រាជរដ្ឋាភិបាល កែសរដ្ឋបាលស្រុកវាលវែង ចេញសេចក្តីបំភ្លឺឆ្លើយតបនឹងការចុះផ្សាយតាមបណ្តាញសង្គម ទាក់ទងនឹងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងធម្មជាតិខ្នាតតូច (ទឹកធ្លាក់ថ្មដាតូច) និងតំបន់ភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន)ម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកវាលវែង នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបនឹងការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ដែលបានចុះផ្សាយទាក់ទងនឹងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ផ្សាភ្ជាប់នឹងធម្មជាតិខ្នាត តូច (ទឹកធ្លាក់ថ្មដាតូច) និងតំបន់ភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន)។

នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ រដ្ឋបាលស្រុកវាលវែង បានបញ្ជាក់ថា នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៦៣ តាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ផ្សាភ្ជាប់នឹងធម្មជាតិខ្នាត តូច (ទឹកធ្លាក់ថ្មដាតូច) ដែលត្រូវបានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន កាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣។

កន្លងមកទីតាំងវិនិយោគទឹកធ្លាក់ថ្មដាតូចខាងលើ ជាទីតាំងទេសចរណ៍ដ៏សំខាន់ បានរួមចំណែកអភិវឌ្ឍន៍លើកស្ទួយវិស័យទេសចរណ៍ ក្នុងស្រុកវាលវែង ឲ្យមានភាពល្បីល្បាញ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ឱ្យមកកម្សាន្តក្នុងទឹកដីស្រុក វាលវែង នៃខេត្តពោធិ៍សាត់។ រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ជាទីតាំងគោលដៅទេសចរណ៍ដ៏ចាប់អារម្មណ៍មួយរបស់ភ្ញៀវទេសចរ បន្ទាប់ពីការមកកម្សាន្តនៅតំបន់ភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) ដែលភ្ញៀវទេសចរអាចអញ្ជើញមក ថតរូបកម្សាន្ត ស្រស់ស្រូបអាហារ ងូតទឹកលេង និងសំរាកលំហែកាយដើម្បីបំបាត់ភាពនឿយហត់៕

ដកស្រង់ពី៖Fresh News