រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួន វាយទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ ១គ្រឿងម៉ាក IPhone11promax) ពីយុវសិស្សម្នាក់ បានសម្រេច ហើយជិះគេចខ្លួន តែសំណាងអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍ ។
អានបន្ត៖ ចោរឆក់ទូរសព្ទបានសម្រេច ជួបគ្រោះថ្នាក់ចរាចណ៍...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចខ្ទឹមស និងខ្ទឹមបំពងពីលើកង់បី តែត្រូវបានម្ចាស់ឃើញទាន់ និងហក់ធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានភ្លាមៗ ។
អានបន្ត៖ លួ.ចខ្ទឹមស ខ្ទឹមបំពង បំរុងនាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់ឃើញទាន់...
ខេត្តបាត់ដំបង ៖ ពួកគេក្មេងទំនើងចំនួនពីរក្រុមបានប្រើប្រាស់កាំបិតដេញកាប់គ្នាយ៉ាងកក្រើកភូមិ ពុំមានអ្នកឈ្នះ ពុំមានអ្នកចាញ់ តែត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ដេញចាប់បានភាគីទាំងពីរចំនួន១០នាក់ កាលពីវេលសម៉ោង៥ល្ងាចថ្ងៃទី០៨ មីនា នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមក្មេងអន្ធពាលដែលកម្លាំងសមត្ថកិច្ចស្រុកសង្កែ ឃាត់ខ្លួនបានទាំង១០នាក់នេះ ជាភាគីដែលច្បាំងគ្នា តែពុំមានភាគីណាអះអាងថា ពួកគេជាជនរងគ្រោះទេ គឺជាជនល្មើសទាំងពីរភាគី។
អានបន្ត៖ ពីរក្រុមដេញកា.ប់គ្នាកក្រើកភូមិ សមត្ថកិច្ចក្របួច.កបាន១០នាក់
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យជនជាតិកូរ៉េ ២នាក់ជាប្តីប្រពន្ធ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀន ២គីឡូក្រាម ។
អានបន្ត៖ តំណាងអយ្យការ សម្រេចចោទប្រកាន់ជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ...
ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែង ឃាត់ខ្លួនមនុស្ស ៥នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ។
អានបន្ត៖ នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំងជល់មាន់ ១កន្លែង...
ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានអណ្តាតភ្លើង ឆាបឆេះចេញពីលើកូនភ្នំ ក្បែរផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យម្នាក់ៗ រត់ឆ្លេឆ្លាចុះឡើងៗ ដោយអ្នកខ្លះរកមើលមែកឈើ ខ្លះទៀតរកទឹកធុង ក៏មានអ្នកខ្លះទាក់ទងទៅមន្ត្រីនគរបាលមូលដ្ឋាន ឱ្យហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ ពន្លត់ភ្លើង ព្រោះតែឆេះកាន់តែខិតជិតផ្ទះប្រជាពលរដ្ឋ ។
អានបន្ត៖ ពលរដ្ឋដុតសំរាមក្បែរផ្ទះ ឆេះរាលដាលព្រៃភ្នំ ផ្អើលកម្លាំងនគរបាល...
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២៤ បានរៀបចំសំណុំរឿងបញ្ជូនជនជាតិកូរ៉េ២នាក់ប្តីប្រពន្ធទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនស្ថាប័នអយ្យការសម្រាប់បើកការស៊ើបសួរ និងធ្វើការចោទប្រកាន់ជាផ្លូវការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះដោយរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនជាង២ គីឡូក្រាមប៉ុនប៉ងចេញពីកម្ពុជាទៅប្រទេសកូរ៉េខាងត្បូង ។
អានបន្ត៖ ប្តី-ប្រពន្ធប៉ុនប៉ងនាំគ្រឿ.ង.ញៀ.ន.ជាង២គីឡូចេញក្រៅប្រទេស...
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានចុះល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
អានបន្ត៖ ឆក់កាបូប មិនបានសម្រេច នៅមុខនគរបាលព្រហ្មទណ្ឌ កំពុងល្បាត...
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង២០និង៣៥នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកង់បីឥណ្ឌា) ។
អានបន្ត៖ ឃាត់ខ្លួន២នាក់ ជាមុខសញ្ញាលួចកង់បីឥណ្ឌា និងអ្នកទទួលផលចោរកម្មម្នាក់...
រាជធានីភ្នំពេញ ៖ លំនៅឋានធ្វើពីឈើ ប្រក់ស័ង្កសី សង់ជាប់ៗគ្នា នៅក្រោយអតីតម៉ុងឌីយ៉ាល់ នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយផ្ទះ ចំនួន៥ខ្នង រងការខូចខាតទាំងស្រុង ។
អានបន្ត៖ អគ្គិភ័យឆាប់ឆេះផ្ទះអស់ ៥ខ្នង នៅក្រោយអតីតម៉ុងឌីយ៉ាល់
ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបើកប្រតិបត្ដិការ ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែង មានយីហោ «ជីនឌានហ្ស៊ីយី» ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ (ស្រី៤៣នាក់) និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ ។
អានបន្ត៖ ឆ្មក់បង្ក្រាបខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ឃាត់ខ្លួនមនុស្សជិត៩០នាក់...
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋពីរនាក់បានអះអាងថា ខ្លួនរងរបួសជើងដោយសារគ្រាប់កាំភ្លើងដែលបណ្តាលមកពីមន្ត្រីបរិស្ថានបាញ់ ហើយបានទៅប្តឹងសមត្ថកិច្ចក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
អានបន្ត៖ រឿងរ៉ាវដែលមន្ត្រីបរិស្ថានបា.ញ់លើយុវជនបណ្តាលឱ្យរងរបួស
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចដេញតាមជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៍ជិះម៉ូតូរត់គេច ហើយផ្តួលម៉ូតូចោល រួចរត់ចូលព្រៃបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៤ នៅចំណុចជិតវត្តសាក់សំពៅ ផ្លូវទំនប់៧មករា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រាជធានីភ្នំពេញ ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ បានអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំរើភាពសុខសាន្ត ជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរពស្រលាញ់ និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ ។
អានបន្ត៖ លោក ឃួង ស្រេង ៖ សមត្ថកិច្ច និងអាជ្ញាធរ ត្រូវរួមគ្នាបង្ក្រាបក្មេងទំនើង...
រាជធានីភ្នំពេញ ៖ មន្ត្រី នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង កំពុងដឹកជញ្ជូនជ្រូកក្លាសេ ចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដោយពុំមានឯកសារបែបបទនាំចូល ។
អានបន្ត៖ សមត្ថកិច្ចចម្រុះ ឃាត់រថយន្ត១គ្រឿង ដឹកជ្រូកក្លាសេ១១០ក្បាល ខូចគុណភាព...
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីជាជនដៃដល់ម្នាក់បានធ្វើសកម្មភាពដោយយកកាំបិតចា.ក់ កា.ប់និងអា.រ.កស្ត្រីជនរងគ្រោះ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិត ហើយបានព្យាយាមរត់គេចខ្លួនទៅពួនសម្ងំដេកពេទ្យក្នុងស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ តែទីបំផុតឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចធ្វើការចុះស្រាវជ្រាវឃាត់ខ្លួនបាន រួចនាំយកមកទៅធ្វើការសាកសួរតាមនីតិវិធី ។
អានបន្ត៖ កូនបំណុលសារភាពប្រាប់មូលហេតុ ក្រោយផ្តា.ច់ជីវិតម្ចាស់បំណុល...
ខេត្តព្រះសីហនុ ៖ ករណីរថយន្ត Range Rover មួយគ្រឿង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៣៤-១៣៥ ដែលមានទិសដៅបើកបរពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតក្នុងចំនុចភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
អានបន្ត៖ មូលហេតុ ឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ត Range Rover...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ១១នាក់ ក្នុងនោះ ០៨នាក់ ទៅតុលាការ និង០៣នាក់ ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា ។
អានបន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់...
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩ រាជធានី-ខេត្ត ដោយឃាត់ខ្លួនមនុស្សសរុប ចំនួន ៤៩៦នាក់ ។
អានបន្ត៖ ២ខែឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងខុសច្បាប់...
រាជធានីភ្នំពេញ ៖ ស្ត្រីជាជាងសាឡនម្នាក់ទៅធ្វើការ លុះពេលត្រឡប់មកផ្ទះវិញត្រូវចោរគាស់ផ្ទះលួចយកគ្រឿងអលង្ការគិតជាទឹកប្រាក់អស់ជាង២ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្ដោយផ្លូវ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អានបន្ត៖ ជាងសាឡនម្នាក់ ត្រូវចោរគា.ស់ផ្ទះយកអស់គ្រឿងអលង្ការជាង២ម៉ឺនដុល្លារ
ខេត្តព្រៃវែង ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀ.ន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់។
អានបន្ត៖ ត្រឹម៣ថ្ងៃ! ឃាត់ខ្លួនប្រុសស្រី៥នាក់ និងដកហូតថ្នាំញៀ.នជាច្រើនកញ្ចប់