱវាទ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ និងទិវាអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងបរិវេណសាលាខេត្ត។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ...

សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ខួប១០ឆ្នាំ ថ្វាយព្រះមហាក្សត្រ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលចុះហត្ថលេខា ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត តំណាងអោយ ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជានុរាស្រ្ត ទូទាំងខេត្ត។

Read more: សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ...

កាកបាទក្រហមកម្ពុជា ចែកអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០២គ្រួសារ ដោយសារការបាក់ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត និង ឯកឧត្ដម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះពិនិត្យមើល ពីស្ថានភាព នៃការបាក់ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ និងចែកអំណោយ ដល់ប្រជាជន ដែលរងផលប៉ះពាល ដោយសារតែគ្រោះមហន្តរាយនេះ។

Read more: កាកបាទក្រហមកម្ពុជា ចែកអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០២គ្រួសារ...

ក្រសួងសុខាភិបាល ប្រកាសទទួលស្គាល់ មន្ទីរពេទ្យបង្អែកមេមត់ ជាមន្ទីរពេទ្យស្រឡាញ់ទារក និងប្រជាជន សម្រាប់ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅស្រុកមេមត់ មានប្រារព្ធពិធីប្រកាសទទួលស្គាល់ មន្ទីរពេទ្យបង្អែកមេមត់ ជាមន្ទីរពេទ្យស្រឡាញ់ទារក និងប្រជាជន ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ។

Read more: ក្រសួងសុខាភិបាល ប្រកាសទទួលស្គាល់ មន្ទីរពេទ្យបង្អែកមេមត់...

ពិធីប្រកាសតែងតាំងមុខតំណែង អធិការរង និងបំពាក់ឋានន្តរស័ក្ត ដល់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងសួង

ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង មុខតំណែង អធិការរង និងបំពាក់ ឋានន្តរស័ក្ត ដល់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ នៅសាលាក្រុងសួង។

Read more: ពិធីប្រកាសតែងតាំងមុខតំណែង អធិការរង និងបំពាក់ឋានន្តរស័ក្ត ដល់មន្រ្តីនគរបាល...

ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យមើល ការបាក់ស្រុតច្រាំងទន្លេ ដែលកើតមានឡើង នៅឃុំចំនួន២ នៃស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នាល្ងាចថ្ងៃទី២៥ តុលានេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យមើល ការបាក់ស្រុតច្រាំងទន្លេ ដែលកើតមានឡើង នៅឃុំចំនួន២ នៃស្រុកក្រូចឆ្មារ។

Read more: ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យមើល ការបាក់ស្រុតច្រាំងទន្លេ...

ការបាក់ស្រុតច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ ដែលជាគ្រោះមហន្តរាយ ដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក

ត្បូងឃ្មុំ៖ ដោយមានការបាក់ស្រុត ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃនេះ ដែលនេះចាត់ទុកជា គ្រោះមហន្តរាយ ដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងទឹកដីស្រុកក្រូចឆ្មារ គឺ នៅឃុំបីុស១ និង ឃុំបីុស២ ដែលមានប្រវែង រហូតដល់ទៅ ១៧០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន១០០ខ្នង ធ្លាក់ចូលទឹកទន្លេ ៥ខ្នង រីឯ ២៥ខ្នងទៀត កំពុងរុះរើជាបន្ទាន់ និង ៦៨ខ្នង កំពុងប្រឈមនឹងការរុះរើ។

Read more: ការបាក់ស្រុតច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ ដែលជាគ្រោះមហន្តរាយ ដ៏ធំមួយ...

របាយការណ៍ លទ្ធផលការងារ របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី២៥ តុលានេះ

ត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត នាថ្ងៃទី២៥ តុលានេះ បានបូកសរុបលទ្ធផល ការងាររបស់ខ្លួន ដែលមានខ្លឹមសារ ដូចខាងក្រោម។

Read more: របាយការណ៍ លទ្ធផលការងារ របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី២៥...

សិប្បករ ខេត្ត​ត្បូងឃ្មុំ កែច្នៃ​ខ្សែ​ក្រវាត់​ ពី​កម្ទេច​គ្រញូង និងខ្លឹមឈើផ្សេងទៀត

ត្បូងឃ្មុំ៖ ខ្សែក្រវាត់ ជាគ្រឿងលម្អកាយមួយប្រភេទ របស់មនុស្ស ដែលត្រូវគេកែច្នៃ ផលិតវាចេញពីវត្ថុផ្សេងៗ ទៅតាមការនិយមចូលចិត្ត និងតាមគំនិតច្នៃប្រឌិត របស់ក្រុមសិប្បករ។ ខ្សែក្រវាត់ ភាគច្រើនត្រូវគេ ផលិតចេញពី ជាតិជ័រទន់ស្វិត ក្រណាត់ស្វិត លោហៈ ស្បែកសត្វពស់ ស្បែកក្រពើ ឬសត្វពាហនៈដទៃទៀតជាដើម។

Read more: សិប្បករ ខេត្ត​ត្បូងឃ្មុំ កែច្នៃ​ខ្សែ​ក្រវាត់​ ពី​កម្ទេច​គ្រញូង...

កិច្ចប្រជុំដំបូងរបស់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បន្ទាប់ពីបើកសន្និបាតលើកទី១

ត្បួងឃ្មុំ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំលើកទី១ របស់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម លី ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម លោកជំទាវ អស់លោក ជាអនុប្រធាន ហិរញ្ញឹក លេខាធិការ និងសមាជិក គណៈកម្មាធិការសាខា។

Read more: កិច្ចប្រជុំដំបូងរបស់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ...

ពុលសត្វគីង្គក់ ស្លាប់ស្រ្តីម្នាក់ និងកំពុងសង្គ្រោះបន្ទាន់ ៣នាក់ នៅស្រុកតំបែរ

ត្បូងឃ្មុំ៖ ស្រ្តីម្នាក់បានស្លាប់ និងជនរងគ្រោះ ៣នាក់ទៀត ត្រូវជាប្តី និងប្អូនប្រុស កំពុងជួយសង្គ្រោះ ជាបន្ទាន់ នៅមន្ទីរពេទ្យ ដោយសារតែ ពុលសត្វគីង្គក់ ក្រោយពេលបរិភោគ នារសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

Read more: ពុលសត្វគីង្គក់ ស្លាប់ស្រ្តីម្នាក់ និងកំពុងសង្គ្រោះបន្ទាន់ ៣នាក់ នៅស្រុកតំបែរ

អគ្គនាយកដ្ឋានពន្ធនាគារ បើកវគ្គអធិការកិច្ច នយោបាយរដ្ឋបាល រយៈពេល៣ថ្ងៃ នៅមណ្ឌលអប់រំ កែប្រែទី៣ ត្រពំាងផ្លុង

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅមណ្ឌលអប់រំកែប្រែ ទី៣ ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានពិធីបើក អធិការកិច្ច ផែនការ នយោបាយ និងរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម គឹម សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួម ពីលោកឧត្តមសេនីយ៍ ជាអគ្គនាយករង អគ្គនាយកដ្ឋានពន្ធនាគារ។

Read more: អគ្គនាយកដ្ឋានពន្ធនាគារ បើកវគ្គអធិការកិច្ច នយោបាយរដ្ឋបាល រយៈពេល៣ថ្ងៃ...

ពិធីប្រកាសចូលកាន់តំណែង អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ បានរៀបចំ ពិធីប្រកាសចូលកាន់តំណែង និងប្រគល់ភារកិច្ចជូន អនុប្រធានមន្ទីរ ប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

Read more: ពិធីប្រកាសចូលកាន់តំណែង អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ ...

មន្ត្រីរាជបណ្ឌិតសភាកម្ពុជា ស្លាប់ និងរបួស ៥នាក់ ដោយសារក្រឡាប់រថយន្ត នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ មន្ត្រីរាជបណ្ឌិត សភាកម្ពុជាម្នាក់ បានស្លាប់ និង០៤ទៀត រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ ក្រឡាប់រថយន្ត កាលពីវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ នៅចំណុច ចំការកៅស៊ូរដ្ឋ ស្ថិតក្នុងភូមិស្លា ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: មន្ត្រីរាជបណ្ឌិតសភាកម្ពុជា ស្លាប់ និងរបួស ៥នាក់ ដោយសារក្រឡាប់រថយន្ត...

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង អភិបាលស្រុកតំបែរ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែតុលានេះ នៅសាលាស្រុកតំបែរ មានប្រារព្ធពិធី ប្រកាសតែងតាំង ចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកតំបែរ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង...

មន្ត្រីច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ចំនួន៥២នាក់ ទទួលបានវិញ្ញាបនបត្រពី ក្រសួងទេសចរណ៍

ត្បូងឃ្មុំ៖ ក្រសួងទេសចរណ៍ បានពង្រឹងចំណេះដឹងបន្ថែម ដល់មន្ត្រីសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ផ្នែក «បដិសណ្ឋារកិច្ច និងសេវាកម្ម ភ្ញៀវទេសចរណ៍» តាមរយៈ វគ្គបណ្តុះបណ្តាល ចំនួន២ថ្ងៃ ហើយឈានផ្តល់ វិញ្ញាបនបត្រ ដល់មន្ត្រីចំនួន ៥២នាក់ នៅរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រចាំការ នៅច្រកអន្តរជាតិមួយនេះ ។

Read more: មន្ត្រីច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ចំនួន៥២នាក់ ទទួលបានវិញ្ញាបនបត្រពី...

ក្រុមការងារចុះជួយ ឃុំពពេល ស្រុកពញាក្រែក ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ មន្ទីរបក្ស ឃុំពពេល

ត្បូងឃ្មុំ៖ មន្ទីរគណបក្ស ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធ ពិធីបញ្ចុះបឋមសិលា សាងសង់ ទៅតាមទំនៀមទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី ១៥ ខែតុលា នេះ ដោយមាន ការអញ្ជើញចូលរួមពី លោក កែវ ពិសិដ្ឋ សមាជិកក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ ស្រុកពញាក្រែក ទទួលបន្ទុក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងក្រុមការងារ។

Read more: ក្រុមការងារចុះជួយ ឃុំពពេល ស្រុកពញាក្រែក ប្រារព្ធពិធីបញ្ចុះបឋមសិលា...