បណ្តាញសង្គម

លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកចាកចេញពីរុស្ស៉ី ជាមួយយន្ដហោះដ្រូនជាច្រើនគ្រឿងជាអំណោយ

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានជិះរថភ្លើងពាសដែករបស់លោកចាកចេញពីប្រទេសរុស្ស៉ី ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញហើយ បន្ទាប់ពីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅតំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកចាកចេញពីរុស្ស៉ី...

ទីក្រុងវ៉ាស៉ីនតោន រំពឹងថា នឹងមានជំនួបរវាងលោក Blinken ជាមួយប្រមុខការទូតចិន នៅសហរដ្ឋអាមេរិក មុនដំណាច់ឆ្នាំនេះ

សហរដ្ឋអាមេរិករំពឹងថា រដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន នឹងអាចធ្វើជាម្ចាស់ផ្ទះ ទទួលរដ្ឋមន្ត្រី ការបរទេសចិន លោក វ៉ាង យី នៅលើទឹកដីសហរដ្ឋអាមេរិកមុនដំណាច់ឆ្នាំ ២០២៣នេះ ដែលអាចកើត ឡើងនៅអំឡុងពេល ឬក្រោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលគ្រោងរៀបចំ នៅ សប្តាហ៍ក្រោយ។

អាន​បន្ត៖ ទីក្រុងវ៉ាស៉ីនតោន រំពឹងថា នឹងមានជំនួបរវាងលោក Blinken ជាមួយប្រមុខការទូតចិន...

ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន

 វិទ្យាស្ថានកិច្ចការភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារ ខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារ ។

អាន​បន្ត៖ ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន

មុនជំនួបលោក គីម និងលោក ពូទីន! សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម បើកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី

 សហរដ្ឋអាមេរិក កាលពីអង្គារ បានគំរាមថា នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមពីលើទណ្ឌកម្ម ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានផ្គត់ផ្គង់អាវុធឱ្យទីក្រុងមូស្គូ សម្រាប់បំប៉នសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។

អាន​បន្ត៖ មុនជំនួបលោក គីម និងលោក ពូទីន! សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម...

ក្រុមហ៊ុនអាកាសចរណ៏ Vietnam ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧,៨ ពាន់លានដុល្លារសម្រាប់យន្តហោះ Boeing 737 max ចំនួន ៥០ គ្រឿង

 សេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង $ 7.8 ពាន់លានដុល្លារជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដោយនឹងទិញយន្តហោះចំនួន 50 គ្រឿង ក្នុងចំណោមយន្តហោះ 737 គ្រឿង។

អាន​បន្ត៖ ក្រុមហ៊ុនអាកាសចរណ៏ Vietnam ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧,៨...

អូស្រ្តាលី និងឥណ្ឌូណេស៉ី បញ្ជូនរថក្រោះប្រយុទ្ធ ចូលរួមក្នុងសមយុទ្ធដឹកនាំដោយសហរដ្ឋអាមេរិក

 ទាហានរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៉ី អូស្ត្រាលី និងកងកម្លាំងនៃសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីសមត្ថភាពនៃរថក្រោះប្រយុទ្ធរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្នុងសមយុទ្ធ យោធាមួយនៅលើកោះជ្វា (Java) របស់ឥណ្ឌូណេស៊ី។

អាន​បន្ត៖ អូស្រ្តាលី និងឥណ្ឌូណេស៉ី បញ្ជូនរថក្រោះប្រយុទ្ធ...

លោក គីម ជុងអ៊ុន ទំនងជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី តាមរថភ្លើងពិសេស ដើម្បីជួបលោក ពូទីន

 កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាបានចាប់ផ្តើមចេញដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ីហើយ ដើម្បីបើកកិច្ចប្រជុំ កំពូលជាមួយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ទំនងជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី តាមរថភ្លើងពិសេស...

មន្រ្តីជាន់ខ្ពស់ចិនមួយរូប នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា ប្រេស៉ីល និងអេហ្ស៉ីប ក្នុងខែកញ្ញានេះ

 (ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃបក្សកុម្មុយនិស្តចិន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចំនួន៣ រួមមានគុយបា ប្រេស៉ីល និងអេហ្ស៉ីប នៅខែកញ្ញានេះ ក្នុងដំណើរបំពេញទស្សនកិច្ចសុឆន្ទៈ។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ចិនមួយរូប នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា ប្រេស៉ីល...

យន្តហោះអាកាសចរណ៍ក្នុងស្រុករុស្ស៉ី១គ្រឿង ផ្ទុកមនុស្សសរុបជាង១៦០នាក់ ចុះចតបន្ទាន់ទៅលើវាលស្រែដោយសុវត្ថិភាព ក្រោយជួបបញ្ហាបច្ចេកទេស

 (មូស្គូ)៖ នៅថ្ងៃអង្គារនេះ យន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករុស្ស៉ី មានផ្ទុកមនុស្សសរុបជាង១៦០នាក់ បានធ្វើការចុះចតបន្ទាន់ដោយសុវត្ថិភាព ទៅលើវាលស្រែមួយកន្លែងនៅតំបន់ស៊ីបេរី (Siberia) នៃប្រទេសរុស្ស៉ី។

អាន​បន្ត៖ យន្តហោះអាកាសចរណ៍ក្នុងស្រុករុស្ស៉ី១គ្រឿង ផ្ទុកមនុស្សសរុបជាង១៦០នាក់...

លោក Biden មកដល់ប្រទេសវៀតណាម ដើម្បីពង្រីកទំនាក់ទំនង

 ប្រធានាធិបតីអាមេរិកលោក Joe Biden បានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ដោយមានសម្ភារះអគ្គិសនីពាក់កណ្តាលសម្រេច និងរ៉ែដីកម្រ ដែលគេរំពឹងថា ជាចំណុចសំខាន់សម្រាប់កិច្ចពិភាក្សា។

អាន​បន្ត៖ លោក Biden មកដល់ប្រទេសវៀតណាម ដើម្បីពង្រីកទំនាក់ទំនង

ចំនួនមនុស្សស្លាប់បន្តកើនដល់ជាង២,០០០នាក់ ក្រោយគ្រោះរញ្ជួយដីនៅម៉ារ៉ុក

 ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រសប្តាហ៏កន្លង បានបន្តកើនឡើងដល់លើស២,០០០នាក់ហើយ។

អាន​បន្ត៖ ចំនួនមនុស្សស្លាប់បន្តកើនដល់ជាង២,០០០នាក់ ក្រោយគ្រោះរញ្ជួយដីនៅម៉ារ៉ុក

មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 ២គ្រឿងដំបូង ដែលទិញពីប្រទេសរុស្ស៉ី

សារព័ត៌មានរដ្ឋរុស្ស៉ី RIA បានផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសមីយ៉ាន់ម៉ា ទទួលបានហើយនូវយន្តហោះចម្បាំង Su-30 ចំនួន២គ្រឿងដំបូង ដែលទិញពីរុស្ស៉ី។

អាន​បន្ត៖ មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 ២គ្រឿងដំបូង ដែលទិញពីប្រទេសរុស្ស៉ី

ចក្រភពអង់គ្លេស នឹងប្រកាសចាត់ទុក ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ជាអង្គការភេរវករ

ក្រសួងមហាផ្ទៃនៃចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ក្រុមទាហាន ស៉ីឈ្នួល Wagner Group របស់ប្រទេសរុស្ស៉ី នឹងត្រូវចាត់ថ្នាក់ជាអង្គការភេរវករដោយរដ្ឋាភិបាលអង់គ្លេស។

អាន​បន្ត៖ ចក្រភពអង់គ្លេស នឹងប្រកាសចាត់ទុក ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner...

សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីផលវិបាក ប្រសិនបើផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី

សេតវិមាន កាលពីថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្រមានកូរ៉េខាងជើង ពី «ផលវិបាក» ប្រសិនបើ ហ៊ានលក់អាវុធឱ្យរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន បង្ហើបឱ្យដឹងថា ទីក្រុងព្យុងយ៉ាង កំពុងស្ថិតនៅក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងអាវុធជាមួយ ទីក្រុងមូស្គូ។

អាន​បន្ត៖ សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីផលវិបាក ប្រសិនបើផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី

អាស៊ានសម្រេចថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យ កាន់តំណែងជាប្រធានប្ដូរវេន នៅឆ្នាំ២០២៦ឡើយ

 ក្រុមមេដឹកនាំអាស៊ាន កាលពីថ្ងៃអង្គារ បានសម្រេចចិត្តថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យទទួល តំណែងជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ នោះទេ។

អាន​បន្ត៖ អាស៊ានសម្រេចថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យ កាន់តំណែងជាប្រធានប្ដូរវេន...

មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង គ្រោងជួបគ្នាដើម្បីពិភាក្សាបញ្ហាអាវុធ

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួប ជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន និងពិភាក្សាអំពីការផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូ នូវសព្វាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ី ស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង។

អាន​បន្ត៖ មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង គ្រោងជួបគ្នាដើម្បីពិភាក្សាបញ្ហាអាវុធ

លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោក ធ្វើសច្ចាប្រណិធានជាផ្លូវការ ចំពោះមុខព្រះមហាក្សត្រថៃ

 នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin និងគណៈរដ្ឋមន្ត្រីរបស់លោក នៅក្នុងរដ្ឋាភិបាលចម្រុះមាន១១គណបក្ស កាលពីថ្ងៃអង្គារ បានធ្វើសច្ចាប្រណិធានជាផ្លូវការហើយនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn។

អាន​បន្ត៖ លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោក ធ្វើសច្ចាប្រណិធានជាផ្លូវការ...

ហ្វីលីពីនត្រៀមខ្លួនជាស្រេច ដើម្បីកាន់តំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦

 ថ្លែងទៅកាន់មេដឹកនាំអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ប្រធានាធិបតី ហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦ ខណៈអាស៊ាន កំពុងព្យាយាមដោះ ស្រាយយ៉ាងលំបាកជាមួយរបបសឹក នៃប្រទេសជាសមាជិកអាស៊ានមួយនេះ។

អាន​បន្ត៖ ហ្វីលីពីនត្រៀមខ្លួនជាស្រេច ដើម្បីកាន់តំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា...

ចិន បញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី Li Qiang នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នាចុងសប្ដាហ៍ខាងមុខនេះ។

អាន​បន្ត៖ ចិន បញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី Li Qiang នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20

ការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មន្ត្រី ៥នាក់ និងរបួស ១១នាក់ នៅមីយ៉ាន់ម៉ា​

 (យ៉ាងហ្គន)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើបរិវេណអគាររដ្ឋាភិបាលមួយកន្លែងក្នុងទីក្រុង មីយ៉ាវ៉ាឌី (Myawady) ស្ថិតនៅឯតំបន់ព្រំដែនប្រទេស មីយ៉ាន់ម៉ា បានសម្លាប់មន្ត្រីរដ្ឋាភិបាល និងសន្តិសុខចំនួន៥នាក់ ខណៈប៉ូលិស ១១នាក់បានរងរបួស។

អាន​បន្ត៖ ការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មន្ត្រី ៥នាក់ និងរបួស ១១នាក់ នៅមីយ៉ាន់ម៉ា​

រុស្ស៉ី បើកការវាយប្រហារលើកំពង់ផែនាំចេញធញ្ញជាតិអ៊ុយក្រែន មុនកិច្ចពិភាក្សារវាងលោក ពូទីន និងលោក អឺដូហ្កាន់

(កៀវ)៖ អ៊ុយក្រែន បានអះអាងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៉ី លើកំពង់ផែនាំចេញធញ្ញជាតិអ៊ុយក្រែនដ៏សំខាន់មួយ នៅថ្ងៃចន្ទនេះ បានបំផ្លាញឃ្លាំងស្តុក និងបណ្តាលឲ្យឆាបឆេះអគារ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោក តាយីព អឺដូហ្កាន់ ត្រូវជួបពិភាក្សាគ្នា។

អាន​បន្ត៖ រុស្ស៉ី បើកការវាយប្រហារលើកំពង់ផែនាំចេញធញ្ញជាតិអ៊ុយក្រែន...