បណ្តាញសង្គម

ឪពុករំលោភ កូនស្រីបង្កើត អាយុ ៤ឆ្នាំ ពេលបែកការ អ៊ុំស្រី ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន

បាត់ដំបង៖ ឪពុកចិត្តតិរច្ឆាន បានរំលោភ កូនស្រីបង្កើតខ្លួន អាយុ៤ឆ្នាំ (យកម្រាមដៃ លូកប្រដាប់ភេទ) កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល លុះដល់ថ្ងៃទី២៥ ខែសីហា ទើបបែកធ្លាយ ដឹងដល់អ៊ុំស្រី ក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន កាលពីវេលាម៉ោង ៦:១០នាទី ល្ងាចថ្ងៃទី២៦ ខែសីហា នៅចំណុចភូមិ.សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈជនសង្ស័យ មកលេងផ្ទះម្តាយ រួចនាំយក មកសាកសួរ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ នៅរសៀល ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការតាមច្បាប់។

អាន​បន្ត៖ ឪពុករំលោភ កូនស្រីបង្កើត អាយុ ៤ឆ្នាំ ពេលបែកការ អ៊ុំស្រី ប្តឹងសមត្ថកិច្ច...

រថយន្តដឹកទំនិញ ១គ្រឿង បែកកង់ក្រោយ ក្រឡាប់ទាំងព្រឹក នៅស្រុកមោងឬស្សី

បាត់ដំបង៖ រថយន្តម៉ាក ហ៊ីយាន់ដាយកង់ ៨ ពាក់ស្លាលេខ ភ្នំពេញ 3A 5007 ដឹកទំនិញ ១គ្រឿង បែកកង់ក្រោយក្រឡាប់ កាលពី វេលាម៉ោង ៦ និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុច តាមបណ្តាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី តែសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ ដល់មនុស្សទេ ត្រូវបានរថយន្ត មកពីបាត់ដំបង មកសាងឥវ៉ាន់ រួចអូសយកទៅ បាត់ដំបងវិញ។

អាន​បន្ត៖ រថយន្តដឹកទំនិញ ១គ្រឿង បែកកង់ក្រោយ ក្រឡាប់ទាំងព្រឹក នៅស្រុកមោងឬស្សី

បុរសជាសង្សារ ត្រូវស្លាប់ ខាងស្រី រងរបួសធ្ងន់ ខណៈម៉ូតូពួកគេ ត្រូវរថយន្តបុក

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ឯនារីជាសង្សារ បានរងរបួសធ្ងន់ ខណៈដែលម៉ូតូ របស់ពួកគេ ត្រូវបានរថយន្ត មួយគ្រឿង បុកយ៉ាងពេញទំហឹង នៅម៉ោងប្រមាណ ១២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅ ចំណុចមុខ ស្តុបជលផល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ បុរសជាសង្សារ ត្រូវស្លាប់ ខាងស្រី រងរបួសធ្ងន់ ខណៈម៉ូតូពួកគេ ត្រូវរថយន្តបុក

ចាប់បានអ្នកជួញដូរ និងចែកចាយថ្នាំញៀន ២ករណី មានគ្នា៣នាក់ ដករឹបអូសម៉ូតូ ២គ្រឿង ប្រាក់១៧.៣២០០រៀល និងទូសព្ទ័ដៃ ១គ្រៀង

កំពង់ឆ្នាំង៖  មេចែកចាយ និងជួញដូរថ្នាំញៀន ប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ក្នុងករណី ២ផ្សេងគ្នា តាមការចង្អុល បង្ហាញ ពីប្រជាពលរដ្ឋ នៅពេលដែលគេ ទូរសព្ទ័សុំទិញ ថ្នាំញៀន យកទៅជួញដូរ និងចែកចាយបន្ត។

អាន​បន្ត៖ ចាប់បានអ្នកជួញដូរ និងចែកចាយថ្នាំញៀន ២ករណី មានគ្នា៣នាក់ ដករឹបអូសម៉ូតូ ២គ្រឿង...

កម្មកររោងចក្រ មែនអ៊ូ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ នាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ

ព្រះសីហនុ៖ កម្មករ នៅក្នុងរោងចក្រ មែនអ៊ូ បានប្រមូលផ្តុំគ្នា នៅក្នុងបរិវេន រោងចក្រ ដោយសុំទាមទារអោយ ថៅកែរោងចក្រ យល់ព្រម តាមសំណើរ មួយចំនួន ដែលពួកគាត់ ជាកម្មករយល់ថា ជាអំពើរំលោភសិទ្ធិ របស់ពួកគាត់ ។

អាន​បន្ត៖ កម្មកររោងចក្រ មែនអ៊ូ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ នាំគ្នាធ្វើកូដកម្ម...

វែកមុខសញ្ញា រំលោភសេពសន្ធវះ ប៉េអឹម បង្រ្កាប់បានការជួញដូរ ចែកចាយគ្រឿងញៀន តាមរថយន្ត

បន្ទាយមានជ័យ៖ ករណីបង្រ្កាប់ គ្រឿងញៀន កាលពីយប់ចូល ថ្ងៃទី ២៦សីហា ២០១៤ នៅចំនុចស្តងតាងួន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបីនាក់ រថយន្តបាទ្បែន មួយគ្រឿង និងថ្នាំញៀន ជាច្រើន ព្រមទាំងអាវុធ ២ដើម សំរាប់ធ្វើសកម្មភាព ចែកចាយថ្នាំញៀន តាមរថយន្ត ត្រូវបានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ចាប់។

អាន​បន្ត៖ វែកមុខសញ្ញា រំលោភសេពសន្ធវះ ប៉េអឹម បង្រ្កាប់បានការជួញដូរ ចែកចាយគ្រឿងញៀន តាមរថយន្ត

មេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារ សាន់ដេ ២

កំពង់ឆ្នាំង៖ ពួកសកម្ម ជាមេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវបានសមត្ថកិច្ច ឡោមព័ទ្ធចាប់ ខ្លួនបាននៅ ក្នុងបន្ទប់លេខ២៧ និង២៩ នៃសណ្ឋាគារ នៅពេលពួកគេ កំពុងសម្ងំជួញដូរ និងចែកចាយថ្នាំ ញៀនម៉ាទឹកកក។

អាន​បន្ត៖ មេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារ សាន់ដេ ២

ការចតផ្ទេរទំនិញ នៃរថយន្តធុនធ្ងន់ បង្កភាពអនាធិបតេយ្យ តាមផ្លូវជាប់របង វិទ្យាល័យទួលស្វាយព្រៃ

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង ១២ ថ្ងៃត្រង់ ឡើងទៅ គឺមានរថយន្ត ដឹកទំនិញធុនធ្ងន់ និងមធ្យម ជាច្រើនគ្រឿង បាន នាំគ្នាមកចត ត្រៀបត្រា នៅជុំវិញរបង វិទ្យាល័យទួលស្វាយព្រៃ ដែលមិនត្រឹមតែ បង្កសំឡេងខ្លាំងៗ រំខានដល់ការបង្រៀន និងការ សិក្សារបស់ សិស្សានុសិស្ស នៃវិទ្យាល័យទួលស្វាយព្រៃ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីនោះ ប៉ុណ្ណោះទេ តែក៏នៅបង្កអោយ ប៉ះពាល់ដល់ ការធ្វើចរាចរណ៍ នៅតាមផ្លូវទាំងនោះ និងសណ្ដាប់ធ្នាប់ សាធារណៈផងដែរ។

អាន​បន្ត៖ ការចតផ្ទេរទំនិញ នៃរថយន្តធុនធ្ងន់ បង្កភាពអនាធិបតេយ្យ តាមផ្លូវជាប់របង...

អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជួបគ្រោះថ្នាក់រាចចរណ៍ រងរបួសធ្ងន់ស្រាល​ ទាំងគ្រួសារ

កណ្តាល៖ អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងគ្រួសារ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់រថយន្ត បណ្តាល ឲ្យរងរបួស ធ្ងន់ស្រាល ទាំងគ្រួសារ ចំនួន៨នាក់ ។ ហេតុការណ៍ ក្រឡាប់ឡាននេះ បានកើតឡើង កាលពីម៉ោងជាង ១០ព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៤ នៅផ្លូវជាតិលេខ៦ ក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

អាន​បន្ត៖ អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជួបគ្រោះថ្នាក់រាចចរណ៍...

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

កំពង់ចាម៖ កម្លាំងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ចុះប្រតិបត្តិការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ២ករណីនៅក្នុង ស្រុកព្រៃឈរ ១ករណី និងក្នុង ក្រុងកំពង់ចាម ១ករណី ទៀតផងដែរ ហើយឈានទៅឃាត់ខ្លួន ជនសង្ស័យបាន ចំនួន ៤នាក់ និងរឹបអូសវត្ថុតាង ថ្នាំញៀនក្រាម ពណ៌ស បានចំនួន៣កញ្ចប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ម៉ូតូចំនួន ៤៦គ្រឿង ត្រូវបានដឹកទៅកាន់ អង្គភាពនានា ក្នុងខេត្តកំពង់ចាម ដើម្បីត្រៀមធ្វើពន្ធ និងធ្វើស្លាកលេខ

កំពង់ចាម៖ ម៉ូតូចំនួន ៤៦គ្រឿង ត្រូវបានដឹកទៅកាន់ សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ដើម្បីត្រៀមធ្វើពន្ធ និងធ្វើស្លាកលេខ ចំពោះម៉ូតូមានពន្ធ ត្រូវត្រៀមធ្វើស្លាកលេខ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឬ ច្រកចេញចូលតែមួយ នៅសាលាក្រុង ធ្វើយ៉ាងណា អោយម៉ូតូទាំងអស់ ក្នុងខេត្តកំពង់ចាម ធ្វើចរាចរណ៍នៅលើ ផ្លូវសាធារណៈ ប្រកបដោយ តាមបច្ចេកទេសផ្លូវច្បាប់ ។

អាន​បន្ត៖ ម៉ូតូចំនួន ៤៦គ្រឿង ត្រូវបានដឹកទៅកាន់ អង្គភាពនានា ក្នុងខេត្តកំពង់ចាម...

អគ្គីភ័យ លេបត្របាក់ ផ្ទះមួយខ្នង រាបដល់ដី នៅស្រុកបាធាយ ខេត្តកំពង់ចាម

កំពង់ចាម៖ ផ្ទះមួយខ្នងទំហំ ៨ ម៉ែត្រគុណ ១២ម៉ែត្រ ជញ្ជាំងបេតុង ប្រក់ក្បឿង ត្រូវភ្លើងឆេះ រាបដល់ដី បំផ្លាញទ្រព្យសម្បត្តិ ទាំងស្រុង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

អាន​បន្ត៖ អគ្គីភ័យ លេបត្របាក់ ផ្ទះមួយខ្នង រាបដល់ដី នៅស្រុកបាធាយ ខេត្តកំពង់ចាម

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ដោយរថយន្ត សណ្តោងកន្ទុយធុនធំ បើកបុកជាមួយ រថយន្តយីឌុប

កំពង់ឆ្នាំង៖ រថយន្តធុនធំ ចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលអោយ រមូរចូលគ្នា ធ្លាក់ទៅក្រោមថ្នល់ ខ្ទេចខូចខាត ទាំងសងខាង ក្នុងនោះ អ្នកបើកបររថយន្ត បង្កហេតុម្នាក់ បានស្លាប់ និង៣ នាក់ទៀត បានរងរបួសធ្ងន់ នឹងស្រាល។

អាន​បន្ត៖ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ដោយរថយន្ត សណ្តោងកន្ទុយធុនធំ បើកបុកជាមួយ...

កម្មកររោងចក្រជិនយី ផ្ទុះអំពើហឹង្សា វាយគប់បំបែក កញ្ចក់រោងចក្រ នៅពេលតវ៉ាទាមទារលក្ខខណ្ឌ មិនបានសំរេច

កំពង់ឆ្នាំង៖ កញ្ចក់ប៉ុស្តិរដ្ឋបាល ខាងមុខរោងចក្រ ជិន យី ត្រូវបានកម្មករ ក្នុងរោងចក្រ វាយបំបែក គ្ចក់ខ្ទេចខ្ទី ខណៈពេលដែល កម្មករ តវ៉ាទាមទារ លក្ខ័ណ ១៧ចំណុច មិនបានសំរេច បើទោះជា មានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាជ្ញាកណ្តាល ក៍ដោយ។

អាន​បន្ត៖ កម្មកររោងចក្រជិនយី ផ្ទុះអំពើហឹង្សា វាយគប់បំបែក កញ្ចក់រោងចក្រ...

រថយន្តតូរីស និងវីហ្គូ ប្រលះគ្នាស្លាប់ ៤នាក់ តាមបណ្តោយផ្លូវជាតិលេខ ៧៦ ខេត្តក្រចេះ

ក្រចេះ៖ នៅរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅត្រង់ចំណុច ផ្លូវជាតិលេខ៧៦ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានគ្រោះថ្នាក់ចរាចរមួយ គួរអោយរន្ធត់រវាង រថយន្នតូរីស និង វីហ្គូ ពាក់ស្លាកលេខ រដ្ឋ ១២. ២-០៣៣១ បណ្តាលអោយ មនុស្សស្លាប់ ចំនួន ០៤នាក់ ចំណែកអ្នកបើកបរ និងអ្នកជិះរថយន្ន វីហ្គូ ពុំមានរងរបួសទេ។

អាន​បន្ត៖ រថយន្តតូរីស និងវីហ្គូ ប្រលះគ្នាស្លាប់ ៤នាក់ តាមបណ្តោយផ្លូវជាតិលេខ ៧៦ ខេត្តក្រចេះ

បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូនទៅតុលាការ

កំពង់ចាម៖ ជនសង្ស័យចំនួន៣នាក់ ត្រូវសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត និង កម្លាំងអធិការដ្ឋាន នគរបាល ស្រុកចំការលើ ចុះប្រតិបត្តិការបង្ក្រាប នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

អាន​បន្ត៖ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូនទៅតុលាការ

កុកភ្លេចជុង វាយគេរបួសស្នាម រត់ចោលផ្ទះជាង ១ឆ្នាំ ត្រឡប់មកវិញ ត្រូវជាប់ជុងសមត្ថកិច្ច

កំពង់ឆ្នាំង៖ ជនដៃដល់ម្នាក់ ជាកុកភ្លេចជុង ត្រូវបានសមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង ចាប់ខ្លួន បន្ទាប់ពីរូប គេបានបង្ករបួសស្នាម ដល់អ្នកដទៃ ហើយបានរត់គេចខ្លួន បាត់ពីមូលដ្ឋាន ជាង១ឆ្នាំកន្លងមកហើយ។

អាន​បន្ត៖ កុកភ្លេចជុង វាយគេរបួសស្នាម រត់ចោលផ្ទះជាង ១ឆ្នាំ ត្រឡប់មកវិញ...

អគ្គិភ័យឆាបឆេះ ខុនដូ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះ ខុនដូមួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូវលេខ ៩៩ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា។

អាន​បន្ត៖ អគ្គិភ័យឆាបឆេះ ខុនដូ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា រាជធានីភ្នំពេញ

រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ១គ្រឿង ដឹកក្រញូង លោតឆ័ត្រទៅភ្នំពេញ តែត្រូវប៉ូលីសសេដ្ឋកិច្ច ក្របួចជាប់

កំពង់ចាម៖ កម្លាំងការិយាល័យ កណ្តាលនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយកម្លាំង អធិការនគរបាល ស្រុកជើងព្រៃ ចុះប្រតិបត្តិការបង្ក្រាប បទល្មើស រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ ដឹកឈើប្រណិត ប្រភេទឈើក្រញូង ១គ្រឿង នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

អាន​បន្ត៖ រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ១គ្រឿង ដឹកក្រញូង លោតឆ័ត្រទៅភ្នំពេញ...

ជនញៀនថ្នាំ ២នាក់ កាប់សម្លាប់ មន្រ្តីនគរបាល ប៉ុស្តិ៍តាប្រុក ដែលញៀនថ្នាំ ដូចគ្នា

កំពង់ចាម៖ មន្រ្តីនគរបាល បម្រើការងារ នៅប៉ុស្តិ៍ នគរបាលរដ្ឋបាល តាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជនញៀនថ្នាំ ចំនួន២នាក់ ដែលជាបនភឿន ជាមួយគ្នានោះ កាប់សម្លាប់ បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ប្រមាណ ជិត៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ប៉ុន្តែជនដៃដល់ ដែលជាមនុស្ស ញៀនថ្នាំនោះ ត្រូវបានកម្លាំង នគរបាល ស្រុកចំការលើ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន តាមចាប់ខ្លួន ក្នុងរយះពេល៩០នាទី ក្រោយធ្វើសកម្មភាព ។

អាន​បន្ត៖ ជនញៀនថ្នាំ ២នាក់ កាប់សម្លាប់ មន្រ្តីនគរបាល ប៉ុស្តិ៍តាប្រុក ដែលញៀនថ្នាំ ដូចគ្នា

ផ្តន្ទាទោស ជនជាប់ចោទ ៥នាក់ ដាក់គុកម្នាក់ៗ ពី២ ទៅ ៥ឆ្នាំ ពីបទរួមគ្នា លួចដកប្រាក់ជិត ៣ លានដុល្លារ ពីធនាគារកាណាឌីយ៉ា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០១៤ បានប្រកាសសាលក្រម លើសំណុំរឿង លួចដកប្រាក់ ពីក្នុងធនាគារ កាណាឌីយ៉ា ជិត៣លានដុល្លារ តាមរយៈការប្រើកាត ATM និង បានសម្រេច ផ្តន្ទាទោស ជនជាប់ចោទ ចំនួន៥នាក់ ក្នុងនោះ៣នាក់កំពុង ជាប់ឃុំក្នុង ពន្ឋនាគារព្រៃស និង២នាក់ទៀត នៅក្រៅឃុំឃាំង ដាក់គុក ម្នាក់ៗរយៈពេលពី ២ទៅ៥ឆ្នាំ

អាន​បន្ត៖ ផ្តន្ទាទោស ជនជាប់ចោទ ៥នាក់ ដាក់គុកម្នាក់ៗ ពី២ ទៅ ៥ឆ្នាំ ពីបទរួមគ្នា...