ផ្សាយផ្ទាល់


បណ្តាញសង្គម

ឃាត់ខ្លួន​វៀតណាម​២៧​នាក់ និង​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ខណ្ឌ​ច្បារ​អំពៅ

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ ឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរី Park villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។

អាន​បន្ត៖ ឃាត់ខ្លួន​វៀតណាម​២៧​នាក់ និង​ខ្មែរ​ម្នាក់...

ឃាត់ខ្លួន​វៀតណាម​២៧​នាក់ និង​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ខណ្ឌ​ច្បារ​អំពៅ

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ ឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរី Park villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។

អាន​បន្ត៖ ឃាត់ខ្លួន​វៀតណាម​២៧​នាក់ និង​ខ្មែរ​ម្នាក់...

ទិញ​ផ្ទះ​ទុក​ចោល ១​ស​ប្តា​ហ៍​ទើប​មកមើល​ម្តង ស្រាប់តែ​ចោរ​គាស់​ផ្ទះ​​យក​អស់៣​ម៉ឺន​ដុល្លារ មាស​៥​តម្លឹង

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន២នាក់ ជាក្រុមចោរដែលសកម្មខាងគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ ឃាត់ខ្លួនបាន ។

អាន​បន្ត៖ ទិញ​ផ្ទះ​ទុក​ចោល ១​ស​ប្តា​ហ៍​ទើប​មកមើល​ម្តង...

បង្ក្រាប​ក្រុម​ជួ.ញដូរ​មនុស្សនិង​ចាប់ជំរិ.ត​ ឃាត់ខ្លួន​ជនជាតិ​ចិន​និង​ខ្មែរ​៧​នាក់​ និង​រំដោះ​បាន​ជន​រង​គ្រោះ​២​នាក់

រាជធានីភ្នំពេញ ៖ ក្រុមចាប់ជំរិតជនជាតិចិននិងខ្មែរចំនួន ៧នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាឃាត់ខ្លួនបានជាបន្តបន្ទាប់ព្រមទាំងរំដោះជនរងគ្រោះចំនួនពីរនាក់បន្ទាប់ពីធ្វើការភាពចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចំនួន៣ម៉ឺនដុល្លារនិងជួញដូរមនុស្ស។

អាន​បន្ត៖ បង្ក្រាប​ក្រុម​ជួ.ញដូរ​មនុស្សនិង​ចាប់ជំរិ.ត​...

ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន៣ នាក់ ត្រូវបាន​ឃាត់ខ្លួន

ខេត្តតាកែវ ៖ ជនសង្ស័យប្រើប្រាស់ រក្សាទុកនឹងជួញដូគ្រឿងចំនួន៣នាក់ត្រូវកំលាំងកងរាអាវុធហត្ថបង្ក្រាបបានជាបន្តបន្ទាប់ រួមជា១វត្ថុតាងរួចបានក៍សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីកាត់ទោសទៅតាមច្បាប់ហើយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

អាន​បន្ត៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន៣ នាក់ ត្រូវបាន​ឃាត់ខ្លួន

​ប្តីកាន់​ដា.វ និង​បង្ហោះ​ម៉ូតូ​ ថតបង្ហោះ​តាម​​ហ្វេស​ប៊ុក គំរា.ម​គូទំនា.ស់​របស់ប្រពន្ធ ទីបំផុតត្រូវបានឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែរឿងប្រពន្ធឈ្លោះគ្នាកន្លែងធ្វើការងារបន្តិចបន្តួចសោះ ធ្វើឱ្យបុរសម្នាក់ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្ត ដោយសារតែបុរសរូបនោះខឹងគូទំនាស់របស់ប្រពន្ធពេក ក៏បានកាន់ដាវ និងបង្ហោះម៉ូតូ ថតបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ដើម្បីគំរាមភាគីដែលទំនាស់ជាមួយប្រពន្ធរបស់ខ្លួននៅកន្លែងធ្វើការងារក្នុងរោងចក្រមួយកន្លែង។

អាន​បន្ត៖ ​ប្តីកាន់​ដា.វ និង​បង្ហោះ​ម៉ូតូ​ ថតបង្ហោះ​តាម​​ហ្វេស​ប៊ុក...

សាហា.វណាស់! កា.ប់គ្នានៅផ្លូវជាតិលេខ១ ដា.ច់ក្បាលធ្លា.ក់ដល់ដីស្លា.ប់ម្នាក់ របួ.សធ្ងន់ម្នាក់!

ខេត្តកណ្តាល ៖ ពិតជាសាហាវណាស់ ក្មេងស្ទាវបើកឆាកប្រយុទ្ធគ្នា កាប់ដាច់ក្បាលធ្លាក់ពីលើស្មារមកដល់ដី ស្លាប់ម្នាក់យ៉ាងរន្ធត់ បំផុត ចំណែកម្នាក់ទៀតរបួសធ្ងន់ ខណៈក្មេងស្ទាវ ០៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

អាន​បន្ត៖ សាហា.វណាស់! កា.ប់គ្នានៅផ្លូវជាតិលេខ១ ដា.ច់ក្បាលធ្លា.ក់ដល់ដីស្លា.ប់ម្នាក់...

បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ប្រើ​ដាវ កាំ បិត​ផ្គាក់ កាប់​បំផ្លាញ និង​បណ្តាល​ឱ្យ​មនុស្ស​រង​របួស

ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើការសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ខណៈដែលក្រុមក្មេងទំនើងខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាំបិតផ្គាក់ កាប់បំផ្លាញ និងបណ្តាលឱ្យមនុស្សរងរបួសតាមផ្លូវសាធារណៈ ។

អាន​បន្ត៖ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ប្រើ​ដាវ កាំ បិត​ផ្គាក់ កាប់​បំផ្លាញ...

ហៅ​មក​ធ្វើការ​ជា​មេផ្ទះ បាន​១​ថ្ងៃ លួច​គ្រឿង​អលង្ការ​ជនជាតិ​ចិន ប្រមាណ​៧ម៉ឺន​ដុល្លារ ​គេចខ្លួន​បាន​១០​ថ្ងៃ ​ត្រូវ​អស់លក្ខណ៍

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ រួមនិងអ្នកទទួលផលចោរកម្មម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវហើយឈានទៅឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគ្រឿងអលង្ការពីជនជាតិចិន សរុបជាទឹកប្រាក់ ប្រមាណ ៧ម៉ឺនដុល្លារ ហើយគេចខ្លួនបានប្រមាណជា១០ថ្ងៃ ទៅលាក់ខ្លួននៅសង្កាត់ជ្រោយចង្វារ ។

អាន​បន្ត៖ ហៅ​មក​ធ្វើការ​ជា​មេផ្ទះ បាន​១​ថ្ងៃ លួច​គ្រឿង​អលង្ការ​ជនជាតិ​ចិន...

អ្នកចម្រៀង​អក​កា​ដង់ ប្រឈម​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ពិការ​ភាព​ជន​រង​គ្រោះ

រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ជាអ្នកចម្រៀងអកកាដង់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះផ្ទាល់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធពីបទ.ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយពិរភាពដល់ជនរងគ្រោះ ។

អាន​បន្ត៖ អ្នកចម្រៀង​អក​កា​ដង់ ប្រឈម​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ...

នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ក្មេង​ទំនើង​០៧​នាក់ ករណី​វាយ​យុវជន​ម្នាក់​នៅ​មុខ​ក្លិប​កម្សាន្ត

ខេត្តកំពង់ស្ពឺ ៖ កិច្ចប្រតិបត្តិការក្ដៅគគុក ដោយសមត្ថកិច្ចសហការស្រាវជ្រាវតាមឃាត់ខ្លួនបានមុខសញ្ញាក្មេងទំនើង ចំនួន០៧នាក់ ដកហូតបានដាវ និងកាំបិត ករណីហិង្សាដោយចេតនា នៅមុខក្លិប ប៊ីឌីអរ BDR Club ស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីយប់ថៃ្ងទី២៤ ខែវិច្ឆិកា ។

អាន​បន្ត៖ នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ក្មេង​ទំនើង​០៧​នាក់...

កម្លាំងនគរបាលបង្រ្កាបគ្រឿងញៀនចំនួន៤ទីតាំងនៅស្រុកកែវសីមា

មណ្ឌលគិរី ៖ នៅថ្ងៃទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

អាន​បន្ត៖ កម្លាំងនគរបាលបង្រ្កាបគ្រឿងញៀនចំនួន៤ទីតាំងនៅស្រុកកែវសីមា

ឆ្លាត​មែន! អូស​ម៉ូតូ​ចាស់​ៗទុក​ក្រៅ​ លួ.ច​​ម៉ូតូ​ល្អ​ៗអស់​៣​គ្រឿង​ បន្សល់​ទុក​ម៉ូតូ​ជិះធ្វើសកម្មភាព ​និង​ដែក​កា.ច់ក​ម៉ូតូ ផ្អើលទាំងព្រឹក

រាជធានីភ្នំពេញ ៖ ផ្ទះជួលមួយកន្លែងត្រូវបានក្រុមចោរធ្វើសកម្មភាពចូលលួចយកម៉ូតូថ្មីៗអស់ចំនួន ៣គ្រឿង ដោយបណ្តើរម៉ូតូចាស់ៗទុកខាងក្រៅនិងបន្សល់ទុកម៉ូតូម៉ាកស្តុបពី១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BG.០៩៥៥ ដែលជិះធ្វើសកម្មភាព និងដែកសម្រាប់កាច់កម៉ូតូ។

អាន​បន្ត៖ ឆ្លាត​មែន! អូស​ម៉ូតូ​ចាស់​ៗទុក​ក្រៅ​ លួ.ច​​ម៉ូតូ​ល្អ​ៗអស់​៣​គ្រឿង​...

ចា.ក់​ស.ម្លា.ប់​ប្រពន្ធ​រត់​គេច​ជាង​៣​ម៉ោង​ ទើប​ប្រ​មាញ់​បាន​

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨យប់កន្លងទៅនេះ បុរសម្នាក់បានប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅម្ដុំផ្ទះពស់ចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ហើយបានគេចខ្លួនបាត់ ។

អាន​បន្ត៖ ចា.ក់​ស.ម្លា.ប់​ប្រពន្ធ​រត់​គេច​ជាង​៣​ម៉ោង​ ទើប​ប្រ​មាញ់​បាន​

ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ បើករថយន្ត​បំពាក់​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ហើយ​ផ្ញើ​សារ SMS ផ្សាយ​ល្បែង​ និង​ឆបោក

រាជធានីភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់...

នគរបាល​​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជន​សង្ស័យ​​៥​នាក់ ​ពាក់ព័ន្ធ​ក្លែង​ជា​សមត្ថកិច្ចជំរិត​ទារ​ប្រាក់, ក្រុម​ចោរ​គាស់​ផ្ទះ​យក​គ្រឿងអលង្ការ​ជនបរទេស និង​បាញ់បោះ​សេរី

រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ក្នុងនោះម្នាក់ជាបក្សពួកជនសង្ស័យដែលក្លែងជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ពីជនជាតិចិន, ៣នាក់ទៀតជាក្រុមជនជាតិចិន ធ្វើសកម្មភាពគាត់ផ្ទះជនបរទេសយកគ្រឿងអលង្កាសរុបប្រមាណ១ម៉ឺនដុល្លារ និងម្នាក់ជាជនសង្ស័យបាញ់បោះសេរី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈរួមគ្នា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។

អាន​បន្ត៖ នគរបាល​​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជន​សង្ស័យ​​៥​នាក់...

ចាប់​បាន​ហើយ​! ចោរ​ដែល​លួច​ម៉ូតូ​នារី​ម្នាក់​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលលួចម៉ូតូនារីលក់កាហ្វេម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោកស្រាវជ្រាវចាប់ខ្លួនបានហើយ ។

អាន​បន្ត៖ ចាប់​បាន​ហើយ​! ចោរ​ដែល​លួច​ម៉ូតូ​នារី​ម្នាក់​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣

ផឹកស្រាបៀក្លែមប្រហិតអត់ឱ្យលុយ អ្នកលក់វា.យស្រា.តខោ

រាជធានីភ្នំពេញ ៖ ក្រុមអាជីវករលក់ដូរតាមចិញ្ចើមផ្លូវព្រះមុខបរមរាជវាំង បាននាំគ្នាប្រើហិង្សាព្រួតវាយទៅលើបុគ្គលម្នាក់ព្រមទាំងចាប់សម្រាតខោ ដោយសារតែបុរសរូបនោះ «ហូបប្រហិតចៀននិងផឹកស្រាបៀរមិនអោយលុយ » ។

អាន​បន្ត៖ ផឹកស្រាបៀក្លែមប្រហិតអត់ឱ្យលុយ អ្នកលក់វា.យស្រា.តខោ

ឃា.តកម្មសាហា.វមិនធ្លាប់មាន ប្ដីសម្លា.ប់​ប្រពន្ធ​មានផ្ទៃពោះ ម្ដាយក្មេក និងក្មួយៗសរុប១០នាក់ រួច​ប្រមូល​គ​លើ​គ្នា ​ចា.ក់សាំងដុ.ត ដើម្បី​បំបាត់ភស្តុតាង

ខេត្តកំពង់ចាម ៖ រឿងរ៉ាវដ៏រន្ធត់មួយដែលកម្រនឹងកើតឡើងណាស់នៅតាមតំបន់ជនបទដាច់ស្រយាល ដោយបុរសជាប្ដីបានឈ្លោះជាមួយប្រពន្ធមានផ្ទៃពោះក៏កើតជាអំពើហិង្សាឈានទៅដល់ករណីឃាតកម្មសាហាវដោយបុរសជាប្ដីបានសម្លាប់ក្មួយៗដោយចាក់សាំងដុតប្រពន្ធកូនក្នុងផ្ទៃរួមទាំងម្ដាយក្មេកសរុបរហូតដល់១០នាក់ឯណោះ។

អាន​បន្ត៖ ឃា.តកម្មសាហា.វមិនធ្លាប់មាន ប្ដីសម្លា.ប់​ប្រពន្ធ​មានផ្ទៃពោះ ម្ដាយក្មេក...

សង្ស័យស្នេហាត្រីកោណ!​ សុំស្ទា.បមិនបាន ដេញកា.ប់​ផ្អើលអ្នកផ្សារ​

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញករណីផ្ទុះបាតុភាពថាមាន បុរសម្នាក់ដែលនៅតំបន់គេហៅឈ្មោះពេទ្យ លី បានដេញកាប់នារីម្នាក់ ផ្អើលពេញផ្សារជនបទ ក្នុងភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ទាំងព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ សង្ស័យជារឿងស្នេហាត្រីកោណ ។

អាន​បន្ត៖ សង្ស័យស្នេហាត្រីកោណ!​ សុំស្ទា.បមិនបាន ដេញកា.ប់​ផ្អើលអ្នកផ្សារ​

ស.ព​បុរស​ម្នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែតទឹកជាប់​​គល់ឈើ​ក្នុង​អូរ​ សង្ស័យករណី​ឃា.តកម្ម​

ខេត្តបាត់ដំបង ៖ បន្ទាប់ពីធ្វើការត្រូតពិនិត្យផ្នែកកោសល្យវិច្ច័យ យ៉ាងល្អិតល្អន់ពីមន្ត្រីបច្ចេកទេស កាលពីថ្ងៃទី២២ វិច្ឆិកា ទៅលើសាកសពបុរសដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្ដែតទឹកអូរមួយកន្លែងនៅស្រុកសំឡូត ។

អាន​បន្ត៖ ស.ព​បុរស​ម្នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែតទឹកជាប់​​គល់ឈើ​ក្នុង​អូរ​...