រាជធានីភ្នំពេញ ៖ បុរស២នាក់ចេញពីផឹកស៊ីស្រវឹងបានប៉ះសំដីឌឺដងជាមួយក្មេងៗមួយក្រុមនៅតាមដងផ្លូវ ក៍ត្រូវបានក្មេងស្ទាវៗទាំងនោះនាំគ្នាព្រួតវា.យ បណ្ដាលឲ្យរងរបួស នៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវដួងងៀប កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អានបន្ត៖ ចេញពីផឹកស៊ី ជិះម៉ូតូឌឺដងពាក្យសម្ដីជាមួយយុវជន១ក្រុម...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ១គ្រឿងក្នុងខណ្ឌបឹងកេងកង រួចព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវប្រដេញតាមឃាត់ខ្លួនបានតែម្តង ។
អានបន្ត៖ ឃើញគេដេ.ញតាម ក៏ប្លុងចោលទាំងរបស់ឆ.ក់បាននិងម៉ូតូ រួចលោ.តចូលប្រឡាយទឹកស្អុយ...
ខេត្តបាត់ដំបង ៖ ឃ្លាំងស្តុកប្រេងម៉ាស៊ីនមួយកន្លែង ត្រូវជនមិនស្គាល់មុខកាត់សោទ្វារចូលលួចយកប្រេងម៉ាស៊ីនអស់ជាង១០០ប៊ីដុង(ប៊ីដុងចំណុះ៥លីត្រ) ខណៈហាងកាត់សក់មួយកន្លែង ក៏ត្រូវលោកចោរនេះ កាត់សោទ្វារចូលលួចយកធុងបាស់ដ៏ធំមួយ រួចគេចខ្លួនដោយសុវត្ថិភាព ដែលគេអះអាងថា អាចកើតឡើងព្រមៗគ្នា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ នៅក្នុងក្រុងបាត់ដំបង ។
អានបន្ត៖ ចោរសប្បាយដៃណាស់ កាត់សោទ្វារឃ្លាំងលួចប្រេងម៉ាស៊ីន...
ខេត្តព្រៃវែង ៖ ជារឿងដែលនឹកស្មានមិនដល់មួយ និងគួរឱ្យរន្ធ.ត់ ដែលបានកើតឡើងទៅលើបុរសម្នាក់ ក្នុងពេលដែលរូបគាត់កំពុងតែដេកសុខៗនៅមុខផ្ទះរបស់ខ្លួន ស្រាប់តែត្រូវបងថ្លៃដែលជាមនុស្សវិកលចរិ.ត ចូលមកកា.ប់ជាច្រើនកាំបិ.ត បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈា.ម។
អានបន្ត៖ បុរសម្នាក់កំពុងដេកនៅលើគ្រែមុខផ្ទះសុខៗ ស្រាប់តែត្រូវបងថ្លៃប្រល័យជីវិ.ត
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៨ថ្ងៃ ចុងក្រោយនេះ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសគ្រឿងញៀន ១៥០ករណី នៅទូទាំងប្រទេស និងបានរឹបអូសគ្រឿងញៀនជាង ២០គីឡូក្រាម។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់ សមត្ថកិច្ចជំនាញ បានបង្រ្កាបបទល្មេីសគ្រឿងញៀនចំនួន ១៥០ករណី និងឃាត់ខ្លួនជនសង្ស័យ ទាំងប្រើប្រាស់ និងចែកចាយចំនួន ៣៥៥នាក់ នៅទូទាំងប្រទេស ដេីម្បីចាត់ការតាមនីតិវិធី។
អានបន្ត៖ គ្រាន់តែ ៨ថ្ងៃ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបបទល្មេីសគ្រឿងញៀ.ន ១៥០ករណី...
ភ្នំពេញ៖ ប៉ូលិសចរាចរណ៍ម្នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយនិយាយទូរសព្ទ ត្រូវបានគេថតបង្ហោះហ្វេសប៊ុក។ នៅពេលនេះ ប៉ូលិសចរាចរណ៍នោះ បានទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យ ១៤ម៉ឺនរៀលហើយ។
អានបន្ត៖ ប៉ូលិសចរាចរណ៍ម្នាក់ ជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយនិយាយទូរសព្ទ...
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៨ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងបានចំនួន២៦ករណី និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ។
អានបន្ត៖ រយៈពេល៨ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង២៦ករណី ឃាត់ខ្លួនជនសង្ស័យ៦៩នាក់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុបតាឡេក្រាមឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម យកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឲ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់ នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
អានបន្ត៖ លោក ជួន ណារិន្ទ ស្នើឲ្យស្ត្រីម្នាក់ចូលបំភ្លឺ ដើម្បីរកយុត្តិធម៌ជូន...
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា ។
អានបន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី១៤នាក់ ទៅតុលាការ...
ខេត្តកំពត ៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ជាផ្លូវការហើយ ក្រោយរកឃើញថា មានការពាក់ព័ន្ធជាមួយគ្រឿងញៀន ។
អានបន្ត៖ បណ្ដេញអធិការរងក្រុងកំពតម្នាក់ ចេញពីក្របខ័ណ្ឌជាផ្លូវការ...
ខេត្តពោធិ៍សាត់៖ ក្រុមយុវជន ៦នាក់ បានបញ្ច្រាកស្រាក្មេងស្រីរងគ្រោះម្នាក់ អោយស្រវឹង រួច អូសចូលក្នុងបន្ទប់ រំលោ.ភបានសម្រេច។
អានបន្ត៖ យុវជន ៧នាក់ បញ្ច្រកស្រាក្មេងស្រីម្នាក់ ហើយអូសចូលបន្ទប់!
ភ្នំពេញ៖ ទីបំផុតទៅ ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា ទាមទារសំណង ២០០០ ០០០ ០០០ (ពីរពាន់) លានរៀល ស្មើប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។
ការប្តឹងសកម្មជនសិទ្ធិមនុស្ស មកពីអង្គការអាដហុកនេះ យោងតាមអត្ថបទសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ( The Cambodia Daily ) ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោក ជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។
ដកស្រង់ពី៖កោះសន្តិភាព
រាជធានីភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះផ្ទះលក់ដូរ ស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹករហូតដល់ទៅជាង១៥០ឡាន និងប្រើពេលប្រមាណ៤ម៉ោង ទើបពន្លត់ឲ្យភ្លើងរលត់ទៅវិញទាំងស្រុង ប៉ុន្តែផ្ទះ២ល្វែង រួមទាំងទំនិញបោះដុំក្នុងនោះ បានក្លាយទៅជាចំណីអគ្គិ(ភ្លើង)ទាំងស្រុង ចំណែកឯ ១ល្វែងទៀតឆេះអស់២០ភាគរយ នេះបើយោងតាមរបាយការណ៍របស់នគរបាល ក្រោយធ្វើការពន្លត់ភ្លើងចប់ ហើយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ទោះបីជាពេលភ្លាមៗ មានការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក៏ដោយ ។
អានបន្ត៖ អគ្គិភ័យនៅមុខវិទ្យាល័យជម្ពូវ័ន សមត្ថកិច្ចប្រើប្រាស់ទឹកជាង១៥០ស៊ីទែន...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ករណីទិញ-លក់គណនីធនាគារ ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមតេឡេក្រាម ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញត្រលប់មកវិញច្រើន ។
អានបន្ត៖ ឃាត់ខ្លួនបន្តបន្ទាប់ ក្រុមជនល្មើសប្រមូលទិញគណនីធនាគារ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់របួសធ្ងន់បែ.កក្បាល បន្ទាប់ពីឈ្លោះប្រកែកគ្នារឿងចា.ក់ល្បែ.ងជល់មាន់ចាញ់ច្រើនពេក ត្រូវភាគីម្ខាងទៀតវា.យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អានបន្ត៖ ខឹ.ងរឿងចា.ក់មាន់ជ.ល់ចាញ់ច្រើនពេក ផ្ទុះជម្លោះបែកផ្សែង
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានលួចយកម៉ូតូរបស់ស្ត្រីរងគ្រោះ ពេលនាងជិះម៉ូតូអស់សាំង ក៏បានប្រើល្បិចទៅទិញសាំងអោយជនរងគ្រោះ ពេលនាងដេម៉ូតូមិនឆេះ ជនសង្ស័យក៏ធ្វើជាមកជួយដេម៉ូតូទៀត លុះដេម៉ូតូឆេះ ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។
អានបន្ត៖ លួ.ចម៉ូតូបាន២ថ្ងៃ ត្រឡប់មកជាប់អន្ទា.ក់វិញ ដោយសារនាងប្រើល្បិ.ចមួយ
ភ្នំពេញ៖ ក្រុមអ្នកពន្លត់ភ្លើង ដែលឆាបឆេះផ្ទះលក់ដូរ នៅសង្កាត់ចោមចៅទី៣ តាមផ្លូវជាតិលេខ៤ ជិតផ្សារជម្ពូវ័ន បានពន្លត់ រលត់ម្ដងហើយ។
អានបន្ត៖ ករណីភ្លើងឆេះផ្ទះលក់ដូរ នៅចោមចៅទី៣ តាមផ្លូវជាតិលេខ៤ ពន្លត់ម្តងហើយ...
រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះជួល ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពធាក់ម៉ូតូផ្ដួលបំរុងយក តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទល់មុខខ្លោងទ្វារបុរីជីម៉ុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អានបន្ត៖ ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ ត្រូវជនសង្ស័យ១ក្រុមធ្វើសកម្មភាព...
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ នឹងបើកការស៊ើបអង្កេត កំណត់មុខសញ្ញា តាមរយៈកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង១២និង៥៥នាទីត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្លូវប៉េតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀត វេលាម៉ោង១៤និង០៥នាទីថ្ងៃដដែល នៅចំណុចផ្លូវប៉េតុងធំ ក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
អានបន្ត៖ មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ...
ខេត្តពោធិ៍សាត់ ៖ គ្រួសារមួយដែលកំពុងហូបបាយជួបជុំគ្នា ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់មុខ២នាក់ ដោយម្នាក់ជិះម៉ូតូមួយគ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ ម្នាក់ទៀតបានចុះដើរចូល ហើយដកកាំភ្លើងខ្លីបាញ់ប្រហារប្រមាណជា៦គ្រាប់ បណ្ដាលឲ្យរងរបួសចំនួន ៣នាក់ (ប្តីប្រពន្ធ និងម្តាយ) ក្រោយធ្វើសកម្មភាពភ្លាមៗ ក្រុមជនសង្ស័យនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ។
អានបន្ត៖ ខ្មាន់កាំភ្លើង២នាក់ ចូលបា.ញ់ជនរងគ្រោះដល់ក្នុងផ្ទះ រងរបួស៣នាក់...
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនម្នាក់មិនបានសំរេច តែឃាត់ខ្លួនអ្នកទទួលទិញនិងប្រើប្រាស់ចំនួន៩នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៦ និង១៩នាទី នៅចំណុចរោងចំការស្វាយចន្ទីក្រោយផ្ទះឈ្មោះ ពេញ ធាពី ហៅហើម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
អានបន្ត៖ យ៉ាងហោចក៏ចាប់អ្នកទិញនិងអ្នកប្រើដែរ ទោះចាប់មេខ្លោងមិនទាន់បាន