បណ្តាញសង្គម

រថយន្តដឹកគ្រួស បុកក្មេងប្រុស អាយុ១១ឆ្នាំ កំពុងជិះកង់ស្លាប់ នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ ត្រូវរថយន្តដឹកគ្រួស បុកពេញ មួយទំហឹង បណ្តាលឲ្យស្លាប់ នៅវេលា ម៉ោងប្រមាណ ៤៖២០នាទី ស្ថិតនៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អាន​បន្ត៖ រថយន្តដឹកគ្រួស បុកក្មេងប្រុស អាយុ១១ឆ្នាំ កំពុងជិះកង់ស្លាប់ នៅស្រុកស្ទឹងត្រង់

គ្រួសារសព មន្ដ្រីនគរបាល ផ្កាយ៣ តូចចិត្ដ គ្មានថ្នាក់ដឹកនាំក្រសួង ចូលរួមបុណ្យសព

ភ្នំពេញ៖ ស្ដ្រីម្នាក់ បានបង្ហោះរូបសព ឪពុករបស់ខ្លួន អមដោយខ្លឹមសារ រិះគន់ និងតូចចិត្ត ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃថា មិនបានគិតគូរ និងយកចិត្ដទុកដាក់ បុណ្យ សពឪពុក របស់នាង ឋានៈឧត្ដមសេនីយ៍ឯក (ផ្កាយ៣) ដែលមានតួនាទី ជាទីប្រឹក្សាក្រសួងមហាផ្ទៃ នៅពេលដែល ឪពុកបានស្លាប់ ចោលក្រុមគ្រួសារ ទៅហើយនោះ ។

អាន​បន្ត៖ គ្រួសារសព មន្ដ្រីនគរបាល ផ្កាយ៣ តូចចិត្ដ គ្មានថ្នាក់ដឹកនាំក្រសួង ចូលរួមបុណ្យសព

ជិះម៉ូតូគេចជង្ហុក ជ្រុលបុកខឿន ស្លាកសញ្ញាស្ថានីយ៍ ប្រេងតេលា បែកក្បាលស្លាប់

ខេត្តកំពង់ចាម៖ យុវជនម្នាក់បានធ្វើដំណើរ ចាកចេញពី ស្រុកកំណើត នៅខេត្តតាកែវ មកលេងមិត្តភក្តិ នៅស្រុកចំការលើ ខេត្តកំពង់ចាម ហើយចៃដន្យ ពេលកំពុង ធ្វើដំណើរ ទៅលេងចំការ ក៏ដួលម៉ូតូបោកក្បាល ទៅលើខឿន រង្វង់មូលស្លាក សញ្ញាស្ថានីយ៍ ប្រេងតេលា បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៩និង៣០ នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ នៅចំណុចខឿន ស្ថានីយ៍ប្រេងតេលា ស្ថិតនៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អាន​បន្ត៖ ជិះម៉ូតូគេចជង្ហុក ជ្រុលបុកខឿន ស្លាកសញ្ញាស្ថានីយ៍ ប្រេងតេលា បែកក្បាលស្លាប់

ព្រះសេអារ្យមេត្រី ក្លែងក្លាយ ចូលខ្លួនសុំទោស រដ្ឋមន្រ្តីក្រសួងធម្មការ បន្ទាប់ពីសុំទោស អាជ្ញាធរ និងព្រះសង្ឃ ខេត្តកណ្តាល

ភ្នំពេញ៖ បុគ្គល ដែលតាំងខ្លួនឯង ជាព្រះសេអារ្យមេត្រី ធាន វុទ្ធី នៅម៉ោងប្រមាណជា ១០ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤នេះ បានចូលខ្លួន ទៅសុំទោស រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម មិន ឃិន បន្ទាប់ពីខ្លួន បានប្រព្រឹត្តខុស ដែលឲ្យប៉ះពាល់ទៅដល់ ព្រះពុទ្ធសាសនា របស់រដ្ឋ ។

អាន​បន្ត៖ ព្រះសេអារ្យមេត្រី ក្លែងក្លាយ ចូលខ្លួនសុំទោស រដ្ឋមន្រ្តីក្រសួងធម្មការ...

នគរបាលជំនាញមួយក្រុម កំពុងចុះស្រាវជ្រាវ ករណីជនមានអំណាច ចាប់នារីក្រមុំលក់ផ្លែឈើ នៅកំពង់ចាម យកទៅរំលោភ និងបញ្ជូនទៅឃុំ នៅពន្ធនាគារ

កំពង់ចាម៖ ជុំវិញរឿងរ៉ាវ ដែលត្រូវគេបង្ហោះ និងចែករំលែកតៗគ្នា តាមប្រព័ន្ធហ្វេសប៊ុក អំពីនារីក្រមុំ លក់ផ្លែឈើម្នាក់ នៅផ្សារ ខេត្តកំពង់ចាម ត្រូវជនមានអំណាច ចាប់យកទៅរំលោភ និងបន្តយកទៅឃុំឃាំង នៅពន្ធនាគារ កាលពីឆ្នាំមុននោះ ត្រូវបានអភិបាល ខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ បានណែនាំទៅ ស្នងការនគរបាល ខេត្តកំពង់ចាម បើកការស៊ើបអង្កេត និងរកមូលហេតុពិត ហើយតាមចាប់ជនដៃដល់ យកទៅផ្តន្ទាទោស តាមផ្លូវច្បាប់។

អាន​បន្ត៖ នគរបាលជំនាញមួយក្រុម កំពុងចុះស្រាវជ្រាវ ករណីជនមានអំណាច ចាប់នារីក្រមុំលក់ផ្លែឈើ...

បាញ់ ៦គ្រាប់ សម្លាប់ស្ដ្រីកូន ៣ ខណៈ ឌុបម្ដាយទៅលេងបងប្អូន សមត្ថកិច្ច សន្និដ្ឋានថា ជារឿងគំនុំ ច្រើនជាងករណីប្លន់

ភ្នំពេញ៖ ស្ដ្រីវ័យជាង ៣០ឆ្នាំ រូបសម្ជស្ស ផូផង់ ដែលមានប្ដី និងមានកូន ៣នាក់នៅ ក្នុងបន្ទុកត្រូវបាន ឃាតកមិនស្គាល់មុខ ធ្វើការបាញ់ប្រហារ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលស្ដ្រី រូបនេះ ជិះម៉ូតូឌុបម្ដាយ ទៅលេងផ្ទះបងប្អូន ទើបទៅដល់ពាក់កណ្ដាលផ្លូវ ។

អាន​បន្ត៖ បាញ់ ៦គ្រាប់ សម្លាប់ស្ដ្រីកូន ៣ ខណៈ ឌុបម្ដាយទៅលេងបងប្អូន សមត្ថកិច្ច...

មានលុយ ១០០ដុល្លារ ចូលច្រៀងខារ៉ាអូខេ ពេលគិតលុយអស់ ២៧៨ដុល្លារ រត់ចោលម៉ូតូ ២គ្រឿង

ភ្នំពេញ៖ បុរស ៥នាក់ បាននាំគ្នាចូលទៅផឹកស៊ី និងច្រៀងខារ៉ាអូខេ កំសាន្តលេង លុះពេលផឹកស៊ី និង ច្រៀងរួច ឲ្យគេគិតលុយអស់ចំនួន ២៧៨ដុល្លារ ពេលនោះ ពួកគេមានលុយតែ ១០០ដុល្លារប៉ុណ្ណោះ ទើបម្ចាស់ហាងខារ៉ាអូខេ ហៅនគរបាល ទៅនាំខ្លួន យកមកសាកសួរ ប៉ុន្តែ ជនបង្កនាំគ្នា រត់គេចខ្លួន ចោលម៉ូតូ ២ គ្រឿង ។

អាន​បន្ត៖ មានលុយ ១០០ដុល្លារ ចូលច្រៀងខារ៉ាអូខេ ពេលគិតលុយអស់ ២៧៨ដុល្លារ រត់ចោលម៉ូតូ ២គ្រឿង

និស្សិតប្រុស ២០ឆ្នាំ ចាប់រំលោភ និស្សិតស្រី ១៨ឆ្នាំ បានសម្រេច និងបង្ខំឲ្យកោរសក់

ភ្នំពេញ៖ យុវជនជានិស្សិតម្នាក់ ត្រូវបានក្រុមគ្រួសារ ជានារីរងគ្រោះ ចាប់បញ្ជូន ឲ្យនគរបាល ខណ្ឌទួលគោក ចាត់ការទៅតាមច្បាប់ ដោយចោទប្រកាន់ ពីបទចាប់រំលោភ បានសម្រេច និងបង្ខំឲ្យកោរសក់ ធ្វើឡើងនៅក្នុង ផ្ទះសំណាក់ស្រែយើង សង្កាត់ទឹកល្អក់៣។

អាន​បន្ត៖ និស្សិតប្រុស ២០ឆ្នាំ ចាប់រំលោភ និស្សិតស្រី ១៨ឆ្នាំ បានសម្រេច និងបង្ខំឲ្យកោរសក់

ត្បូងឃ្មុំ៖ រោងម៉ាស៊ីនកិនស្រូវមួយ ក្នុងឃុំជប់ ត្រូវបានអគ្គិភ័យឆាបឆេះ ដោយគ្មានមូលហេតុច្បាស់លាស់

ត្បូងឃ្មុំ៖ រោងម៉ាស៊ីនកិនស្រូវ មួយកន្លែង ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង២ និង២៥នាទី រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះ ត្រូវអគ្គិភ័យ បាននឹងកំពុងឆាបឆេះ យ៉ាងខ្លាំងមិនទាន់ដឹង មូលហេតុច្បាស់លាស់ ។

អាន​បន្ត៖ ត្បូងឃ្មុំ៖ រោងម៉ាស៊ីនកិនស្រូវមួយ ក្នុងឃុំជប់ ត្រូវបានអគ្គិភ័យឆាបឆេះ...

ភ្នំពេញ៖ បេក្ខជនប្រឡងមណ្ឌល វិទ្យាល័យទួលទំពូង បានវាយមកលើ ក្រុមសង្កេតការណ៍

ភ្នំពេញ៖ យុវជនម្នាក់ ដែលជាបេក្ខជនប្រឡង នៅមណ្ឌល វិទ្យាល័យទួលទំពូង បានវាយមកលើ ក្រុមសង្កេតការណ៍ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ដែលជាថ្ងៃទី២ នៃប្រឡងសញ្ញាបត្រទុតិយភូមិ នេះបើយោងតាម ការផ្សព្វផ្សាយពី ទំព័រហ្វេសប៊ុក របស់អង្គភាព ប្រឆាំងអំពើពុករលួយ។ មកដល់ពេលនេះ ពុំទាន់ប្រភពព័ត៌មានណា អាចបញ្ជាក់ពីមូលហេតុ បានឡើយ។

អាន​បន្ត៖ ភ្នំពេញ៖ បេក្ខជនប្រឡងមណ្ឌល វិទ្យាល័យទួលទំពូង បានវាយមកលើ ក្រុមសង្កេតការណ៍

សមត្ថកិច្ចខេត្តស្វាយរៀង គ្រោងបញ្ជូនជនសង័្សយ ២នាក់ ប្រឡងជំនួសគេ ទៅតុលាការ នៅម៉ោង ២រសៀលនេះ

ភ្នំពេញ៖ ប្រភពព័ត៌មានពី ខេត្តស្វាយរៀង ឱ្យដឹងថា ជនសង្ស័យពីរនាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ និងកម្លាំងចម្រុះ សាកសួររួចមក ពាក់ព័ន្ធនឹងចូល ប្រឡងជំនួសគេ ក្នុងពេលប្រឡង មធ្យមសិក្សាទុតិយភូមិ  កាលពីថ្ងៃចន្ទ ទី០៤ ខែសីហា នឹងត្រូវបញ្ជូនទៅ អយ្យការអមសាលាដំបូង នៅរសៀលម៉ោង២ ថ្ងៃអង្គារ ទី៥ ខែ សីហា ឆ្នាំ២០១៤។

អាន​បន្ត៖ សមត្ថកិច្ចខេត្តស្វាយរៀង គ្រោងបញ្ជូនជនសង័្សយ ២នាក់ ប្រឡងជំនួសគេ ទៅតុលាការ...

ភ្នំពេញ៖ អគ្គិភ័យឆេះ ឃ្លាំងស្ដុកក្រណាត់ របស់រោងចក្រ ភីភីអេស នៅជិតរង្វង់ មូលកាំកូស៊ីធី

ភ្នំពេញ៖ ឃ្លាំងស្ដុកក្រណាត់ របស់រោងចក្រ ភីភីអេស ដែលមានទីតាំងស្ថិតនៅ ភូមិទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពោលនៅជិត រង្វង់មូលកាំកូស៊ីធី ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤នេះ បណ្ដាលឱ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចពន្លត់ អគ្គិភ័យ រាជធានីភ្នំពេញ ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ។

អាន​បន្ត៖ ភ្នំពេញ៖ អគ្គិភ័យឆេះ ឃ្លាំងស្ដុកក្រណាត់ របស់រោងចក្រ ភីភីអេស នៅជិតរង្វង់...

ចាប់រំលោភ កូនស្រីបង្កើត តាំងពីឆ្នាំ២០១១ ពេលបែកធ្លាយ ប្រពន្ធស្តីបន្ទោស ផឹកថ្នាំពុល សម្លាប់ខ្លួន

ត្បូងឃ្មុំ៖ ឪពុកអគតិម្នាក់ បានធ្វើសកម្មភាព ដ៏ថោកទាប ចាប់រំលោភ កូនស្រីបង្កើត តាំងពីឆ្នាំ២០១១ លុះបែកការ នៅឆ្នាំ២០១៤ ស្ត្រីជាប្រពន្ធដឹង ក៏ស្តីបន្ទោស ហើយតូចចិត្ត លេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់ ត្រូវសាច់ញាតិ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាន់ ។

អាន​បន្ត៖ ចាប់រំលោភ កូនស្រីបង្កើត តាំងពីឆ្នាំ២០១១ ពេលបែកធ្លាយ ប្រពន្ធស្តីបន្ទោស...

ក្រឡាប់ រថយន្ត សង្គ្រោះបន្ទាន់ មន្ទីពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម

កំពង់ចាម៖ ម៉ោង៨នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ នៅចំណុចភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ មានគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត សង្គ្រោះបន្ទាន់ មន្ទីពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ បានដឹកអ្នកជម្ងឺ ទៅកំពង់ចាម មកដល់ចំណុច កើតហេតុខាងលើ រថយន្តបានក្រឡាប់ ធ្លាក់ពីលើផ្លូវបណ្តាលឲ្យ រងរបួសមនុស្ស ៣នាក់ ធ្ងន់ ១នាក់។

អាន​បន្ត៖ ក្រឡាប់ រថយន្ត សង្គ្រោះបន្ទាន់ មន្ទីពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម

ក្មេងប្រុសអាយុ៦ឆ្នាំ ត្រូវជនវិកលចរិត កាប់បណ្តាលឲ្យស្លាប់ សមត្ថកិច្ច បង្ខំចិត្តបាញ់សម្លាប់ ជនបង្ក

ត្បូងឃ្មុំ ៖ ករណីជនវិកលចរិត ចាប់ក្មេងប្រុស អាយុ៦ឆ្នាំ ត្រូវជាក្មួយ ចងភ្ជាប់នឹងសសរ ក្នុងផ្ទះ ស្ថិតនៅភូមិកញ្ចែ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤នោះ បានបញ្ចប់ហើយ នៅវេលា ពាក់កណ្តាលអាធ្រាត្រ ប៉ុន្តែក្មេងប្រុស រងគ្រោះ បានស្លាប់ខណៈកំពុងដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដោយសារ តែជនបង្ក បានកាប់ចំនួន៣កាំបិត ។

អាន​បន្ត៖ ក្មេងប្រុសអាយុ៦ឆ្នាំ ត្រូវជនវិកលចរិត កាប់បណ្តាលឲ្យស្លាប់ សមត្ថកិច្ច...

នគរបាល ខេត្តកំពង់ចាម ចាប់គូសង្សារពីរនាក់ ក្រោយសម្ងំជក់ថ្នាំញៀន នៅក្នុង បន្ទប់ជួល

កំពង់ចាម៖ គូស្នេហ៍វ័យក្មេងពីរនាក់ ដែលសម្ងំប្រើប្រាស់ និងជក់គ្រឿងញៀននៅ ក្នុងបន្ទប់ជួល ត្រូវបាន កម្លាំងនគរបាលក្រុង កំពង់ចាម សហការជាមួយ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរគ្រឿង ញៀន ខេត្ដ ដឹកនាំដោយតំណាង អយ្យការនោះ ចុះ ទៅឃាត់ខ្លួននិង ដកហូតសម្ភារៈ ព្រមទាំង ឧបករណ៍ ជក់គ្រឿងញៀនមួយចំនួនទៀត ។

អាន​បន្ត៖ នគរបាល ខេត្តកំពង់ចាម ចាប់គូសង្សារពីរនាក់ ក្រោយសម្ងំជក់ថ្នាំញៀន នៅក្នុង បន្ទប់ជួល

ចាប់ជនសង្ស័យម្នាក់ ដាក់គ្រាប់បែក ក្នុងប្រអប់ការដូ ផ្ញើអោយម្ចាស់ហាងព្រីមកាហ្វេ គំរាមជម្រិតទារលុយ ៥០០០ ដុល្លារ

ភ្នំពេញ៖ អាជ្ញាធរមាន សមត្ថកិច្ច បានចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលបានដាក់ គ្រាប់បែកមួយគ្រាប់ ដាក់ក្នុងប្រអប់ការដូ ផ្ញើអោយ ម្ចាស់ហាងព្រីមកាហ្វេ ដើម្បីគំរាមជម្រិតទារលុយ ៥០០០ ដុល្លារ។

អាន​បន្ត៖ ចាប់ជនសង្ស័យម្នាក់ ដាក់គ្រាប់បែក ក្នុងប្រអប់ការដូ ផ្ញើអោយម្ចាស់ហាងព្រីមកាហ្វេ...

ម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីម៉ោងប្រហែល ៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រវាងម៉ូតូ និងរថយន្តដឹកកុងតឺន័រ បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល។

អាន​បន្ត៖ ម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល

មន្រ្តីយោធា ពិកាជើង បើករថយន្ត ទាំងស្រវឹង ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បាក់អស់៦ផ្ទាំង និងជ្រុលបុក អ្នកជិះម៉ូតូ រងរបួស

ភ្នំពេញ៖ មន្រ្តីយោធា ពិកាជើងម្នាក់ ដោយសារតែ មានស្ថានភាព ស្រវឹងខ្លាំង បានបង្ក គ្រោះថ្នាក់ ចរាចរណ៍ ដោយបើករថយន្ត ទៅបុកបំផ្លាញ ទ្រព្យសម្បត្តិរបស់រដ្ឋ និងធ្វើឲ្យអ្នកដទៃ រងរបួសស្រាល ប៉ុន្តែជនបង្ករូបនេះ បានរត់គេចខ្លួន បាត់ស្រមោល ក្រោយកើតហេតុ ដោយទុករថយន្ត ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរនោះ នៅកន្លែងកើតហេតុ ។

អាន​បន្ត៖ មន្រ្តីយោធា ពិកាជើង បើករថយន្ត ទាំងស្រវឹង ទៅបុករនាំងដែក ចែកទ្រូងផ្លូវ...

យុវជនវ័យក្មេងម្នាក់ សង្ស័យខូចចិត្ត សង្សាសុំបែក លោតសម្លាប់ខ្លួន ពីលើអាគារជាន់ទី១១

ភ្នំពេញ៖ យុវជនវ័យក្មេង ជាកម្មករសំណង់ម្នាក់ អាយុ២១ឆ្នាំ បានសម្រេច បញ្ចប់ជីវិត ដោយលោតសម្លាប់ ពីលើអាគារជាន់ទី១១ (កម្ពស់ជាង៦០ម៉ែត្រ) ក្នុងការដ្ឋានសំណង់ ខុនដូ កំពុងសាងសង់ ស្ថិតនៅ ដីឡូតលេខ ២៦-២៨ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅម៉ោងប្រមាណ ៩៖៣០នាទីយប់ ថ្ងៃសុក្រនេះ ។

អាន​បន្ត៖ យុវជនវ័យក្មេងម្នាក់ សង្ស័យខូចចិត្ត សង្សាសុំបែក លោតសម្លាប់ខ្លួន ពីលើអាគារជាន់ទី១១

បុរសម្នាក់ ដែលជាអ្នករើសអេតចាយ ខ្សល់គដេកស្លាប់ នៅមុខរ៉ារទះភ្លើង

ភ្នំពេញ៖ បុរសម្នាក់ ដែលជាអ្នករើសអេតចាយ បានដេកស្លាប់នៅមុខ រ៉ារទះភ្លើងដោយសារ ខ្សល់គ កាលពីវេលាម៉ោង ១២ និង ៤០ នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច មុខរ៉ារទះភ្លើង ច្រកខាងកើត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ បុរសម្នាក់ ដែលជាអ្នករើសអេតចាយ ខ្សល់គដេកស្លាប់ នៅមុខរ៉ារទះភ្លើង