Social Network

ស្អែកនេះ! មានការពិនិត្យ ព្យាលបាលជំងឺភ្នែក ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យភ្នែក មកពីទីក្រុងហូជីមិញ សហការជាមួយរដ្ឋបាល ខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ នឹងធ្វើការ ពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ឡើងបាយ ដុះសាច់ភ្នែក ឬជំងឺភ្នែកផ្សេងៗ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ និង២៩ ខែមេសា ឆ្នាំ២០១៨ ។

Read more: ស្អែកនេះ! មានការពិនិត្យ ព្យាលបាលជំងឺភ្នែក ឥតគិតថ្លៃ នៅមន្ទីរពេទ្យ...

អគារប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេរភាគី ទន្លេចាម (កម្ពុជា.វៀតណាម) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់

(ត្បូងឃ្មុំ)៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ អគារប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេរភាគី ទន្លេចាម (កម្ពុជា.វៀតណាម) ស្ថិតក្នុងភូមិសាស្រ្ត ឃុំជាំក្រវៀន ស្រុកមេមត់ ត្រូវបានសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ់ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងអភិបាលខេត្ត ,លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំ លោក លោកស្រី ស្នងការរង លោកប្រធានស្នាក់ការគយព្រំដែន កងកម្លាំងនគរបាល ជាចព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

Read more: អគារប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេរភាគី ទន្លេចាម (កម្ពុជា.វៀតណាម)...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក និងកម្មករទាំងអស់ បំរើការងារក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

របរដាំពោតយកស្នៀតពោតលក់ របស់ប្រជាកសិករ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រជាកសិកររស់នៅតាម ដងទន្លេមេគង្គប្រមាណជា ១០ភាគរយ ប្រកបរបរដាំពោត យកស្នៀតពោតលក់ ទទួលបានជីវភាព ធូរធាមួយកំរឹតថែមទៀត របស់បងប្អូនប្រជាកសិករ នៃខេត្តត្បូងឃ្មុំ ។

Read more: របរដាំពោតយកស្នៀតពោតលក់ របស់ប្រជាកសិករ ស្រុកត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលរងខេត្ត ៖ «ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង»

«ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង» នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភបាលរងខេត្តត្បូងឃ្មុំ ថ្លែង ក្នុងពិធីបិទ ប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលរងខេត្ត ៖ «ការប្រកួតកីឡានេះ...

ឯកឧត្តមរដ្ឋមន្រ្តី វង សូត្រ ៖ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន គឺដោយសារការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន

ការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្កមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេស កម្ពុជាសម្រេចបាននូវ គ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិ មនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុម មនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់ មួលបង្កាច់តែ ប្រជាជន និងប្រទេសជាតិខ្លួនឯង ។

Read more: ឯកឧត្តមរដ្ឋមន្រ្តី វង សូត្រ ៖ ប្រទេសកម្ពុជាមានសុខសន្តិភាព...

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ៖ ( ប្រទេសជាតិមានសុខសន្តិភាព គឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព

 ( ប្រទេសជាតិមានសុខសន្តិភាព គឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការកសាង លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍ ប្រកបដោយចីរភាព) នេះ ជាការលើករបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុង ពិធីបញ្ចុះខណ្ឌ សីមាព្រះវិហារ និងសម្ពោធដាក់ ឲ្យដំណើរការសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ហៅវត្តជីមាន់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅ ភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តមរដ្ឋមន្ត្រី វង សូត ៖ ( ប្រទេសជាតិមានសុខសន្តិភាព គឺជាកត្តាសំខាន់បំផុត...

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត៖(កីឡាករល្អ ត្រូវគោរពតាមគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ឡើយ)

(កីឡាករល្អ ត្រូវគោរព តាមគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ឡើយ)នេះ ជាការលើកឡើងរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ ថ្លែងក្នុងពិធីបើកការប្រកួត កីឡាមហាជនជម្រើនជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ ទូទាំងខេត្តត្បូងឃ្មុំ នៅទីលាន បាលទាត់ក្រុងសួង ស្តិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាពេលកន្លងទៅថ្មីៗនេះ ។

Read more: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត៖(កីឡាករល្អ ត្រូវគោរពតាមគោលការណ៍...

ពលរដ្ឋ០៦គ្រួសារ ត្រូវអគ្គិភ័យឆេះបំផ្លាញផ្ទះ០៦ខ្នងគ្មានសល់ នៅស្រុកត្បូងឃ្មុំ, ថ្ងៃនេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ យកអំណោយប្រគល់ជូន គ្រួសាររងគ្រោះ

(ត្បូងឃ្មុំ)៖ ឯកឧត្តម លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះចំនួន០៦គ្រួសារ ដោយគ្រោះអគ្គិភ័យឆេះផ្ទះអស់ ០៦ខ្នង ស្ថិតនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ។

Read more: ពលរដ្ឋ០៦គ្រួសារ ត្រូវអគ្គិភ័យឆេះបំផ្លាញផ្ទះ០៦ខ្នងគ្មានសល់ នៅស្រុកត្បូងឃ្មុំ,...

សហគមន៍កសិកម្មកសិករ រីករាយចំនួន ៣៦គ្រួសារ សហគមន៍កសិកម្មកសិករ រីករាយចំនួន ៣៦គ្រួសារ ស្ថិតនៅភូមិព្រៃទំនប់ ឃុំដូនតី ស្រុកពញាក្រែក ទទួលបានស្រូវ ពូជផ្ការំដួល ចំនួន ៤.៤៦០គីឡូ ពីគម្រោងជំរុញ ផលិតកម្មស្បៀង គាំទ្រដោយរាជ រដ្ឋាភិបាល កម្ពុជា

នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ សហគមន៍កសិកម្មកសិករ រីករាយចំនួន ៣៦គ្រួសារ ស្ថិតនៅភូមិព្រៃទំនប់ ឃុំដូនតី ស្រុកពញាក្រែក ទទួលបានស្រូវ ពូជផ្ការំដួល ចំនួន ៤.៤៦០គីឡូ ពីគម្រោងជំរុញ ផលិតកម្មស្បៀង គាំទ្រដោយរាជ រដ្ឋាភិបាល កម្ពុជា ។

Read more: សហគមន៍កសិកម្មកសិករ រីករាយចំនួន ៣៦គ្រួសារ សហគមន៍កសិកម្មកសិករ រីករាយចំនួន...

ឯកឧត្តម វង សូត បានអញ្ជើញចុះ ជួបសំណេះសំណាល ក្នុងអង្គវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន ១,២០២នាក់ មកពី២៣ ភូមិ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃចន្ទ ៩ រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកពញាក្រែក

Read more: ឯកឧត្តម វង សូត បានអញ្ជើញចុះ ជួបសំណេះសំណាល ក្នុងអង្គវេទិការសាធារណៈ...

កិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានស្ដីទី ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ក្នុងនោះការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ /អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ ។

Read more: កិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ខេត្តត្បូងឃ្មុំ បានរៀបចំពិធីសូត្រមន្តបង្សុកូល និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៊ុន លំអង ប្រធានមន្ទីរ សង្គមកិច្ចខេត្ត ព្រមទាំង មន្រ្តីរាជការ ទាំងអស់ បានប្រារព្ធ ពិធីសូត្រមន្តបង្សុកូល និងប្រគេន ទេយ្យទាន ដល់ព្រះសង្ឃ ដើម្បីអបអរសាទរ ក្នុងឱកាស ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២ ។

Read more: មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ខេត្តត្បូងឃ្មុំ ...

ពិធីប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធី ប្រកាសចូលកាន់មុខ តំណែងរបស់ មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ អង្គភាព ច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ

Read more: ពិធីប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធអង្គភាពច្រកចេញចូលតែមួ...

ក្បាលដីចំនួន៣.០១២ ស្មើនិង២ភូមិ គឺភូមិស្នាកកណ្ដាល និងភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ ដើម្បីកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ

( បងប្អូនប្រជាពលរដ្ឋ ដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ច ក្នុងការត្រួត ពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលបិទផ្សាយ ដើម្បីកុំឲ្យមាន បញ្ហាទៅ ថ្ងៃក្រោយទៀត ) នេះ

Read more: ក្បាលដីចំនួន៣.០១២ ស្មើនិង២ភូមិ គឺភូមិស្នាកកណ្ដាល និងភូមិអង្គរលើ ឃុំដូនតី...

ប្រជាកសិករសប្បាយចិត្តក្នុងការប្រមូលផលទំពាំងឬស្សីផ្អែម

ត្បូងឃ្មុំ៖ ប្រជាកសិករ នៅក្នុងឃុំជីរោទី១ ស្រុកត្បូងឃ្មុំ បាននាំគ្នា ដាំឬស្សីផ្អែម ដើម្បីយក ទំពាំងលក់ មិនមែនយកដើម លក់នោះទេ ព្រោះទំពាំងមាន ទីផ្សារក្នុងស្រុក ច្បាស់លាស់ និង មានតម្លៃ សមរម្យទៀតផង ។

Read more: ប្រជាកសិករសប្បាយចិត្តក្នុងការប្រមូលផលទំពាំងឬស្សីផ្អែម

អភិបាលខេត្តត្បូងឃ្មុំ “ការលំបាករបស់ប្រជាកសិករ គឺជាការលំបាករបស់រាជរដ្ឋាភិបាល និងយើងទាំងអស់គ្នា”

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការចែកពូជ ស្រូវក្រអូបដល់ ប្រជាកសិករ ក្នុងសហគមន៍ កសិកម្មនាងទាវ ក្នុងគម្រោងជំរុញ ផលិតកម្មស្បៀង ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: អភិបាលខេត្តត្បូងឃ្មុំ “ការលំបាករបស់ប្រជាកសិករ គឺជាការលំបាករបស់រាជរដ្ឋាភិបាល...

ប្រជាពលរដ្ឋភូមិសោយ ឃុំមៀន ស្រុកអូរាំងឪ បានអញ្ជើញមកស្ដាប់ការផ្សព្វផ្សាយស្ដីពីការប្រកាសតំបន់វិនិច្ឆ័យដីធ្លីជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ភូមិសោយ ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញមក ស្ដាប់ការផ្សព្វផ្សាយ ស្ដីពីការប្រកាសតំបន់ វិនិច្ឆ័យដីធ្លី ជាសាធារណៈមានលក្ខណៈ ជាប្រព័ន្ធ ក្រោមវត្តមាន លោក ងួន ប៉ុណ្ណាន អភិបាលស្រុក អូរាំងឪ និងលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ ។

Read more: ប្រជាពលរដ្ឋភូមិសោយ ឃុំមៀន ស្រុកអូរាំងឪ...

កិច្ចប្រជុំ ក្រុមការងារ ពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ ជំងឺគ្រុនចាញ់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ ក្រុមការងារ ពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ ជំងឺគ្រុនចាញ់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ ជំងឺគ្រុនចាញ់ ខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី អ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ ។

Read more: កិច្ចប្រជុំ ក្រុមការងារ ពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ ជំងឺគ្រុនចាញ់...

មុខសញ្ញាញៀនថ្នាំម្នាក់ខឹងនឹងអ្នកជិតខាងដែលហ៊ានរាយការណ៍ឲ្យនគរបាលចាប់ខ្លួនទៅមណ្ឌលកែប្រែ ខណៈពេលចេញមកវិញស្ទាក់វាយសងសឹកអ្នកជិតខាងនោះមិនបានសម្រេច តែជាប់ពន្ធនាគារបានសម្រេច

នៅយប់ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ១៥ នាទី នៅចំនុចមុខសាលា បឋមសិក្សាពោធិរោង ស្ថិតក្នុង ភូមិពោធិរោង ឃុំអញ្ចើម ស្រុកនិង ខេត្តត្បូងឃ្មុំ មានករណីហឹង្សាដោយ ចេតនាមួយកើតឡើង ដែលបង្ករដោយ ជនសង្ស័យឈ្មោះ ផេង ធារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ បានធ្វើសកម្មភាព ដោយយកដែក បំពង់ទីប (ជ្រុង) ប្រវែងប្រហែល ០១ ម៉ែត្រ ស្ទាក់វាយទៅលើជន រងគ្រោះ ឈ្មោះសុខ គឹមយ៉េង ភេទប្រុស អាយុ ៣៨ ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំ ជាមួយគ្នា (ផ្ទះក្បែរគ្នា) មិនបានសម្រេច ។

Read more: មុខសញ្ញាញៀនថ្នាំម្នាក់ខឹងនឹងអ្នកជិតខាងដែលហ៊ានរាយការណ៍ឲ្យនគរបាលចាប់ខ្លួនទៅមណ្ឌលកែ...

នគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានចុះកិច្ចប្រតិបត្តិការបង្ក្រាបលើមុខសញ្ញាសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន តាមអំណាចដីការបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ របស់តុលាការខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល ជំនាញផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាល ស្រុកមេមត់ បានចុះកិច្ច ប្រតិបត្តិការ ស្រាវជ្រាវរកមុខ សញ្ញាពាក់ព័ន្ធ ករណីគ្រឿងញៀន  ទៅតាមអំណាចដីការ បង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ របស់តុលាការ ខេត្តត្បូងឃ្មុំ

Read more: នគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់...