Social Network

សម្តេច ហេង សំរិន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន សាលាខេត្តត្បូងឃ្មុំ

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន សាលាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះផងដែរ ក៍មានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ឯកឧត្តម ឡាន់ ឆន ព្រមទាំងមន្រ្តីរាជការ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត។