Social Network

ម្ចាស់សហគ្រាសគ្រឹះស្ថានទូទាំងខេត្តត្បូងឃ្មុំ ទទួលបានការយល់ដឹងពីប្រកាសអន្តរក្រសួងលេខ៧១៩ប្រ.ក ក្នុងការធ្វើប័ណ្ណការងារ សៀវភៅការងារដល់ជនបរទេស

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ មន្ទីរការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លេខ៧១៩ប្រ.ក ស្ដីពីការពង្រឹងការងារ អធិការកិច្ច ហត្ថពលកម្មបរទេស ក្នុងព្រះរាជាណា ចក្រកម្ពុជា រវាងក្រសួងមហាផ្ទៃ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកសារពាក់ព័ន្ធ

Read more: ម្ចាស់សហគ្រាសគ្រឹះស្ថានទូទាំងខេត្តត្បូងឃ្មុំ...

អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញអោយមន្ត្រីជំនាញបន្តពង្រឹង កុំអោយយានយន្តតទ្រុងខុសបច្ចេកទេស មានវត្តមានលើទឹកដីខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ បានបើកកិច្ច បូកសរុបលទ្ធផល ការត្រួតពិនិត្យ យានយន្តខុស លក្ខណៈបច្ចេកទេស ក្នុងខេត្តត្បូងឃ្មុំ ដែលមាន ការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព និងមន្ត្រីជំនាញ ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

Read more: អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញអោយមន្ត្រីជំនាញបន្តពង្រឹង...

ឯកឧត្តម វង សូត អញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា នៅវត្តគិរីជយារាម ហៅវត្តគ្រញូង ក្នុងស្រុកពញាក្រែក

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីជយារាម ហៅវត្តគ្រញូង ស្ថិតនៅ ភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម វង សូត អញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា នៅវត្តគិរីជយារាម...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤៦ អាណត្តិទី ២

ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤៦ អាណត្តិទី ២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤៦ អាណត្តិទី ២

ជនពិការ និងជនចាស់ជរាក្នុងខេត្តត្បូងឃ្មុំ បន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរខេត្ត ក្រោយទទួលបានរទេះរុញចំនួន៨០គ្រឿង ថ្មីបន្ថែមទៀត!!

(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរខេត្ត ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនជនពិការ និងជនចាស់ជរាក្នុងខេត្តនោះ នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលាខេត្តត្បូងឃ្មុំ រទេះរុញចំនួន៨០គ្រឿង ត្រូវបានលោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ធ្វើការចែកជូនល់ជនពិការ និងជនចាស់ជរា ដែលមកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភដោយ សមាគមសាសនាកាតូលិក ក្រុងហូជីមិញ ប្រទេសវៀតណាម ។

Read more: ជនពិការ និងជនចាស់ជរាក្នុងខេត្តត្បូងឃ្មុំ បន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់...

អភិបាលខេត្តត្បូងឃ្មុំ៖ ការថែទាំសុខភាពមាតា ទារក និងកុមារ គឺចាប់ពីពេលមានគភ៍ ពេលសម្រាលកូន និងក្រោយពេលសម្រាល រួមទាំងការពន្យាកំណើត ពីកូនមួយទៅកូនបន្ទាប់់

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃ១២ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត អញ្ជើញជាអធិបតី ប្រារព្ធទិវារជាតិ សុខភាពមាតានិងទារក ក្រោមការរៀបចំដោយសាខាកាកបាទក្រហមខេត្ត នៅមណ្ឌលសុខភាព រកាពប្រាំ២ ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកគណៈកម្មាធិការកាកបាទ អនុសាខាកាកបាទ ព្រមទាំងមាតា និងទារក យ៉ាងច្រើនកុះករ។

Read more: អភិបាលខេត្តត្បូងឃ្មុំ៖ ការថែទាំសុខភាពមាតា ទារក និងកុមារ គឺចាប់ពីពេលមានគភ៍...

ឯកឧត្តម លី ឡេង ផ្ញើរសារលិខិតថ្វាយព្រះពរ និងជូនពរ ជូនចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧

អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លី ឡេង ផ្ញើរសារលិខិតថ្វាយព្រះពរ និងជូនពរ ជូនចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧

Read more: ឯកឧត្តម លី ឡេង ផ្ញើរសារលិខិតថ្វាយព្រះពរ និងជូនពរ ជូនចំពោះ...

ប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ១៥៣គ្រួសារដែលរងគ្រោះក្នុងឆ្នាំ២០១៧ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តឆ្លើយតប ដោយផ្តល់ជូនអំណោយមនុស្សធម៍ភ្លាមៗ

(ត្បូងឃ្មុំ)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការ អនុសាខាតាមក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធនោះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅពេលមានឧប្បតិវហេតុកើតឡើង សាខាកាកបាទក្រហមខេត្ត និងអនុសាខាតាមបណ្តាក្រុង-ស្រុកទាំង៧ បានធ្វើការឆ្លើយតបភ្លាមៗទាន់ពេលវេលា ដោយនាំយកមនុស្សធម៍ផ្តល់ជូនគ្រួសាររងគ្រោះសរុបចំនួន ១៥៣គ្រួសារ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧កន្លងទៅនេះ។

Read more: ប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖...

ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»

ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ« យុវជនដើម្បីវប្បធម៌ជាតិ » ត្រូវបានប្រារព្ធធ្វើឡើងនៅ សាលប្រជុំសាលា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះដែរ មានការចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត និងនិស្សិត យ៉ាងច្រើនកុះករ ។

Read more: ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២០...

ឯកឧត្តម លី ឡេង អភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការ សមាគមអតីត យុទ្ធជនកម្ពុជា ទូទាំងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការ សមាគមអតីត យុទ្ធជនកម្ពុជា ទូទាំងខេត្តត្បូងឃ្មុំ ដើម្បីពិភាក្សា រៀបចំពិធីបំពាក់ គ្រឿងឥស្សរិយយស មេដាយការពារជាតិ ចំនួន១៧៥៨នាក់ ជូនដល់និវត្តន៍ជន នាពេលឆាប់ៗ ខាងមុខនេះ ។

Read more: ឯកឧត្តម លី ឡេង អភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល...

កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ដោយយោងតាមការ ចំបាច់ទៅលើការ អនុម័តការងារ នានាជុំវិញខេត្ត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី១២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ

Read more: កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

រថយន្តម៉ាកហ៊ិនដាយលីបេរ៉ូ(HYUN LiBERO) ព្រលះជាមួយរថយន្តម៉ាក វីហ្គោ(ViGo) ពេញទំហឹងបណ្ដាលអោយមនុស្សម្នាក់ភ្លាមនៅកន្លែង

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទី នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ ២១២-២១៣ ស្ថិតនៅភូមិ រោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាង រថយន្តម៉ាកហ៊ិន ដាយលីបេរ៉ូ (HYUN LiBERO) ពណ៌ស

Read more: រថយន្តម៉ាកហ៊ិនដាយលីបេរ៉ូ(HYUN LiBERO) ព្រលះជាមួយរថយន្តម៉ាក វីហ្គោ(ViGo)...

អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា រៀនច្រើន ចម្រើនជាតិ អោយតែផ្តល់តម្លៃលើការសិក្សា ទោះបីសិស្ស និស្សិត រឺក៍ព្រះសង្ឃ សុទ្ធតែចូលរួមអភិវឌ្ឍន៍សង្គមជាតិ

អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា រៀនច្រើន ចម្រើនជាតិ អោយតែផ្តល់តម្លៃលើការសិក្សា ទោះបីសិស្ស និស្សិត រឺក៍ព្រះសង្ឃ សុទ្ធតែចូលរួមអភិវឌ្ឍន៍សង្គមជាតិ!!!

Read more: អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា រៀនច្រើន ចម្រើនជាតិ...

អភិបាលរងខេត្តត្បូងឃ្មុំ៖ លោកគ្រូអ្នកគ្រូ គឺជាមាតាបិតាទី២ របស់យើងទាំងអស់គ្នា សុខចិត្តលះបង់ពេលវេលាដ៍មានតម្លៃ ដើម្បីបណ្តុះបណ្តាលថ្នាលធនធានមនុស្ស ដែលនេះគឺជាតម្លៃឆន្ទះដ៍មុះម៉ុតរបស់ពួកគាត់

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ ថ្លែងកោតសរសើរបែបនេះ ក្នុងឳកាសដែលលោក អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូ ប្រមាណ២០០នាក់ រួមជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅសាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។


ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងថា ប្រទេសជាតិមួយអាចមានការអភិវឌ្ឍន៍ រីកចម្រើនលូតលាស់ទៅបាន អាស្រ័យលើធនធានមនុស្ស ដែលជាកត្តាសំខាន់ណាស់ ក្នុងចំណោមកត្តាដ៍ទៃទៀត សូម្បីតែរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ សម្តេចតេជោ បានចាត់ជាកត្តាអទិភាពនោះគឺ ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស ប៉ុន្តែក្រោយមក សម្តេចបានផ្តូរយុទ្ធសាស្ត្រនេះឡើងវិញ ដោយកត្តាទី១ចំបងគឺ ធនធានមនុស្ស បន្ទាប់មកគឺ ផ្លូវ ទឹក ភ្លើង ។ដែលនេះបញ្ជាក់បានថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតសំខាន់ខ្លាំងណាស់ ទៅលើថ្នាលបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំនេះ ។

ឯកឧត្តមបណ្ឌិត បន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល ព្រមទាំងប្រជាពលរដ្ឋជិត១លាននាក់ ក្នុងខេត្តត្បូងឃ្មុំនេះ គឺពឹងផ្អែកទៅលើលោកគ្រូ អ្នកគ្រូហើយ ជាពិសេសដែលមានវត្តមានជិត២០០នាក់ នាពេលនេះ ។ដោយ លោក សង្ឃឹមថា លោកគ្រូអ្នកគ្រូ នឹងមិនអោយរដ្ឋបាលខេត្ត ក៍ដូចជាអ្នកដែលរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស អស់សង្ឃឹមនោះទេ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងជំរុញដល់ លោកគ្រូអ្នកគ្រូមេត្តា សូមជួយធ្វើយ៉ាងណាកុំអោយសិស្សបោះបង់ចោលការសិក្សា ពីព្រោះការសិក្សានេះសំខាន់ណាស់ សម្រាប់ជួយដល់អនាគត និងកម្រិតជីវភាពរបស់ពួកគាត់។ បើសិនគាត់ជាប់រឺធ្លាក់ទី៩ គាត់អានក្លាយជាកម្មករជំនាញ សិក្សាតាមមន្ទីរជំនាញផ្សេងៗ ហើយបើសិនធ្លាក់ទី១២ គាត់អាចក្លាយជានិស្សិត រៀនថ្នាក់បរិញ្ញាបត្ររងបន្ត។ដូចនេះកម្មការជំនាញ រឺកម្រិតបរិញ្ញាបត្ររង ជាស្ពានអាចជួយផ្តល់លទ្ធភាពដល់ពួកគាត់ មានប្រាក់បៀវត្សខ្ពស់ជាង កម្មករដែលប្រើកម្លាំងសុទ្ធសាធនោះដែរ។

លោកក៍បានស្នើរសុំអោយលោកគ្រូអ្នកគ្រូ មេត្តាបញ្ចេញនូវសមត្ថភាព ទេពកោសល្យអោយអស់ ដើម្បីជាសារមួយសំខាន់ណាស់ ជូនទៅដល់សិស្សានុសិស្ស ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាពិសេស លោក សំណូមពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ជួយជំរុញបន្ថែមទាំងអស់គ្នា ទៅការសិក្សាអប់រំ របស់សិស្សានុសិស្ស ទាំងនៅសាលា និងនៅផ្ទះ ដើម្បីរួមគ្នាជាមួយសម្តេចតេជោ ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា អោយថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា កាន់តែខ្លាំងក្លា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលនេះជាមោទនៈសម្រាប់សិស្សានុសិស្សផ្ទាល់ មាតាបិតាអាណាព្យបាល និងសង្គមកម្ពុជាទាំងមូល សម្រាប់ការអភិវឌ្ឃន៍ប្រទេសជាតិទាំងនៅបច្ចុប្បន្ន និងសង្គមជាតិ ៕ ដោយ៖ វ៉ាន់ វីរៈ












កំហឹងនៃគំនុំគុំគួន បង្កើតជាហឹង្សារហូតដល់វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឲ្យខ្លួនឯងជាប់ទោសព្រហ្មទ័ណ្ឌ ....!

កម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាន នគរបាល ស្រុកមេមត់ បានទទួលពាក្យ បណ្តឹងពីឈ្មោះ ចន ជឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលបានប្តឹង ទៅលើឈ្មោះ សាន ស៊ង ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាមួយគ្នា ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ របស់ខ្លួន ដោយប្រើនូវព្រនង់ ឈើវាយទៅលើ កូនឈ្មោល ០១ ក្បាលបណ្តាលឲ្យងាប់ នៅនឹងកន្លែង នៅវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី ០២ ខែមីនា គ.ស២០១៨ ។

Read more: កំហឹងនៃគំនុំគុំគួន...

ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម លី ឡេង បានប្រគេនព្រះភ្លើងបូជាព្រះសពលោកគ្រូធម្មបញ្ញោ គុយ អ៊ាម គ្រូចៅ អធិការវត្តសន្តិវង្សារាម ហៅវត្តផ្សារថ្មី ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាល ខេត្តត្បូងឃ្មុំ បានប្រគេនព្រះភ្លើង បូជាព្រះសព លោកគ្រូធម្មបញ្ញោ គុយ អ៊ាម គ្រូចៅអធិការ វត្តសន្តិវង្សារាម ហៅវត្តផ្សារថ្មី ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ។

Read more: ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម លី ឡេង...

ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ ( ស្ត្រីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ )

ត្បូងឃ្មុំ ៖( ស្ត្រីរួមគ្នា ថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ )នេះ ជាប្រធានបទថ្មី ក្នុងទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ របស់ខេត្តត្បូងឃ្មុំ បានប្រារព្ធឡើង ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន សមាជិកក្រុម ប្រឹក្សាខេត្ត លោកជំទាវ រស់ សុភក្តិ សមាជិកក្រុម ប្រឹក្សាខេត្ត និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ស្ថិតនៅវត្តពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។

Read more: ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ ...

ពលរដ្ឋរាប់ពាន់នាក់ សប្បាយចុះចាប់ត្រី ១ឆ្នាំមានម្តង ជាមួយនឹងឧបករណ៍បុរាណ!!

(ត្បូងឃ្មុំ)៖ នាដើមខែមីនា ជារៀងរាល់ឆ្នាំ ជាប្រពៃណីទំនៀមទំលាប់សំរាប់ប្រជាពលរដ្ឋនៅស្រុកមេមត់ តែងតែរៀបចំពិធីចាប់ត្រីនៅចំណុចត្រពាំងក្រមដែលអ្នកនៅទីនោះតែងហៅថា បឹងធំ ដែលមានទំហំប្រហែល១០០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក៏មានប្រជាពលរដ្ឋមកពីភូមិ ឃុំ ស្រុកនានា មកជួបជុំគ្នាយ៉ាងច្រើនកុះកររាប់ពាន់នាក់ ដោយអ្នកខ្លះដើរ ខ្លះជិះរទេះសេះ ខ្លះជិះរទេះគោ កង់ម៉ូតូ ឡានពេញផ្លូវតែម្ដង ដោយមានកាន់ឧបករណ៍បុរាណសំរាប់ចាប់ត្រីរួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ក្អុះ នៅថ្ងៃទី ០១-០២-០៣-០៤ ខែមិនា គ.ស២០១៨ នេះ ។

Read more: ពលរដ្ឋរាប់ពាន់នាក់ សប្បាយចុះចាប់ត្រី ១ឆ្នាំមានម្តង ជាមួយនឹងឧបករណ៍បុរាណ!!

ជនសង្ស័យ ០២ នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាលស្រុកតំបែរ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ខណៈពេលកម្លាំងសមត្ថកិច្ចល្បាតពួនស្ទាក់នៅតាមដងផ្លូវក្នុងមូលដ្ឋានឃុំសេដា !

ស្រុកតំបែរ ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសេដា ដោយបាន សហការជាមួយ កម្លាំងនគរបាល ប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាន នគរបាល ស្រុកតំបែរ បានធ្វើការ ចុះល្បាតពួន ស្ទាក់នៅតាមដងផ្លូវ ក្នុងមូលដ្ឋាន ឃុំសេដា ចំណុចលើផ្លូវជាតិ លេខ៧៣ រហូតទៅដល់ គល់ស្ពានកំពង់រាំង ស្ថិតក្នុង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

Read more: ជនសង្ស័យ ០២ នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាលស្រុកតំបែរ...