បណ្តាញសង្គម

ឆ្នាំនេះម្រេច មានតម្លៃខ្ពស់ ជាងឆ្នាំទៅ តែម្រេចប្រឈម នឹងការងាប់ច្រើន

 ត្បូងឃ្មុំ៖ ប្រជាជនភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណ ៧០ភាគរយ នាំគ្នានិយម ដាំដំណាំម្រេច បើប្រៀបធៀប ទិន្នផលម្រេច ឆ្នាំនេះ និងឆ្នាំទៅ ម្រេចឲ្យផលប្រហាក់ ប្រហែលគ្នា តែតម្លៃឆ្នាំនេះ ខ្ពស់ជាងឆ្នាំទៅ តែម្រេចបែរ ជាប្រឈម នឹងការងាប់ ច្រើនជាងរៀង រាល់ឆ្នាំទៅវិញ ។

អាន​បន្ត៖ ឆ្នាំនេះម្រេច មានតម្លៃខ្ពស់ ជាងឆ្នាំទៅ តែម្រេចប្រឈម នឹងការងាប់ច្រើន

ប្រជាពលរដ្ឋភូមិថ្នល់ថ្មី តវ៉ាសូមឲ្យអាជ្ញាធរក្រុងសួងចាត់វិធានការដល់ជនល្មើសរំលោភកាយថ្នូរសាកសពបំបាត់ភស្តុតាង ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី បាននាំគ្នាតវ៉ា សូមឲ្យអាជ្ញាធរ ក្រុងសួង ខេត្តត្បូងឃ្មុំ ចាត់វិធានការ ដល់ជនល្មើស ដែលយកគ្រឿងចក្ រទៅកាយរំលោភ បំបាត់ភស្តុតាងថ្នូរ សាកសពចំនួន៦ ដើម្បីយកដីនេះ ធ្វើជាកម្មសិទ្ធិ នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥ នៅចំណុចទួល ត្រពាំងស្វាយ ស្ថិតក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ប្រជាពលរដ្ឋភូមិថ្នល់ថ្មី...

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ចុះធ្វើការអង្កេតជីកសិកម្ម ក្លែងបន្លំលាយកន្ទុយបារី ដែលលួចនាំចូលពីប្រទេសក្រៅ នៅតាមឃ្លាំង ដេប៉ូលក់ដុំ និងរាយមួយចំនួន

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល និងបានសហការជាមួយ មន្ទីរពាណិជ្ជកម្ម បានចុះធ្វើការ អង្កេតជីកសិកម្ម ក្លែងបន្លំលាយ កន្ទុយបារី ដែលលួចនាំចូលពី ប្រទេសក្រៅ នៅតាមឃ្លាំង ដេប៉ូលក់ដុំ និងរាយមួយចំនួន ស្ថិតនៅក្នុង ក្រុងសួង និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម...

ឯកឧត្តម ជា សុផារ៉ា សម្ពោធសមិទ្ធិផលនានា ក្នុងបរិវេណវត្តជ្រៃបិទមាស ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង

ត្បូងឃ្មុំ ៖ នៅក្រុងសួង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ បានប្រារព្ធពិធី សម្ភោធឆ្លង សមិទ្ធិផលនានា ក្នុងវត្ត ជ្រៃបិទមាស ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អាន​បន្ត៖ ឯកឧត្តម ជា សុផារ៉ា សម្ពោធសមិទ្ធិផលនានា ក្នុងបរិវេណវត្តជ្រៃបិទមាស...

ពិធីបុណ្យបញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធអោយប្រើប្រាស់ ព្រះវិហារ និងសមិទ្ធិផលនានា នៅវត្ត សុវណ្ណរាម ( វត្តសន្ទៃទី២ )

ត្បូងឃ្មុំ ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅបរិវេណក្នុងវត្ត សុវណ្ណរាម ( វត្តសន្ទៃទី២ ) ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យ បញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេក សម្ពោធអោយប្រើប្រាស់ ព្រះវិហារ និងសមិទ្ធិផលនានា ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ តាជីយាយជី សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើនទៀត ។

អាន​បន្ត៖ ពិធីបុណ្យបញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធអោយប្រើប្រាស់ ព្រះវិហារ...

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៌ជាតិ 03 មីនា លើកទី17 ឆ្នាំ2015 ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ត្បូងឃ្មុំៈ

 នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី12 ខែមីនា ឆ្នាំ2015 បានប្រារព្ធទិវាវប្បធម៌ជាតិ 03 មីនា លើកទី17 ឆ្នាំ2015 ក្រោមប្រធានបទៈ យុវជន ដើម្បីវប្បធម៌ជាតិ

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៌ជាតិ 03 មីនា លើកទី17 ឆ្នាំ2015...

កិច្ចប្រជុំ សាមញ្ញលើទី10 អាណត្តិទី2 របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្វប្រជុំសាមញ្ញ លើកទី10 អាណត្តិទី2 របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងបានអនុម័ត ទៅលើរៀបវិរៈ ចំនួន 2 គឺៈ 1. ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើទី9 និងសេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញ លើកទី3 របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ 2. ពិនិត្យ និងអនុម័តលើ របាយការណ៍ រឺចម្រើនប្រចាំខែកុម្ភៈ របស់រដ្ឋបាល ខេត្ត្តត្បូងឃ្មុំ ។

ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានមន្ទីរ នាយករដ្ឋបាល សាលាខេត្ត នាយកទីចាត់ការ ទាំង5  និងនាក់ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ៕

ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤ ក្រោមប្រធានបទ « ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោមសន្មិសីទ ស្រ្តីពិភពលោក ឆ្នាំ១៩៩៥»

ត្បូងឃ្មុំ ៖ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥ បានប្រារព្ធ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤ ក្រោមប្រធានបទ « ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោម សន្មិសីទស្រ្តី ពិភពលោក ឆ្នាំ១៩៩៥  »

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤...

ពិធីប្រកាសតែងតាំង និងតម្លើងឋានៈ មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ​ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាថ្ងៃទី03 ខែមិនា ឆ្នាំ2015 នៅទីស្នាក់គណៈបក្ស ប្រជាជនកម្ពុជា បានប្រារព្ធពិធី ប្រកាសតែងតាំង និងតម្លើងឋានៈ មន្ត្រីគណបក្ស ប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ពិធីប្រកាសតែងតាំង និងតម្លើងឋានៈ មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ​ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋ​រអ៊ូ​រឿង ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ច្រក​ទ្វេរ​ភាគី​ដារ ​មន្ត្រី​ទារ ​លុយ​ថ្លៃ​បាយ​ ទឹក​ខ្ពស់​កប់​ពពក

ត្បូងឃ្មុំ ៖ សមត្ថកិច្ចច្រក ទ្វារទ្វេភាគីដារ បានអះអាងថា ថ្លៃបាយទឹក ដែលប្រជាពលរដ្ឋ បង់ឲ្យនោះ គឺសមត្ថកិច្ច ជួយបង្កលក្ខណៈឲ្យងាយស្រួល ក្នុងការដឹកជញ្ជូន កសិផលយកទៅ លក់នៅប្រទេសវៀតណាម ទើបប្រជាពលរដ្ឋនាំគ្នា សម្រុកដឹកកសិផល ចូលតាមច្រកទ្វារនេះ ។

អាន​បន្ត៖ ប្រជាពលរដ្ឋ​រអ៊ូ​រឿង ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ច្រក​ទ្វេរ​ភាគី​ដារ...

បានកិច្ចប្រជុំដោះស្រាយពីបញ្ហា សំខាន់ៗរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ បន្ទាប់ពីរៀបចំវេទិការថ្នាក់ខេត្ត នាថ្ងៃទី១១.១២ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក

ត្បូងឃ្មុំ ៖  ប្រតិភូ និងក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រតិភូ ប្រចាំភូមិ ភាគទី២ ជួបសម្តែងការគួរសម

អាន​បន្ត៖ បានកិច្ចប្រជុំដោះស្រាយពីបញ្ហា សំខាន់ៗរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ...

ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុបការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូក សរុបការងារ ឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្វធ្វើនៅ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥

អាន​បន្ត៖ ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុបការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ...

ឯកឧត្តម ឡាន់ ឆន បើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្ត បានប្រារព្ធ បើកកិច្ចប្រជុំវិ សាមញ្ញ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ លើកទី៣ អាណត្តិទី២

អាន​បន្ត៖ ឯកឧត្តម ឡាន់ ឆន បើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សា...

ចោរលួចគោ របស់ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមបីនាក់ ត្រូវបានសមត្តកិច្ច ក្របួចបាន

 ខេត្តត្បូងឃ្មុំ ៖ កាលពីល្ងាច ថ្ងៃទី16.02.2015 វេលាម៉ោង 19:30នាទី នៅក្នុងរណ្តៅ ព្រៃរបោះ ចំណុច ចំការថ្មចម្ងាយ 10 ម៉ែត្រ ខាងកើត ថ្នល់ជាតិលេខ75 និងមានចម្ងាយ ប្រហែល 1600 ម៉ែត្រ ខាងជើង ភូមិនិគមលើ ឃុំស្រឡប់

អាន​បន្ត៖ ចោរលួចគោ របស់ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមបីនាក់ ត្រូវបានសមត្តកិច្ច ក្របួចបាន

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកសន្និបាទ បូកសរុប លទ្ធផលការងារ ឆ្នាំ ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើក សន្និបាទ បូកសរុប លទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅ ឆ្នាំ២០១៥ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ បើកសន្និបាទ បូកសរុប លទ្ធផលការងារ ឆ្នាំ ២០១៤...

ឯកឧត្តម ឡាន់ ឆន បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្ត បានប្រារព្ធបើក កិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ លើកទី៩ អាណត្តិទី២

អាន​បន្ត៖ ឯកឧត្តម ឡាន់ ឆន បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី២ របស់ក្រុមប្រឹក្សា...

ឯកឧត្តម លី ឡេង សម្ពោធសមិទ្ធិផលនានា ក្នុងវត្តដឹកពរ នៅឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៥ ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃុំ រួមជាមួយ ព្រះសង្ឃ មន្រ្តីនាក់មុខនាក់ការ ស្ថាប័នអង្គភាព ជុំវិញខេត្ត បានចូលរួម សម្ពោធឆ្លង សមិទ្ធិផលនានា រួមមាន ព្រះវិហារ កុដិ ឧប្បដ្ឋានសាលា ក្លោងទ្វារជាដើម ស្ថិតនៅក្នុងវត្តដឹកពរ នៅឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម លី ឡេង សម្ពោធសមិទ្ធិផលនានា ក្នុងវត្តដឹកពរ នៅឃុំកណ្តាលជ្រុំ...

បិទសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ បិទសន្និបាត បូកសរុបការងារ អប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៣ .២០១៤ និងលើកទិសដៅ ភារកិច្ច សម្រាប់ឆ្នាំសិក្សា ២០១៤ .២០១៥ ប្រារព្វធ្វើ នៅសាលា ខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥

អាន​បន្ត៖ បិទសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ

ការផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

ត្បុងឃ្មុំ៖ ដើម្បីឆ្លើយតប ទៅនឹងយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានមុំមួយ នៃយុទ្ធសាស្ត្រនេះ បានផ្ដោតលើការអភិវឌ្ឍន៍វិស័យ កសិកម្ម ដើម្បីជំរុញ កំនើនសេដ្ឋកិច្ច ឲ្យមានការរីកចំរើន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ការផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ បានប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិឆ្ឆ័យកាងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវ តំណោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារសុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ

អាន​បន្ត៖ ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ បានប្រកាសផ្សព្វផ្សាយ...

ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកបច្ច័យ ចូលរួមបុណ្យសព ឧបាសក ឈិន សាខន នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ គណៈប្រតិភូ សមាជិកសហភាព សហព័ន្ធ យុវជនកម្ពុជា នៃខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ៅ ឌុង នាយកទីចាត់ការរដ្ឋបាល និងជាសមាជិក សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត

អាន​បន្ត៖ ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកបច្ច័យ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕