(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកវាលវែង នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបនឹងការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ដែលបានចុះផ្សាយទាក់ទងនឹងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ផ្សាភ្ជាប់នឹងធម្មជាតិខ្នាត តូច (ទឹកធ្លាក់ថ្មដាតូច) និងតំបន់ភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន)។
កម្ពុជា និងថៃ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្របតាមបាវចនា «ប្រទេសពីរ គោលដៅទេសចរណ៍តែមួយ»។
ក្នុងគម្រោងកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលជាកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា និងស្ថាប័នឥណ្ឌា ASI បានបន្តរកឃើញថ្មជាបន្តបន្ទាប់ និងអ្នកជំនាញកំពុង កំណត់អត្តសញ្ញាណ។
សវនកម្មខាងក្រៅនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរកាលពីម្សិលមិញនៅទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរាត្រូវបានធ្វើឡើងដោយមានការចូលរួមពីស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំបុណ្យទន្លេលើកទី៨ នាឆ្នាំ២០២៤នេះ។
Read more: ខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី៨
(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តឲ្យបានទូលំទូលាយ និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ត្រូវពង្រឹងនិងបង្កើនគុណភាពផលិតផលរបស់ខ្លួនទាំងការវេចខ្ចប់ផលិតផល និងការនាំចេញឲ្យមានស្តង់ដាការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង។
Read more: អភិបាលខេត្តសៀមរាប ជំរុញដល់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន...
អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់។
Read more: ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល
ទំនប់វារីអគ្គិសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង បាននឹងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនមណ្ឌល។
Read more: សមុទ្រទឹកសាបនៅបាត់ដំបង បានក្លាយជាគោលដៅសម្រាប់ទេសចរលំហែកាយ
សហគមន៍ព្រៃឈើភ្នំទុនតង់ ក្នុងខេត្តរតនគិរី បានសាងសង់ទ្វាចំនួនបី ដើម្បីទប់ស្កាត់ និងគ្រប់គ្រងច្រកសំខាន់ៗចំនួនបី ចូលទៅកាន់តំបន់ព្រៃសហគមន៍។
Read more: សហគមន៍ព្រៃឈើភ្នំទុនតង់សាងសង់ច្រកទ្វារចំនួនបីដើម្បីគ្រប់គ្រងតំបន់ព្រ...
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
Read more: ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខែមីនាឆ្នាំ២០២៤...
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍(ទី២ និងទី៣ ) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ដែលជាការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។
Read more: សួនសុវត្ថិភាពចរាចរណ៍ពីរទៀតត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខេត្តព្រះ...
ការសាងសង់ផ្លូវជាតិលេខ៣១ ពីចំណុចបែកគុស តានី ទូកមាស ដល់កំពង់ត្រាច ប្រវែងជិត ៥៤គីឡូម៉ែត្រ បាននឹងកំពុងមានភាពងាយស្រួលធ្វើដំណើរបណ្តើរៗហើយ ខណៈការចាក់អ៊ុតបេតុងកៅស៊ូ នឹងរួចរាល់នៅក្នុងរយៈពេល ៦ខែទៀត។
Read more: ចូលឆ្នាំចិនហ្នឹង ចង់ទៅលេងឆ្នេរកែបឆ្នេរអង្កោល ! កុំបារម្ភអី...
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។
ខេត្តសៀមរាប ៖ សហគមន៏រទេះក្របីភូមិជ្រៃ បានធ្វើឱ្យភ្ញៀវចាប់អារម្មណ៏សម្រាប់ជិះលំហែ កាយាក្រៅពីតំបន់ប្រាសាទនានាក្នុង ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ន គេសង្កេតឃើញថា បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ហើយនោះ វិស័យទេចរណ៏ផ្នែកបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៏នានា ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ។
Read more: រទេះក្របីភូមិជ្រៃ កំពុងទាក់ទាញភ្ញៀវទេសចរជិះលំហែ...
ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង ៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។
ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោងអភិរក្សអប្សរាអាល្លឺម៉ង់ (G.A.C.P) នៃប្រទេសអាឡឺម៉ង់កំពុងជួសជុលនិងពង្រឹងតួប៉មឥដ្ឋខាងត្បូងនៃប្រាសាទព្រះគោដែលរងការខូចខាត។
Read more: អាជ្ញាធរជាតិអប្សរាជួសជុលនិងពង្រឹងតួខាងត្បូងនៃប្រាសាទព្រះគោ
ក្រុមការងារអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានប្រគល់វត្ថុបុរាណចំនួន២២៧ប្រអប់ ដែលបានរកឃើញ ក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដល់អាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។
Read more: ក្រុមការងារអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជាប្រគល់វត្ថុបុរាណ...
ទីស្នាក់ការសន្តិសុខកោះពោធិ៍ក្នុងខេត្តកែបសហការជាមួយប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះពោធិនិងអង្គការអភិរក្សសមុទ្រកម្ពុជាបានចុះទៅពិនិត្យសត្វផ្សោតងាប់មួយក្បាលបន្ទាប់ពីអ្នកនេសាទបានរាយការណ៍ប្រាប់ពួកគេ។
Read more: សត្វផ្សោតសមុទ្រទម្ងន់ប្រមាណ៨០គីឡូក្រាមបានងាប់ដោយមិនដឹងមូលហេតុ
ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន១១៥,៥៣២នាក់ក្នុងខែមករាឆ្នាំ២០២៤កើនឡើង៤៩ភាគរយពីចំនួន៧៧,៤៣៦នាក់ក្នុងខែដូចគ្នាឆ្នាំ២០២៣។
Read more: ភ្ញៀវទេសចរអន្តរជាតិចូលទស្សនាឧទ្យានអង្គរដ៏ល្បីរបស់កម្ពុជាកើនឡើង៤៩ភ...
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)និងអង្គការ USAID មរតកបៃតងបានប្រារព្ធទិវាដីសើមពិភពលោក២០២៤នៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៤ដើម្បីគោរពដល់ប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃដែលទ្រទ្រង់ជីវិតនៅលើភពផែនដីរបស់យើង។
Read more: អបអរសាទរគុណតម្លៃនៃត្រពាំងក្នុងទិវាដីសើមពិភពលោកឆ្នាំ២០២៤
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោងអភិរក្សទេពអប្សររបស់អាល្លីម៉ង ហៅកាត់ថា(G.A.C.P)របស់ប្រទេសអាល្លឺម៉ង កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងរបស់ប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
Read more: អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ