Social Network

រង្វាន់គំរបដបតែអូឈិ ត្រូវជាង២សប្តាហ៍ ទេីបដឹងរឿង

ត្បូងឃ្មុំ៖ សំលាញ់២នាក់(ម្នាក់ឈ្មោះ ហែម និមុល និងម្នាក់ទៀត ឈ្មោះ សែម កាណាន់) ជាអូឌ័រប្រចាំខារ៉ាអូខេ វិមានទ្រព្យ ស្ថិតក្នុងភូមិម៉ាស៉ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅម៉ោង២ និង៥០នាទីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ បាននាំគ្នាទៅទិញ តែអូឈិផឹក នៅតូបលក់មុខផ្សារមេមត់ ដេីម្បីយកកម្លាំងធ្វេីការងារជូនលោកថៅកែជាម្ចាស់ខារ៉ាអូខេ ភ័ព្វសំណាងត្រូវបានរង្វាន់រថយន្ត ហ្វតរិនជ័រ មាននៅគំរបតែអូឈិ មិត្តភ័ក្ត្រទាំងពីរនាក់ បានយករង្វាន់គំរបតែអូឈិនោះទៅផ្ញេីលោកថៅកែ ដេីម្បីរត់ការណ៍យករថយន្តនោះមកឱ្យអ្នកទាំងពីរ ។

Read more: រង្វាន់គំរបដបតែអូឈិ ត្រូវជាង២សប្តាហ៍ ទេីបដឹងរឿង

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ញើញបើកកិច្ចប្រជុំគោលការណ៍សំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំគោលការណ៍សំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណ:កម្មាធិការគណបក្សខេត្ត ។







ឯកឧត្តម ឡុង ធាម អញ្ជើញបើកអង្គសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅវណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជូនដល់មេឃុំ ស្មៀនឃុំ សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ

ដើម្បីធានាដល់ប្រសិទ្ធភាពការងារ នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ស្របតាមការវិវឌ្ឍនៃលិខិតបទដ្ឋានគតិយុត្តនានា និងស្ថានភាពជាកស្ដែងនៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ បានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅវណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជូនដល់មេឃុំ ស្មៀនឃុំ សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ ។


font-size: 12px;">
font-size: 12px;">
font-size: 12px;">
font-size: 12px;">

 

ឯកឧត្តម លី ឡេង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ូតូចំនួន៦គ្រឿង របស់លេខាធិការដ្ឋាន គ.ជ.អ.ប ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ូតូចំនួន៦គ្រឿង របស់លេខាធិការដ្ឋាន គ.ជ.អ.ប ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណង់ផ្ដល់ជូនក្រុមការងារគម្រោងថ្នាក់ខេត្ត សម្រាប់បំពេញការងារ ក្នុងគម្រោងកាត់បន្ថយ់ភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហ៊ានទី២ TSSD -AF ក្រោមហិរញ្ញប្បទានប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) ។

 

 

 

អាជីវករ ផ្សារថ្នល់ទទឹង នៅតែធ្វេីអាជីវកម្ម លក់ដូរលេីដីចំណីថ្នល់ដដែល

ត្បូងឃ្មុំ៖ នៅចំណុចផ្លូវកែងបត់ជា៣ នៃផ្លូវជាតិលេខ១១ ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានក្រុមអ្នកលក់ដូរមួយចំនួនតូច យកផ្លូវធ្វេីជាកន្លែងរកសុី ដែលធ្វេីអោយប៉ះពាល់ជាខ្លាំងចំពោះការធ្វេីចរាចរនៅតាមដងផ្លូវនេះ ។

Read more: អាជីវករ ផ្សារថ្នល់ទទឹង នៅតែធ្វេីអាជីវកម្ម លក់ដូរលេីដីចំណីថ្នល់ដដែល

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ អញ្ជើញសម្ពោធសាលាពុទ្ធិកបឋមសិក្សា វត្តបុប្ផាគិរីសុវណ្ណារាមគគីរ ហៅវត្តគគីរ

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ បានលើកឡើងថា ៖ សុខសន្តិភាព បានមកពីសន្លឹងឆ្នោតដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដើម្បីនាំមកនូវការរីកចម្រើនល្អខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងនាំមកនូវប្រជាធិបតេយ្យដ៏ល្អផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសសម្ពោធសាលាពុទ្ធិកបឋមសិក្សា វត្តបុប្ផាគិរីសុវណ្ណារាមគគីរ ហៅវត្តគគីរ ជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។

 

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ផ្តាំដល់យុវជនទាំងអស់ ត្រូវធ្វើជាសសរទ្រូងប្រទេសជាតិ ស្នេហាជាតិពិតប្រាកដ និងធ្វើជាគំរូរល្អសម្រាប់កូនចៅជំនាន់ក្រោយ

វគ្គបណ្តុះបណ្តាលស្តីពី ការេជ្រើសរើសជំនាញនិងអាជីព សម្រាប់សិស្សវិទ្យាល័យប្រមាណជាង២០០នាក់ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

Read more: ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ផ្តាំដល់យុវជនទាំងអស់...

ឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយកង់ ដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រាកម្ពុជា នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយកង់ ដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រាកម្ពុជា នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាជំនួយរបស់អង្គការ កុគឹសៃ KJO ប្រទេសជប៉ុន៕

 

 

ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្ត និងក្រុងពាលី ត្រៀមសម្ភោធអគារសាខាកាកបាតក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្ត និងក្រុងពាលី ត្រៀមសម្ភោធអគារសាខាកាកបាតក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បុងឃ្មុំ ខេត្តត្បូងឃ្មុំ ៕

 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ភោធសមិទ្ធផលនានានៅក្នុងវត្តឫស្សីជួរ

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ភោធសមិទ្ធផលនានានៅក្នុងវត្តឫស្សីជួរ ភូមិឫស្សីជួរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

 

លោក ម៉ៅ ឌុង ប្រធាន ស ស យ ក ខេត្តបានដឹងនាំសមាជិក សសយក ចូលរួមក្នុងពិធីចែកអំណោយកង់ ដល់សិស្សានុសិស្សក្រីក្រត្បូងឃ្មុំ បានដឹងនាំសមាជិក សសយក ចូលរួមក្នុងពិធីចែកអំណោយកង់ ដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រាកម្ពុជា

លោក ម៉ៅ ឌុង ប្រធាន ស ស យ ក ខេត្តត្បូងឃ្មុំ បានដឹងនាំសមាជិក សសយក ចូលរួមក្នុងពិធីចែកអំណោយកង់ ដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រាកម្ពុជា នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាជំនួយរបស់អង្គការ កុគឹសៃ KJO ប្រទេសជប៉ុន ៕

 

ឯកឧត្ដម លី ឡេង អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ជុំវិញការត្រៀមរៀបចំការបោះឆ្នោតខាងមុខនេះ

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានបើកិច្ចប្រជុំផ្សព្វផ្សាយផែនការគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ជុំវិញការត្រៀមរៀបចំការបោះឆ្នោតខាងមុខនេះ។

 

 

ស.ស.យ.ក ខេត្ត បើកវគ្គបំប៉ន និងសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២

ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោក អោក បូឡៃ អនុប្រធានស.ស.យ.ក ខេត្ត តំណាងលោក ម៉ៅ ឌុង ប្រធានស.ស.យ.ក ខេត្ត លោកបណ្ឌិត ឃីម សុខហេង និងលោកបណ្ឌិត សុត វ៉ាន់ធុច ចូលរួមធ្វើបទបង្ហាញដល់សិស្ស ក្នុងពិធីបើកវគ្គបំប៉ន និងសិក្ខាសាលាតម្រង់ទិសដល់សិស្សថ្នាក់ទី១២ សរុបចំនួន ៣៧៥នាក់ មកពីវិទ្យាល័យចំនួន៥ក្នុងស្រុកក្រូចឆ្មារ ក្នុងនោះបានអញ្ជើញចូលរួមពីអភិបាលរងស្រុក ប្រធានការិយាល័យអប់រំស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ និងយុវជន ស.ស.យ.ក ចំនួន4០នាក់។

 

 

កាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលបានថវិការបឋមជាង ៤២ម៉ឺនដុល្លារ ពីសប្បុរសជននានា ក្នុងពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងសម្ពោធអគារកាកបាទក្រហមខេត្ត ដែលចំណាយថវិការសាងសង់ ប្រមាណជិត៦៥ម៉ឺនដុល្លារ!!!

កាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលបានថវិការបឋមជាង ៤២ម៉ឺនដុល្លារ ពីសប្បុរសជននានា ក្នុងពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងសម្ពោធអគារកាកបាទក្រហមខេត្ត ដែលចំណាយថវិការសាងសង់ ប្រមាណជិត៦៥ម៉ឺនដុល្លារ!!!

Read more: កាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលបានថវិការបឋមជាង ៤២ម៉ឺនដុល្លារ ពីសប្បុរសជននានា...

អគ្គីភ័យបានឆាបឆេះ ផ្ទះ១ខ្នង សល់តែជើងសសរ ស្រុកអូរាំងឪ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១៦ និង ២០ នាទី ថ្ងៃទី ១៦ ខែឧសភា ២០១៨ មានអគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ១ ខ្នងសល់តែជើងសសរ នៅក្នុងភូមិ បឹងកណ្ដាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

Read more: អគ្គីភ័យបានឆាបឆេះ ផ្ទះ១ខ្នង សល់តែជើងសសរ ស្រុកអូរាំងឪ

ឯកឧត្តម លី ឡេង អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាចងចាំ និងពិធីបុណ្យផ្សេងៗទូទាំងខេត្តត្បូងឃ្មុំ

នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការ រៀបចំទិវាចងចាំ និងពិធីបុណ្យផ្សេងៗ ទូទាំងខេត្តត្បូងឃ្មុំ ក្នុងនោះដែរ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ យ៉ាងច្រើនកុះករ ។

Read more: ឯកឧត្តម លី ឡេង អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាចងចាំ...

វេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ លើកទី២២ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ វេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ លើកទី២២ នៅខេត្តត្បូងឃ្មុំ

Read more: វេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤៨ អាណត្តិទី២

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤៨ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានស្ដីទី ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤៨ អាណត្តិទី២

ម៉ូតូព្រលះជាមួយរថយន្ត បណ្តាលឱ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ នេះ មានមនុស្សម្នាក់ បានស្លាប់នៅនឹង កន្លែងកេីតហេតុ និងម្នាក់ទៀត របួសធ្ងន់ ត្រង់ចំណុច ភូមិដងកាំបិត ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ ។

Read more: ម៉ូតូព្រលះជាមួយរថយន្ត បណ្តាលឱ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ស្រុកត្បូងឃ្មុំ

ក្រសួងសាធារណការបានអះអាងថាពុំមានអ្នកលួចកាត់ដែកក្រោមស្ពាន ឬដៃស្ពាន ដូចបណ្តាញសង្គមលើកឡើងនោះឡើយ

បន្ទាប់ពីចុះពិនិត្យល្អិតល្អន់ នៅលើស្ពានប៉ាឡេដែលជាកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ រួចមក មន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន OCIC បានបញ្ជាក់យ៉ាងច្បាស់ថា ពុំមានអ្នកលួចកាត់ដែកក្រោមស្ពាន ឬដៃស្ពាន ដូចបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនលើកឡើងនោះទេ។

Read more: ក្រសួងសាធារណការបានអះអាងថាពុំមានអ្នកលួចកាត់ដែកក្រោមស្ពាន ឬដៃស្ពាន...

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំ ក្រុមគ្រូពេទ្យមនុស្សធម៌សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកពិនិត្យ និងព្យាបាលជម្ងឺ ជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ស្ថិតនៅទីបញ្ជាការកងវរៈសេនាតូចលេខ ២ ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៨ ក្រុមគ្រូពេទ្យមនុស្សធម៌សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញមកពិនិត្យ និងព្យាបាលជម្ងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ស្ថិតនៅទីបញ្ជាការកងវរៈសេនាតូចលេខ ២ ក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំ ក្រុមគ្រូពេទ្យមនុស្សធម៌សម្ដេចអគ្គមហាសេនាបតីតេជោ...