រដ្ឋាភិបាលទីម័រខាងកើត បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស ហើយខ្លួនថ្កោលទោសជាខ្លាំងចំពោះទង្វើនេះ។
អានបន្ត៖ ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន
អាជ្ញាធរឧតុនិយមនៃប្រទេសហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិចឈ្មោះ Saola បានកើន ថាមពលក្លាយជាព្យុះស៊ូពើទីហ្វុង ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងក្លា មកលើបណ្តាខេត្តនៅភាគខាងជើងនៃប្រទេសអាស៊ានមួយនេះ។
អានបន្ត៖ ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងគំរាមកំហែងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន
(ប៉េកាំង)៖ ប្រទេសចិនបញ្ឈប់ការនាំចូលអាហារសមុទ្រទាំងអស់ ពីប្រទេសជប៉ុន ដែលបង្កើនភាពតានតឹងរវាងប្រជាជាតិទាំងពីរ នៅពេលដែលជប៉ុន ចាប់ផ្តើមបង្ហូរទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា។
អានបន្ត៖ ចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុន ដោយសារការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ...
(វ៉ាស៊ីនតោន)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវបានថតវាស់ខ្ពស់ទុកជាឯកសារ នៅឯ ពន្ធនាគារក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជុំវិញការព្យាយាមដោយខុសច្បាប់ដើម្បីប្រែក្រឡាស់លទ្ធផល បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលបង្ហាញថាលោកបានបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងរដ្ឋ Georgia។
អានបន្ត៖ លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត...
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃក្រុមរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។
អានបន្ត៖ លោក ពូទីន ចូលរួមរំលែកទុក្ខ ជុំវិញការធ្លាក់យន្តហោះរបស់ ថៅកែទាហានស៉ីឈ្នួល Wagner
(យ៉ាំងហ្គោន)៖ មីយ៉ាន់ម៉ារំពឹងថា ការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខ ដោយសារការទប់ស្កាត់ការលក់ចេញរបស់ឥណ្ឌា និងការកើនឡើងតម្លៃអង្កររបស់ប្រទេសថៃ និងវៀតណាមបង្ខំឱ្យអ្នកទិញស្វែងរកប្រភពផ្សេងទៀត។
អានបន្ត៖ មីយ៉ាន់ម៉ា រំពឹងនាំចេញអង្ករច្រើនជាងមុនបន្ទាប់ពីឥណ្ឌា ដាក់បម្រាមលក់ចេញ
(ហ្សឺណែវ)៖ ក្រុមដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញកាលពីថ្ងៃពុធថា ចិនបានធ្វើសកម្មភាពមិនស្របតាមកាតព្វកិច្ចរបស់ខ្លួនចំពោះអង្គការWTOដោយបានដកហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួនពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងពន្ធដែលអាមេរិកបានដកហូតលើដែកថែបនិងអាលុយមីញ៉ូមរបស់ខ្លួន។
អានបន្ត៖ គការ WTO សម្រេចថា ការដកហូតពន្ធរបស់ចិនលើទំនិញនាំចូលពីអាមេរិកមិនស្របច្បាប់
កាលពីថ្ងៃអង្គារ ក្រុមតាលីបង់ បានរៀបចំប្រារព្ធខួបរយៈពេល២ឆ្នាំ នៃការវិលត្រឡប់មកកាន់អំណាចឡើងវិញរបស់ពួកគេ នៅឯប្រទេសអាហ្វហ្កានីស្ថាន។
អានបន្ត៖ ក្រុមតាលីបង់ប្រារព្ធខួប២ឆ្នាំ នៃការត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន
លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រកាលពីថ្ងៃអង្គារ អមជាមួយការសន្យាថា នឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។
អានបន្ត៖ លោក គីម ជុងអ៊ុន និងលោក ពូទីន ឆ្លើយឆ្លងគ្នាតាមសំបុត្រ...
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើងមួយចំនួនថា គ្មានទំនួល ខុសត្រូវ សម្រាប់បរាជ័យក្នុងការទប់ស្កាត់ការខូចខាត បង្កឡើងដោយព្យុះត្រូពិកមួយ ដែលបានវាយប្រហារ លើតំបន់ឧបទ្វីបកូរ៉េ កាលពីសប្ដាហ៍មុន។
អានបន្ត៖ លោក គីម ជុងអ៊ុន ស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើង ជុំវិញការខូចខាតបង្កឡើងដោយព្យុះ
ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងបេឡារុស នាសប្តាហ៍នេះ។
អានបន្ត៖ រដ្ឋមន្រ្តីការពារជាតិចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីនិងបេឡារុស
(តៃប៉ិ)៖ ថ្លែងអំលុងទស្សនកិច្ចនៅឯប្រទេសប៉ារ៉ាហ្កាយ មេដឹកនាំរងនៃកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សកម្មភាពយោធាណាមួយរបស់ចិន ដើម្បីឆ្លើយតបចំពោះការធ្វើទស្សនកិច្ចរយៈពេលខ្លីរបស់លោកនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ក្នុងការលូកលាន់លើដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។
អានបន្ត៖ មេដឹកនាំរងកោះតៃវ៉ាន់៖ សកម្មភាពឆ្លើយតបយោធារបស់ចិន...
ស្ថានទូតរុស្ស៉ី ប្រចាំនៅទីក្រុងតេហេរ៉ង់ បានឲ្យដឹងថា ទីក្រុងមូស្គូ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយ ប្រហារលើទីសក្ការបូជាក្នុងទីប្រជុំជនស៉ីរ៉ាស់ ហើយថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិ ការ ប្រឆាំងភេរវកម្មជាមួយអ៉ីរ៉ង់។
អានបន្ត៖ រុស្ស៉ីថា ត្រៀមរួចរាល់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម...
(តៃប៉ិ)៖ ថ្លែងអំលុងទស្សនកិច្ចនៅឯប្រទេសប៉ារ៉ាហ្កាយ មេដឹកនាំរងនៃកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សកម្មភាពយោធាណាមួយរបស់ចិន ដើម្បីឆ្លើយតបចំពោះការធ្វើទស្សនកិច្ចរយៈពេលខ្លីរបស់លោកនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ក្នុងការលូកលាន់លើដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។
អានបន្ត៖ មេដឹកនាំរងកោះតៃវ៉ាន់៖ សកម្មភាពឆ្លើយតបយោធារបស់ចិន...
(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះ បានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួន អាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។
អានបន្ត៖ តុលាការធម្មនុញ្ញថៃ ទាត់ចោលសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យពិនិត្យឡើងវិញ...
(បរទេស)៖ កម្មវិធី Instagram Threads ជាកម្មវិធីដាច់ដោយឡែកមួយរបស់ Meta ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះរូបថត និងវីដេអូ ឥលូវនេះកំពុងធ្លាក់ Followers ជាគំហុកនៅលើប្រព័ន្ធដំណើរកា Android។
អានបន្ត៖ កម្មវិធី Threads បាត់ Followers នៅលើប្រព័ន្ធដំណើរការ Android ខ្ទង់ ៧៥ភាគរយ
(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានប្រារព្ធខួបលើកទី ៧៧ឆ្នាំ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌា ជាមួយការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាជនឥណ្ឌាដែលរស់នៅកម្ពុជា និង មិត្តភក្តិឥណ្ឌានានានៅបរិវេណស្ថានទូតនៅពេលព្រឹក និងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធមនៅសណ្ឋាគារ Hyatt ភ្នំពេញ នាពេលល្ងាច។
អានបន្ត៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យលើកទី៧៧...
ជនរងគ្រោះដោយទឹកជំនន់រាប់រយនាក់ ដែលជម្លៀសខ្លួន បាននាំគ្នាតម្រង់ជួរ ដើម្បីទទួលយកអាហារនៅវត្ត មួយក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ព្រមជាមួយនឹងការរង់ចាំឲ្យទឹកស្រក ហើយអាចត្រឡប់ទៅផ្ទះ វិញ។
អានបន្ត៖ ទឹកជំនន់ នៅមីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស ៤៨,០០០ ចាកចេញពីផ្ទះសម្បែង
(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់នឹងដកចេញវិញ នូវវិធានការរឹតត្បិតកូវីដ១៩ ដែលនៅសេសសល់ទាំងប៉ុន្មាន ចាប់ពីវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីពួកវាត្រូវបានបន្តរក្សាទុក អស់រយៈពេលជាង៣ឆ្នាំមកហើយ គិតចាប់តាំងពីផ្ទុះឡើងនៃជំងឺរាតត្បាតជាសកលនេះ។
អានបន្ត៖ នូវែលសេឡង់សម្រេចលុបចោលវិធានការរឹតត្បិតកូវីដ១៩ ដែលនៅសល់ចុងក្រោយ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា លោក គីម ជុងអ៊ុន បានដកតំណែងឧត្តមសេនីយ៍កំពូលម្នាក់របស់កូរ៉េខាងជើង និងអំពាវនាវឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ក្នុងនោះរួមមានទាំងការបង្កើនការផលិតអាវុធ រួមទាំងការធ្វើសមយុទ្ធយោធាកាន់តែច្រើន។
នៅថ្ងៃសុក្រនេះ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី នឹងរួមគ្នាប្រារព្ធសមយុទ្ធយោធាជើង Malabar នៅក្បែរឆ្នេរនៃទីក្រុងស៉ីដនី ខណៈវា គឺជាលើកដំបូងហើយ ដែលសមយុទ្ធយោធានេះ ត្រូវធ្វើឡើងនៅអូស្រ្តាលី ដ្បិតពីមុនមកវាធ្លាប់ប្រារព្ធឡើងជាចម្បង តែនៅមហាសមុទ្រឥណ្ឌាប៉ុណ្ណោះ។
អគ្គបញ្ជាការនៃកងនាវាទី៧របស់យោធាជើងទឹកអាមេរិក បាននិយាយនៅទីក្រុងស៉ីដនីថា សមយុទ្ធយោធា រួមខាងលើ មិនមានគោលដៅចង់បង្វែរទៅរកប្រទេសណាមួយឡើយ ហើយវា នឹងជួយធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពរបស់កងកម្លាំងយោធាជើងទឹកនៃប្រទេសទាំង៤ ក្នុងការធ្វើការងារជាមួយគ្នា។
ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី ស្ថិតក្នុងសម្ព័ន្ធភាពមួយហៅថា Quad ដែលត្រូវបានចិនរិះគន់ថា ជាសម្ព័ន្ធភាព មានចេតនាប៉ុនប៉ងបិទខ្ទប់ឥទ្ធិពលរបស់ខ្លួន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។
សូមបញ្ជាក់ថា ការដែលសមយុទ្ធយោធា Malabar ត្រូវប្រារព្ធឡើងនៅក្បែរប្រទេសអូស្រ្តាលីបែបនេះ គឺដោយសារតែក្រុមនាវាចម្បាំងភាគច្រើនរបស់ប្រទេសទាំង៤ ស្ថិតនៅក្បែរនោះស្រាប់ ក្រោយព្រឹត្តិការណ៍សមយុទ្ធយោធាទ្រង់ទ្រាយធំ Talisman Sabre ដែលមានការចូលរួមដោយប្រទេសសរុបចំនួន១៣ និងបានបិទបញ្ចប់ កាលពីសប្តាហ៍មុន នេះបើតាមការផ្សាយរបស់ AFP ។