Social Network

លោក អ៊ុន លំអង ចុះសំណេះសំណាល និងចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរង គ្រោះធម្មជាតិ និងរងគ្រោះដោយ យថាហេតុផ្សេងៗចំនួន ៦៦គ្រួសារ មកពីភូមិ ចំនួន៧ ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ក្រោមការអង្អុលបង្ហាញ និងយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ គ្រឿងឧបភោគ បរិភោគ និងសំភារៈ មួយចំនួនមានដូចជា ៖ អង្ករ កន្ទេល មុង ភួយ មី ទឹកត្រី ទឹងស៊ីអ៊ីវ ត្រីខ និងថវិកា ត្រូវបានលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល និងចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរង គ្រោះធម្មជាតិ និងរងគ្រោះដោយ យថាហេតុផ្សេងៗចំនួន ៦៦គ្រួសារ មកពីភូមិ ចំនួន៧ ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។