Social Network

ខេត្តត្បូងឃ្មុំ កម្ពុជា-ខេត្តតៃនិញ វៀតណាម បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ រួមគ្នា

(ត្បូងឃ្មុំ)៖ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដារ» ស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ របស់កម្ពុជា និងខេត្តតៃនិញ របស់វៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។

Read more: ខេត្តត្បូងឃ្មុំ កម្ពុជា-ខេត្តតៃនិញ វៀតណាម...

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកវិញ្ញាសាប្រឡងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី៣

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសាប្រឡងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី៣ ដែលការប្រឡងនេះ ស្ថិតនៅសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ដោយមានការចូលរួមពី លោក ប៉ែន កុសល្យ អភិបាលរងខេត្ត លោកនាយក និងមន្ត្រីទីចាត់ការធនធានមនុស្សសាលាខេត្ត ព្រមទាំងគណៈមេប្រយោគប្រឡង ។

Read more: អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកវិញ្ញាសាប្រឡងក្របខណ្ឌមន្ត្រីពន្ធនាគារ...

មន្ទីរព័ត៍មានខេត្តកណ្តាល អញ្ជើញមកដកស្រង់បទពិសោធន៍បច្ចេកទេសផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ និងទូរទស្សន៍ តាមប្រព័ន្ធអនឡាញ(Facebook) របស់ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃ១១ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីមន្ទីរព័ត៍មានខេត្តកណ្តាល ដឹកនាំដោយលោកប្រធានមន្ទីរ អញ្ជើញមកដកស្រង់ បទពិសោធន៍ បច្ចេកទេសផ្សាយ របស់វិទ្យុជាតិត្បូងឃ្មុំ និងទូរទស្សន៍ តាមប្រព័ន្ធអនឡាញ(Facebook) របស់ទូរទស្សន៍ជាតិ ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួល ពីលោក ស សុីណា ប្រធានមន្ទីរ ព័ត៍មាន ខេត្តត្បូងឃ្មុំ ។

Read more: មន្ទីរព័ត៍មានខេត្តកណ្តាល...

បើកបរក្នុងល្បឿនលឿន សង្ស័យបួងចង្កូតជ្រុលក្រឡាប់ស្លាប់ភ្លាមៗ ត្រង់ចំណុចផ្លូវគីឡូលេខ១២

ខេត្តត្បូងឃ្មុំ ៖ រថយន្ត១គ្រឿង បោះពួយយ៉ាងលឿន បានក្រឡាប់ខ្លួន ឯងជាច្រើនត្រឡប់ បណ្តាលឲ្យអ្នក បើកបរខ្ទាតចេញ ពីរថយន្តស្លាប់ ភ្លាមៗតែម្តង ។

Read more: បើកបរក្នុងល្បឿនលឿន សង្ស័យបួងចង្កូតជ្រុលក្រឡាប់ស្លាប់ភ្លាមៗ...

អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវបង្កើនការយល់ដឹង បន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសនៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នាំឱ្យមានការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ

 លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវបង្កើនការយល់ដឹង បន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសនៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នាំឱ្យមានការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ដូច្នេះយើងទាំងអស់គ្នា ត្រូវប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ឱ្យបានដាច់ខាត។

Read more: អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវបង្កើនការយល់ដឹង...

ក្បាលដីចំនួន២.៤៧៩ ស្មើនិង២ភូមិ គឺភូមិអង្កែវ និងភូមិរូង ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ការវាស់វែងជាស្ថាពរហើយ

 (បងប្អូនប្រជាពលរដ្ឋ ដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ច ក្នុងការត្រួតពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហា ទៅថ្ងៃក្រោយទៀត)នេះ ជាការលើកឡើង របស់លោក ហ៊ីង ស៊ីថា អនុប្រ ធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយក រងចាត់ការកម្ម វិធីអនុវិស័យរដ្ឋ បាលដីធ្លី ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបិទ ផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យ ចំនួន២ភូមិ ស្មើ២.៤៧៩ក្បាលដី ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។

Read more: ក្បាលដីចំនួន២.៤៧៩ ស្មើនិង២ភូមិ គឺភូមិអង្កែវ និងភូមិរូង ឃុំអញ្ជើម...

ឯកឧត្ដម លី ឡេង បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយការ វិវាទរវាងបងប្អូន អាជីវករលក់ដូរ និងម្ចាស់ភាស៊ីផ្សារ មេមត់ កន្លងមក

ព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្ដម លី ឡេង អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត រួមជាមួយមន្ត្រីជំនាញ អភិបាលនៃ គណៈអភិបាលស្រុក បានជួបសំណេះសំណាល និងដោះស្រាយការ វិវាទរវាងបងប្អូន អាជីវករលក់ដូរ និងម្ចាស់ភាស៊ីផ្សារ មេមត់ កន្លងមក បន្ទាប់មកចុះពិនិត្យ ស្ថានភាពក្នុងផ្សារ នៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្ដម លី ឡេង បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយការ វិវាទរវាងបងប្អូន...

ពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរ មហាសន្និបាត សង្ឃទូទាំង ប្រទេសលើកទី២៦

ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ ពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរ មហាសន្និបាត សង្ឃទូទាំង ប្រទេសលើកទី២៦ ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហា សុមេធាធិបតី កត្តិទេសបណ្ឌិត នន្ទ ង៉ែត សម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

Read more: ពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរ មហាសន្និបាត សង្ឃទូទាំង ប្រទេសលើកទី២៦

កិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារចម្រុះវិស័យអប់រំ ខេត្តត្បូងឃ្មុំ

 

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារចម្រុះវិស័យអប់រំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធយ៉ាងច្រើនរូបទៀត។

Read more: កិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារចម្រុះវិស័យអប់រំ ខេត្តត្បូងឃ្មុំ

ដំណើរទស្សនៈកិច្ចសិក្សា ដើម្បីបង្កើនចំណេះដឹងកសិករផលិតបន្លែសុវត្ថិភាពខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ នៅឆ្នាំ២០១៨ ខាងមុខនឹង រៀបចំធ្វើកិច្ចសន្យា រវាងកសិករ ផលិតបន្លែសុវត្ថិភាព និងអាជីវករទីផ្សារ ដើម្បីធានាឲ្យបាន មានបន្លែសុវត្ថិភាព ដែលកសិករផលិតបាន ងាយលក់ មិនជុញ ដោយមានការកុងត្រា ច្បាស់លាស់ នឹងមានទីផ្សារលក់ត្រឹមត្រូវ ។

Read more: ដំណើរទស្សនៈកិច្ចសិក្សា...

ក្រុមយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ បោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង និងរត់ការផ្សេងក្នុងជួរមន្ដ្រីរាជការ ត្រូវកម្លាំងនគរបាល​ចាប់​បាន៣នាក់ នៅខេត្តត្បូងឃ្មុំ

 (ត្បូងឃ្មុំ)៖ ក្រុមជនខិលខូច ដែលតែងតែ យកឈ្មោះថ្នាក់ដឹកនាំ ទៅបោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង ឡើងកាំប្រាក់ និងរត់ការផ្សេងៗ ក្នុងជួរមន្ដ្រីរាជការនោះ ត្រូវបានកម្លាំង នគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបាន៣នាក់ ហើយបញ្ជូនទៅ តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

Read more: ក្រុមយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ បោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង...

ទិវាជនពិការកម្ពុជាលើកទី១៩ ទិវាជនពិការអន្តរជាតិលើកទី៣៥ និងចែកប័ណ្ណសង្គមកិច្ចដើម្បីបើក ផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ចំនួន២ស្រុក គឺស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

" ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយ មានសន្តិភាពសម្រាប់ទាំងអស់គ្នា " ជាប្រធានបទថ្មី ក្នុងពិធីអបអរសាទរ ទិវាជនពិការកម្ពុជា លើកទី១៩ ទិវាជនពិការអន្តរជាតិ លើកទី៣៥ និងចែកប័ណ្ណសង្គមកិច្ច ដើម្បីបើកផ្តល់ប្រាក់ របបគោលនយោបាយ ជូនជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួន២ស្រុក គឺស្រុកមេមត់ និងស្រុកពញាក្រែក មានចំនួន ៧១៣នាក់

Read more: ទិវាជនពិការកម្ពុជាលើកទី១៩ ទិវាជនពិការអន្តរជាតិលើកទី៣៥...

រថយន្តព្រលះ ម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ៤នាក់ ស្រុកមេមត់

ត្បូងឃ្មុំ៖ គ្រោះថ្នាក់ ចរ៉ាចរណ៍រវាង រថយន្ត និង ម៉ូតូរបួសស្រាល និង ធ្ងន់ ៤ នាក់ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ ៧ ស្ថិតក្នុង ភូមិសង្គមមានជ័យចាស់ ឃំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: រថយន្តព្រលះ ម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ៤នាក់ ស្រុកមេមត់

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ សម្តែងនូវការព្រួយបារម្ភ ចំពោះអំបិលដែលគ្មានជាតិអ៊ីយ៉ូដ នៅលើទីផ្សារកម្ពុជា ដែលទាមទារអោយសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ បង្ហាញក្តីបារម្ភបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការអនុវត្ត ខ្លឹមសារ អនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកកម្មអំបិលអ៊ីយ៉ូដ និងសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ និងមកពីខេត្តកំពង់ចាម រួមទាំងផលិតករ អាជីវករអំបិល សរុបចំនួន១២០នាក់ ។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ សម្តែងនូវការព្រួយបារម្ភ...

មន្ត្រីរាជការ សិស្សនិស្សិត និងដៃគូពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ ទទួលបានយល់ដឹងបន្ថែម ទៅលើការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល ទៅលើវិស័យពាណិជ្ជកម្ម

(ត្បូងឃ្មុំ)៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាស្តីពី «ការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល» ដើម្បីបង្កើនការយល់ដឹងបន្ថែមពីវិស័យពាណិជ្ជកម្មជូនដល់ សាធារណៈជន មន្ត្រីរាជការ សិស្សនិស្សិត អាជីវករ ពាណិជ្ជករ ដែលបានចូលរួម ។

Read more: មន្ត្រីរាជការ សិស្សនិស្សិត និងដៃគូពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ...

ការចិញ្ចឹមមាន់ ភ្ញាស់យកកូនលក់ ទៅតាមលក្ខណៈបច្ចេកទេស គ្រួសារលោកស្រី ពុធ សុជា ទទួលបានជោគជ័យ

ត្បូងឃ្មុំ៖ កសិកម្មចិញ្ចឹមមាន់ខ្មែរ ឬ មាន់ស្រែ ជាលក្ខណៈគ្រួសារ ដោយភ្ញាស់យកកូនលក់ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ នៅដើមឆ្នាំ២០១៨ខាងមុខនេះ គ្រោងពង្រីកបន្ថែមទ្រុងថ្មីធំមួយថែមទៀត ដើម្បីលក់កូនមាន់ ឲ្យបានចំនួន២ពាន់ក្បាល ក្នុង១ខែ ដើម្បីធានាតម្រូវការទីផ្សារដល់កសិករក្នុងស្រុក ពីព្រោះកូនមាន់នេះ មានសុខភាពល្អ ដោយភ្ញាស់តាមទូរស្វ័យប្រវត្តិទៅតាមលក្ខណៈបច្ចេកទេស និងដោយមានការគាំទ្រ ពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ផងដែរ ការលក់កូនមាន់ទៅឲ្យកសិករ មានក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ កណ្តាល និងខេត្តព្រៃវែង យកទៅចិញ្ចឹមទទួលបានជោគជ័យគួរមោទនៈ ។

Read more: ការចិញ្ចឹមមាន់ ភ្ញាស់យកកូនលក់ ទៅតាមលក្ខណៈបច្ចេកទេស គ្រួសារលោកស្រី ពុធ សុជា...

កសិករ ដាំម្នាស់ និង ស្រការនាគ ជាជំរើសថ្មី ព្រោះដំណាំទាំងពីរមុខនេះ ក៏អាចជួយធ្វើឲ្យជីវភាពប្រសើរឡើងដែរ

ត្បូងឃ្មុំ៖ កសិករ ភូមិតាអ៊ុយ និង ភូមិភ្នំ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បាននាំគ្នាសម្រេចចិត្តជ្រើសរើស ដាំដំណាំម្នាស់ និង ស្រការនាគ វិញម្តង ព្រោះដំណាំទាំងពីរមុខនេះ ងាយស្រួលក្នុងការដាំ និងថែទាំ ហើយនិងមានទីផ្សារលក់ ច្បាស់លាស់ មានម៉ូយចូលទិញដល់ទីចំការតែម្តង ។

Read more: កសិករ ដាំម្នាស់ និង ស្រការនាគ ជាជំរើសថ្មី ព្រោះដំណាំទាំងពីរមុខនេះ...

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅស្រុកត្បូងឃ្មុំ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងស្រុក មេឃុំ ស្មៀនឃុំ និងប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ នាថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសង្ឃសាមីជប់ ហៅវត្តជប់ក្រៅ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ...

សិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្តងគត់

មន្ត្រីជាន់ខ្ពស់ ក្រសួងមុខងារ សាធារណៈ ៖ មន្ត្រីរាជការ ទាំងអស់ អ្នកណាក៍ដោយ ត្រូវតែចូលរួម វគ្គបណ្តុះបណ្តាល ក្នុងនោះ សម្រាប់គោលការណ៍ថ្មី មន្ត្រីចូលក្របខណ្ឌថ្មី បើសិនមិនបានចូលរួម វគ្គបណ្តុះបណ្តាល ១០៨ ម៉ោងសិននោះទេ គឺមិនបានតាំង ស៊ុបនោះឡើយ ដើម្បីអោយ សិស្សនិស្សិត ចូលបម្រើរាជការ បានដឹងថាអ្វី ជាមន្ត្រី មន្ត្រីរាជការ មានកាតព្វអ្វីខ្លះ ដើម្បីអោយយល់ ច្បាស់សិន មុនឈានជើង ចូលបម្រើការងាររដ្ឋ ។

Read more: សិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការចូលនិវត្តន៍...

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

នៅព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានធ្វើឡើង ក្នុងមូលដ្ឋាន ស្រុកអូរាំងឪ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត អភិបាលស្រុក សមាជិក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្រុកអូរាំងឪ ជាច្រើនកុះករ ។

Read more: វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ