បណ្តាញសង្គម

កុកភ្លេចជុង វាយគេរបួសស្នាម រត់ចោលផ្ទះជាង ១ឆ្នាំ ត្រឡប់មកវិញ ត្រូវជាប់ជុងសមត្ថកិច្ច

កំពង់ឆ្នាំង៖ ជនដៃដល់ម្នាក់ ជាកុកភ្លេចជុង ត្រូវបានសមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង ចាប់ខ្លួន បន្ទាប់ពីរូប គេបានបង្ករបួសស្នាម ដល់អ្នកដទៃ ហើយបានរត់គេចខ្លួន បាត់ពីមូលដ្ឋាន ជាង១ឆ្នាំកន្លងមកហើយ។

ករណីចាប់ខ្លួន ជនសង្ស័យនេះ បានធ្វើឡើងនៅវេលា ម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅចំណុចផ្ទះជន ដៃដល់ស្ថិតក្នុង ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោកអធិការរងនគរបាល ក្រុងកំពង់ឆ្នាំង បានអោយដឹងថា ៖ ជនដៃ ដល់នេះឈ្មោះ ធន មុន្នី អាយុ២៣ឆ្នាំ ដែលមានទីលំនៅក្នុងភូមិសង្កាត់ ខាងលើនេះ ការចាប់ខ្លួននេះបាន ធ្វើឡើង តាមដីកាបង្គាប់ អោយចាប់ខ្លួន លេខ០៧ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ លោក ចៅក្រម ទៀង ស៊ីថា ពីបទបង្ករបួសស្នាម ដោយចេតនា ទៅលើ ជនរងគ្រោះកាល ពីម៉ោង៩ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង។

ក្រោយពីបង្ករបួសស្នាម លើអ្នកដទៃរួច ជនដៃដល់ បានគេចខ្លួនបាត់ ពីមូលដ្ឋានរហូតមក ដល់ថ្ងៃចាប់ខ្លួន គឺមានរយៈពេល ជាង១ឆ្នាំ ហើយ។