
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួនបាន ខណៈដែលស្កាត់តាំងពីភ្នំពេញមកធ្វើសកម្មភាពលួចគាស់ឃ្លាំងស្តុកទំនិញមួយកន្លែងប៉ុនប៉ងលួចសម្ភារៈ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបានតែម្តង។
អានបន្ត៖ ជនសង្ស័យម្នាក់ស្កាត់ពីភ្នំពេញ មកគា.ស់ឃ្លាំងទំនិញមួយកន្លែង ត្រូវអស់លក្ខណ៍
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៨នាក់ និងវត្តុតាង ដែលក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ធ្វើសកម្មចាប់ជំរិតទារប្រាក់ ពីជនបរទេស នៅពេលយប់ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
អានបន្ត៖ នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ៨នាក់ ដែលក្លែងបន្លំជាសមត្ថកិច្ច...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជាអតីតពលករធ្វើការនៅប្រទេសជប៉ុនបានស្រែកទ្រហោយំ បន្ទាប់ពីមកពីធ្វើការពេលយប់ ត្រឡប់មកដល់ផ្ទះវិញ ត្រូវចោរឆ្កឹះសោបន្ទប់ ចូលលួចយកអស់ប្រាក់ដុល្លារនិងលុយជប៉ុនសរុបប្រមាណជិត៣ម៉ឺនដុល្លារ។ ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រុមាណ ជិត៦ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អានបន្ត៖ អតីតពលករម្នាក់ខំធ្វើការសន្សំលុយ៧ឆ្នាំដើម្បីទុកធ្វើផ្ទះ...
រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាម ចំនួន១៥នាក់ ដែលលួចលាក់ធ្វើការដោយខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ព្រមទាំងប្រព្រឹត្តបទល្មើសផ្សេងៗដែលអនុវត្តទោសរួចរាល់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញពីកម្ពុជា តាមច្រកច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត ។
អានបន្ត៖ សមត្ថកិច្ចបណ្ដេញជនជាតិវៀតណាម១៥នាក់ ចេញពីកម្ពុជា...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ទូរសព្ទពីក្មេងកំពុងអង្គុយលេងហ្គេម នៅមុខផ្ទះ កាលពី២ថ្ងៃមុន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍គោករការ ខណ្ឌព្រែកព្នៅស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ ជាបន្តបន្ទាប់ ។
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានលង់ស្នេហ៍នឹងកូនធម៌ រហូតមានផ្ទៃពោះ ៨ខែ ខណៈពេលដែលប្ដីកំពុងជាប់ក្នុងពន្ធនាគារ។
អានបន្ត៖ ខឹងកូនធម៌បបួលមិត្តភក្តិទៅដេកផ្ទះសំណាក់ ម៉ែធម៌ប្រចណ្ឌ...
រាជធានីភ្នំពេញ ៖ ករណីដុតកង់ឡាន ដោយសារជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិនរឿងច្រកចេញចូលលំនៅឋាន ពេលនេះ អាជ្ញាធរខណ្ឌ៧មករា បានជួយសម្របសម្រួលដោះស្រាយហើយ ។
ខេត្តស្វាយរៀង ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កម្លាំងអនុរក្សពន្ធនាគារខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការបង្ក្រាបករណីរំដោះជនជាប់ឃុំជនជាតិវៀតណាម ចំនួន០៦នាក់ ប្រុស (ជនជាតិវៀតណាម៥នាក់ និងជនជាតិខ្មែរ ០១នាក់) ដែលបានឃុំខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បទល្មើស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់ ។
ខេត្តស្វាយរៀង ៖ ករណីរំដោះអ្នកទោសជាជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀង ស្រាវជ្រាវតាមប្រម៉ាញ់ និងចាប់ក្របួចបានមកវិញទាំងអស់ហើយ សរុប៧នាក់ (អ្នកទោស៦នាក់ និងស្ដ្រីមករំដោះម្នាក់)។
អានបន្ត៖ សមត្ថកិច្ចចម្រុះតាមចាប់បានទាំងអស់ អ្នកទោសវៀតណាម០៦នាក់...
ខេត្តស្វាយរៀង ៖ ករណីរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនមកវិញបានទាំងអស់ហើយ ក្នុងនោះមានអ្នកទោស៦នាក់ និងស្ដ្រីអ្នកមករំដោះម្នាក់ សរុបទាំងអស់៧នាក់ គិតត្រឹមល្ងាចថ្ងៃដដែលនេះ ។
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន៥នាក់ បានត្រូវកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយពីក្រុមជននេះធ្វើសកម្មភាពលួចទូរស័ព្ទដៃជនរងគ្រោះរួចព្យាយាមគេចខ្លួន ហើយម្ចាស់បានដាក់ពាក្យបណ្តឹងទៅអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ។
អានបន្ត៖ បញ្ជូនជនសង្ស័យចំនួន៥នាក់ទៅសាលាដំបូងខេត្តពីបទលួចទូរស័ព្ទ
ខេត្តស្វាយរៀង ៖ មានករណីបាញ់រំដោះអ្នកទោសចេញពីតុលាការ នៅខេត្តស្វាយរៀង, ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងដេញតាមបង្ក្រាបក្រុមឧក្រិដ្ឋជន ដោយចាប់ខ្លួនបាន០២នាក់ហើយ នៅសល់៤នាក់ទៀតកំពុងព័ទ្ធចាប់ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋមួយចំនួន នៅក្រុងស្ទឹងត្រែង បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីម៉ូតូសរុបចំនួន ៥គ្រឿង ត្រូវបានចោរលួចបាត់បន្តបន្ទាប់គ្នា ក្នុងយប់រំលងអាធ្រាត្រឈានចូលថ្ងៃដដែល ។
រាជធានីភ្នំពេញ ៖ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ចំនួន៤ខ្នង ត្រូវអគ្គិភ័យឆាបឆេះរាលដាលបណ្ដាលឲ្យរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនទៀត ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែដេកលង់លក់ ។
អានបន្ត៖ អគ្គិភ័យលេបត្របាក់ផ្ទះអស់៤ខ្នង នៅក្បែរអតីតរង្វង់មូលកាំកូ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យក្នុងករណីលួចនិងប្លន់ម៉ូតូចំនួន៤នាក់ បានត្រូវនគរបាលស្រុក បសេដ្ឋឃាត់ខ្លួនបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ក្រោយពីធ្វើសកម្ម ភាពបន្លំលួចម៉ូតូអ្នកលក់នំប៉ោងបានសម្រេចហើយម្ចាស់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលអន្តរាគមន៍ភ្លាមៗ ។
អានបន្ត៖ ចាប់បានក្រុមជនសង្ស័យលួ.ចម៉ូតូអ្នកលក់នំប៉ោង...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាក្រុមក្មេងទំនើងបង្កហិង្សា និងកាប់ប្លន់ចំនួន២០នាក់ រួមនឹងវត្ថុតាងកាំបិតប៉័ងតោ ដាវ និងដុំថ្មជាច្រើន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈកាលម៉ោង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងរយៈពេល៤ថ្ងៃ ។
ខេត្តកំពង់ធំ ៖ ទីបំផុតកម្លាំងនាយកដ្ឋានគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមកិច្ចសហការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមប្រមាញ់ចាប់ខ្លួនបានហើយជនជាឃាត ករ ពាក់ពន្ធករណីសម្លាប់ស្ត្រីម្នាក់មានមុខរបរដាក់ប្រាក់កម្ចី ដែលហៅថា បុគ្គលិក CO កប់សាកសពក្នុងរណ្តៅនៅផ្ទះជនដៃដល់នៅខេត្តកំពង់ធំនោះ គឺតាមចាប់ដល់ខេត្តប៉ៃលិន ។
អានបន្ត៖ ជនដៃដល់សារភាពថា តណ្ហាពុះកញ្ជ្រោល ប៉ងអ្នកធ្វើសាឡន ចៃដនជួបបុគ្គលិក CO...
ខេត្តបាត់ដំបង៖ នារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុស ស្រី ជាង១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅរបស់សៀមដ៏ឃោឃៅយ៉ាងតិច០៧នាក់ចាប់នាងរំលោភបូក ពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសសៀម មកកាន់ប្រទេសកំណើតវិញ ហើយថែមទាំងវាយធ្វើទារុណកម្មពលករប្រុសៗ និង ប្លន់យកទូរស័ព្ទ និង លុយកាក់អស់គ្មានសល់។
ខេត្តឧត្តរមានជ័យ ៖ លើបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះចែកចាយតៗគ្នាថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរះសេនីយ៍ ឯក ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកម្លាំងចុះស្រាវជ្រាវកំណត់មុខសញ្ញានិងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក្រុមឃាតករស៊ី ឈ្នួលសម្លាប់មនុស្សម្នាក់ នៅខេត្តកណ្តាល ហើយបានរត់គេចខ្លួនមកនៅក្នុងព្រៃ ក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នេះ ។
អានបន្ត៖ ជនសង្ស័យម្នាក់ជាក្រុមស៊ីឈ្នួលសម្លា.ប់មនុស្សនៅខេត្តកណ្តាល...
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រី(ក.ប.ប)ខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក គឺជាទំនិញរបស់ប្រទេសថៃ រួមមានប្រហិតត្រី និងប្រហិតក្តាម សង្ស័យគ្មានសុវត្ថិភាព បង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដែលដឹកតាមរថយន្តដឹកជញ្ជូនអ្នកដំណើរ ចំនួន៦៨កេស លើ០២មុខ ស្មើនឹង ១តោន និង៦០គីឡូក្រាម ដើម្បីយកទៅដុតបំផ្លាញចោល ។
អានបន្ត៖ នគរបាលសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បង្ក្រាបសាច់បង្កកជាង១តោន...
ខេត្តព្រះសីហនុ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ តាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីអំពើវ៉ៃយកម៉ូតូ កាលពីវេលាម៉ោង១៤ និង០០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។
អានបន្ត៖ នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីវ៉ៃយកម៉ូតូ