ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ បានផ្សាយថា យោធាកូរ៉េខាងជើង បានដឹកនាំការធ្វើសមយុទ្ធយោធា ហាត់សមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ ចំនួន ២គ្រាប់ ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ក្នុងឆ្នាំនេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី និងជាអតីតប្រធានាធិបតី លោក ឌីមីទ្រី ម៉េដវេដេវ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ២៨០,០០០នាក់ បានចុះឈ្មោះចូលរួមបម្រើការក្នុងជួរយោធារុស្ស៉ី គិតមកទល់នឹងឆ្នាំ២០២៣នេះ។
អានបន្ត៖ មនុស្ស ២៨០,០០០នាក់ ចុះកិច្ចសន្យាចូលបម្រើការក្នុងជួរយោធារុស្ស៉ី
ព្យុះទីហ្វុង ហៃគូអ៉ិ Haikui បានបង្កឪ្យមានបំណាក់ដីនៅភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ និងនាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក ខ្យល់បក់បោក ហើយផ្ទះរាប់ពាន់គ្រួសារឋិតក្នុងភាពងងឹត ដោយវាជាព្យុះដ៏ធំដំបូងដែលវាយប្រហារលើកោះនេះ ដោយផ្ទាល់ក្នុងរយៈពេល 4 ឆ្នាំ។
ក្រុមមន្រ្តី បានឲ្យដឹងថា លោកប្រធានាធិបតីចិន ស៉ី ជិនពីង ទំនងជាមិនទៅចូលរួមកិច្ចប្រជុំកំពូល នៃ មេដឹកនាំ G20 ដែលនឹងរៀបចំក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា យោធាកូរ៉េខាងជើង បានដឹក នាំការធ្វើសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើគោលដៅនានាក្នុងប្រទេសកូរ៉េខាងត្បូង ជា ការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។
អានបន្ត៖ កូរ៉េខាងជើង ធ្វើសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើកូរ៉េខាងត្បូង
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងជួបសមភាគី លោក Vladimir Putin នៅ រមណីយដ្ឋាន Sochi របស់រុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិ ពីសមុទ្រខ្មៅ ។
អានបន្ត៖ លោក Erdogan និង លោក Putin នឹងជួបប្រជុំគ្នានៅថ្ងៃទី០៤ កញ្ញាខាងមុខ
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ កំពុងត្រៀមរៀបចំពង្រាងឯកសារស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែថាតើសំណើរនោះ ត្រូវបានដាក់ថ្វាយនៅពេលណានោះ គឺជាឆន្ទានុសិទ្ធរបស់លោកថាក់ស៊ីន នេះបើតាមមេធាវីលោក ឲ្យដឹងកាលពីថ្ងៃពុធ។
អានបន្ត៖ អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន រៀបចំឯកសារស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ
កងកម្លាំងអវកាសអាមេរិក កាលពីថ្ងៃពុធ បាននិយាយថា យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចង់ធ្វើសមាហរណកម្មប្រព័ន្ធឃ្លាំមើលរបស់ពួកគេ សម្រាប់តាមដានការបាញ់មីស៉ីលកូរ៉េខាងជើង ជាកិច្ចខិតខំប្រឹងប្រែងមួយ ដែលអាចនឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយជប៉ុននៅក្នុងពេលឆាប់ៗ។
អានបន្ត៖ កងកម្លាំងអវកាសអាមេរិក សម្លឹងរកការជំរុញសម្ព័ន្ធមិត្ត លើការងារតាមដានមីស៉ីល...
ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា កាណាដា បានរកឃើញករណីដំបូងនៃការឆ្លងកូវី១៩ បំប្លែងថ្មីប្រភេទ BA.2.86 ដែលវិវត្តចេញពីមេរោគអូមីក្រុង នៅលើមនុស្សម្នាក់នៅក្នុងខេត្ត British Columbia ហើយមិនមានប្រវត្តិធ្វើដំណើរចេញក្រៅខេត្តនេះនោះទេ។
អានបន្ត៖ កាណាដា បញ្ជាក់ពីការរកឃើញករណីឆ្លងដំបូង នៃកូវីដ១៩ បំប្លែងថ្មី BA.2.86
(បាងកក)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) ថៃ ព្រមានថា បំណុលគ្រួសារនៅប្រទេសថៃកំពុងបន្តកើនឡើង ដោយមានការពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ទៅលើកម្ចីទិញរថយន្តនិងបំណុលពីសហករណ៍សន្សំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
(តូក្យូ)៖ ប្រទេសជប៉ុនបានគំរាមកាលពីថ្ងៃអង្គារថានឹងប្តឹងប្រទេសចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្វែងរកការលុបចោលការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានធ្វើព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាដាយអ៊ីឈិ។
(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស គឺលោក ជែម ក្លេវើលី (James Cleverly) នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នៅថ្ងៃទី៣០ ខែសីហា។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន...
(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានបង្ហាញចេញនូវ ជំនួយហិរញ្ញវត្ថុទំហំ៥២០ពាន់លានវ៉ុន ឬស្មើនឹង៣៩៤លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤ ខណៈវាគឺជាកំណើនដល់ទៅ៨ដង បើធៀបនឹងជំនួយឆ្នាំនេះ។
អានបន្ត៖ កូរ៉េខាងត្បូងបង្កើនការផ្តល់ជំនួយហិរញ្ញវត្ថុឱ្យអ៊ុយក្រែន ដល់ជិត៤០០លានដុល្លារ...
(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសថា គិតចាប់ពីថ្ងៃទី៣០ ខែសីហា តទៅ បុគ្គលដែលចូលមកកាន់ប្រទេសចិន នឹងលែងតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរទៀតហើយ ពោលទាំងការធ្វើតេស្តតាមម៉ាស៉ីន PCR ក៏ដូចជាការធ្វើតេស្តរហ័ស Antigen គឺលែងចាំបាច់ទាំងអស់តែម្តង។
អានបន្ត៖ ចិនសម្រេចលែងតម្រូវឱ្យមានការធ្វើតេស្តរកកូវីដ១៩ តទៀតហើយ...
(មូស្គូ)៖ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសរុស្ស៉ី បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បានចោទប្រកាន់ជាផ្លូវការលើ អតីតបុគ្គលិកម្នាក់នៃស្ថានកុលស៊ុលអាមេរិក ប្រចាំនៅតំបន់ចុងបូព៌ារបស់រុស្ស៉ី ពីបទលួចប្រមូលយកទិន្នន័យពាក់ព័ន្ធអំពីសង្រ្គាមនៅអ៊ុយក្រែន រួមជាមួយបញ្ហាដទៃទៀត ឱ្យទីក្រុងវ៉ាស៉ីនតោន។
អានបន្ត៖ រុស្ស៉ីចោទប្រកាន់អតីតបុគ្គលិកស្ថានកុលស៊ុលអាមេរិក ពីបទធ្វើចារកម្ម
(វ៉ាស៉ីនតោន)៖ ព្យុះត្រូពិចឈ្មោះ Idalia អាចនឹងកើនឡើងថាមពលទៅជាព្យុះហឺរិខិននាថ្ងៃចន្ទនេះ ហើយនាំមកនូវខ្យល់បោកបក់ខ្លាំង រួមជាមួយទឹកជំនន់ ទៅលើប្រទេសគុយបានិងរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។
អានបន្ត៖ ព្យុះត្រូពិច Idalia ត្រូវបានព្យាករថា នឹងវាយប្រហារលើរដ្ឋ Florida...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានផ្សាយថា ប្រទេសកូរ៉េខាងជើង បានអនុញ្ញាតឡើងវិញហើយ ចំពោះការវិលត្រឡប់នៃពលរដ្ឋរបស់ខ្លួន ដែលបានស្ថិតនៅឯក្រៅប្រទេស បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំប្រទល់យ៉ាងតឹងរ៉ឹង អស់រយៈពេលប៉ុន្មានឆ្នាំ អំលុងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។
អានបន្ត៖ កូរ៉េខាងជើងអនុញ្ញាតឱ្យពលរដ្ឋខ្លួនត្រឡប់ពីស្រុកក្រៅវិញ ក្រោយការបិទខ្ទប់កូវីដ១៩
រដ្ឋាភិបាលទីម័រខាងកើត បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស ហើយខ្លួនថ្កោលទោសជាខ្លាំងចំពោះទង្វើនេះ។
អានបន្ត៖ ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន
អាជ្ញាធរឧតុនិយមនៃប្រទេសហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិចឈ្មោះ Saola បានកើន ថាមពលក្លាយជាព្យុះស៊ូពើទីហ្វុង ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងក្លា មកលើបណ្តាខេត្តនៅភាគខាងជើងនៃប្រទេសអាស៊ានមួយនេះ។
អានបន្ត៖ ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងគំរាមកំហែងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន
(ប៉េកាំង)៖ ប្រទេសចិនបញ្ឈប់ការនាំចូលអាហារសមុទ្រទាំងអស់ ពីប្រទេសជប៉ុន ដែលបង្កើនភាពតានតឹងរវាងប្រជាជាតិទាំងពីរ នៅពេលដែលជប៉ុន ចាប់ផ្តើមបង្ហូរទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា។
អានបន្ត៖ ចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុន ដោយសារការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ...
(វ៉ាស៊ីនតោន)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវបានថតវាស់ខ្ពស់ទុកជាឯកសារ នៅឯ ពន្ធនាគារក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជុំវិញការព្យាយាមដោយខុសច្បាប់ដើម្បីប្រែក្រឡាស់លទ្ធផល បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលបង្ហាញថាលោកបានបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងរដ្ឋ Georgia។
អានបន្ត៖ លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត...