បណ្តាញសង្គម

បង្ក្រាបមុខសញ្ញាគ្រឿងញៀន ចាប់បានអ្នកប្រើប្រាស់ គ្រឿងញៀន២នាក់ និងអ្នកចែកចាយ២នាក់

កំពង់ឆ្នាំង៖ អ្នកចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀន៤នាក់ ត្រូវបានសមត្ថកិច្ច សហការគ្នា ឡោមពទ្ធ័ចាប់ខ្លួន បានរួមទាំង វត្ថុតាង សំភារៈប្រើប្រាស់ គ្រឿងញៀន មួយចំនួន ករណីបង្ក្រាប ខាងលើនេះបានធ្វើឡើង នៅកន្លែង២ផ្សេងៗពីគ្នា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

អាន​បន្ត៖ បង្ក្រាបមុខសញ្ញាគ្រឿងញៀន ចាប់បានអ្នកប្រើប្រាស់ គ្រឿងញៀន២នាក់ និងអ្នកចែកចាយ២នាក់

កម្លាំង អ ហ ខណ្ឌទួលគោក សហការជាមួយ អ ហ រាជធានីភ្នំពេញ បំបែកសម្បុកថ្នាំញៀន ០៣ទីតំាង ឃាត់ខ្លួនបាន ០៧នាក់ និង វត្ថុតាងជាច្រើន

ភ្នំពេញ ៖ ទីតំាងគ្រឿងញៀនចំនួន ០៣កន្លែង ខុសៗគ្នា ត្រូវបានបំបែក ដោយកម្លំាងអាវុធហត្ថខណ្ឌ ទួលគោក សហការ ជាមួយ អាវុធហត្ថរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួន ជនសង្ស័យប្រុស ស្រីចំនួន០៧នាក់ និងដកហូតថ្នាំញៀន និងប្រដាប់ប្រដាប្រើ ប្រាស់គ្រឿងញៀន បានមួយចំនួនធំ ។

អាន​បន្ត៖ កម្លាំង អ ហ ខណ្ឌទួលគោក សហការជាមួយ អ ហ រាជធានីភ្នំពេញ បំបែកសម្បុកថ្នាំញៀន...

អាជ្ញាធរថៃ សម្រេចបិទ ច្រកព្រំដែនប៉ោយប៉ែត ដោយមិនដោះលែង កម្មករខ្មែរ ១៦នាក់នោះទេ

បន្ទាយមានជ័យ៖ អាជ្ញាធរ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា រហូតមកដល់រសៀល ថ្ងៃសៅរ៍ទី១៦ ខែសីហា ឆ្នាំ២០១៤នេះ អាជ្ញាធរថៃ មិនព្រមដោះលែង កម្មករខ្មែរ ចំនួន១៦នាក់ ដែលត្រូវបាន ចាប់ខ្លួននោះទេ ព្រមទាំងសម្រេចបិទ ច្រកព្រំដែន ប៉ោយប៉ែតថែមទៀត។

អាន​បន្ត៖ អាជ្ញាធរថៃ សម្រេចបិទ ច្រកព្រំដែនប៉ោយប៉ែត ដោយមិនដោះលែង កម្មករខ្មែរ ១៦នាក់នោះទេ

ជម្លោះរឿងព្រំដីឈានដល់សម្លាប់គ្នា យ៉ាងសាហាវ ក្រុមឃាតករ និងជនរងគ្រោះ សុទ្ធជា អ្នកកំពង់ចាមដូចគ្នា

កំពង់ចាម៖ ឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃមួយ បានកើតឡើង ដោយក្រុមឃាតករ មួយក្រុម បានឡោមព័ទ្ធជនរងគ្រោះជុំជិត ហើយ បានប្រើអាវុធកាំបិតផ្គាក់ ដែលក្រុមឃាតកគ្រោងទុកជាមុន ព្រលះទៅលើជនរងគ្រោះ យ៉ាងចាស់ដៃចំនួន ១កាំបិតផ្គាក់ ចំកញ្ចឹងក ផ្នែកខាងក្រោយ ស្ទើរដាច់ក្បាល់ ចេញពីខ្លួន បណ្តាលឲ្យជនរងគ្រោះ ដេកដួលស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ចំណុចដីចំការ របស់ខ្លួន ស្ថិតក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី ។

អាន​បន្ត៖ ជម្លោះរឿងព្រំដីឈានដល់សម្លាប់គ្នា យ៉ាងសាហាវ ក្រុមឃាតករ និងជនរងគ្រោះ សុទ្ធជា...

បុរសម្នាក់ ត្រូវរថយន្តកាមារីឆ្លាម បុកស្លាប់ នៅខាងត្បូង បន្ទាយទាហាន ង៧០ ក្រុងភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារតែ រថយន្តមួយគ្រឿង ម៉ាកកាមារីឆ្លាម បើកបុកពេញមួយទំហឹង ខណៈជនរងគ្រោះ កំពុងជិះម៉ូតូតែម្នាកឯង ដល់ចំណុចមុខ វិទ្យាស្ថានសុខាភិបាល ខាងត្បូង បន្ទាយ ទាហាន ង៧០ ប្រមាណ១គីឡូម៉ែត្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤នេះ។

អាន​បន្ត៖ បុរសម្នាក់ ត្រូវរថយន្តកាមារីឆ្លាម បុកស្លាប់ នៅខាងត្បូង បន្ទាយទាហាន ង៧០...

​ប្រឡង​ជំនួស​៤ក​រណី​៖ បេក្ខជន​ធ្លាក់ ដោយ​ស្វ័យ​ប្រវត្តិ រីឯអ្នក​ប្រឡង​ជំនួស​ ត្រូវឡើង​តុលាការ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅដើមសប្តាហ៍នេះ បានចេញបញ្ជីឈ្មោះ និងរូបថត ជនដែលបាន ប្រព្រឹត្តិល្មើស ក្នុងករណីបន្លំខ្លួន ប្រឡងជំនួស នាសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កន្លងមក ដោយបីករណី នៅខេត្តស្វាយរៀង និង១ករណី នៅខេត្តកណ្តាល។ ករណីទាំងអស់ គឺសុទ្ធតែទាក់ទង នឹងបេក្ខជនស្វៃរិន។

អាន​បន្ត៖ ​ប្រឡង​ជំនួស​៤ក​រណី​៖ បេក្ខជន​ធ្លាក់ ដោយ​ស្វ័យ​ប្រវត្តិ រីឯអ្នក​ប្រឡង​ជំនួស​...

រថយន្តដឹកកុងតឺន័រ ដាច់ហ្វ្រាំងបុករះ រថយន្ត និងម៉ូតូ ៤គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់ ៥នាក់​ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ នៅនឹងកន្លែង និង៩នាក់ផ្សេងទៀតបាន រងរបួសធ្ងន់ និងស្រាល ក្នុងហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់មួយកើតឡើង បង្កដោយរថយន្ត ដឹកកុងតឺន័រ ដាច់ហ្វ្រាំង បុករះរថយន្ត ម៉ាកកាមរី មួយគ្រឿង និងម៉ូតូ ៣គ្រឿង កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី១៣ សីហាឆ្នាំ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុចមុខស្ថានីយរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

អាន​បន្ត៖ រថយន្តដឹកកុងតឺន័រ ដាច់ហ្វ្រាំងបុករះ រថយន្ត និងម៉ូតូ ៤គ្រឿង ស្លាប់ម្នាក់...

អាវុធហត្ថ បន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៣នាក់ ពីបទរំលោភលើ សេចក្ដីទុកចិត្ត និងប្រើប្រាស់គ្រឿងញៀន ទៅតុលាការ

បន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ ជាតៃកុងនិងព្រូឡាន ដែលរំលោភលើ សេចក្តីទុកចិត្ត លើថៅកែ និងប្រើប្រាស់ គ្រឿងញៀន ត្រូវបាន អាវុធហត្ថ បន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅ តុលាការកាល ពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។

អាន​បន្ត៖ អាវុធហត្ថ បន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៣នាក់ ពីបទរំលោភលើ សេចក្ដីទុកចិត្ត...

កសិដ្ឋានចិញ្ចឹមមាន់ គ្មានច្បាប់អនុញ្ញាត ជះក្លិនស្អុយ បង្កការរំខាន ដល់ជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ភូមិមង់រៀវ

ត្បូងឃ្មុំ៖ គេដឹងច្បាស់ថា កសិដា្ឋនចិញ្ចឹមមាន់ ឯកជនរបស់ លោកស្រី យ៉េង ដានី គ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេស ទៅតាមបទដ្ឋានត្រឹមត្រូវ ក្នុងការចិញ្ចឹម ជាហេតុបង្កើត ឲ្យមានក្លិនស្អុយ ហោះហើរ ពាសពេញអាកាស កើតសត្វរុយច្រើនទ្វេរដង បង្កការរំខាន ដល់ជីវិតរស់នៅ របស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយកសិដ្ឋាននេះ ស្ថិតក្នុង ភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ កសិដ្ឋានចិញ្ចឹមមាន់ គ្មានច្បាប់អនុញ្ញាត ជះក្លិនស្អុយ បង្កការរំខាន...

សង្កាត់រដ្ឋបាលព្រៃឈើមេមត់ និងសមត្ថកិច្ចនានា បង្ក្រាបឈើលេខ១ បានជាង៤ម៉ែត្រគូប

ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ច សហការមាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកមេមត់ បញ្ជាការដ្ឋាន យោធភូមិភាគទី២ តំបន់ប្រតិបត្តិការសិករង ស្រុកមេមត់ បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ មួយករណី នៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅចំណុច ភូមិដូង១ តាមដងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិដូង១ ឃុំតាមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តន៍ ភារៈកិច្ចនេះ សមត្ថកិច្ច បានរឹបអូសប្រភេទឈើ លេខ១ រួមមាន នាងនួន និងសុក្រម ប្រមាណជាង ៤ម៉ែត្រគូប និង រថយន្តចំនួន២គ្រឿង ផងដែរ ។

អាន​បន្ត៖ សង្កាត់រដ្ឋបាលព្រៃឈើមេមត់ និងសមត្ថកិច្ចនានា បង្ក្រាបឈើលេខ១ បានជាង៤ម៉ែត្រគូប

ជនសង្ស័យ ៣នាក់ ហែកគុក​ នគរបាល ខណ្ឌ​ឫស្សីកែវ រត់គេច​ខ្លួន​ទាំងយប់ សមត្ថកិច្ច ​មិនទាន់​ចាប់​បាន

ភ្នំពេញ៖ មន្រ្តីនគរបាល ខណ្ឌឫស្សីកែវ បានទទួលរងនូវ ការស្តីបន្ទោស ពីថ្នាក់លើ ក្រោយពីមានករណី ជនសង្ស័យ ៣នាក់ ជំនាញកាច់សោរ ក ម៉ូតូ បានហែកគុក នៅអធិការដ្ឋាន នគរបាលខណ្ឌ រត់គេចខ្លួន ទាំងយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បង្កឲ្យមាន ការភ្ញាក់ផ្អើល ប៉ុន្តែរហូតមកដល់ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ ជនសង្ស័យ ដែលហែកគុករត់ចេញ នោះមិនទាន់ ត្រូវបានចាប់ខ្លួន នៅឡើយទេ។

អាន​បន្ត៖ ជនសង្ស័យ ៣នាក់ ហែកគុក​ នគរបាល ខណ្ឌ​ឫស្សីកែវ រត់គេច​ខ្លួន​ទាំងយប់ សមត្ថកិច្ច...

រថយន្ត២គ្រឿង ក្នុងល្បឿនលឿន បានបុកគ្នាលើ ចំណុចផ្លូវកោង ក្នុងពេលមេឃភ្លៀង ខូចខាតធ្ងន់ដូចគ្នា​ និងរងរបួសម្នាក់

កំពង់ឆ្នាំង៖ រថយន្ត២គ្រឿង បានរងការខូចធ្ងន់ធ្ងរ នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៏ មួយដែលបាន កើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១០៥ និង១០៦ ស្ថិតក្នុង ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខណៈ ដែលរថយន្តទាំង២គ្រឿង បុកគ្នាលើចំណុចផ្លូវកោង ។

អាន​បន្ត៖ រថយន្ត២គ្រឿង ក្នុងល្បឿនលឿន បានបុកគ្នាលើ ចំណុចផ្លូវកោង ក្នុងពេលមេឃភ្លៀង...

បាក់អាគារ ខុនដូនៅថៃ៖ ពលករខ្មែរ អាចស្ថិតក្នុងចំណោម ជនរងគ្រោះ ទាំងអស់នោះ

អាគារខុនដូ កម្ពស់៦ជាន់មួយដែល កំពុងស្ថិតក្នុង ការសាងសង់ បានបាក់ កាលពី រាត្រីថ្ងៃចន្ទ ដោយបានបណ្តាលឲ្យ មនុស្ស ៣នាក់ ស្លាប់ ១៩នាក់ទៀត រងរបួស និងជាច្រើននាក់ទៀតបាត់ខ្លួន នេះបើយោងតាម ការផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

អាន​បន្ត៖ បាក់អាគារ ខុនដូនៅថៃ៖ ពលករខ្មែរ អាចស្ថិតក្នុងចំណោម ជនរងគ្រោះ ទាំងអស់នោះ

អ្នកចែកចាយថ្នាំញៀន និងជាជនញៀនថ្នាំម្នាក់ ត្រូវសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង ចាប់ខ្លួនបញ្ជូនទៅតុលាការ

កំពង់ឆ្នាំង៖ ជនសង្ស័យ ជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនម្នាក់ ត្រូវសមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង សហការជាមួយ មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន របស់ស្នងការដ្ឋាន នគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និងនិង៣០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅក្នុង ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

អាន​បន្ត៖ អ្នកចែកចាយថ្នាំញៀន និងជាជនញៀនថ្នាំម្នាក់ ត្រូវសមត្ថកិច្ចនគរបាល...

ស្ត្រីជាម្តាយចុង វាយធ្វើបាប និងបិទសិទ្ឋិកុមារ អាយុ៨ឆ្នាំ មិនអោយចូលរៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ឆ្នាំង៖ ស្ត្រីជាម្តាយចុងម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំង ចាប់ឃាត់ខ្លួន នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីស្ត្រីរូបនោះ បានវាយធ្វើបាប ទៅលើកូនចុង របស់ខ្លួន មានអាយុ៨ឆ្នាំ នៅមុខតូបលក់ដូរ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

អាន​បន្ត៖ ស្ត្រីជាម្តាយចុង វាយធ្វើបាប និងបិទសិទ្ឋិកុមារ អាយុ៨ឆ្នាំ មិនអោយចូលរៀន...

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះទៅកាន់មន្ទីរពេទ្យ កេតុមាលា ក្រោយផ្ទុះរឿង ជួញដូរក្រលៀនមនុស្ស

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញចុះ ទៅកាន់មន្ទីរពេទ្យ កេតុមាលា ក្នុងបំណង ត្រួតពិនិត្យសាកសួរ បន្ទាប់ពីបែកធ្លាយថា មន្ទីរពេទ្យមួយនេះ ជាប់ពាក់ព័ន្ធនឹង ការជួញដូរ ក្រលៀនមនុស្ស។

អាន​បន្ត៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះទៅកាន់មន្ទីរពេទ្យ កេតុមាលា ក្រោយផ្ទុះរឿង...

ក្នុងមួយថ្ងៃ មនុស្ស៣នាក់ នៅខេត្តកំពង់ចាម ស្លាប់ដោយសារ ការលង់ទឹក

កំពង់ចាម៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ សម្រាប់ ខេត្តកំពង់ចាម មានមនុស្ស ចំនួន៣នាក់ បានស្លាប់ ដោយសារលង់ទឹក ក្នុងនោះ រួមមាន ស្រុកកំពង់សៀម ស្រុកកោះសូទិន និងស្រុកបាធាយ (សម្រាប់ ស្រុកកោះសូទិន មានមនុស្ស ចំនួន៥នាក់ ស្លាប់ដោយសារ លង់ទឹក) ។

អាន​បន្ត៖ ក្នុងមួយថ្ងៃ មនុស្ស៣នាក់ នៅខេត្តកំពង់ចាម ស្លាប់ដោយសារ ការលង់ទឹក

ចាប់វាយខ្នោះ មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ក្រោយបាញ់រះ ជាច្រើនគ្រាប់ ខូចរថយន្តមួយគ្រឿង និងរបួសស្រ្តីម្នាក់

ភ្នំពេញ៖ មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាន ក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំង នគរបាល មូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី៣ ខណ្ឌចំការមន ចាប់វាយខ្នោះ ភ្លាមៗ ក្រោយពីមន្រ្តី នគរបាលរូបនេះ បានបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យ ខូចខាត រថយន្ត RAV4 មួយគ្រឿង (ធ្លុះកញ្ចក់ពីក្រោយ) និងរងរបួសស្រ្តីម្នាក់ នៅក្នុងរថយន្ត។

អាន​បន្ត៖ ចាប់វាយខ្នោះ មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ក្រោយបាញ់រះ...

ឃាត់ខ្លួន ជនជាតិវៀតណាម ៥នាក់ សង្ស័យជាប់ពាក់ព័ន្ធ ការជួញដូរក្រលៀន នៅកម្ពុជា

ភ្នំពេញ៖ ជនសង្ស័យ ចំនួន៥នាក់ ជាជនជាតិវៀតណាម ក្នុងនោះប្រុស ៤នាក់ ជាប់ពាក់ព័ន្ធ និងការជួញដូរក្រលៀន ត្រូវបានកម្លាំង នគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ ឃាត់ខ្លួន ជនជាតិវៀតណាម ៥នាក់ សង្ស័យជាប់ពាក់ព័ន្ធ ការជួញដូរក្រលៀន នៅកម្ពុជា

អ្នកកត់ឆ្នោត កន្ទុយលេខម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន

កណ្តាល៖ មេកត់ឆ្នោត កន្ទុយលេខម្នាក់ ត្រូវបាននគរបាល ស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៤៤នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីកម្លាំងនគរបាល ធ្វើការស្រាវជ្រាវ ឃើញ ជនមេកត់ឆ្នោតកំពុងតែដើរ ប្រមូលនិងកត់ឆ្នោត នៅក្នុងតូបលក់ការហ្វេ ភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

អាន​បន្ត៖ អ្នកកត់ឆ្នោត កន្ទុយលេខម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន

រថយន្តដឹកគ្រួស បុកក្មេងប្រុស អាយុ១១ឆ្នាំ កំពុងជិះកង់ស្លាប់ នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ ត្រូវរថយន្តដឹកគ្រួស បុកពេញ មួយទំហឹង បណ្តាលឲ្យស្លាប់ នៅវេលា ម៉ោងប្រមាណ ៤៖២០នាទី ស្ថិតនៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អាន​បន្ត៖ រថយន្តដឹកគ្រួស បុកក្មេងប្រុស អាយុ១១ឆ្នាំ កំពុងជិះកង់ស្លាប់ នៅស្រុកស្ទឹងត្រង់