បណ្តាញសង្គម

អគ្គិភ័យឆាបឆេះ ខុនដូ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះ ខុនដូមួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូវលេខ ៩៩ ក្បែរផ្សារទំនើប បឹងត្របែកផ្លាហ្សា។

អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ច អះអាងថា ផ្តើមចេញពីការ ទុស្សេខ្សែភ្លើង នៅក្នុងបន្ទប់លេខ ៣០១។ ទាំងកម្លាំងនគរបាល ពន្លត់អគ្គិភ័យ សមត្ថកិច្ច មូលដ្ឋាន រួមនិងអាជ្ញាធរ កំពុងញាប់ដៃញាប់ជើង ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។ រហូតដល់ម៉ោង ៥ និង៥០នាទី ក្រោយពីការឆាបឆេះ បានប្រមាណជា ២០នាទី អគ្គិភ័យ ត្រូវបានសមត្ថកិច្ច គ្រប់គ្រងបាន និងបាញ់ទឹកពន្លត់ ស្ទើរតែរលត់ ទៅវិញហើយ៕

ដកស្រង់ពី៖ ដើមអម្ពិល