បណ្តាញសង្គម

ពិធីបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃុំ

ត្បូងឃ្មុំៈ នៅថ្ងៃទី14 ខែកក្ដដា ឆ្នាំ2015 នៅបរិវេណវត្តរើល ស្ថិតនៅក្នុង ភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ពិធីបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃុំ

ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរួមអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្ដដា នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៥ នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ចស្រែ លើសែនជ័យ ស្ថិតនៅភូមិស្រែ លើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទរ បុណ្យរុក្ខទិវា ០៩ កក្ដដា ក្រោមអធិបតីភាព ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរួមអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្ដដា...

ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ២២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ នៅសាលាស្រុក អូររាំងឪ ប្រជាពលរដ្ឋចំនួន ២២គ្រួសារ ដែលរងគ្រោះដោយរលំ និងរបើកដំបូលផ្ទះ ដោយសារភ្លៀង លាយខ្យល់កន្រ្តាក់ កាលពីថ្ងៃ ទី០៤ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បានទទួលអំណោយពី សាខាកាកបាទក្រហម កម្ពុជាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ និងជាតំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ លោកអភិបាល ស្រុកអូររាំងឪ សមាជិកសមាជិកា កាកបាទក្រហមខេត្ត និង សហភាពសហព័ន្ធ យុវជនខេត្តត្បូងឃ្មុំ ។










ដោយ៖ វ៉ាន់ វីរៈ

ប្រជាពលរដ្ឋចំនួន១៥នាក់ពុលផ្សិតក្នុងស្រុកអូរាំងឪ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងភូមិ ព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុអូរាំងឪ ខេត្តត្បូងឃ្មុំ ឃើញផ្សិតដុស ក្នុងគុម្ពឬស្សីខាងមុខផ្ទះ របស់ខ្លួននាំគ្នា ដកយកមកចែកគ្នាស្លហូប ស្រាប់តែពុល ចំនួន១៥នាក់ នៅម៉ោង១១ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ តែសំណាងល្អមិនមានការប៉ះពាល់ដល់ជីវិតបងប្អូនទាំងនោះទេ ។

អាន​បន្ត៖ ប្រជាពលរដ្ឋចំនួន១៥នាក់ពុលផ្សិតក្នុងស្រុកអូរាំងឪ

សិក្ខាសាលាស្តីពី ការធ្វើអាជីវកម្មលើគម្រោងវិនិយោគរួមដោយគ្មានអាជ្ញាប័ណ្ណ និងការស្វែងយល់ពីការជួញដូរមូលបត្រនៅកម្ពុជា

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធបើក សិក្ខាសាលាស្តីពី ការធ្វើអាជីវកម្ម លើគម្រោងវិនិយោគរួម ដោយគ្មានអាជ្ញាប័ណ្ណ និងការស្វែងយល់ពីការ ជួញដូរមូលបត្រ នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម សុខ ដារ៉ា អគ្គនាយករង នៃគណៈកម្មការ មូលបត្រកម្ពុជា ព្រមទាំងមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី២

ត្បូងឃ្មុំ ៖ ថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០១៥ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានរៀបចំ កិច្ចប្រជុំសាមញ្ញ លើកទី១៤ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី២

ភាគីចុងចោទជាម្ចាស់ដី សូមឲ្យគណៈកម្មាការសូរិយោដីខេត្តជួយដោះស្រាយរកយុត្តិធម៌ទៅតាមផ្លូវច្បាប់ឲ្យគាត់ផង

ត្បូងឃ្មុំ៖ ទំនាស់វិវាទដី ចំណុចចំការចាម ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទី២ ស្រុក-ខេត្តត្បូងឃ្មុំ មានរយៈពេល ២ឆ្នាំមកហើយ ដោយភាគីដើមចោទ អះអាងថា ដីនេះជាដីរបស់ខ្លួន ហើយភាគីចុងចោទ ក៏បានបញ្ជាក់ និងមានឯកសារ យោងច្បាស់លាស់ថា ដីនេះជាដី របស់គាត់ធ្លាប់ អាស្រ័យផលតាំង ពីឆ្នាំ១៩៩៥មកម្លេះ ។

អាន​បន្ត៖ ភាគីចុងចោទជាម្ចាស់ដី...

ឈ្លោះជាមួយប្រពន្ធ កូនប្រសារ ទៅជួយឃាត់ ទាញដំបងឬស្សី វាយសម្លាប់កូនប្រសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាម៖ បុរសម្នាក់ បានជ្រុលដៃ វាយសម្លាប់ កូនប្រសាររបស់ខ្លួន រហូតដល់ស្លាប់ ដោយប្រើដំបងឬស្សី ខណៈដែលជនរងគ្រោះ  បានចូលទៅជួយឃាត់ ជនបង្កពេលឈ្លោះ ជាមួយប្រពន្ធរបស់ខ្លួន ដែលត្រូវជាម្តាយក្មេក កាលពីវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ។

អាន​បន្ត៖ ឈ្លោះជាមួយប្រពន្ធ កូនប្រសារ ទៅជួយឃាត់ ទាញដំបងឬស្សី វាយសម្លាប់កូនប្រសារ...

កិច្ច ប្រជុំស្តីពី ការពង្រឹងការ អនុវត្តគោល នយោបាយ ភូមិ ឃុំមានសុវត្ថភាព និងការផ្សព្វផ្សាយ ផែនការស្តីពី យុន្ធការផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតខ្មែរ គំរូថ្មី និងផែនការស្តីពី ការងារគ្រប់គ្រង អន្តោប្រវេសន៍

ត្បូងឃ្មុំ ៖ នៅសាលា ខេត្តត្បូងឃ្មុំ ថ្ងៃទី០៣- ខែកក្ដដាឆ្នាំ២០១៥ បានរៀបចំកិច្ច ប្រជុំស្តីពី ការពង្រឹងការ អនុវត្តគោល នយោបាយ ភូមិ ឃុំមានសុវត្ថភាព និងការផ្សព្វផ្សាយ ផែនការស្តីពី យុន្ធការផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតខ្មែរ គំរូថ្មី និងផែនការស្តីពី ការងារគ្រប់គ្រង អន្តោប្រវេសន៍

អាន​បន្ត៖ កិច្ច ប្រជុំស្តីពី ការពង្រឹងការ អនុវត្តគោល នយោបាយ ភូមិ ឃុំមានសុវត្ថភាព...

កិច្ចប្រជុំ ពិភាក្សា គណៈកម្មាការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងគណៈកម្មាការធិការខេត្ត ជំរុញចលនា ភូមិ១ ផលិតផល១ ដើម្បីជំរុញចលនាភូមិ១ផលិតផល១ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០១៥ នៅសាលប្រជុំ តូចសាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំ ពិភាក្សា គណៈកម្មាការ ជាតិជំរុញចលនា ភូមិ១ ផលិតផល១ និងគណៈកម្មាការ ធិការខេត្ត ជំរុញចលនា ភូមិ១ ផលិតផល១ ដើម្បីជំរុញ ចលនាភូមិ១ ផលិតផល១ នៅខេត្តត្បូងឃ្មុំ

អាន​បន្ត៖ កិច្ចប្រជុំ ពិភាក្សា គណៈកម្មាការជាតិជំរុញចលនាភូមិ១ ផលិតផល១...

ពិធីប្រជុំផ្សព្វផ្សាយឯកសារគតិយុត្តស្ដីពីការគ្របគ្រង់ការដ្ឋានសំណង និងសុវត្តិភាពសំណង់ និងនិតិវិធី នៃការត្រួតពិនិត្យសំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់

ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលាប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រជុំផ្សព្វផ្សាយ ឯកសារគតិយុត្តស្ដីពី ការគ្របគ្រង់ការ ដ្ឋានសំណង និងសុវត្តិភាព សំណង់ និងនិតិវិធី នៃការត្រួតពិនិត្យ សំណុំឯកសារ ស្នើសុំលិខិត អនុញ្ញាតសាងសង់

អាន​បន្ត៖ ពិធីប្រជុំផ្សព្វផ្សាយឯកសារគតិយុត្តស្ដីពីការគ្របគ្រង់ការដ្ឋានសំណង...

ឯកឧត្តម លី ឡេង ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់អ្នករងគ្រោះដោយខ្យល់កន្រ្តាក់

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅភូមិថ្មីសែនជ័យ  ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ ដែលរងគ្រោះដោយ រលំផ្ទះ និងរបើកដំបូល ដោយសារភ្លៀង លាយខ្យល់កន្រ្តាក់ បានទទួលអំណោយពី សាខាកាកបាទក្រហម កម្ពុជាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ លោកអភិបាល ស្រុកអូររាំងឪ សមាជិកសមាជិកា កាកបាទក្រហមខេត្ត សហភាពសហព័ន្ធ យុវជនខេត្ត និងមន្ត្រីរាជការ ដែលចុះជួយ ជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ

ឯកឧត្តម ប្រាជ្ញ ចន្ទ ចែកអំណោយមនុស្សធម៍ ជូនជនរងគ្រោះដោយសារភ្លៀងលាយខ្យល់កន្ត្រាក់

ត្បូងឃ្មុំ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្ត្បូងឃ្មុំ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហម ប្រចាំខេត្តត្បូងឃ្មុំ  បានចុះចែកអំណោយ មនុស្សធម៍ របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ជូនជនរងគ្រោះ ដោយសារភ្លៀង លាយខ្យល់កន្ត្រាក់ ដែលបណ្តាលអោយ ខូចខាតផ្ទះចំនួន ២៩ខ្នង និងស្លាប់មនុស្ស១នាក់ ដែលស្ថិតនៅក្នុង បរិវេណវត្ត ស្រែសៀម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕

ដោយ៖ វ៉ាន់ វីរៈ

 

ស្រ្តីម្នាក់បានស្លាប់ ដោយឆក់ខ្សែភ្លើង ក្នុងស្រុកត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ ស្រ្តីម្នាក់បានស្លាប់ មួយប៉ព្រិចភ្នែក ដោយសារមួល អំពូលភ្លើង មិនប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ចំណុចភូមិទំនប់ សែនជ័យ ឃុំគរ ស្រុក- ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ស្រ្តីម្នាក់បានស្លាប់ ដោយឆក់ខ្សែភ្លើង ក្នុងស្រុកត្បូងឃ្មុំ

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយគណៈកម្មការ ផ្សារជីមាន់ បានចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញ នៅផ្សារជីមាន់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាប ការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះ មន្ត្រីកាំកុងត្រូល ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូល និងបានសហការជាមួយ គណៈកម្មការ  ផ្សារជីមាន់ បានចុះធ្វើការ ត្រួតពិនិត្យ គុណភាពទំនិញ នៅផ្សារជីមាន់ ដែលស្ថិតក្នុង ភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

 

 

 

 

 

 

 

 

 

ដោយ៖ វ៉ាន់ វីរៈ

 

លោកជំទាវ ឡេង សុខា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការខេត្តលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ គណៈកម្មការខេត្ត លុបបំបាត់ ឳសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី លោកប្រធាន មន្ទីរសុខាភិបាលខេត្ត លោករាជអាជ្ញារង ខេត្តកំពង់ចាម លោកប្រធានសាខា កាំកុងត្រូលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ

ភាគីថៃ ស្នើដាក់បញ្ចូល បទល្មើសជួញ ដូរសត្វព្រៃ និងឈើប្រណិត ជាប្រភេទ ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌ អាស៊ាន

សៀមរាប ៖ កិច្ចប្រជុំថ្នាក់ ឧត្តមមន្ត្រីអាស៊ាន លើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ដីពី ឧក្រិដ្ឋកម្មឆ្លង (SOMTC) បានរៀបចំធ្វើនៅ ក្រុងសៀមរាប នាសប្ដាហ៍នេះ

អាន​បន្ត៖ ភាគីថៃ ស្នើដាក់បញ្ចូល បទល្មើសជួញ ដូរសត្វព្រៃ និងឈើប្រណិត ជាប្រភេទ...

ស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត បានបង្ហាញមុខ ក្រុមចោរប្លន់ អាជីពចំនួន ៤នាក់ ដែលត្រូវបាន បង្ក្រាបបាន ជាបន្តបន្ទាប់

(កំពង់ចាម)៖ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥នេះ លោកនិងមេបញ្ជាការ អាវុធហត្ថខេត្ត បានបង្ហាញមុខ ក្រុមចោរប្លន់ អាជីពចំនួន ៤នាក់ ដែលត្រូវបាន បង្ក្រាបបាន ជាបន្តបន្ទាប់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ។

អាន​បន្ត៖ ស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត បានបង្ហាញមុខ ក្រុមចោរប្លន់ អាជីពចំនួន ៤នាក់...

ខេត្តត្បូងឃ្មុំ ចាប់ផ្តើមអនុវត្ត គម្រោងបង្កើតប្រព័ន្ធកសិកម្មគំរូ ផ្អែកលើបរិស្ថានដែលបន្សាំ ទៅនឹងបំរែបំរួលអាកាសធាតុ

 ត្បូងឃ្មុំ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ គម្រោងស្តីពីការអភិវឌ្ឍ គំរូកសិកម្មតាម គោលការណ៍ធម្មជាតិ ធន់នឹងបម្រែបម្រួល អាកាសធាតុមួយ សម្រាប់ភូមិសាស្រ្ត ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងមានគោលបំណង ពង្រឹងសមត្ថភាព បច្ចេកទេសកសិកម្ម ដល់កសិករ ផ្តល់ឱកាសស្វែងយល់ពីត ម្រូវការផលិផល កសិកម្មដែលមិន មានប្រើសមាស ភាពថ្នាំពុល និងជីកសិកម្ម និងពង្រឹងអំណាច ទីផ្សារកសិផល របស់កសិករ ។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ ចាប់ផ្តើមអនុវត្ត គម្រោងបង្កើតប្រព័ន្ធកសិកម្មគំរូ...

ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរស់នៅសហគមន៍ជំនុំពលមានរិទ្ធិ ត្រូវបានផ្ដល់ ជី និងពូជស្រូវ ក្រោមគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ -ហិរញ្ញប្បទានបន្ថែម

ត្បងឃ្មុំ ៖  ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នៅសហគមន៍ ជំនុំពល មានរិទ្ធិ ស្ថិតនៅភូមិ ជំនុំពល ឃុំ ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីផ្ដល់ជី និងពូជស្រូវ ដល់ប្រជាពលរដ្ឋ ចំនួន៣៩ គ្រួសារ ដែលរស់នៅសហគមន៍ ជំនុំពលមានរិទ្ធិ ដែលជាក្រុមខ្លាំង ក្នុងក្រុមជួយខ្លួនឯង

អាន​បន្ត៖ ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរស់នៅសហគមន៍ជំនុំពលមានរិទ្ធិ ត្រូវបានផ្ដល់ ជី...

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីផែនការវិនិយោគ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកសិក្ខា សាលាសមាហរណកម្ម នៃកម្មវិធី ផែនការវិនិយោគ ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើង ដោយមន្ទីផែនការ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រី ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីផែនការវិនិយោគ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕