Social Network

អ្នកស្រុកសំបូរ ខេត្តក្រចេះជិត៦ពាន់នាក់ មានចិត្តរំភើបឥតឧបមា ក្រោយទទួលបានការពិនិត្យ ព្យាបាល និងវះកាត់ឥតគិតថ្លៃ ពីសម្ព័ន្ធគ្រូពេទ្យសហភាព សហពន្ធ័យុវជនកម្ពុជា

(ក្រចេះ)៖ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល នៃស្រុកសំបូរ ខេត្តក្រចេះចំនួន៥៨៤៨រូប ដែលបងប្អូនខ្លះធ្វើដំណើរមកយ៉ាងឆ្ងាយដើម្បី មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងវះកាត់លើសេវាចំនួន១៧ប្រភេទ ដោយឥតគិតថ្លៃពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៩០នាក់ មានចិត្តរំភើបឥតឧបមាចំពោះសកម្មភាព មនុស្សធម៌ខាងលើនេះ ដែលជាការចូលរួមចំណែកកាត់បន្ថយការចំណាយ របស់ពួកគេ បានមួយកម្រិតទៀត។

Read more: អ្នកស្រុកសំបូរ ខេត្តក្រចេះជិត៦ពាន់នាក់ មានចិត្តរំភើបឥតឧបមា...

អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យផ្ទាល់​ការស្នាក់នៅរបស់បេក្ខជនប្រឡងក្នុងក្រុងសួង និងយកបេក្ខជនដែលមិនស្រួលខ្លួនទៅមន្ទីរពេទ្យ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក ជា ណារុន ប្រធានយុវជន គណបក្សក្រុងសួង និងសមាជិកគណបក្សប្រជាជន ចុះសួរសុខទុក្ខបេក្ខជន ដែលមកពីតាមទីជនបទ ត្រូវប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ តាមផ្ទះស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ ។

Read more: អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា...

ឯកឧត្តម ប៉ែន កុសល្យ បានជូនដំណើរ សិស្សានុសិស្ស ថ្នាក់ទី១១ នៃស្រុកអូររាំងឳ ទៅបំពេញទស្សន កិច្ចសិក្សានៅ សារមន្ទីរគុកទួលស្លែង និងសាលាក្តី ខ្មែរក្រហម

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ បានជូនដំណើរ សិស្សានុសិស្ស ថ្នាក់ទី១១ នៃស្រុកអូររាំងឳ ទៅបំពេញទស្សន កិច្ចសិក្សានៅ សារមន្ទីរគុកទួលស្លែង និងសាលាក្តី ខ្មែរក្រហម ជាមួយគ្នានេះ ក៏បន្តពិនិត្យស្ថានភាព មណ្ឌលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦ -២០១៧ ទាំងប្រាំមណ្ឌល ក្នុងខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម ប៉ែន កុសល្យ បានជូនដំណើរ សិស្សានុសិស្ស ថ្នាក់ទី១១ នៃស្រុកអូររាំងឳ...

ពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់ សៀវភៅស្រង់ ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើ ដោយមេភូមិ

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់ សៀវភៅស្រង់ ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើ ដោយមេភូមិ ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរង នៃគណ:អភិបាល ខេត្តត្បូងឃ្មុំ និងលោក យឹម សំអុល អនុប្រធាន នាយកដ្ឋាន អត្រានុកូលដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងនោះ ក៏មានការអញ្ជើញ ចូលរួមពី អភិបាលស្រុក /ក្រុង ទាំង៧ មេឃុំ សង្កាត់ ស្មៀន មេភូមិ និងអ្នកពាក់ព័ន្ធ យ៉ាងកុះករ ៕

Read more: ពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន...

បើក វគ្គផ្សព្វផ្សាយ ខ្លឹមសារសំខាន់ៗ នៃគោលនយោបាយ ដីធ្លី និងលិខិតបទដ្ឋាន មួយចំនួន ពាក់ព័ន្ធ និងដីធ្លី

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម លីម វ៉ាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជើញជា អធិបតី ក្នុងពិធីបើក វគ្គផ្សព្វផ្សាយ ខ្លឹមសារសំខាន់ៗ នៃគោលនយោបាយ ដីធ្លី និងលិខិតបទដ្ឋាន មួយចំនួន ពាក់ព័ន្ធ និងដីធ្លី និងមាន ការអញ្ជើញចូលរួមពី ប្រធាន/ អនុប្រធាន មន្ទីរ / អង្គភាព អភិបាល អភិបាលរង ស្រុក /ក្រុង ប្រធានភូមិបាល ស្រុក /ក្រុង និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ៕

Read more: បើក វគ្គផ្សព្វផ្សាយ ខ្លឹមសារសំខាន់ៗ នៃគោលនយោបាយ ដីធ្លី និងលិខិតបទដ្ឋាន...

អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា ចុះពិនិត្យផ្ទាល់​ការស្នាក់នៅរបស់បេក្ខជនប្រឡងក្នុងក្រុងសួង និងយកបេក្ខជនដែលមិនស្រួលខ្លួនទៅមន្ទីរពេទ្យ

(ត្បូងឃ្មុំ)៖ អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក ជា ណារុន ប្រធានយុវជនគណបក្សក្រុងសួង និងសមាជិកគណបក្សប្រជាជន ចុះសួរសុខទុក្ខបេក្ខជនដែលមកពីតាមទីជនបទ ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមផ្ទះស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ។

Read more: អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា...

សមត្តកិច្ចស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ ២ នាក់ពាក់ព័ន្ត និង សារធាតុញៀន

ត្បូងឃ្មុំ: កម្លាំងជំនាញផ្នែក ប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុក មេមត់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលមេមត់ បានចុះធ្វើការ ឆែកឆេរអាវុធ ជាតិផ្ទុះ នៅចំណុច បេនឡាន មេមត់ ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ កម្លាំងបានធ្វើការ ឆែកឆេរ ទៅលើជន សង្ស័យ ២នាក់ បានរកឃើញម្សៅ ក្រាមពណ៌ ស ថ្លា សង្ស័យថា ជាសារធាតុញៀន ចំនួនមួយកញ្ចប់ ។

Read more: សមត្តកិច្ចស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ ២ នាក់ពាក់ព័ន្ត និង សារធាតុញៀន

ឯកឧត្តម លី ឡេង បានអញ្ជើញកាត់វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញកាត់ វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦ -២០១៧ នៅមណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង ស្ថិតនៅ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម លី ឡេង បានអញ្ជើញកាត់វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ...

មនុស្ស២នាក់លង់ទឹកស្លាប់ ២ករណីផ្សេងគ្នា ក្នុងស្រុកត្បូងឃ្មុំ​

(ត្បូងឃ្មុំ)៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ហើមស្អុយរលួយ ក្នុងទឹកបឹងកំប្លោក បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: មនុស្ស២នាក់លង់ទឹកស្លាប់ ២ករណីផ្សេងគ្នា ក្នុងស្រុកត្បូងឃ្មុំ​

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៍មាន ដឹកនាំគណៈប្រតិភូវៀតណាមមកពីបណ្តាក្រសួងមួយចំនួន មកសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ផ្សាយរបស់វិទ្យុជាតិខេត្តត្បូងឃ្មុំ FM 88.00 MHz

(ត្បូងឃ្មុំ)៖ ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូ វៀតណាម មកពីបណ្តាក្រសួង មួយចំនួន មកសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ ផ្សាយរបស់ វិទ្យុជាតិត្បូងឃ្មុំ FM 88.00 MHz ទៅលើបច្ចេកទេសផ្សាយ បច្ចេកទេសក្នុង ការធ្វើកម្មវិធី និងត្រួតពិនិត្យ ទៅលើកម្លាំងម៉ាសុីន ផ្សាយរបស់វិទ្យុ ។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៍មាន ដឹកនាំគណៈប្រតិភូវៀតណាមមកពីបណ្តាក្រសួងមួយចំនួន...

លោក​ ងួន​ ប៊ុណ្ណាន​ អភិបាលស្រុកអូររាំងឪ បានដឹកនាំកម្លាំងចម្រុះគណ:កម្មការផ្សារអូររាំងឪ ចុះសួរសុខទុក្ខបងប្អូនអាជីវករ និងរៀបចំសណ្តាប់ធ្នាប់ផ្សារអូររាំងឪ

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានដឹកនាំកម្លាំងចម្រុះគណ:កម្មការផ្សារអូររាំងឪ ចុះសួរសុខទុក្ខបងប្អូនអាជីវករ និងរៀបចំសណ្តាប់ធ្នាប់ផ្សារអូររាំងឪ ។

Read more: លោក​ ងួន​ ប៊ុណ្ណាន​ អភិបាលស្រុកអូររាំងឪ...

លោក អ៊ុន លំអង ចុះសំណេះសំណាល និងចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរង គ្រោះធម្មជាតិ និងរងគ្រោះដោយ យថាហេតុផ្សេងៗចំនួន ៦៦គ្រួសារ មកពីភូមិ ចំនួន៧ ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ក្រោមការអង្អុលបង្ហាញ និងយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ គ្រឿងឧបភោគ បរិភោគ និងសំភារៈ មួយចំនួនមានដូចជា ៖ អង្ករ កន្ទេល មុង ភួយ មី ទឹកត្រី ទឹងស៊ីអ៊ីវ ត្រីខ និងថវិកា ត្រូវបានលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល និងចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរង គ្រោះធម្មជាតិ និងរងគ្រោះដោយ យថាហេតុផ្សេងៗចំនួន ៦៦គ្រួសារ មកពីភូមិ ចំនួន៧ ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: លោក អ៊ុន លំអង ចុះសំណេះសំណាល និងចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរង គ្រោះធម្មជាតិ...

របៀបវារៈចំនួន៣ ត្រូវបានលើកយកមក អនុម័តក្នុងកិច្ច ប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ របៀបវារៈចំនួន៣ ត្រូវបានលើកយកមក អនុម័តក្នុងកិច្ច ប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា អភិបាលរង នៃគណ:អភិបាល ខេត្តត្បូងឃ្មុំ និងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ប្រធានមន្ទីរ ជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការ ជាច្រើនកុះករ ។

Read more: របៀបវារៈចំនួន៣ ត្រូវបានលើកយកមក អនុម័តក្នុងកិច្ច ប្រជុំសាមញ្ញលើកទី៣៩...

ឯកឧត្តម លី ឡេង អភិបាលខេត្ត បានបើកកិច្ចប្រជុំជាមួយគណកម្មការ ត្រួតពិនិត្យ សុវត្ថិភាព នៅតាមមណ្ឌលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ជាមួយគណកម្មការ ត្រួតពិនិត្យ សុវត្ថិភាព នៅតាមមណ្ឌលប្រឡង សញ្ញបត្រមធ្យមសិក្សា ទុតិយភូមិ ទូទាំង ខេត្តត្បូងឃ្មុំ សម័យប្រឡង - ២១ សីហា ២០១៧ ខាងមុខនេះ ៕

Read more: ឯកឧត្តម លី ឡេង អភិបាលខេត្ត បានបើកកិច្ចប្រជុំជាមួយគណកម្មការ ត្រួតពិនិត្យ...

ឯកឧត្ដម លី ឡេង ដឹកនាំមន្ត្រីក្រោមឳវាទ ចុះសួរសុខទុក្ខមន្ត្រីសមត្ថកិច្ចឈរជើងការពារព្រំដែន និងពិនិត្យសកម្មភាពសន្តិសុខតាមព្រំដែនកម្ពុជា-វៀតណាម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ អមដំណើរឯកឧត្ដម លី ឡេង អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីក្រោមឳវាទ ចុះសួរសុខទុក្ខមន្ត្រី សមត្ថកិច្ចឈរជើង ការពារព្រំដែន និងពិនិត្យសកម្មភាព សន្តិសុខតាមព្រំដែនកម្ពុជា -វៀតណាម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្ដម លី ឡេង ដឹកនាំមន្ត្រីក្រោមឳវាទ...

ស្ត្រីម្នាក់ស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈពេលទៅមើលទឹកស្រែ ពេលភ្លៀងកំពុងធ្លាក់ខ្លាំង និងមានផ្គររន្ទះ

 (ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៤៧នាទី លោកនាយប៉ុស្តិ៍នគរបាលទ្រៀក បានទទួលព័ត៌មានពីលោកមេភូមិប្រិយ៍ថា មានស្រ្តីម្នាក់ឈ្មោះ អ៊ុន ស្វិត អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្លាប់ដោយសាររន្ទះបាញ់ ខណៈពេលទៅមើលទឹកស្រែរបស់ខ្លួន គ្រាដែលមេឃកំពុងបង្អុលភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមានផ្លេកបន្ទោរ លាយលំជាមួយផ្គររន្ទះលាន់លឺពេញមេឃ ។

Read more: ស្ត្រីម្នាក់ស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈពេលទៅមើលទឹកស្រែ...

ផ្សារថ្នល់ទទឹងអាជីវករនៅតែយកចំណីថ្នល់ធ្វើអាជីវកម្មលក់ដូរដដែល

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ពេលធ្វើដំណើរឆ្លងកាត់ ចំណុចផ្សារថ្នល់ទទឹង បត់ចូលមកផ្លូវ ជាតិលេខ១១ ស្ថិតក្នុងភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ តែងតែមានការ ភ័យ ព្រួយ ពីសុវត្ថិភាព ចរាចរណ៍ ដោយសារក្រុមអាជីវករ ជាង១០គ្រួសារ បាននាំគ្នារំលោភ យកចំណីថ្នល់ លក់ដូរផ្លែឈើ យ៉ាងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ បង្ករការកកស្ទះ ចរាចរណ៍ ជាញឹកញាប់ ពួកគាត់ថាបើមិនលក់ដូច្នេះ គឺលក់មិនដាច់ ព្រោះបើលក់ចូលក្នុង ភ្ញៀវមើលមិនឃើញ ។

Read more: ផ្សារថ្នល់ទទឹងអាជីវករនៅតែយកចំណីថ្នល់ធ្វើអាជីវកម្មលក់ដូរដដែល

ប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដី ខេត្តត្បូងឃ្មុំថ្មី ខណៈប្រធានមន្ទីរចាស់ ផ្លាស់ប្តូរទៅកាន់ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ចាម

(ត្បូងឃ្មុំ)៖ លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដីខេត្តត្បូងឃ្មុំ ដែលបានកាន់តំណែងជាង៣ឆ្នាំកន្លងទៅ ចាប់តាំងពីខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងនៅពេលនេះ ត្រូវបានផ្លាស់ប្ដូរទៅកាន់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដីខេត្តកំពង់ចាម ក្រោយប្រធានមន្ទីររៀបចំដែនដីកំពង់ចាម ចាស់ត្រូវចូលនិវត្តន៍។

Read more: ប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដី ខេត្តត្បូងឃ្មុំថ្មី ខណៈប្រធានមន្ទីរចាស់...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷សម័យនេះជាសម័យអភិវឌ្ឍន៍ខួក្បាល និងសិក្សាស្រាវជ្រាវលើបច្ចេកវិជ្ជាថ្មីៗ

កំពង់ចាម÷នៅព្រឹកថ្ងៃទី3 ខែសីហា ឆ្នាំ2017 លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតី សម្ភោធដាក់ឲ្យប្រើប្រាស់អាគាជួសជុលមួយខ្នង និងរំលឹកខួប60 ឆ្នាំនៃការបង្កើតវិទ្យាល័យ ជីហែ ដែលស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

Read more: រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷សម័យនេះជាសម័យអភិវឌ្ឍន៍ខួក្បាល...

កម្លាំងនគរបាលកណ្តោលជ្រុំ ក្របួចបានជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ

កម្លាំងនគរបាលកណ្តោលជ្រុំ ក្របួចបានជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ (ត្បូងឃ្មុំ)៖ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ មានករណី ធាក់យកម៉ូតូ១គ្រឿង បង្ករដោយជនល្មើសចំនួន២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ដេញតាមធាក់ប្លន់យកម៉ូតូ របស់ជនរងគ្រោះ១គ្រឿង នៅចំណុចវាលត្រពាំងផ្លុកក្រាយ ស្ថិតនៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

បើសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖ ជនសង្ស័យទាំង២ខាងលើ ទី១,ឈ្មោះ ដន ឌុល ភេទប្រុស អាយុ១៨ឆ្នាំ និងទី២,ឈ្មោះ ដន ហ៊ា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំងពីរនាក់ខាងលើ រស់នៅភូមិព្រះ ពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ (សៀមរាប 1H-1942)។

ធាក់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខៀវ ស៊េរី២០១០ ពាក់ស្លាកលេខ (កំពង់ចាម 1A-7533) របស់ឈ្មោះ នឿន ណាត ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរជាសិស្ស នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯង ក្រោយពីទទួលបានពត៌មានភ្លាម កងកម្លាំងប៉ុស្តិរដ្ឋបាលកណ្តោលជ្រុំ និងកងកម្លាំងប្រជាការពារ បានធ្វើការសហការគ្នា ដេញស្ទាក់ និងឃាត់បាន មុខសញ្ញាសង្ស័យខាងលើបានភ្លាមៗ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានប្រគល់ទៅជនរងគ្រោះវិញផងដែរ ៕


 

 

អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងអំពាវនាវបងប្អូននៅតាមដងទន្លេ មេត្តាប្រុងប្រយ័ត្ន ក្នុងស្ថានភាពទឹក

ផ្លូវ សាលារៀន និងផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ លិចលង់ក្នុងស្រុក នៅតាមដងទន្លេមេគង្គ ,អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងអំពាវនាវបងប្អូននៅតាមដងទន្លេ មេត្តាប្រុងប្រយ័ត្ន

Read more: អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងអំពាវនាវបងប្អូននៅតាមដងទន្លេ...